ថ្នាក់​សិក្ខាសាលា
កិច្ចការ ១១, ១៥


កិច្ចការ ១១, ១៥

ព្រះអង្គសង្គ្រោះដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈ

Peter and James speak to the apostles, elders and other members at Jerusalem on the matter of circumcision. Outtakes: include some of the people shooting the film, different shots of the group of people listening.

ព្រះយេស៊ូវបានមានព្រះបន្ទូលប្រាប់ពួកសាវកទ្រង់ថា ដំណឹងល្អនឹងត្រូវបានផ្សព្វផ្សាយដល់គ្រប់ជាតិសាសន៍ ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះនឹងតម្រូវឲ្យមានការផ្លាស់ប្តូរដ៏លំបាកចំពោះទំនៀមទម្លាប់របស់សាសន៍យូដាដែលបានកាន់ជាយូរមកហើយ ។ ជាមួយនឹងការយាងទៅស្ថានសួគ៌របស់ព្រះយេស៊ូវ ការផ្លាស់ប្តូរទាំងនេះចាំបាច់ត្រូវធ្វើតាមរយៈវិវរណៈ ។ គោលបំណងនៃមេរៀននេះគឺដើម្បីធ្វើឲ្យការយល់ដឹង របស់អ្នក កាន់តែ ស៊ីជម្រៅអំពីរបៀបដែលព្រះអង្គ សង្គ្រោះដឹកនាំសាសនាចក្ររបស់ទ្រង់ តាមរយៈវិវរណៈទៅកាន់ព្យាការី និងសាវកទាំងឡាយរបស់ទ្រង់

ការសម្រេចចិត្តពីអ្វីដែលត្រូវបង្រៀន ។ ជាធម្មតានឹងមានសម្ភារបង្រៀននៅក្នុងបណ្ដុំបទគម្ពីរមួយច្រើនជាងអ្វីដែលអាចពិភាក្សាប្រកបដោយអត្ថន័យនៅក្នុងអំឡុងពេលបង្រៀន ។ សូមសិក្សាបទគម្ពីរ និងកម្មវិធីសិក្សាប្រកបដោយការអធិស្ឋានដើម្បីបែងចែកសេចក្ដីពិត និងគោលការណ៍ខាងគោលលទ្ធិមួយណាដែលសំខាន់បំផុតសម្រាប់សិស្សរបស់អ្នកដើម្បីរកមើលស្វែងយល់ និងអនុវត្ត ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « វិវរណៈ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ហើយឲ្យមករៀបចំដើម្បីចែកចាយនូវអ្វីដែលពួកគេយល់អំពីរបៀបដែលព្រះអម្ចាស់បើកសម្តែងព្រះហឫទ័យរបស់ទ្រង់ដល់ព្យាការីទាំងឡាយរបស់ទ្រង់ ។

សំណួររបស់មិត្តម្នាក់

សូមស្រមៃថាមិត្តដែលកាន់សាសនាខុសពីអ្នកម្នាក់រៀនអំពី ជំនឿនៅលើព្យាការី និងសាវកសម័យទំនើបរបស់អ្នក ។ ទោះបីជាមិត្តរបស់អ្នកជឿលើព្យាការី និងសាវកក្នុងព្រះគម្ពីរប៊ីបក៏ដោយ គាត់មានការលំបាកក្នុងការទទួលយកគំនិតដែលថាព្រះធ្វើការតាមរយៈពួកលោកនៅថ្ងៃនេះដែរ ។ គាត់សួរអ្នកថា ៖ « តើព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ព្យាការី និងសាវកទាំងឡាយដោយរបៀបណា ? »

  • តើអ្នកមានទំនុកចិត្តលើសមត្ថភាពរបស់អ្នកកម្រិតណាក្នុងការឆ្លើយសំណួរនេះ ?

  • តើអ្នកនឹងនិយាយទៅកាន់មិត្តភក្តិរបស់អ្នកយ៉ាងដូចម្តេច ?

ខណៈពេលដែលមានវិធីជាច្រើនក្នុងការឆ្លើយតប កិច្ចការ១១ និង ១៥ បង្ហាញពីវិធីពីរយ៉ាងដែលព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈ ។

វិវរណៈទៅកាន់ព្យាការី

បន្ទាប់ពីការនិមិត្ត និងបទពិសោធន៍របស់ពេត្រុសជាមួយនឹងកូនេលាស ( សូមមើល កិច្ចការ១០ ) លោកបានធ្វើដំណើរទៅក្រុងយេរូសាឡិម ហើយបានបង្រៀនសេចក្ដីពិតដែលទើបតែបានបើកសម្ដែងទាំងនេះដល់ថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀត ។

វាប្រហែលជាមានប្រយោជន៍ក្នុងការឲ្យសិស្សធ្វើការជាគូៗ ដើម្បីពិនិត្យមើលដោយសង្ខេបនូវការនិមិត្ត និងបទពិសោធន៍របស់ពេត្រុសជាមួយកូនេលាសនៅក្នុង កិច្ចការ ១០ ។ ជម្រើសមួយទៀតគឺការអញ្ជើញសិស្សឲ្យសង្ខេបដំណើររឿងប្រាប់ថ្នាក់ ។

បន្ទាប់ពីបានមកដល់ក្រុងយេរូសាឡិម ពេត្រុសបានរៀបរាប់ពីការនិមិត្ត និងបទពិសោធន៍របស់លោកជាមួយនឹងកូនេលាស ( សូមមើល កិច្ចការ ១១:១–១៨ ) ។

សូមអាន កិច្ចការ ១១:៤–១៨ ដោយរកមើលពីរបៀបដែលអ្នកឃើញព្រះដឹកនាំសាសនាចក្រ ។

  • តើយើងរៀនអ្វីខ្លះចេញពីដំណើររឿងនេះ អំពីរបៀបដែលព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់ ?

សូមពិចារណាអញ្ជើញសិស្សឲ្យយោងទៅលើអ្វីដែលពួកគេបានរៀននៅក្នុងការរៀបចំអំណានរបស់សិស្សពួកគេ ។ សូមជួយសិស្សឲ្យយល់ថា វិវរណៈបានមកដោយផ្ទាល់ទៅកាន់ព្យាការីដែលជាសាវកជាន់ខ្ពស់ តាមរយៈការនិមិត្តមួយ ។

សូមពិចារណាបង្ហាញ ឬសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖

ចេញពីបទពិសោធន៍របស់ពេត្រុស យើងរៀនថា ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈទៅកាន់ព្យាការីទ្រង់ ដែលជាសាវកជាន់ខ្ពស់

  • តើការដឹងពីសេចក្ដីពិតនេះអាចជួយពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងព្យាការីរបស់ទ្រង់ដោយរបៀបណា ?

  • ហេតុអ្វីបានជាអ្នកជឿថាសាសនាចក្រសព្វថ្ងៃនេះត្រូវបានដឹកនាំដោយវិវរណៈទៅកាន់ព្យាការីរបស់ព្រះអម្ចាស់ ?

វិវរណៈតាមរយៈពួកក្រុមប្រឹក្សា

ឧទាហរណ៍មួយទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះប្រទានវិវរណៈដល់ព្យាការី និងសាវកទាំងឡាយរបស់ទ្រង់ត្រូវបានបង្ហាញនៅក្នុង កិច្ចការ១៥

ពួកអ្នកផ្សព្វផ្សាយសាសនា ប៉ុល និងបាណាបាស បានបង្រៀន និងធ្វើពិធីបុណ្យជ្រមុជទឹកឲ្យសាសន៍ដទៃជាច្រើន ។ អ្នកកាន់សាសនាគ្រិស្តដែលជាសាសន៍យូដាមួយចំនួនបានមកទីក្រុងអាន់ទីយ៉ូក ហើយបានបង្រៀនថា បុរសដែលប្រែចិត្តពីសាសន៍ដទៃត្រូវគោរពតាមក្រឹត្យវិន័យលោកម៉ូសេដោយការកាត់ស្បែកបន្ថែមពីលើការរស់នៅតាមដំណឹងល្អដែលបង្រៀនដោយព្រះយេស៊ូវគ្រីស្ទ និង សាវកទាំងឡាយ របស់ទ្រង់ ( សូមមើល កិច្ចការ ១៥:១, សូមមើលផងដែរនូវសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « កាត់ស្បែក, ការកាត់ស្បែក » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

សូមអាន កិច្ចការ ១៥:២ ដើម្បីមើលពីរបៀបដែលប៉ុល និងបាណាបាសបានស្វែងរកដើម្បីដោះស្រាយបញ្ហា ។

  • ហេតុអ្វីបានជាអ្នកគិតថា ប៉ុល និងបាណាបាសបានស្វែងរកការណែនាំពីថ្នាក់ដឹកនាំសាសនាចក្រនៅក្រុងយេរូសាឡិម ?

សេចក្តីពិតមួយដែលបានបង្ហាញនៅក្នុង កិច្ចការ ១៥ គឺថា តាមរយៈការប្រឹក្សាជាមួយគ្នា ហើយស្វែងរកវិវរណៈពីព្រះ នោះថ្នាក់ដឹកនាំសាសនាចក្រទទួលបានការបំផុសគំនិតអំពីបញ្ហាលំបាកៗ ។ ដូចដែលពេត្រុស និងអ្នកដឹកនាំសាសនាចក្រផ្សេងទៀតបានប្រឹក្សាជាមួយគ្នា ពួកលោកបានទទួលការណែនាំពីព្រះ ។ ពួកលោកបានផ្ញើសំបុត្រជូនដំណឹងដល់សមាជិកសាសនាចក្រអំពីការសម្រេចចិត្តដ៏បំផុសគំនិតរបស់ពួកលោក ដោយមិនតម្រូវឲ្យមានការកាត់ស្បែកចំពោះពួកអ្នកប្រែចិត្តពីសាសន៍ដទៃ ទៀតទេហើយពួកលោកបានរួមបញ្ចូលការអញ្ជើញឲ្យគោរពតាមបទបញ្ញត្តិផ្សេងទៀត ។

ក្រុមប្រឹក្សាគឺជាក្រុមមនុស្សដែលមកជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ និងរបៀបឆ្លើយតបចំពោះបញ្ហាទាំងនោះ ។ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលក្រុមប្រឹក្សាធ្វើការនៅក្នុងសាសនាចក្រ សូមអាន ក្បួនខ្នាតទូទៅ ដូចខាងក្រោមនេះ ៖

អ្នកដឹកនាំ [ នៃក្រុមប្រឹក្សា ] លើកទឹកចិត្តសមាជិកឲ្យនិយាយដោយបើកចំហ និងស្មោះត្រង់ ។ ប្រវត្តិ អាយុ បទពិសោធន៍ និងទស្សនៈ ផ្សេងគ្នារបស់សមាជិកក្រុមប្រឹក្សាធ្វើឲ្យក្រុមប្រឹក្សាកាន់តែរីកចម្រើន ។ សមាជិកចែកចាយយោបល់ និងស្តាប់គ្នាទៅវិញទៅមកដោយការគោរព ។ នៅពេលពួកគេព្យាយាមស្គាល់ព្រះហឫទ័យរបស់ព្រះអម្ចាស់ នោះវិញ្ញាណនៃការបំផុសគំនិត និងការរួបរួមអាចយកឈ្នះបាន ។

( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៤.៤.៣ នៅលើគេហទំព័រ ChurchofJesusChrist.org )

  • តើអ្នកនឹងសង្ខេបដោយរបៀបណាថាក្រុមប្រឹក្សានៅក្នុងសាសនាចក្រគឺជាអ្វី ?

Color Handouts Icon

សូមផ្តល់ព័ត៌មានខាងក្រោមជាសំណៅចែកជូនសិស្ស ឬបង្ហាញវានៅលើក្ដារខៀន ។

ក្រុមប្រឹក្សាក្រុងយេរូសាឡិម

សូមអាន កិច្ចការ ១៥:៦–១៥, ២២–២៨ ដោយស្វែងរកភស្តុតាងនៃផ្នែកផ្សេងៗនៃក្រុមប្រឹក្សាមួយ ។ សូមចម្លងតារាងខាងក្រោមនេះចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅក្នុងជួរឈរខាងស្ដាំ សូមសរសេរពាក្យ ឬឃ្លាពីខគម្ពីរដែលត្រូវនឹងឃ្លាក្នុងជួរឈរខាងឆ្វេង ។

ដំណើរការនៅក្រោមកូនសោបព្វជិតភាព

សូមផ្តោតលើចំណុចល្អរបស់បុគ្គល និងក្រុមគ្រួសារ

សូមអនុញ្ញាតឲ្យសមាជិកក្រុមប្រឹក្សាបញ្ចេញមតិ

នាំឲ្យមានសាមគ្គីភាព

អ្នកដឹកនាំសម័យទំនើបក៏ប្រើក្រុមប្រឹក្សាដើម្បីអញ្ជើញការណែនាំរបស់ព្រះអម្ចាស់នៅក្នុងបញ្ហាសាសនាចក្រផងដែរ ។ ប្រធាន រ័សុល អិម ណិលសុន បានចែកចាយដូចតទៅនេះ ៖

2:3
Official portrait of President Russell M. Nelson taken January 2018

កាលយើងជួបជុំគ្នាជាក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ នោះបន្ទប់ប្រជុំរបស់យើងក្លាយជាបន្ទប់នៃវិវរណៈ ។ ព្រះវិញ្ញាណគឺគង់នៅទីនោះ ។ កាលយើងជួបនឹងបញ្ហាស្មុគស្មាញ ដំណើរការដ៏រំភើបមួយបានបើកសម្ដែង កាលសាវកមួយរូបៗបង្ហាញគំនិត និងទស្សនៈរបស់ខ្លួនដោយសេរី ។ ទោះជាយើងអាចមានទស្សនៈផ្ដួចផ្ដើមខុសៗគ្នាក្ដី ក៏យើងនៅតែមានសេចក្ដីស្រឡាញ់ចំពោះគ្នាជានិច្ច ។ សាមគ្គីភាពរបស់យើងជួយយើងឲ្យដឹងពីព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់សាសនាចក្ររបស់ទ្រង់ ។

នៅក្នុងការប្រជុំរបស់យើង មតិភាគច្រើនមិនដែលឈ្នះទេ ! យើងស្ដាប់គ្នាទៅវិញទៅមកប្រកបដោយការអធិស្ឋាន ហើយពិភាក្សាគ្នារហូតដល់យើងមានសាមគ្គីភាព ។ បន្ទាប់មក កាលយើងយល់ព្រមគ្រប់គ្នា នោះព្រះចេស្ដាបង្រួបបង្រួមនៃព្រះវិញ្ញាណបរិសុទ្ធមានភាពរំភើបខ្លាំងណាស់ ! យើងទទួលបទពិសោធន៍នូវអ្វីដែលព្យាការី យ៉ូសែប ស្ម៊ីធ បានដឹង នៅពេលលោកបានបង្រៀន « By union of feeling we obtain power with God » [ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ២០០៧ ) ទំព័រ ៣៩៣–៩៤ ] ។ គ្មានសមាជិកក្នុងគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកដប់ពីរនាក់ណាម្នាក់ធ្វើការសម្រេចចិត្តដែលជាប្រយោជន៍ដល់សាសនាចក្ររបស់ព្រះអម្ចាស់ដោយគ្មានការទូលសួរទ្រង់នោះឡើយ !

( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ )

នេះអាចជាពេលវេលាដ៏ល្អមួយដើម្បីអនុញ្ញាតឲ្យសិស្សសួរសំណួរទាំងឡាយដែលពួកគេអាចមានអំពីរបៀបដែលព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់ ។ សូមមើល « វិវរណៈ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) និងឯកសារនៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » នៃមេរៀនសម្រាប់ការយល់ដឹងដ៏មានប្រយោជន៍ ។

  • តើអ្នកនឹងឆ្លើយតបយ៉ាងណាចំពោះសាច់រឿងនៅដើមមេរៀនដែលមិត្តម្នាក់សួរអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលទៅកាន់ព្យាការី និងពួកសាវក ?

  • តើការដឹងពីសេចក្តីពិតដែលបានលើកឡើងនៅក្នុងបទគម្ពីរទាំងនេះមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះព្យាការី និងអ្នកដឹកនាំសាសនាចក្រផ្សេងទៀតដោយរបៀបណា ?

  • តើការដឹងថាព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរបៀបទាំងនេះមានឥទ្ធិពលលើរបៀបដែលអ្នកមានទស្សនៈចំពោះការសម្រេចចិត្តដែលបានធ្វើឡើងដោយព្យាការី និងសាវកទាំងឡាយនាសព្វថ្ងៃនេះយ៉ាងដូចម្ដេច ?

  • តើក្រុមប្រឹក្សាអ្វីខ្លះដែលអ្នកអាចចូលរួមក្នុងជីវិតរបស់អ្នក ?

  • តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយក្រុមប្រឹក្សាមួយឲ្យទទួលបានវិវរណៈ ?

ដូចដែលបានបំផុសគំនិត សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងមេរៀននេះ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

វិវរណៈទៅកាន់អ្នកដឹកនាំសាសនាចក្រ

នៅក្នុងសុន្ទរកថារបស់លោក « The Doctrine of Christ » អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រើដំណើររឿងដែលបានកត់ត្រានៅក្នុង កិច្ចការ ១១ និង ១៥ ដើម្បីបង្រៀនអំពីវិវរណៈទៅកាន់អ្នកដឹកនាំសាសនាចក្រ ។ សូមពិចារណាសិក្សាសុន្ទរកថាទាំងមូល ឬមើលវីដេអូខាងក្រោមចាប់ពីលេខកូដម៉ោង ៦:១០ ដល់ ១១:៣៤ ។

15:14

តើមានឧទាហរណ៍អ្វីខ្លះនៃការបន្តវិវរណៈ ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីវិវរណៈដែលបានទទួលសម្រាប់សាសនាចក្រ ។ សូមមើល « The Blessings of Continuing Revelation to Prophets and Personal Revelation to Guide Our Lives » ចាប់ពីលេខកូដម៉ោង ៤:៥៥ ដល់ ៦:៤២ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

14:10

អែលឌើរ ឃុក ក៏បានបង្រៀនផងដែរថា ព្យាការី និងសាវកទាំងឡាយទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណ និងទទួលវិវរណៈផ្ទាល់ពីព្រះអង្គសង្គ្រោះ ។ សូមមើល« Prepare to Meet God » ចាប់ពីលេខកូដម៉ោង ១៣:៣៧ ដល់ ១៤:១៥ ។

2:3

តើក្រុមប្រឹក្សាអាចដំណើរការក្នុងគ្រួសារដោយរបៀបណា ?

ប្រធាន អិម រ័សុល បាឡឹដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីក្រុមប្រឹក្សាគ្រួសារនៅក្នុងសុន្ទរកថារបស់លោក « Family Councils » ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣–៦៥ ) ។

សកម្មភាពរៀនសូត្របន្ថែម

យុវវ័យចូលរួមក្នុងក្រុមប្រឹក្សា

យុវវ័យជាច្រើនធ្លាប់មាន ឬនឹងមានឱកាសចូលរួមក្នុងក្រុមប្រឹក្សាជាផ្នែកនៃការហៅរបស់ពួកគេក្នុងថ្នាក់ ឬគណៈប្រធានកូរ៉ុម ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីបទពិសោធន៍ដែលពួកគេបានចូលរួមក្នុងក្រុមប្រឹក្សាទាំងនេះ និងរបៀបដែលអ្វីដែលពួកគេបានរៀននៅក្នុងមេរៀននេះអាចជួយពួកគេ នៅពេលពួកគេប្រឹក្សាជាមួយអ្នកដទៃក្នុងការហៅរបស់ពួកគេ ។

តើវិវរណៈផ្ទាល់ខ្លួនអាចមកតាមរយៈការប្រឹក្សាដោយរបៀបណា ?

សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីនៃការសម្រេចចិត្តសំខាន់ៗមួយចំនួនដែលពួកគេត្រូវធ្វើនាពេលនេះ និងនៅពេលអនាគត ។ សូមសួរសិស្សនូវសំណួរដូចខាងក្រោម ៖ តើការប្រឹក្សាជាមួយអ្នកដទៃអាចជួយអ្នកស្វែងរកការណែនាំដ៏បំផុសគំនិតអំពីការធ្វើការសម្រេចចិត្តទាំងនេះដោយរបៀបណា ? តើនរណាជាមនុស្សដែលអ្នកអាចប្រឹក្សាជាមួយអំពីការសម្រេចចិត្តទាំងនេះ ? ធនធានមួយចំនួនរួមមានឪពុកម្តាយ និងសមាជិកគ្រួសារ ( សូមមើល អិម រ័សុល បាឡឺដ « Family Councils » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣–៦៥ ) អ្នកដឹកនាំ សាសនាចក្រ និងព្រះអម្ចាស់ ( សូមមើល អាលម៉ា ៣៧:៣៧ ) ។

សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « យុវវ័យដ៏មានតម្លៃជាច្រើនក្នុងចំណោមក្មួយប្រហែលជាមិនទាន់មានចក្ខុវិស័យច្បាស់លាស់ថាក្មួយជានរណា ហើយតើ ក្មួយៗអាចក្លាយជានរណានោះទេ ។ ប៉ុន្ដែក្នុងពេលបន្ដិចទៀត ក្មួយៗនឹងត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ៗជាច្រើនក្នុងជីវិត ។ សូមប្រឹក្សាជាមួយឪពុកម្ដាយរបស់ក្មួយផង និងជាមួយប៊ីស្សពក្មួយផងអំពីជម្រើសដ៏សំខាន់ដែលនៅខាងមុខក្មួយ ។ អនុញ្ញាតឲ្យប៊ីស្សពធ្វើជាមិត្ត និងជាទីប្រឹក្សារបស់ក្មួយៗ » ( « Bishops—Shepherds over the Lord’s Flock » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦០ ) ។ សូមអញ្ជើញសិស្សឲ្យសរសេរអំពីរបៀបដែលពួកគេអាចប្រើគោលការណ៍នៃការប្រឹក្សា ដើម្បីអញ្ជើញការណែនាំរបស់ព្រះយេស៊ូវគ្រីស្ទមកក្នុងជីវិតរបស់ពួកគេ ។

របៀបដែលព្រះគម្ពីរអញ្ជើញវិវរណៈនៅក្នុងការដឹកនាំក្រុមប្រឹក្សានៃសាសនាចក្រ

សិស្សអាចសួរអំពីមធ្យោបាយផ្សេងទៀតដែលវិវរណៈកើតឡើង ។ សូមពិចារណាឲ្យសិស្សអាន កិច្ចការ ១៥:១៣–១៨ ។ តើយ៉ាកុប បានចង្អុលបង្ហាញពីប្រភពអំណាចអ្វីខ្លះ ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖ « ជារឿយៗការពិភាក្សារបស់ក្រុមប្រឹក្សានឹងរួមបញ្ចូលបទដ្ឋានព្រះគម្ពីរការបង្រៀនរបស់ថ្នាក់ដឹកនាំនៃសាសនាចក្រ និងការអនុវត្តកន្លងមក ។ ប៉ុន្ដែ នៅចុងបញ្ចប់គឺដូចជាសាសនាចក្រនៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែរ ដែលជាទូទៅគោលបំណងពុំមែនជាការព្រមព្រៀងគ្នានៅក្នុងសមាជិកក្រុមប្រឹក្សានោះទេ ប៉ុន្ដែជាវិវរណៈមកពីព្រះ ។ វាគឺជាដំណើរការមួយដែលពាក់ព័ន្ធទាំងហេតុផល និងសេចក្ដីជំនឿដើម្បីទទួលបានព្រះតម្រិះ និងព្រះទ័យរបស់ព្រះអម្ចាស់ » ( « The Doctrine of Christ » EnsignLiahona ខែឧសភា ឆ្នាំ ២០១២ ទំព័រ ៨៨ ) ។ សិស្សអាចអាន កិច្ចការ ១០:២៨ ដោយរកមើលរបៀបដែលទាំងការយល់ស្រប និងវិវរណៈមកពីព្រះត្រូវបានលើកឡើង ។