កិច្ចការ ១០–១៥
ទិដ្ឋភាពទូទៅ
បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ពួកសាវករបស់ទ្រង់ឲ្យបង្រៀន និងធ្វើបុណ្យជ្រមុជទឹកដល់មនុស្សពីគ្រប់ជាតិសាសន៍ ( សូមមើល ម៉ាថាយ ២៨:១៩ ) ។ បទបញ្ញត្តិនេះបានចាប់ផ្ដើមសម្រេចនៅពេលសាសន៍ដទៃដ៏សុចរិតម្នាក់ឈ្មោះ កូនេលាស និងសាវកពេត្រុសបានទទួលវិវរណៈ ហើយត្រូវបានដឹកនាំឲ្យជួបគ្នាដោយទេវភាព ។ ពេត្រុសបានធ្វើបុណ្យជ្រមុជទឹកឲ្យកូនេលាស ហើយចាប់ពីពេលនោះមកដំណឹងល្អបានផ្សព្វផ្សាយដល់សាសន៍ដទៃ ។ ប៉ុន្តែមនុស្សខ្លះនៅតែប្រឆាំងនឹងកិច្ចការរបស់ពួកសាវក ដែលជាអ្វីដែលបានកើតឡើងនៅពេលដែលសាវកយ៉ាកុប ត្រូវបានធ្វើទុក្ករកម្ម ហើយពេត្រុសបានជាប់គុក ។ បន្ទាប់ពីមានការអធិស្ឋានជាច្រើនពីមនុស្សសុចរិត ពេត្រុសបានដោះលែងពីគុកដោយទេវតា ។ ដោយមានបំណងចង់ជួយបំពេញកាតព្វកិច្ចបង្រៀនគ្រប់ជាតិសាសន៍ សាវកប៉ុល និងបាណាបាស បានចេញដំណើរទៅបេសកកម្ម ។ ពួកលោកក៏បានប្រឈមមុខនឹងការប្រឆាំងជាច្រើនផងដែរ ប៉ុន្តែត្រូវបានប្រទានពរឲ្យទទួលបានជោគជ័យជាច្រើន សាសន៍ដទៃជាច្រើនដែលពួកលោកបានបង្រៀនបានទទួលយកដំណឹងល្អរបស់ព្រះគ្រីស្ទ ។ មានសំណួរបានសួរអំពីតម្រូវការសម្រាប់ពួកសាសន៍ដទៃ ដែលប្រែចិត្តជឿនោះត្រូវកាត់ស្បែក ហើយគោរពតាមក្រឹត្យវិន័យរបស់លោកម៉ូសេ ។ សំណួរនេះត្រូវបានយកទៅសួរពេត្រុស និងមេដឹកនាំសាសនាចក្រផ្សេងទៀត ដែលបានប្រឹក្សាជាមួយគ្នា ហើយបានទទួលវិវរណៈអំពីបញ្ហានេះ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
កិច្ចការ ១០ ផ្នែកទី ១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយអ្នកឲ្យមើលឃើញមនុស្សផ្សេងទៀតកាន់តែច្រើនដូចដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវមើលឃើញពួកគេដែរ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យយកចិត្តទុកដាក់លើរបៀបដែលពួកគេមើល និងប្រព្រឹត្តចំពោះមនុស្សជុំវិញពួកគេ និងមូលហេតុដែលពួកគេប្រព្រឹត្តតាមរបៀបនេះ ។ សុំឲ្យពួកគេត្រៀមខ្លួនដើម្បីចែកចាយការយល់ដឹងមួយចំនួនពីការសង្កេតរបស់ពួកគេ ។
-
វីដេអូ ៖ Peter’s Revelation to Take the Gospel to the Gentiles ( ៣:២៩–៧:៤៤ )
-
រូបភាព ៖ រូបពពក
-
សម្ភារសម្រាប់សិស្ស ៖ សម្ភារដូចជា ក្រដាស និងខ្មៅដៃពណ៌ដើម្បីសិស្សគូរគំនូរ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ប្រសិនបើអញ្ជើញសិស្សឲ្យគូរការនិមិត្តរបស់ពេត្រុស សូមអញ្ជើញពួកគេឲ្យកែតម្រូវការមើលឃើញរបស់អ្នកចូលរួម ដើម្បីឲ្យនៅពេលដែលបុគ្គលម្នាក់ៗចែកចាយ និងពន្យល់ រូបភាពរបស់បុគ្គលនោះបង្ហាញពេញអេក្រង់ ។ ការធ្វើបែបនេះនឹងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់សិស្សទាំងអស់ឲ្យមើលឃើញគំនូររបស់គ្នាទៅវិញទៅមក ។
កិច្ចការ ១០ ផ្នែកទី ២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយអ្នកបង្កើនការយល់ដឹងរបស់ពួកគេពីរបៀបដែលព្រះវរបិតាសួគ៌អាចបើកសម្តែងព្រះហឫទ័យរបស់ទ្រង់ដល់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យកំណត់ពីតម្រូវការ ឬកង្វល់នៅក្នុងជីវិតរបស់ពួកគេ ដែលពួកគេចង់ទទួលវិវរណៈអំពី ។
-
វីដេអូ៖ « Patterns of Light » ( ៣:០៤ ) « Let the Holy Spirit Guide » ( ១៥:៤៥ សូមមើលពីលេខកូដម៉ោង ១៤:៤១ ដល់ ១៥:១៨ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលសិស្សពិនិត្យមើលព្រឹត្តិការណ៍នៅក្នុង កិច្ចការ ១០:១–២៨, ៤៤–៤៨ សូមពិចារណាពីការបង្ហាញអត្ថបទនៃខគម្ពីរទាំងនេះ ហើយអនុញ្ញាតឲ្យសិស្សគូសចំណាំ ឬសម្គាល់ទុកខគម្ពីរដែលពួកគេចូលចិត្តជាថ្នាក់ដោយប្រើមុខងារ « កំណត់ចំណាំ » ។
កិច្ចការ ១១, ១៥
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយឲ្យសិស្សយល់ដឹងកាន់តែស៊ីជម្រៅពីរបៀបដែលព្រះអង្គសង្រ្គោះដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈទៅកាន់ព្យាការី និងពួកសាវករបស់ទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « វិវរណៈ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ហើយឲ្យមករៀនដោយត្រៀមដើម្បីចែកចាយនូវអ្វីដែលពួកគេយល់អំពីរបៀបដែលព្រះអម្ចាស់បើកសម្តែងព្រះហឫទ័យរបស់ទ្រង់ដល់ពួកព្យាការីរបស់ទ្រង់ ។
-
សំណៅចែក ៖ សូមរៀបចំច្បាប់ចម្លងសំណៅចែកឲ្យបានគ្រប់គ្រាន់ ។
-
វីដេអូ ៖ « Revelation for the Church, Revelation for Our Lives » ( ២០:២៧; សូមមើលពីលេខកូដម៉ោង ១០:៤៦ ដល់ ១២:១៤ )
កិច្ចការ ១២:១–១៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយអ្នកបង្កើតទំនុកចិត្តកាន់តែខ្លាំងទៅលើព្រះវរបិតាសួគ៌ និងការឆ្លើយតបរបស់ទ្រង់ចំពោះការអធិស្ឋាន ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយបទពិសោធន៍មួយដែលការអធិស្ឋានត្រូវបានឆ្លើយតបតាមរបៀបដែលពួកគេ ឬអ្នកផ្សេងទៀតបានសង្ឃឹមទុក និងបទពិសោធន៍មួយដែលការអធិស្ឋានហាក់ដូចជាមិនមានចម្លើយ ឬបានឆ្លើយតបតាមរបៀបដែលខុសពីការរំពឹងទុក ។
-
វីដេអូ ៖ « Principles of Peace: Prayer » ( ២:៤៩ ) « Watch Ye Therefore, and Pray Always » ( ១៥:០១ សូមមើលពីលេខកូដម៉ោង ១២:១៧ ដល់ ១៣:០៧ ) « Healing the Sick » ( ១៧:៣៤ សូមមើលពីលេខកូដម៉ោង ១៥:១៩ ដល់ ១៦:៥៥ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញថ្នាក់ដឹកនាំសាសនាចក្រក្នុងតំបន់ ដែលសិស្សស្គាល់ ឲ្យចូលរួម និងចែកចាយបទពិសោធន៍ពីការអធិស្ឋានដែលត្រូវបានឆ្លើយទាំងតាមរបៀបដែលបានសង្ឃឹមទុក និងតាមរបៀបដែលមិនបានសង្ឃឹមទុក ។ ម្យ៉ាងវិញទៀត សូមអញ្ជើញសិស្សម្នាក់ឲ្យមានសមាជិកគ្រួសារចែកចាយបទពិសោធន៍របស់ពួកគេជាមួយនឹងការអធិស្ឋានជាមួយថ្នាក់ ។ សូមប្រាកដថាទទួលបានការអនុម័តត្រឹមត្រូវពីថ្នាក់ដឹកនាំសាសនាចក្រក្នុងតំបន់ និងអ្នកសម្របសម្រួលថ្នាក់សិក្ខាសាលា និងវិទ្យាស្ថានក្នុងតំបន់ មុនពេលអញ្ជើញភ្ញៀវមកនិយាយទៅកាន់សិស្សរបស់អ្នក ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៤
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សយល់ដឹងកាន់តែស៊ីជម្រៅ និងពន្យល់ពីសេចក្ដីពិតអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលនឹងត្រូវសិក្សានៅក្នុងមេរៀននេះ ហើយមករៀនដោយត្រៀមខ្លួនដើម្បីពិភាក្សាអំពីវគ្គទាំងនោះ ។ សិស្សអាចប្រើ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ឬកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយពួកគេរំឭកឡើងវិញ ។
កំណត់ចំណាំ ៖ មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ ប្រហែលជាត្រូវបង្រៀនជំនួសមេរៀនរំឭកឡើងវិញនេះ ។ សូមមើលតារាងកាលវិភាគល្បឿនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សកម្មភាពផ្គូផ្គង
-
វីដេអូ ៖ « President Nelson—The Scriptures Teach Us about Jesus Christ ( សម្រាប់យុវវ័យ ) » ( ០:៥៩ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ អាចបំបែកសិស្សតាមមុខងារបំបែកក្រុមដើម្បីពិភាក្សាពីសំណួរនេះនៅចុងបញ្ចប់នៃមេរៀន ។