ថ្នាក់​សិក្ខាសាលា
កិច្ចការ ១២:១–១៩


កិច្ចការ ១២:១–១៩

An angel assisting Peter in his release from prison. The prison guards are unconscious on the ground.

ពួកសាវកបានប្រឈមមុខនឹងការជំទាស់ នៅពេលពួកលោកព្យាយាមជំរុញកិច្ចការរបស់ព្រះអង្គសង្គ្រោះឲ្យឆ្ពោះទៅមុខ ។ យ៉ាកុបត្រូវបានគេធ្វើឃាតតាមបង្គាប់របស់សេ្តចហេរ៉ូឌ ខណៈពេលដែល ពេត្រុសត្រូវបានគេចាប់ដាក់គុក ប៉ុន្តែបន្ទាប់មកទេវតាបានដោះលែងវិញជាការឆ្លើយតបនឹងការអធិស្ឋានពីសមាជិកសាសនាចក្រ ។ មេរៀននេះមានគោលបំណងជួយអ្នកបង្កើតការទុកចិត្តកាន់តែខ្លាំងទៅលើព្រះវរបិតាសួគ៌ និងចម្លើយរបស់ទ្រង់ចំពោះការអធិស្ឋាន ។

ការឆ្លើយតបចំពោះចម្លើយរបស់សិស្ស ដោយវិជ្ជមាន។ សូមឆ្លើយតបចម្លើយរបស់សិស្សដោយពាក្យ « អរគុណ » ដ៏សាមញ្ញ ឬដោយការសរសើរអ្វីមួយជាក់លាក់ចំពោះចម្លើយរបស់ពួកគេ ។ ការធ្វើដូច្នេះនឹងជួយបង្ហាញដល់សិស្សថាការរួមចំណែករបស់ពួកគេមានតម្លៃ និងមានសារៈសំខាន់ចំពោះបទពិសោធន៍រៀនសូត្រនេះ ។ ការណ៍នេះអាចជួយសិស្សឲ្យកាន់តែមានទំនុកចិត្តក្នុងការចែកចាយចម្លើយ ការយល់ដឹង និងបទពិសោធន៍នាពេលខាងមុខ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយបទពិសោធន៍មួយដែលការអធិស្ឋានត្រូវបានឆ្លើយតបតាមរបៀបដែលពួកគេ ឬអ្នកផ្សេងទៀតសង្ឃឹម ចង់បានហើយនិងបទពិសោធន៍មួយដែលការអធិស្ឋានហាក់ដូចជាមិនទទួលបានចម្លើយ ឬការឆ្លើយតបតាមរបៀបដែលខុសពីការរំពឹងទុក ។

សកម្មភាពរៀនសូត្រដែលអាចមាន

លទ្ធផលផ្សេងគ្នា

សូមប្រុងប្រយ័ត្នចំពោះកាលៈទេសៈរបស់សិស្ស ហើយកែសម្រួលសាច់រឿង ខាងក្រោម ឲ្យសមស្រប ។ សូមរំឭកសិស្សឲ្យយោងទៅការរៀបចំរបស់ពួកគេ សម្រាប់ការរៀនសូត្រនៅពេញមួយមេរៀននេះ ។

សូមគិតអំពីវិធីផ្សេងៗដែលមនុស្សអាចឆ្លើយតបទៅនឹងស្ថានភាពដូចខាងក្រោមនេះ ៖

យុវជនម្នាក់អធិស្ឋានដោយឧស្សាហ៍ព្យាយាមជាច្រើនឆ្នាំដើម្បីសូមឲ្យឪពុករបស់គាត់បានជាសះស្បើយពីជំងឺមហារីក ប៉ុន្តែឪពុករបស់គាត់មិនបានជាសះស្បើយឡើយ ។

យុវនារីម្នាក់អធិស្ឋានយ៉ាងក្លៀវក្លាសូមឲ្យម្ដាយរបស់នាងជាសះស្បើយពីជំងឺមហារីក ហើយក្រោយពីការតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ម្ដាយរបស់នាងបានជាសះស្បើយដោយអព្ភូតហេតុ ។

  • តើនៅពេលណាដែលអ្នក ឬអ្នកផ្សេង ទៀតបានអធិស្ឋានទូលសូមប៉ុន្តែមិនបានឆ្លើយតបដូចក្តីសង្ឃឹម ?

  • តើអ្នកបានឆ្លើយតបយ៉ាងដូចម្ដេច ?

  • តើកម្រិតនៃការទុកចិត្តរបស់អ្នកលើព្រះវរបិតាសួគ៌មានឥទ្ធិពលលើការឆ្លើយតបរបស់អ្នកយ៉ាងដូចម្តេច ?

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមប្រាប់អំពីអព្ភូតហេតុ ឬពរជ័យដែលអ្នកកំពុងស្វែងរក ។ សូមពិចារណាអំពីរបៀបដែលការទុកចិត្ដកាន់តែខ្លាំងលើព្រះអាចមានឥទ្ធិពលលើជីវិតរបស់អ្នកកាន់តែប្រសើរឡើង ។ នៅពេលអ្នកសិក្សា សូមរកមើលសេចក្ដីពិត និងគំរូដែលអាចជួយអ្នកអភិវឌ្ឍការទុកចិត្តកាន់តែខ្លាំងទៅលើព្រះវរបិតាសួគ៌ និងការឆ្លើយតបរបស់ទ្រង់ចំពោះការអធិស្ឋាន ។

ការបៀតបៀនសមាជិកនៃសាសនាចក្រ

នៅពេលដំណឹងល្អបានបន្តផ្សព្វផ្សាយ សមាជិកនៃសាសនាចក្រ និងថ្នាក់ដឹកនាំទាំងឡាយ បានទទួលការបៀតបៀនដោយមេដឹកនាំរ៉ូម និងសាសន៍យូដា ។ ថ្នាក់ដឹកនាំសាសនាចក្រមួយចំនួន ដូចជាពេត្រុស និង យ៉ូហាន ត្រូវបានប្រទានមកពីព្រះដោយអព្ភូតហេតុ ( សូមមើល កិច្ចការ ៥:១៧–២១ ) ចំណែកឯអ្នកផ្សេងទៀតដូចជា ស្ទេផាន មិនមែនមកពីព្រះទេ ( សូមមើល កិច្ចការ ៧:៥៤–៦០ ) ។

សូមស្រមៃថាខ្លួនអ្នកជាសមាជិកសាសនាចក្រក្នុងអំឡុងពេលព្រឹត្តិការណ៍ទាំងនេះ ពេលអ្នកអាន កិច្ចការ ១២:១–៤ ។ ពាក្យធ្វើទុក្ខមានន័យថា ជិះជាន់ ឬធ្វើបាប ។ ខ ទី ៤ មានន័យថា ស្តេចហេរ៉ូឌបានដាក់ទាហាន ១៦ នាក់ឲ្យយាមពេត្រុស ខណៈគ្រោងនឹងប្រហារជីវិតលោកជាសាធារណៈនៅពេលក្រោយ ។

  • តើអារម្មណ៍ និងសំណួរអ្វីខ្លះ ដែលអ្នកអាចមានក្នុងនាមជាសមាជិកសាសនាចក្រនៅពេលនេះ ?

សូមអាន កិច្ចការ ១២:៥ ហើយរកមើលពីរបៀបដែលសមាជិកសាសនាចក្របានឆ្លើយតប ។

  • ហេតុអ្វីបានជាវាពិបាកក្នុងការអនុវត្តសេចក្ដីជំនឿដោយការអធិស្ឋានឲ្យពេត្រុស នាពេលនោះ ?

  • តើអ្នកគិតថាសមាជិកសាសនាចក្រយល់យ៉ាងណាអំពីព្រះវរបិតាសួគ៌ ដែលបានជំរុញពួកគេឲ្យធ្វើកិច្ចការនេះ ?

សូមអាន កិច្ចការ ១២:៦–១១ ហើយរកមើលពីរបៀបដែលការអធិស្ឋានរបស់សមាជិកសាសនាចក្របានឆ្លើយតប ។

  • តើអារម្មណ៍ ឬគំនិតអ្វីខ្លះដែលអ្នកអាចនឹងបានជួប បើអ្នកបានធ្វើជាសាក្សីចំពោះ ចម្លើយនៃការអធិស្ឋាននេះ ?

  • តើព្រឹត្តិការណ៍បែបនេះអាចប៉ះពាល់ដល់ការទុកចិត្តរបស់អ្នកទៅលើព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?

  • តើសេចក្តីពិតអំពីការអធិស្ឋានអ្វីខ្លះដែលយើងអាចរៀនចេញពីដំណើររឿងនេះ ?

ការអធិស្ឋានដ៏ស្មោះ និងអស់ពីចិត្ត

សេចក្ដីពិតមួយដែលយើងអាចរៀនពីដំណើររឿងនេះគឺថា ការអធិស្ឋានដ៏ស្មោះ និងអស់ពីចិត្តរបស់យើង ញ៉ាំងឲ្យមានអព្ភូតហេតុ និងពរជ័យពីព្រះចូលមកក្នុងជីវិតរបស់យើង និងជីវិតមនុស្សដទៃទៀត

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីឧទាហរណ៍មួយ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ដូចជាឧទាហរណ៍ខាងក្រោមដែលបានចែកចាយដោយប្រធាន បាឡឺដ ឬ « Principles of Peace: Prayer » ( ២:៤៩ ) ដែលអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ។

អព្ភូតហេតុដែលកើតចេញពីការអធិស្ឋានដ៏ស្មោះត្រង់ ច្រើនតែការណ៍តូចតាច និងសាមញ្ញ ជាជាងការណ៍ធំ និងអស្ចារ្យ ។

អ្នកអាចនឹងចង់មើលវីដេអូ « Watch Ye Therefore, and Pray Always » ពីលេខកូដម៉ោង១២:១៧ ដល់ ១៣:០៧ ដែលអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោមដើម្បីមើលឃើញអព្ភូតហេតុមួយពីការអធិស្ឋានក្នុងជីវិតរបស់ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។

15:1
Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

ខ្ញុំស្គាល់ពីអំណាចនៃការអធិស្ឋានតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំ ។ ថ្មីៗនេះ ខ្ញុំនៅតែឯងក្នុងការិយាល័យរបស់ខ្ញុំ ។ ខ្ញុំទើបទទួលការព្យាបាលនៅលើដៃរបស់ខ្ញុំតាមវេជ្ជសាស្រ្ត ។ ដៃរបស់ខ្ញុំវាឡើងពណ៌ខ្មៅ និង ជាំហើម ហើយវាឈឺខ្លាំងណាស់ ។ ពេលខ្ញុំអង្គុយនៅតុធ្វើការ ខ្ញុំមិនអាចផ្ដោតលើបញ្ហាសំខាន់ៗបានឡើយ ដោយសារមានការរំខានពីការឈឺចាប់ ។

ខ្ញុំលុតជង្គង់នៅក្នុងការអធិស្ឋានទូលសូមព្រះអម្ចាស់ឲ្យជួយខ្ញុំផ្ដោតអារម្មណ៍ ដើម្បីខ្ញុំអាចសម្រេចកិច្ចការរបស់ខ្ញុំបាន ។ ខ្ញុំបានក្រោកឡើង ហើយបានត្រឡប់ទៅកាន់គំនរក្រដាសនៅលើតុខ្ញុំវិញ ។ ភ្លាមៗនោះ ភាពច្បាស់លាស់ និងការផ្ដោតអារម្មណ៍បានកើតឡើងក្នុងគំនិតខ្ញុំ ហើយខ្ញុំអាចបញ្ចប់បញ្ហាបន្ទាន់ៗបាន ។

( អិម រ័សុល បាឡឺដ « Watch Ye Therefore, and Pray Always » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៩ )

  • តើអ្នក ឬអ្នកដទៃមានបទពិសោធន៍ដែលព្រះបានឆ្លើយតបនឹងការអធិស្ឋានអ្វីខ្លះ ?

  • តើបទពិសោធន៍ទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីបំណងប្រាថ្នា និងអារម្មណ៍របស់ព្រះវរបិតាសួគ៌ចំពោះអ្នក និងអ្នកដទៃ ?

  • តើបទពិសោធន៍ទាំងនេះមានឥទ្ធិពលលើបំណងប្រាថ្នា និងសមត្ថភាពរបស់អ្នកក្នុងការទុកចិត្តលើព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?

នៅពេលសិស្សឆ្លើយ សូមថ្លែងអំណរគុណសម្រាប់ការចែកចាយបទពិសោធន៍ និងការយល់ដឹងរបស់ពួកគេ ហើយជួយពួកគេឲ្យយល់ថាតើការរួមចំណែករបស់ពួកគេមានអត្ថន័យយ៉ាងណាចំពោះថ្នាក់ទាំងមូល ។

ជឿទុកចិត្តលើព្រះ

សូមអាន កិច្ចការ ១២:១២–១៧ ដើម្បីមើលពីរបៀបដែលដំណើររឿងនេះបញ្ចប់ ។ សូមចាំថាអ្វីដែល យ៉ាកុបបានលើកឡើងនៅក្នុង ទី ១៧ មិនដូចគ្នានឹងអ្វី ដែលយ៉ាកុបបានលើកឡើងនៅក្នុង ទី ២ នោះទេ ។

ជួនកាលការអធិស្ឋានមិនបានឆ្លើយតបតាមរបៀបដែលយើងសង្ឃឹមនោះទេ ។ ការធ្វើឃាត យ៉ាកុបអាចជាឧទាហរណ៍មួយ ។ ពួកបរិសុទ្ធនៅពេលនេះប្រហែលជាបានអធិស្ឋានសម្រាប់ យ៉ាកុបដែរ ប៉ុន្តែលោកនៅតែត្រូវបានស្ដេចហេរ៉ូឌសម្លាប់ ( សូមមើល កិច្ចការ ១២:២ ) ។

សូមសញ្ជឹងគិតពីសាច់រឿងនេះចាប់តាំងពីការចាប់ផ្ដើមមេរៀន និងពេលវេលាក្នុងជីវិតរបស់អ្នក នៅពេលដែលព្រះមិនបានឆ្លើយតបនឹងការអធិស្ឋានរបស់អ្នកដូចអ្វីដែលបានសង្ឃឹមទុក ។

  • តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ដែលអាចជួយអ្នកឲ្យទុកចិត្តលើទ្រង់ក្នុងស្ថានភាពទាំងនេះ ?

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀនអ្វីមួយដែលអាចមានសារៈប្រយោជន៍នៅពេលដែលការអធិស្ឋានរបស់យើងប្រហែលជាមិនបានឆ្លើយតបដូចក្តី សង្ឈឹមរបស់យើង ។ អ្នកអាចមើលវីដេអូ « Healing the Sick » ចាប់ពីលេខកូដម៉ោង ១៥:១៩ ដល់ ១៦:៥៥ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។

17:35
Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

ក្នុងនាមជាបុត្ររបស់ព្រះ ដោយដឹងពីសេចក្ដីស្រឡាញ់ដ៏មហិមារបស់ទ្រង់ និងចំណេះដឹងដ៏គ្មានកំណត់របស់ទ្រង់អំពីអ្វីដែលល្អបំផុតសម្រាប់សុខុមាលភាពដ៏អស់កល្បរបស់យើង នោះយើងនឹងទុកចិត្តលើទ្រង់ ។ គោលការណ៍ទីមួយនៃដំណឹងល្អគឺជាសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយសេចក្ដីជំនឿមានន័យថាការទុកចិត្ត ។ ខ្ញុំបានទទួលអារម្មណ៍ដឹងពីទំនុកចិត្តនោះ នៅក្នុងការនិយាយដែលបងប្អូនជីដូនមួយរបស់ខ្ញុំបានផ្ដល់នៅពិធីបុណ្យសពរបស់ក្មេងស្រីជំទង់ម្នាក់ ដែលបានស្លាប់ដោយសារមានជំងឺធ្ងន់ធ្ងរ ។ គាត់បាននិយាយពាក្យទាំងនេះ ដែលដំបូងវាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ប៉ុន្តែបន្ទាប់មកវាបានធ្វើឲ្យខ្ញុំបានស្កប់ចិត្ត ៖ « ខ្ញុំដឹងថា វាគឺជាព្រះទ័យរបស់ព្រះអម្ចាស់ ដែលថានាងត្រូវស្លាប់ ។ នាងបានទទួលការថែទាំពីគ្រូពេទ្យដ៏ល្អ ។ នាងបានទទួលការប្រសិទ្ធពរបព្វជិតភាព ។ ឈ្មោះនាងត្រូវបានដាក់នៅក្នុងបញ្ជីអធិស្ឋានក្នុងព្រះវិហារបរិសុទ្ធ ។ នាងគឺជាបុព្វហេតុនៃការអធិស្ឋានរបស់មនុស្សរាប់រយនាក់ ដែលសូមឲ្យនាងមានសុខភាពល្អប្រសើរវិញ ។ ហើយខ្ញុំដឹងថា គ្រួសារនេះមានសេចក្ដីជំនឿល្មមគ្រប់គ្រាន់ដើម្បីឲ្យនាងនឹងបានជាសះស្បើយ តែវាគឺជាព្រះទ័យរបស់ព្រះអម្ចាស់ ដើម្បីនាំនាងត្រឡប់ទៅផ្ទះវិញនាពេលនេះ » ។ ខ្ញុំបានមានទំនុកចិត្តដូចគ្នានេះ ទៅលើពាក្យរបស់ឪពុករបស់ក្មេងស្រីដ៏ជម្រើសម្នាក់ទៀត ដែលបានស្លាប់ដោយសារជំងឺមហារីក ក្នុងវ័យជំទង់របស់នាង ។ គាត់បានប្រកាសថា « សេចក្ដីជំនឿរបស់គ្រួសារយើង លើព្រះយេស៊ូវគ្រីស្ទ គឺមិនពឹងផ្អែកទៅលើលទ្ធផលណាមួយនោះទេ » ។ ការបង្រៀនទាំងនោះស្ដាប់ទៅពិតណាស់ចំពោះខ្ញុំ ។ យើងធ្វើនូវអ្វីៗទាំងអស់ដែលយើងអាចធ្វើ ដើម្បីព្យាបាលដល់មនុស្សជាទីស្រឡាញ់របស់យើង រួចហើយយើងទុកចិត្តទៅលើព្រះអម្ចាស់ចំពោះលទ្ធផលនោះ ។

( ដាល្លិន អេក អូក « Healing the Sick » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥០ )

  • តើប្រធានអូកបានបង្រៀនអ្វីខ្លះដែលអ្នកមានអារម្មណ៍ថាសំខាន់ដើម្បីចងចាំ ? ហេតុអ្វីទៅ ?

ដោយផ្អែកលើអ្វីដែលអ្នកបានរៀនថ្ងៃនេះ សូមសរសេរកំណត់ហេតុប្រចាំថ្ងៃដែលនិយាយអំពីការជំរុញមួយ ឬច្រើនដូចខាងក្រោម ៖

១. អ្វីដែលអ្នកបានរៀនអំពីព្រះវរបិតាសួគ៌ ដែលបង្កើនការទុកចិត្តរបស់អ្នកលើទ្រង់

២. អ្វីដែលអ្នកបានរៀនអំពីការអធិស្ឋានដែលអ្នកចង់ចងចាំ

៣. ការចាប់អារម្មណ៍ដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធអំពីរបៀបកែលម្អការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក ឬពីរបៀបដែលអ្នកអាចស្វែងរកការជឿទុកចិត្តលើព្រះវរបិតាសួគ៌បន្ថែមទៀត

បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ក្នុងការសរសេរហើយ សូមអញ្ជើញពួកគេឲ្យចែកចាយកំណត់ហេតុប្រចាំថ្ងៃរបស់ពួកគេជាគូៗ ឬជាក្រុមតូចៗ ។ សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់ផ្ទាល់ខ្លួនអំពីព្រះវរបិតាសួគ៌ ពីសមត្ថភាព និងព្រះទ័យរបស់ទ្រង់ក្នុងការឆ្លើយតបនឹងការអធិស្ឋានតាមពេលវេលា និងរបៀបរបស់អង្គទ្រង់ ។ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយទីបន្ទាល់ផងដែរ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើយើងត្រូវយល់ពីអ្វីខ្លះ ពេលចម្លើយចំពោះការអធិស្ឋានហាក់ដូចជាមិនបានកើតឡើងនោះ ?

អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Final official portrait of Elder Richard G. Scott of the Quorum of the Twelve Apostles, 2004. Passed away 22 September 2015.

នៅពេលចម្លើយចំពោះការអធិស្ឋានដ៏សំខាន់ទំនងដូចជាមិនបានកើតឡើង វាគឺដោយសារយើងមិនបានយល់ពីសេចក្ដីពិតមួយចំនួនស្ដីពីការអធិស្ឋាន ឬដោយសារយើងមិនស្គាល់ពីចម្លើយ នៅពេលដែលវាបានមកដល់ ។ …

… ទ្រង់ស្ដាប់រាល់ការអធិស្ឋាន ហើយឆ្លើយតបវាតាមរបៀបរបស់ទ្រង់ ។

( រីឆាដ ជី ស្កត « Learning to Recognize Answers to Prayer » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ៣០–៣១ )

តើការអធិស្ឋានរបស់ខ្ញុំអាចផ្តល់ពរដល់ថ្នាក់ដឹកនាំសាសនាចក្រនៅថ្ងៃនេះដោយរបៀបណា ?

នៅក្នុងព្រះគម្ពីរយើងរៀនថា គណៈប្រធានទីមួយត្រូវបានគាំទ្រដោយ « សេចក្ដីទុកចិត្ត សេចក្តីជំនឿ និងសេចក្ដីអធិស្ឋាននៃសាសនាចក្រ » ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២២ ) ។ ពេលកំពុងបម្រើជាប្រធានសាសនាចក្រ ប្រធានថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–ឆ្នាំ ២០១៨ ) បានចែកចាយ « ដូចអ្វីដែលខ្ញុំបាននិយាយនៅក្នុងសន្និសីទមុនៗនោះ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកចំពោះការអធិស្ឋានជំនួសខ្ញុំ ។ ខ្ញុំត្រូវការពួកគេ ខ្ញុំទទួលអារម្មណ៍ពីពួកគេ » ( «God Be with You Till We Meet Again» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១១១ ) ។

សកម្មភាពរៀនសូត្របន្ថែម

កិច្ចការ ១២–១៤ ។ ព្រះអម្ចាស់នឹងសម្រេចកិច្ចការរបស់ទ្រង់ដោយមិនគិតពីការប្រឆាំងនឹងវាឡើយ

សូមអញ្ជើញសិស្សឲ្យជ្រើសរើស ដំណើររឿងមួយ ក្នុងចំណោមដំណើររឿង ខាងក្រោមនេះពី កិច្ចការ ១២–១៤ ហើយរកមើលពីរបៀបដែលកិច្ចការរបស់ព្រះអម្ចាស់ ត្រូវបានប្រឆាំង និងពីរបៀបដែលព្រះអម្ចាស់បានជួយរាស្ដ្ររបស់ទ្រង់តាមរយៈការប្រឆាំង និងរបៀបដែលកិច្ចការទ្រង់នៅតែរីកចម្រើន ។

កិច្ចការ ១២:១–១៩, ២៤កិច្ចការ ១៣:៤–១២, ៤៣–៥២កិច្ចការ ១៤:១–២៣

សិស្សអាចមើលវីដេអូ « Defenders of the Faith » ( ៦:៥៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ជាកន្លែងដែលយុវនារីម្នាក់ជួយអ្នកផ្សព្វផ្សាយសាសនាជំរុញកិច្ចការរបស់ព្រះអម្ចាស់ទៅមុខ ទោះបីជាមានការប្រឆាំងក៏ដោយ ។ បន្ទាប់មក សិស្សអាចចែកចាយឧទាហរណ៍ដែលពួកគេបានឃើញពីកិច្ចការរបស់ព្រះអម្ចាស់ឈានទៅមុខ ទោះបីជាមានការប្រឆាំងនៅជំនាន់របស់យើងក៏ដោយ ។ បន្ទាប់មក ពួកគេអាចមើលវីដេអូ «The Truth of God Shall Go Forth» ចាប់ពីលេខកូដម៉ោង ១២:០៧ ដល់ ១៦:០៣ ដើម្បីឃើញប្រធាន អិម រ័សុល បាឡឹដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ចែកចាយឧទាហរណ៍មួយចំនួននៃអ្វីដែលពួកគេអាចធ្វើដើម្បីជួយឲ្យកិច្ចការរបស់ព្រះអម្ចាស់ឆ្ពោះទៅមុខ ។

NaN:NaN

//media.ldscdn.org/webvtt/mormon-channel/mormon-messages-2017/2017-01-004-defenders-of-the-faith-eng.vtt

2:3

គោលបំណងនៃការប្រឆាំង

សូមពិចារណាអំពីការផ្តោតលើមេរៀននេះលើគោលបំណងនៃការប្រឆាំង និងរបៀបដែលការប្រឆាំងអាចរៀបចំយើង សម្រាប់នគរព្រះ ( សូមមើល កិច្ចការ ១៤:២២ ) ដោយការជួយយើងឲ្យក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់ពីសិស្សយល់ថា ពេត្រុស ប៉ុល និងបាណាបាស សុទ្ធតែប្រឈមមុខនឹងការប្រឆាំងហើយ សូមអញ្ជើញសិស្សឲ្យស្គាល់សេចក្ដីពិតនៅក្នុង កិច្ចការ ១៤:២២ ; នីហ្វៃ ទី ២ ២:១១ ; គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៧–៩ ។ សូមបង្ហាញវីដេអូ « The Prophet Joseph Smith » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៣:០៨ ដល់ ៤:១៥ ។ សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានឃើញក្នុងវីដេអូអំពីមូលហេតុដែលការប្រឆាំងបានកើតឡើង ។

2:3