ថ្នាក់​សិក្ខាសាលា
កិច្ចការ ៦–៧


កិច្ចការ ៦–៧

ស្ទេផានបានបម្រើដូចព្រះគ្រីស្ទ

Young man and young woman helping an elderly woman with her groceries.

ការខ្វល់ខ្វាយចំពោះអ្នកក្រ និងអ្នកដទៃទៀតដែលត្រូវការជំនួយតែងតែជាផ្នែកដ៏សំខាន់នៃការក្លាយជាគ្រិស្តសាសនិក ។ នៅពេលស្ត្រីមេម៉ាយត្រូវបានគេព្រងើយកន្តើយ នោះសាវកបានជ្រើសរើសស្ទេផាន និងមនុស្សប្រាំមួយនាក់ទៀតឲ្យធ្វើការងារបម្រើបំពេញសេចក្តីត្រូវការរបស់ពួកគេ ។ គួរឲ្យសោកស្តាយ ទោះបីជាស្ទេផានបានធ្វើអព្ភូតហេតុដ៏អស្ចារ្យដោយប្រើព្រះចេស្ដារបស់ព្រះក៏ដោយ ក៏សាសន៍យូដាបានគប់ដុំថ្មទៅលោកដោយសារទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទដែរ ។ នៅពេលអ្នកសិក្សា សូមសញ្ជឹងគិតពីវិធីដែលអ្នកអាចផ្តល់ពរដល់អ្នកដទៃដោយការខិតខំធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ប្រែក្លាយដូចជាទ្រង់ទាំងទ្វេ ហើយថ្លែងទីបន្ទាល់អំពីទ្រង់ទាំងទ្វេ ។

ការប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមជួយសិស្សឲ្យស្គាល់បុគ្គលិកលក្ខណៈ សកម្មភាព និងអាកប្បកិរិយាដូចជាព្រះគ្រីស្ទនៅក្នុងព្រះគម្ពីរ ។ សូមជួយពួកគេឲ្យមើលពីរបៀបដែលការអភិវឌ្ឍអាកប្បកិរិយា និងបុគ្គលិកលក្ខណៈ ហើយការធ្វើសកម្មភាពទាំងនេះអាចជួយពួកគេឲ្យក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកគោលដៅរបស់ពួកគេឡើងវិញសម្រាប់កម្មវិធីកុមារ និងយុវវ័យ ហើយពិចារណាពីរបៀបដែលពួកគេប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

សូមពន្យល់ដោយសង្ខេបថាអ្វីទៅជាក្រុមប្រឹក្សាវួដ ហើយរាយបញ្ជីអំពីសមាជិកក្រុមប្រឹក្សាមួយចំនួនរួមមាន ( ប៊ីស្សព ប្រធានសមាគមសង្គ្រោះ ប្រធានកូរ៉ុមអែលឌើរ ប្រធានក្រុមយុវនារី ប្រធានអង្គការបឋមសិក្សា ប្រធានបេសកកម្មវួដ និងផ្សេងៗទៀត ) ។ សូមរៀបចំថ្នាក់រៀនទៅជាក្រុមប្រឹក្សាវួដមួយ ឬច្រើន ( អាស្រ័យលើចំនួនសិស្ស ) ហើយផ្តល់ឲ្យសិស្សម្នាក់ៗនូវការហៅបម្រើជាក់លាក់មួយ ។ សូមផ្តល់ឲ្យក្រុមប្រឹក្សានីមួយៗនូវសាច់រឿងដូចខាងក្រោមនេះ ហើយអញ្ជើញពួកគេឲ្យពិភាក្សាអំពីអ្វីដែលពួកគេអាចធ្វើដើម្បីជួយ ។ វាអាចមានប្រយោជន៍ក្នុងការសង្ខេបសាច់រឿងនៅលើក្តារខៀន ។

ក្រុមប្រឹក្សាវួដគឺជាសមាជិកមួយក្រុមដែលមានការហៅបម្រើជាក់លាក់រួមមាន ( ប៊ីស្សព ប្រធានកូរ៉ុមអែលឌើរ ប្រធានសមាគមសង្គ្រោះ ប្រធានយុវនារី ប្រធានអង្គការបឋមសិក្សា និងមុខងារផ្សេងៗទៀត ) ដែលជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីដោះស្រាយស្ថានភាព និងបញ្ហាប្រឈមផ្សេងៗនៅក្នុងវួដរបស់ពួកគាត់ ។ សូមស្រមៃថាអ្នកមានស្ថានភាពដូចខាងក្រោមនៅក្នុងវួដ ឬសាខារបស់អ្នក ៖ ម្តាយទោលម្នាក់ឈ្មោះ លីឌា មានកូនប្រុសអាយុ ១៦ ឆ្នាំ កូនស្រីអាយុ ៧ ឆ្នាំ និងទារកអាយុ ៦ ខែ ។ លីឌា ត្រូវវះកាត់នៅសប្ដាហ៍នេះ ហើយត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេល៥ថ្ងៃ ។ តើសមាជិកផ្សេងគ្នានៃក្រុមប្រឹក្សាវួដអាចជួយគ្រួសារនេះដោយរបៀបណា ?

បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលសមាជិកជាក់លាក់នៃក្រុមប្រឹក្សាវួដអាចជួយក្នុងស្ថានភាពនេះបាន ។

  • ហេតុអ្វីបានជាអ្នកគិតថា ក្រុមប្រឹក្សាវួដ ឬអង្គការស្រដៀងគ្នាផ្សេងទៀតមានសារៈសំខាន់ ?

  • តើវាអាចមានអារម្មណ៍យ៉ាងណាចំពោះអ្នកដែលកំពុងទទួលជំនួយពីក្រុមប្រឹក្សាវួដ ឬក្រុមស្រដៀងគ្នានេះ ?

សូមអាន កិច្ចការ ៦:១ ដោយរកមើលបញ្ហាមួយដែលសាសនាចក្រសម័យបុរាណបានជួបប្រទះ ។

ដោយសារចំនួនស្ត្រីមេម៉ាយដែលក្រីក្រ ឬត្រូវការជំនួយក្នុងសាសនាចក្រ នោះពួកដប់ពីរនាក់បានចំណាយពេលវេលាជាច្រើនដើម្បីព្យាយាមជួយពួកគាត់ រហូតដល់ពួកគាត់មិនអាចលះបង់ពេលវេលាដើម្បីផ្សព្វផ្សាយដំណឹងល្អតាមរបៀបដែលព្រះអង្គសង្គ្រោះបានបង្គាប់ឲ្យពួកគេទៅឡើយ ។

សូមអាន កិច្ចការ ៦:២–៨ ហើយរកមើលដំណោះស្រាយដែលពួកដប់ពីរនាក់បាននឹកឃើញ ។

  • តើការហៅបម្រើនៅក្នុងសាសនាចក្រ និងក្រុមប្រឹក្សាវួដសព្វថ្ងៃនេះស្រដៀងគ្នានឹងដំណោះស្រាយដែលសាវកសម័យបុរាណបានស្នើសុំយ៉ាងដូចម្ដេច ?

  • នៅពេលអ្នកអានអំពីបុរសប្រាំពីរនាក់ដែលត្រូវបានជ្រើសរើសឲ្យជួយពួកសាវក តើអ្នកបានសម្គាល់ឃើញថាពួកគាត់មានបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទអ្វីខ្លះ ?

  • តើអ្នកគិតថា បុគ្គលិកលក្ខណៈនីមួយៗទាំងនេះអាចជួយនរណាម្នាក់ឲ្យបម្រើ និងប្រទានពរដល់អ្នកដទៃទៀតដែលខ្វះខាតដោយរបៀបណា ?

សេចក្តីពិតមួយដែលយើងអាចសម្គាល់បានពីខគម្ពីរទាំងនេះគឺថា ៖ នៅពេលយើងអភិវឌ្ឍបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទ នោះយើងអាចបម្រើ និងប្រទានពរដល់អ្នកដែលត្រូវការបានកាន់តែប្រសើរជាងមុន

  • តើមានបុគ្គលិកលក្ខណៈបន្ថែមមួយចំនួនណាខ្លះ ដែលព្រះយេស៊ូវគ្រីស្ទមានដែលជួយទ្រង់ឲ្យធ្វើការងារបម្រើដល់អ្នកដែលខ្វះខាត ?

សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតថាតើអ្នកបានអភិវឌ្ឍគុណសម្បត្តិទាំងនេះដូចជាព្រះគ្រីស្ទបានល្អប៉ុណ្ណាហើយ ។ តើបុគ្គលិកលក្ខណៈទាំងនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួនរបស់អ្នកសម្រាប់កម្មវិធីកុមារ និងយុវវ័យដែរឬទេ ? បើដូច្នេះ សូមចំណាយពេលបន្តិចដើម្បីសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីរបៀបដែលអ្នកកំពុងធ្វើក្នុងការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈនោះ ។ បើមិនដូច្នោះទេ សូមពិចារណាដាក់ផែនការមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក អំពីរបៀបដែលអ្នកនឹងខំប្រឹងប្រែងអភិវឌ្ឍលក្ខណៈដូចជាព្រះគ្រីស្ទ ដើម្បីឲ្យអ្នកអាចបម្រើ និងផ្តល់ពរដល់អ្នកដែលខ្វះខាតកាន់តែប្រសើរឡើងបាន ។

ទីបន្ទាល់របស់ស្ទេផាន និងការធ្វើទុក្ករកម្ម

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសរសេរ ៖

Head and shoulders portrait of Elder Bruce R. McConkie.

របស់ដ៏អស្ចារ្យមិនមកដោយងាយៗនោះទេ ព្រឹត្តិការណ៍ដែលអង្រួនផែនដីនឹងប្រឈមនឹងឧបសគ្គដ៏មហិមា ។

( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « Once or Twice in a Thousand Years » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ទំព័រ ១៨ )

សេចក្តីថ្លែងការណ៍របស់អែលឌើរ ម៉ាកខន់ឃី ត្រូវនឹងស្ថានភាពរបស់ស្ទេផាន ។ ទោះជាគាត់ « បានធ្វើការអស្ចារ្យ និងទីសម្គាល់យ៉ាងធំ នៅក្នុងពួកជន … គេលើកគ្នាមក … ជជែកនឹង [ លោក ] » ( កិច្ចការ ៦:៨–៩ ) ។ ស្ទេផានត្រូវបាននាំទៅមុខក្រុមប្រឹក្សាសាសន៍យូដា ហើយសាក្សីក្លែងក្លាយត្រូវបាននាំមកធ្វើបន្ទាល់ប្រឆាំងនឹងលោក ។

កាលស្ទេផានបានឈរនៅចំពោះមុខពួកមេដឹកនាំសាសន៍យូដា លោកបានរំឭកពីរបៀបជាច្រើនជំនាន់ដែលសាសន៍យូដាបានប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ ហើយបានបដិសេធ ហើយសម្លាប់ព្យាការីដែលព្រះបានចាត់ឲ្យមកក្នុងចំណោមពួកគេ ។ បន្ទាប់មក ស្ទេផានបានថ្លែងទីបន្ទាល់ថា អាកប្បកិរិយាបះបោរទាំងនេះបានបន្តរហូតដល់ថ្ងៃនោះ ខណៈដែលប្រជាជនបានសម្លាប់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ( សូមមើល កិច្ចការ ៧:៥១–៥២ ) ។

សូមអាន កិច្ចការ ៧:៥៤–៦០ ដោយរកមើលរបៀបដែលស្ទេផានបានប្រព្រឹត្តទោះជាមានការខឹងសម្បារ និងការប្រឆាំងបែបនេះក៏ដោយ ។

សូមពិចារណាពីការបង្ហាញវីដេអូ « The Martyrdom of Stephen » ចាប់ពីលេខកូដម៉ោង ៣:២៥ ដល់ ៥:៣៤ ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមប្រយ័ត្នប្រយែងថា សិស្សមួយចំនួនអាចរំខានដោយការបង្ហាញវីដេអូចោលដុំថ្មលើស្ទេផាន ។

5:43

ប្រសិនបើមិនបានប្រើវីដេអូនេះទេ សូមពិចារណាបង្ហាញរូបភាពខាងក្រោម ។

This painting depicts the stonong of Stephen as described in Acts 7:54-60. From a reclining position Stephen acknowledges through gesture the presence of the Father and the Son who stand in white at the top of the painting in the opened heavens. Those stoning Stephen do so with hatred and gross violence. Saul holds the garments of two of them. Two priests with indifferent looks stand to the right. The painting is signed, “Walter Rane.”
  • តើមានអ្វីសំខាន់សម្រាប់អ្នកនៅក្នុងដំណើររឿងនៃការធ្វើទុក្ករកម្មរបស់ស្ទេផាន ?

សិស្សអាចចែកចាយចម្លើយផ្សេងៗគ្នា ។ សូមពិចារណាដោយការអធិស្ឋាននូវសំណួរបន្ទាប់ដែលអាចជួយបង្កើនការយល់ដឹងរបស់សិស្សដូចខាងក្រោមនេះ ៖

  • តើស្ទេផានបានទទួលពរយ៉ាងណា បើទោះជាលោកត្រូវបានគេសម្លាប់ក្តី ? ហេតុអ្វីបានជាអ្នកគិតថា លោកបានទទួលការនិមិត្តដូចដែលលោកបានទទួល ?

  • តើការនិមិត្តរបស់ស្ទេផានបង្រៀនយើងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ ?

  • សូម្បីតែស្ថិតក្រោមការប្រឆាំងដ៏ឃោរឃៅក្តី តើស្ទេផានដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

ដូចដំណើររឿងនៃការធ្វើទុក្ករកម្មរបស់ស្ទេផានបង្ហាញមកឲ្យឃើញហើយ មនុស្សល្អ និងបុព្វហេតុល្អតែងតែជួបជាមួយនឹង « ឧបសគ្គដ៏មហិមា » ។

  • តើអ្នកបានឃើញរឿងនេះក្នុងជីវិតរបស់អ្នកដោយរបៀបណា ?

ដូចស្ទេផានដែរ នៅពេលអ្នកជ្រើសរើសដើម្បីចែកចាយសេចក្ដីជំនឿ និងទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ នោះអ្នកអាចជួបប្រទះនឹងការតស៊ូ ឬសូម្បីតែការបៀតបៀន ។អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ខ្ញុំសូមនិយាយទៅកាន់មនុស្សទាំងអស់ ជាពិសេសដល់យុវវ័យនៃសាសនាចក្រថា បើសិនជាអ្នកពុំទាន់បានត្រៀមខ្លួននៅឡើយទេនៅថ្ងៃមួយ អ្នកនឹងឃើញថា ខ្លួនអ្នកត្រូវបានហៅឲ្យការពារសេចក្ដីជំនឿអ្នក ឬប្រហែលជាស៊ូទ្រាំនឹងការបំពានផ្ទាល់ខ្លួនខ្លះៗជាទូទៅពីព្រោះតែអ្នកគឺជាសមាជិកមួយរូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គ្រាដូច្នោះនឹងតម្រូវឲ្យមានទាំងភាពក្លាហាន និងការគួរសមពីផ្នែករបស់អ្នក ។

( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦ )

  • ហេតុអ្វីបានជាអ្នកគិតថាវាមានតម្លៃដើម្បីថ្លែងទីបន្ទាល់ និងការពារព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្នកគិតថាព្រះវរបិតាសួគ៌យើង និងព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកយ៉ាងដូចម្ដេច នៅពេលអ្នកប្រឈមមុខនឹងការបៀតបៀនសម្រាប់ការថ្លែងទីបន្ទាល់ និងការការពារទ្រង់ទាំងទ្វេ ?

សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីរបៀបដែលអ្នកអាចជ្រើសរើសធ្វើទីបន្ទាល់ និងការពារព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ពេញមួយសប្តាហ៍ខាងមុខនេះ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

កិច្ចការ ៦:១–៦ ។ តើអ្នកណាត្រូវបានហៅឲ្យជួយពួកសាវកក្នុងបញ្ហាខាងសាច់ឈាមសព្វថ្ងៃនេះ ?

ក៏ដូចជាព្រះអម្ចាស់បានហៅបុរសដែលមានភាពស័ក្ដិសមប្រាំពីរនាក់ ឲ្យជួយដល់ពួកដប់ពីរនាក់នៅក្នុងការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាមរបស់សាសនាចក្រដូចបានកត់ត្រានៅក្នុងគម្ពីរកិច្ចការដែរ នោះព្រះអម្ចាស់បានហៅគណៈប៊ីស្សពជាអធិបតី ឲ្យជួយដល់ពួកដប់ពីរនាក់ក្នុងការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាមរបស់សាសនាចក្រនាសព្វថ្ងៃនេះ ។ គណៈប៊ីស្សពជាអធិបតី និងទីប្រឹក្សាពីររូបរបស់លោកបម្រើនៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ ដើម្បីគ្រប់គ្រងកិច្ចការខាងសាច់ឈាមរបស់សាសនាចក្រ ។ ដង្វាយតមអាហារគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងកម្មវិធីនេះ ហើយផ្ដល់ជំនួយបណ្ដោះអាសន្ន និងផ្ដល់ជំនួយទ្រទ្រង់ជីវិតដល់ជនក្រីក្រនៅទូទាំងពិភពលោក ។ ( សម្រាប់ព័ត៌មានបន្ថែម សូមមើលប្រធានបទ « Presiding Bishopric » នៅលើគេហទំព័រ newsroom.ChurchofJesusChrist.org ) ។

តើខ្ញុំនឹងប្រឈមមុខនឹងការបៀតបៀន ឬត្រូវការពារសេចក្ដីជំនឿរបស់ខ្ញុំដូចម្តេច ?

សូមមើលវីដេអូ « The Cost—and Blessings—of Discipleship » ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ចាប់ពីលេខកូដម៉ោង ១:០១ ដល់ ២:៣១ ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោម ។

14:45

//media.ldscdn.org/webvtt/general-conference/april-2014-general-conference/2014-04-1020-elder-jeffrey-r-holland-en.vtt

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ឧទាហរណ៍មួយអំពីនរណាម្នាក់ដែលត្រូវបានបៀតបៀន ពេលកំពុងព្យាយាមថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

អ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរម្នាក់បានសរសេរមកខ្ញុំនាពេលថ្មីៗនេះថា « ដៃគូខ្ញុំ និងខ្ញុំបានឃើញបុរសម្នាក់អង្គុយលើកៅអីវែងនៅថោន ស៍ឃ្វែរ កំពុងទទួលទានអាហារថ្ងៃត្រង់របស់គាត់ ។ នៅពេលពួកខ្ញុំទៅជិតគាត់នោះគាត់បានមើលមកពួកខ្ញុំ ហើយបានឃើញស្លាកឈ្មោះអ្នកផ្សព្វផ្សាយសាសនារបស់ពួកខ្ញុំ ។ ដោយជ្រួញចិញ្ចើមគួរឲ្យខ្លាចនោះគាត់បានហក់មកវាយខ្ញុំ ។ ខ្ញុំបានគេចរួចទាន់ពេល តែនៅតែត្រូវបានគាត់ព្រោះម្ហូបគាត់មកលើខ្ញុំ ហើយចាប់ផ្ដើមជេរប្រទេចផ្ដាសាដាក់ពួកខ្ញុំយ៉ាងខ្លាំង ។ យើងបានដើរចេញដោយមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់ឡើយ ។ ខ្ញុំបានព្យាយាមជូតសម្អាតម្ហូបចេញពីមុខខ្ញុំ តែមិនទាន់ជូតស្រេចបាច់ផង ស្រាប់តែមានដំឡូងកិនហោះមកចំកណ្ដាលក្បាលខ្ញុំពីក្រោយទៀត ។ ពេលខ្លះ វាពិបាកដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនា ដោយសារពេលនោះ ខ្ញុំចង់ត្រឡប់ទៅក្របួចកបុរសមាឌល្អិតរូបនោះ សួរថា ‹ ចង់យ៉ាងម៉េចឥឡូវហ្នឹង ! › តែខ្ញុំមិនបានធ្វើទេ » ។

ខ្ញុំសូមនិយាយទៅកាន់អ្នកផ្សព្វផ្សាយសាសនាដែលបានលះបង់រូបនេះថា កូនជាទីស្រឡាញ់ កូនបានដាក់ខ្លួនដ៏រាបសា ឈានជើងចូលទៅក្នុងចំណោមបុរសស្ត្រីដ៏មានកិត្តិយសក្រៃ ដូចដែលព្យាការីយ៉ាកុបក្នុងព្រះគម្ពីរមរមនបានមានប្រសាសន៍ថា « បានយល់ដល់សារៈប្រយោជន៍នៃការសុគតរបស់ [ ព្រះគ្រីស្ទ ] ហើយ [ បាន ] លីឈើឆ្កាងទ្រង់ ព្រមទាំង [ បាន ] ស៊ូរងនូវការអាម៉ាស់នៃមនុស្សលោក [ យ៉ាកុប ១:៨ ] ។

( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦ )

សកម្មភាពរៀនសូត្របន្ថែម

វីដេអូ ៖ « Sheri Sought to Ease Suffering—His Hands »

សូមពិចារណាបង្ហាញ « Sheri Sought to Ease Suffering—His Hands » ( ៤:១៧ ) ហើយអញ្ជើញសិស្សឲ្យរកមើលអ្វីដែលគិលានុបដ្ឋាយិកាម្នាក់បានរៀនអំពីការប្រែក្លាយដូចជាព្រះគ្រីស្ទ តាមរយៈការបម្រើ ។ បន្ទាប់ពីសិស្សបានមើលវីដេអូនេះរួចហើយ សូមសួរសំណួរដូចខាងក្រោម ។

4:17
  • តើគុណលក្ខណៈដូចជាព្រះគ្រីស្ទអ្វីខ្លះ ដែលអ្នកឃើញនៅក្នុងខ្លួនស៊េរី ?

  • ដូចអ្នកដែលទទួលពរពីការងារបម្រើរបស់ស្ទេផាន តើបុគ្គលិកលក្ខណៈទាំងនេះមានសារៈសំខាន់យ៉ាងណាចំពោះមនុស្សដែលសេរ៊ី បានបម្រើ និងផ្តល់ពរ ?

  • តើបទពិសោធន៍ពីមុនរបស់សេរ៊ី ក្នុងការបម្រើម្តាយរបស់នាងបានជួយនាងឲ្យព្យាយាមដើម្បីក្លាយដូចជាព្រះគ្រីស្ទនៅក្នុងសេចក្ដីស្រឡាញ់ និងការបម្រើរបស់នាងយ៉ាងដូចម្តេច ?

មានតួអង្គបីដាច់ដោយឡែកពីគ្នានៅក្នុងក្រុមព្រះ

បន្ទាប់ពីសិស្សបានអានអំពីការនិមិត្តរបស់ស្ទេផានហើយ សូមសួរពីអ្វីដែលបទគម្ពីរនេះបង្រៀនអំពីក្រុមព្រះ ។ សេចក្តីពិតមួយដែលយើងអាចរៀនពីដំណើររឿងនេះគឺថា ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ គឺជាតួរអង្គបីផ្សេងគ្នា និងដាច់ដោយឡែកពីគ្នា ។ បន្ទាប់មក សិស្សអាចមើលតាមចំណងជើងថា « ក្រុមព្រះ » នៅក្នុង Topical Guideសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ហើយស្វែងរកបទគម្ពីរយោងដែលអាចជួយពួកគេឲ្យយល់បន្ថែមទៀតនូវគោលលទ្ធិនេះ ។ សិស្សក៏អាចកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេអំពីរបៀបដែលពួកគេនឹងឆ្លើយតបចំពោះនរណាម្នាក់ដែលបានអះអាងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគឺជាអង្គតែមួយ ។