ថ្នាក់​សិក្ខាសាលា
កិច្ចការ ១៦–២១


កិច្ចការ ១៦–២១

ទិដ្ឋភាពទូទៅ

នៅក្នុងកិច្ចការ ១៦–២១ យើងអានអំពីដំណើររបស់សាវកប៉ុលទៅផ្សាយសាសនាជាលើកទីពីរ និងទីបី ។ ប៉ុល និងដៃគូរបស់លោកបានជួបប្រទះនូវអព្ភូតហេតុដ៏អស្ចារ្យ ហើយបានជួយមនុស្សជាច្រើនមករកព្រះគ្រីស្ទ ឲ្យទទួលពិធីបុណ្យជ្រមុជទឹក និងទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ប៉ុល និងដៃគូរបស់លោកក៏បានជួបប្រទះការខូចចិត្ត ការបៀតបៀន និងការបដិសេធផងដែរ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ឲ្យគ្រូបង្រៀននូវគំនិតនៃអ្វីដែលអាចត្រូវការដើម្បីរៀបចំមេរៀននីមួយៗទុកជាមុន ។

កិច្ចការ ១៦

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យស្គាល់ជំនួយដែលព្រះអង្គសង្គ្រោះមានព្រះទ័យចង់ប្រទានឲ្យពួកគេ កាលដែលពួកគេព្យាយាមចែកចាយដំណឹងល្អរបស់ទ្រង់ជាមួយអ្នកដទៃ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យទូលសូមព្រះវរបិតាសួគ៌ដោយការអធិស្ឋានដើម្បីជួយពួកគេឲ្យស្គាល់នរណាម្នាក់ដែលទ្រង់បានរៀបចំដើម្បីស្ដាប់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីទទួលបានការអនុម័តត្រឹមត្រូវហើយ សូមអញ្ជើញវាគ្មិនម្នាក់ឲ្យបង្រៀនក្នុងអំឡុងពេលវគ្គទីពីរនៃថ្នាក់ អំពីរបៀបដែលសមាជិកសាសនាចក្រអាចធ្វើការងារផ្សព្វផ្សាយសាសនា ។ សូមពិចារណាសុំវាគ្មិននេះឲ្យនិយាយអំពីគោលការណ៍នៃកិច្ចការផ្សព្វផ្សាយសាសនាដែលប៉ុល និងដៃគូរបស់លោកបានធ្វើជាគំរូនៅក្នុង កិច្ចការ ១៦ ។ វាគ្មិនរូបនេះអាចជាអ្នកដឹកនាំបេសកកម្ម អ្នកផ្សព្វផ្សាយសាសនាដែលទើបនឹងត្រឡប់មកវិញថ្មីៗ ឬជាដៃគូផ្សព្វផ្សាយសាសនាដែលកំពុងបម្រើការនៅពេលបច្ចុប្បន្ន ។ សូមផ្តល់ពេលឲ្យសិស្សសួរនៅចុងម៉ោង ។ សូមទៅជួបជាមួយអ្នកសម្របសម្រួល ថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាន ក្នុងតំបន់ ដើម្បីសុំការអនុម័តដើម្បីអញ្ជើវាគ្មិននេះ ។

កិច្ចការ ១៧:១–១៤

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យមានបំណងដើម្បីដកពិសោធន៍ពរជ័យនៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃកាន់តែខ្លាំង ។

  • ការៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយអ្វីមួយដែលមានអត្ថន័យ ដែលពួកគេបានរកឃើញនាពេលថ្មីៗនេះនៅក្នុងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ពួកគេ ។

កិច្ចការ ១៧:១៦–៣៤

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យស្គាល់ពី សារៈសំខាន់នៃអត្តសញ្ញាណរបស់ពួកគេក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីពាក្យ ឬឃ្លាដែលពិពណ៌នាអំពីពួកគេឲ្យបានល្អបំផុត និងដើម្បីឆ្លុះបញ្ចាំងពីពាក្យ ឬឃ្លាណាមួយដែលសំខាន់បំផុតសម្រាប់ពួកគេ ។

  • វីដេអូ ៖ « We Are the Offspring of God » ( ៤:២៦ សូមមើលពីលេខកូដម៉ោង ០:០០ ដល់ ១:៥៤ ) « Am I a Child of God? » ( ១០:២៤; សូមមើលពីលេខកូដម៉ោង ៣:២៤ ដល់ ៥:២៣ )

កិច្ចការ ១៩:១–៧

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទទួលបានពរជ័យដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យចង់ប្រទានឲ្យពួកគេតាមរយៈអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។

  • ការៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីអាកប្បកិរិយាដែលយាងអញ្ជើញភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ហើយព្យាយាមធ្វើរឿងទាំងនោះឲ្យបានញឹកញាប់ជាងមុននៅក្នុងជីវិតរបស់ពួកគេ ។

  • រូបភាពដែលត្រូវបង្ហាញ ៖ រូបភាពរបស់ យ៉ូសែប ស្ម៊ីធ កំពុងបង្ហាញខ្លួនចំពោះ ព្រិកហាំ យ៉ង់

  • ផែនទី ៖ « ដំណើររបស់សាវកប៉ុលទៅផ្សាយសាសនា »

  • មេរៀនដែលមានប្រើវត្ថុ ៖ ពែងបី ប្រដាប់ត្រងទឹកដែលហូរចេញ ( ដូចជាថាស ) ក្រដាសមួយសន្លឹក ឬគម្រប និងវត្ថុរឹងដែលស៊ីកន្លែងភាគច្រើននៅក្នុងពែង ( ដូចជាដុំថ្ម )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញវីដេអូ « Enemy Territory » ( ៣:៣៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីបង្ហាញសិស្សនូវឧទាហរណ៍អំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធជាពរជ័យដល់ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅពេលគាត់បម្រើក្នុងសង្គ្រាមលោកលើក ទីពីរ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៥

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឲ្យសិស្សនូវឱកាសដើម្បីរៀនអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយចំនួនទៅនឹងស្ថានភាពបង្រៀនផ្សេងៗ ។

កំណត់ចំណាំ ៖ មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ ប្រហែលជាត្រូវបង្រៀនជំនួសមេរៀនរំឭកឡើងវិញនេះ ។ សូមមើលតារាងកាលវិភាគល្បឿនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍ដែលពួកគេមានដោយប្រើព្រះគម្ពីរដើម្បីឆ្លើយសំណួរ ឬបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់អ្នកដទៃ ។

  • តារាង ៖ តារាងមួយនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់ពួកគេ ។

  • សកម្មភាពក្រុម ៖ សូមបង្កើតស្លាកសម្រាប់ស្ថានភាពទាំងបួននៅក្នុងសកម្មភាពក្រុម ។ សូមរៀបចំវិធីដើម្បីបង្ហាញការណែនាំ និងសំណួរដែលសិស្សនឹងពិភាក្សាក្នុងសកម្មភាពក្រុម ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីផ្តល់ឱកាសឲ្យសិស្សកាន់តែច្រើនក្នុងការចែកចាយគំនិតរបស់ពួកគេ សូមពិចារណាបែងចែកសិស្សដោយប្រើមុខងារបំបែកក្រុមទៅជាបួនក្រុម ហើយចាត់ឲ្យក្រុមនីមួយៗនូវសាច់រឿងមួយពីសកម្មភាពក្រុម ។