ថ្នាក់​សិក្ខាសាលា
កិច្ចការ ៦–៩


កិច្ចការ ៦–៩

ទិដ្ឋភាពទូទៅ

ស្ទេផានបានធ្វើអព្ភូតហេតុដ៏អស្ចារ្យដោយឫទ្ធានុភាពរបស់ព្រះ ប៉ុន្តែសាសន៍យូដាបានគប់ដុំថ្មលើលោកពីព្រោះតែទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ។ ភីលីពបានបង្រៀនបុរសសាសន៍អេធីយ៉ូពីម្នាក់អំពីព្រះយេស៊ូវអំពីរបៀបដែលនាំលោកឲ្យជឿ ហើយទទួលយកបុណ្យជ្រមុជទឹក ។ នៅពេលសុលធ្វើដំណើរទៅទីក្រុងដាម៉ាសដើម្បីបន្តបៀតបៀនពួកបរិសុទ្ធ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ដល់សុល ( សូមមើល កិច្ចការ ៩:៣–៥ ) ។ ក្រោយមក ព្រះយេស៊ូវបានជួយអាន៉្នានាសឲ្យយល់ឃើញអំពីសុល តាមរបៀបដែលទ្រង់បានទតឃើញ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

កិច្ចការ ៦–៧

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យពិចារណាអំពីវិធីដែលពួកគេអាចផ្តល់ពរដល់អ្នកដទៃ ដោយការព្យាយាមធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីប្រែក្លាយដូចជាទ្រង់ទាំងទ្វេ ហើយថ្លែងទីបន្ទាល់អំពីទ្រង់ទាំងទ្វេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវគោលដៅរបស់ពួកគេសម្រាប់កម្មវិធីកុមារ និងយុវវ័យ ហើយពិចារណាពីរបៀបដែលពួកគេក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។

  • វីដេអូ ៖ « The Martyrdom of Stephen » ( ៥:៤២; សូមមើលពីលេខកូដម៉ោង ៣:២៥ ដល់ ៥:៣៤ )

  • រូបភាព ៖ រូបភាពរបស់ស្ទេផាន

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលអញ្ជើញសិស្សឲ្យសម្តែងធ្វើជានៅក្នុងក្រុមប្រឹក្សាវួដ វាអាចជាការល្អក្នុងការដាក់សិស្សម្នាក់ ឬពីរនាក់ឲ្យទទួលខុសត្រូវក្រុមប្រឹក្សានេះ ហើយស្នើសុំឲ្យពួកគេធានាថាគ្រប់គ្នាចូលរួម ។ ប្រសិនបើការមានក្រុមប្រឹក្សាច្រើនជាងមួយមានប្រសិទ្ធភាពជាង សូមពិចារណាដាក់ក្រុមប្រឹក្សានីមួយៗក្នុងមុខងារបំបែកក្រុម ។

កិច្ចការ ៨

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យពិចារណាពីរបៀបដែលពួកគេអាចប្រើព្រះគម្ពីរដើម្បីជួយអ្នកដទៃឲ្យជឿលើ ហើយមករកព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីឧបករណ៍ ឬជំនាញខាងវិញ្ញាណដែលបានជួយពួកគេឲ្យកាន់តែរឹងមាំនៅក្នុងដំណឹងល្អ ។ ពួកគេនឹងមានឱកាសចែកចាយគំនិតរបស់ពួកគេក្នុងអំឡុងពេលរៀនមេរៀននេះ ។

  • វត្ថុ ៖ ញញួរ និងដែកគោលទួណឺវីស និងវីស ឬឧបករណ៍ផ្សេងទៀត ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានសិក្សា អេសាយ ៥៣:៣ ហើយបានឆ្លើយសំណួរពីរអំពីវគ្គបទគម្ពីរនោះ សូមពិចារណាសម្ដែងទូទាំងថ្នាក់ ។ សូមយកតួនាទីជាមនុស្សកម្រៀវ ហើយស្នើសុំឲ្យសិស្សក្នុងថ្នាក់ជួយអ្នកឲ្យយល់ពីខគម្ពីរទាំងនេះ ។ សូមលើកទឹកចិត្តសិស្សមួយចំនួនឲ្យចែកចាយគំនិតរបស់ពួកគេ ។

កិច្ចការ ៨:១–៣; ៩:១–២០

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលព្រះអម្ចាស់ធ្វើ ដើម្បីជួយពួកគេផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើង ហើយស្វែងយល់ពីអ្វីដែលទ្រង់នឹងឲ្យពួកគេធ្វើ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យនិយាយជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអញ្ជើញ និងជួយយើងឲ្យផ្លាស់ប្ដូរ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សម្នាក់មករៀនដោយបានត្រៀមយកគ្រាប់ឃ្លីមកថ្នាក់រៀន ។ ដើម្បីចាប់ផ្តើមមេរៀន សូមឲ្យសិស្សរមៀលគ្រាប់ឃ្លីតាមរបៀបមួយដែលសិស្សក្នុងថ្នាក់អាចមើលឃើញ ។ បន្ទាប់មកសួរសំណួរពីរដំបូងនៃមេរៀន ។

កិច្ចការ ៩:១០–៣១

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យឃើញពីសក្តានុពលដែលព្រះអម្ចាស់ទតឃើញនៅក្នុងខ្លូនអ្នកដទៃ ទោះបីជាពួកគេមានភាពទន់ខ្សោយ និងកំហុសពីមុនក៏ដោយ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរនេះ ៖ « តើទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងគ្រួសារ ឬមិត្តភក្តិអាចផ្លាស់ប្តូរយ៉ាងដូចម្ដេច ប្រសិនបើខ្ញុំបានមើលឃើញពួកគេតាមរបៀបដែលព្រះអង្គសង្គ្រោះទតឃើញនោះ ? »

  • វីដេអូ ៖ « The Road to Damascus » ( ៥:២១; សូមមើលពីលេខកូដម៉ោង ១:៥៥ ដល់ ៥:២១ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅជិតចុងបញ្ចប់នៃមេរៀននេះមានសំណួរបីដែលទីមួយគឺ « តើអ្នកអាចធ្វើដូចម្តេចដើម្បីឲ្យការយល់ឃើញអំពីមនុស្ស ឲ្យកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទតឃើញ ? » សូមពិចារណាបង្ហាញសំណួរទាំងបីនេះ ហើយអញ្ជើញសិស្សឲ្យជ្រើសរើសមួយ ហើយពិចារណាពីចម្លើយរបស់ពួកគេ ។ បន្ទាប់មក សូមឲ្យសិស្សមួយចំនួនចែកចាយសំណួរ និងចម្លើយរបស់ពួកគេ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១៣

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីមួយចំនួន ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអនុវត្តការទន្ទេញចាំឃ្លាគន្លឹះនៃវគ្គចំណេះចំណានខាងគោលលទ្ធិ និងសេចក្ដីយោងបទគម្ពីរតាមរបៀបដែលមានប្រសិទ្ធភាពសម្រាប់ពួកគេ ។ សូមពិចារណាផ្តល់តារាងពីមេរៀននេះ ឬអញ្ជើញពួកគេឲ្យប្រើកម្មវិធី ចំណេះចំណានខាងគោលលទ្ធិ ប្រសិនបើមាន ។

  • តារាង ៖ សូមគូសតារាងចំណេះចំណានខាងគោលលទ្ធិដែលត្រូវបង្ហាញនៅលើក្ដារខៀន ឬឯកសារចែក

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ អាចអញ្ជើញសិស្សឲ្យស្វែងរករូបភាពជំនួសឲ្យការគូររូបភាព ។ បន្ទាប់មក អាចអញ្ជើញឲ្យពួកគេចែកចាយអេក្រង់របស់ពួកគេ ដើម្បីបង្ហាញអ្វីដែលពួកគេបានរកឃើញ ។ មិត្តរួមថ្នាក់អាចទាយឃ្លាគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិ និងវគ្គបទគម្ពីរដែលស័ក្តិសមនឹងរូបភាព ។