ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៣


ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៣

ទន្ទេញចាំសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ

A young woman sitting at a table in her home. Books and papers are spread out in front of her. She is holding a pen.

ការចងចាំកន្លែងដែលត្រូវស្វែងរកវគ្គបទគម្ពីរ និងអ្វីដែលពួកគេបង្រៀនអាចជួយអ្នក នៅពេលអ្នកកំពុងចែកចាយសេចក្តីពិតនៃដំណឹងល្អជាមួយអ្នកដទៃ ។ ការសិក្សារបស់អ្នកថ្ងៃនេះគួរតែជួយអ្នកឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីមួយចំនួន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអនុវត្តការទន្ទេញចាំឃ្លាគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិ និងសេចក្ដីយោងបទគម្ពីរតាមរបៀបដែលមានប្រសិទ្ធភាពសម្រាប់ពួកគេ ។ សូមពិចារណាផ្តល់តារាងដែលមានក្នុងមេរៀននេះ ឬអញ្ជើញសិស្សឲ្យប្រើកម្មវិធី ចំណេះចំណានខាងគោលលទ្ធិ ប្រសិនបើមាន ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ អាចចាំបាច់ត្រូវបង្រៀនភ្លាមៗនៅពេលរំឭកមេរៀន ។ សូមមើលកាលវិភាគមេរៀនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។

សូមទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះដោយប្រើរូបភាព

មេរៀននេះអាចជួយអ្នកឲ្យពិនិត្យឡើងវិញនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិខាងក្រោម ហើយសញ្ជឹងគិតពីរបៀបដែលសេចក្តីពិតដែលបានបង្រៀននៅក្នុងវាអាចជួយអ្នកក្នុងស្ថានភាពជាច្រើន ។ ប្រសិនបើអ្នកមិនទាន់បានគូសសម្គាល់វគ្គបទគម្ពីរទាំងនេះ និងឃ្លាគន្លឹះនៅក្នុងបទគម្ពីររបស់អ្នកនៅឡើយ សូមពិចារណាគូសសម្គាល់ ។

សេចក្ដីយោងបទគម្ពីរ

ឃ្លាបទគម្ពីរគន្លឹះ

កូរិនថូសទី ១ ៦:១៩–២០

« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។

កូរិនថូសទី ១ ១១:១១

« ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។

កូរិនថូសទី១ ១៥:២០–២២

« ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។

កូរិនថូសទី ១ ១៥:៤០–៤២

នៅក្នុងការរស់ឡើងវិញ មាននគរនៃសិរីល្អចំនួនបី ។

ការប្រើញាណ និងជំនាញជាច្រើនអាចជួយសិស្សឲ្យទន្ទេញចាំ ។ សកម្មភាពខាងក្រោមតម្រូវឲ្យសិស្សគូសនិមិត្តសញ្ញាសាមញ្ញ ដើម្បីជួយពួកគេឲ្យចងចាំការបង្រៀនទាំងឡាយនៃវគ្គចំណេះចំណានខាងគោលលទ្ធិទាំងនេះ ។ សូមហុចកាតកត់ចំណាំចំនួនបួន ឬក្រដាសតូចៗសម្រាប់សិស្សម្នាក់ៗ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពនេះ ។ ចូរប្រយ័ត្នប្រយែងចំពោះអ្នកដែលអាចមានអារម្មណ៍ថាពួកគេខ្វះជំនាញសិល្បៈ ឬច្នៃប្រឌិត ។ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាគូ ឬជាក្រុមតូចៗ ។

សូមបង្ហាញឃ្លាគន្លឹះ

រូបភាព និងសញ្ញាដែលមើលឃើញផ្សេងទៀតអាចជួយយើងឲ្យចងចាំព័ត៌មានសំខាន់ៗ ។ សូមគិតអំពីរបៀបដែលការប្រើរូបភាពអាចជួយអ្នកឲ្យចងចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាគន្លឹះ ។

សម្រាប់សកម្មភាពខាងក្រោម សូមជ្រើសរើសសញ្ញា ឬនិមិត្តសញ្ញាដែលសិស្សស្គាល់ ។

  • តើនិមិត្តសញ្ញាខាងក្រោមតំណាងឲ្យអ្វី ?

Black temple icon.
Illustration of a stop sign.
Handicap icon

ខាងក្រោមនេះជាឧទាហរណ៍នៃវគ្គចំណេះចំណានខាងគោលលទ្ធិដែលបានបង្ហាញដោយប្រើនិមិត្តសញ្ញា ឬរូបភាព ។ សូមក្រឡេកមើលរូបភាពទាំងនោះ ហើយមើលថាតើអ្នកអាចកំណត់អត្តសញ្ញាណវគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់វាដែរឬទេ ។

សូមបង្ហាញរូបភាពដូចខាងក្រោម ។ ចម្លើយត្រឹមត្រូវសម្រាប់រូបភាពទីមួយគឺ « កូរិនថូស ទី ១ ៦:១៩–២០ ៖ ‹ រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ › » ។ ចម្លើយដែលត្រឹមត្រូវសម្រាប់ទីពីរគឺ « កូរិនថូស ទី១ ១៥:៤០–៤២ ៖ នៅក្នុងការរស់ឡើងវិញ មាននគរនៃសិរីល្អចំនួនបី » ។

A person with an equal sign and a temple
Spot images representing the kingdom of the plan of salvation. Sun, Moon, Stars

នៅពេលសិស្សធ្វើសកម្មភាពខាងក្រោម សូមអញ្ជើញពួកគេឲ្យដាក់រូបភាពនីមួយៗរបស់ពួកគេនៅលើកាតកត់ចំណាំដាច់ដោយឡែក ។ សូមរកមើលដើម្បីរំលេចភាពច្នៃប្រឌិតរបស់សិស្សនៅក្នុងគំនូរបង្ហាញរបស់ពួកគេ ។ នេះអាចត្រូវបានធ្វើដោយសុំឲ្យសិស្សពីរបីនាក់បង្ហាញកាតមួយរបស់ពួកគេដល់ថ្នាក់ ។ នេះអាចជាឱកាសដ៏ល្អមួយដើម្បីពាក់ព័ន្ធសិស្សដែលប្រហែលជាមិនសូវចូលរួមនៅក្នុងថ្នាក់ ។ ជាជម្រើស សូមពិចារណាអញ្ជើញសិស្សឲ្យគូរឧទាហរណ៍របស់ពួកគេនៅលើក្ដារខៀន ឬបន្ទាប់ពីថ្នាក់រៀនចប់ សូមព្យួរឧទាហរណ៍របស់ពួកគេនៅក្នុងថ្នាក់រៀន ។

នៅលើកាតកំណត់ចំណាំចំនួនបួនផ្សេងគ្នា ឬក្រដាសតូចមួយ សូមសរសេរឡើងវិញនូវវគ្គចំណេះចំណានខាងគោលលទ្ធិដែលបានរាយបញ្ជីពីមុននីមួយៗ ។ នៅជ្រុងម្ខាងនៃកាតនីមួយៗ សូមបង្កើតរូបភាពមួយដើម្បីជួយអ្នកឲ្យចងចាំឃ្លាគន្លឹះៗ ។ អ្នកអាចគូររូបភាពផ្ទាល់ខ្លួនរបស់អ្នក ឬប្រើរូបភាពដូចជារូបភាពសន្លឹករូបផ្សេង ឬរូបថត ។ សកម្មភាពនេះមិនតម្រូវឲ្យអ្នកធ្វើជាអ្នកសិល្បៈដែលមានជំនាញនោះទេ ។ រូបភាពរបស់អ្នកគួរតែមិនអាចបំភ្លេចបាន ប៉ុន្តែមិនគួរមិនគោរព ឬចាត់ទុកប្រធានបទពិសិដ្ឋលំៗនោះទេ ។

ពេលអ្នកបញ្ចប់ សូមប្រើរូបភាពរបស់អ្នកដើម្បីពិនិត្យមើលឃ្លាបទគម្ពីរគន្លឹះ ។ បើអាចទៅរួច សូមពន្យល់ពីរូបភាពរបស់អ្នកទៅកាន់មិត្តភក្តិ ឬសមាជិកគ្រួសារ ។ សូមព្យាយាមចងចាំឃ្លាគន្លឹះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។

.

ការអនុវត្តឃ្លាបទគម្ពីរគន្លឹះក្នុងជីវិត

សូមពិចារណាធ្វើឧទាហរណ៍ខាងក្រោមជាសំណៅចែកឬបង្ហាញពួកវាជាឧទាហរណ៍សម្រាប់ថ្នាក់មើល ។ ចម្លើយដែលត្រឹមត្រូវគឺ ( ១ ) កូរិនថូស ទី១ ១៥:២០–២២ ; ( ២ ) កូរិនថូស ទី១ ៦:១៩–២០ ; ( ៣ ) កូរិនថូស ទី១ ១១:១១ ; ( ៤ ) កូរិនថូស ទី១ ១៥:៤០–៤២

ឬបង្កើតលំហាត់ផ្សេងទៀតដែលអាចអនុវត្តបានកាន់តែច្រើនចំពោះជីវិត និងកាលៈទេសៈរបស់សិស្ស ។

ដើម្បីពិនិត្យមើលវគ្គបទគម្ពីរដែលអ្នកទើបតែបានអនុវត្តការទន្ទេញចាំ សូមធ្វើលំហាត់ដោយកំណត់ថាតើវគ្គចំណេះចំណានខាងគោលលទ្ធិមួយណាមួយអាចមានប្រយោជន៍បំផុតក្នុងស្ថានភាពនីមួយៗខាងក្រោម ៖

  1. យុវនារីម្នាក់និយាយថា « ខ្ញុំបានឮពីកន្លែងមួយថា ដោយសារព្រះយេស៊ូវគ្រីស្ទ មនុស្សគ្រប់គ្នានឹងត្រូវបានរស់ឡើងវិញ ។ តើរឿងនោះពិតដែរឬទេ ? »

  2. មិត្តម្នាក់ឆ្ងល់ថា ហេតុអ្វីបានជាយើងត្រូវថែរក្សារូបកាយរបស់យើង បើយើងគង់តែរស់ឡើងវិញដដែលនោះ ។

  3. មិត្តម្នាក់គិតថាការរៀបការមិនចាំបាច់មាននោះទេ ។

  4. ជីតារបស់យុវជនម្នាក់ទើបតែទទួលមរណភាព ហើយយុវជននោះមានសំណួរអំពីជីវិតក្រោយស្លាប់ ។