ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៤
ស្វែងយល់ និងពន្យល់
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យយល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយអាចពន្យល់វាជាពាក្យសម្ដីផ្ទាល់របស់អ្នក ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកពង្រីកការយល់ដឹងរបស់អ្នក និងពន្យល់ពីសេចក្ដីពិតអំពីវគ្គចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។
សកម្មភាពរៀនសូត្រដែលអាចមាន
រំឭកឡើងវិញ
ក. សមាជិកគ្រួសាររបស់អ្នកមួយចំនួនកំពុងមានអារម្មណ៍រន្ធត់ ដោយសារតែមនុស្សជាទីស្រឡាញ់ម្នាក់ទើបតែបានទទួលមរណភាព ហើយពួកគេមានអារម្មណ៍ថាពួកគេនឹងមិនបានឃើញគ្នាទៀតទេ
។ខ. មនុស្សមួយចំនួនជឿថារាងកាយរបស់ពួកគេគឺជារបស់ពួកគេ ហើយថាពួកគេអាចធ្វើអ្វីដែលពួកគេចង់បានជាមួយរាងកាយរបស់ពួកគេ ។ ពួកគេមិនបានដឹងថា ព្រះអង្គសង្គ្រោះបានបង់ថ្លៃ ប្រោសលោះ យើង ដែលមានន័យត្រង់ថា « ទិញយកយើងវិញ » ។ ដោយហេតុនេះហើយ យើងមិនមែនជាខ្លួនយើងទេ ប៉ុន្តែត្រូវជំពាក់គុណព្រះអង្គសង្គ្រោះវិញ
។គ. មនុស្សជាច្រើនជឿលើស្ថានសួគ៌ និងស្ថាននរក ប៉ុន្តែយល់ខុសសេចក្ដីពិតអំពីជីវិតបន្ទាប់ពីសេចក្ដីស្លាប់ និងរូបកាយដែលរស់ឡើងវិញ
។ឃ. មិត្តភក្តិម្នាក់សួរអ្នកថា ហេតុអ្វីបានជាអ្នកឲ្យអាទិភាពដល់អាពាហ៍ពិពាហ៍ និងទំនាក់ទំនងគ្រួសារដ៏រឹងមាំ ជាងជោគជ័យអាជីព និងលុយកាក់ ។
ស្វែងយល់ និងពន្យល់
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនពីរបៀបដែលព្រះគម្ពីរអាចភ្ជាប់យើងទៅនឹងព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់មើលវីដេអូ « President Nelson—The Scriptures Teach Us about Jesus Christ (for Youth) » ( ០:៥៩ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ឬអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះ ។
[ បទគម្ពី ] បង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ វិសាលភាពនៃដង្វាយធួនរបស់ទ្រង់ និងផែនការនៃសុភមង្គល និងការប្រោសលោះដ៏មហិមារបស់ព្រះវរបិតាយើង ។ ការជ្រមុជទៅក្នុងព្រះបន្ទូលនៃព្រះជាប្រចាំថ្ងៃ គឺសំខាន់សម្រាប់ជីវិតខាងវិញ្ញាណ ជាពិសេសនៅក្នុងគ្រាដែលមានចលាចលកាន់តែខ្លាំងនេះ ។ នៅពេលយើងទទួលទានព្រះបន្ទូលនៃព្រះគ្រីស្ទជាប្រចាំថ្ងៃ ព្រះបន្ទូលនៃព្រះគ្រីស្ទនឹងប្រាប់យើងអំពីរបៀបដើម្បីឆ្លើយតបទៅនឹងការលំបាក ដែលយើងពុំធ្លាប់គិតថាយើងនឹងជួបនោះ ។
( រ័សុល អិម ណិលសុន « Hear Him » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ )
សូមស្រមៃថា ដើម្បីចាប់ផ្ដើមសកម្មភាពយុវវ័យ អ្នកត្រូវបានសុំឲ្យចែកចាយបទគម្ពីរដែលបានជួយអ្នកឲ្យរៀន ឬទទួលអារម្មណ៍អ្វីមួយអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយពីមេរៀននេះ ឬមេរៀនផ្សេងទៀតចេញពីព្រះគម្ពីរសញ្ញាថ្មី ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកស្វែងរកសេចក្ដីពិតអំពីព្រះអង្គសង្គ្រោះ ដែលធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅអំពីទ្រង់ ដំណឹងល្អរបស់ទ្រង់ ដង្វាយធួនរបស់ទ្រង់ ឬផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
-
តើអ្នកបានជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយណា ?
-
តើសេចក្ដីពិត ឬគោលលទ្ធិអ្វីដែលអ្នករកឃើញពីវគ្គបទគម្ពីរនេះ ?
-
តើជីវិតរបស់មនុស្សម្នាក់អាចខុសគ្នាយ៉ាងណា បើគេមិនបានដឹងពីសេចក្ដីពិតដែលអ្នកបានរកឃើញនេះ ?
-
តើការយល់ដឹងពីសេចក្ដីពិតនេះ អាចជួយអ្នកឲ្យចូលទៅកាន់តែជិតព្រះអង្គសង្គ្រោះដោយរបៀបណា ?