ថ្នាក់​សិក្ខាសាលា
កិច្ចការ ១៧:១៦–៣៤


កិច្ចការ ១៧:១៦–៣៤

« យើងរាល់គ្នាជាពូជព្រះ »

ពេលកំពុងរង់ចាំដៃគូផ្សព្វផ្សាយសាសនារបស់លោកដើម្បីចូលរួមជាមួយលោកនៅក្រុងអាថែន សាវកប៉ុលមានការព្រួយបារម្ភយ៉ាងខ្លាំងថាប្រជាជននៅក្រុងអាថែនជាអ្នកគោរពបូជារូបសំណាក ហើយមិនយល់ពីលក្ខណៈពិតរបស់ព្រះទេ ។ ដើម្បីជួយប្រជាជនអាថែនឲ្យយល់ និងខិតទៅកាន់តែជិតព្រះ ប៉ុលបានបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងសាលាប្រជុំ និងទីផ្សារនានា ។ បន្ទាប់មក ពួកអ្នកប្រាជ្ញបានអញ្ជើញប៉ុលឲ្យពន្យល់ពី « សេចក្តីបង្រៀនថ្មី » ( កិច្ចការ ១៧:១៩ ) នៅកន្លែងមួយឈ្មោះភ្នំអើរីយ៉ូស ។ ប៉ុលបានបង្រៀនពួកអ្នកប្រាជ្ញអំពីលក្ខណៈពិតនៃព្រះ ហើយបានថ្លែងទីបន្ទាល់អំពីទំនាក់ទំនងដ៏ទេវភាពរបស់ពួកគេចំពោះទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីសារៈសំខាន់នៃអត្តសញ្ញាណរបស់អ្នកក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ។  

ការទុកចិត្តទៅលើសិស្ស ។ សូមទុកចិត្តលើសមត្ថភាពសិស្សរបស់អ្នកក្នុងការបំពេញតួនាទីរបស់ពួកគេ នៅពេលពួកគេរៀន បង្រៀន និងអនុវត្តតាមគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីពាក្យ ឬឃ្លាដែលពិពណ៌នាអំពីពួកគេបានល្អបំផុត និងដើម្បីសញ្ជឹងគិតពីពាក្យ ឬឃ្លាណាដែលសំខាន់បំផុតសម្រាប់ពួកគេ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ខ្ញុំជាកូនរបស់ព្រះ

សូមពិចារណាច្រៀងបទ « ខ្ញុំជាកូនរបស់ព្រះ » ( ទំនុកតម្កើង ល.រ. ១៨៨ ) ជាមួយសិស្សមុនពេលចាប់ផ្តើមមេរៀន ។

សូមស្ដាប់ទំនុកតម្កើង « ខ្ញុំជាកូនរបស់ព្រះ » ( ទំនុកតម្កើង ល.រ. ១៨៨ ) នៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រ ChurchofJesusChrist.org ។ ឬមើលវីដេអូ « Child of God » ( ២:៥៤ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។ នៅពេលអ្នកស្តាប់ ឬច្រៀងតាម សូមសញ្ជឹងគិតពីសារៈសំខាន់នៃសារលិខិតនៃទំនុកតម្កើងនេះ ។

  • តើពាក្យ ឬឃ្លាអ្វីខ្លះពីទំនុកតម្កើងនេះ ដែលអ្នកយល់ឃើញថាមានសារៈសំខាន់ ? ហេតុអ្វីទៅ ?

2:54

អែលឌើរ ដូណល អិល ហលស្ត្រម នៃពួកចិតសិបនាក់បានអញ្ជើញយើងឲ្យសញ្ជឹងគិតអំពីសារលិខិតនៃបទ « ខ្ញុំជាកូនរបស់ព្រះ » ៖

Official Portrait of Elder Donald L. Hallstrom. Photographed March 2017.

ទំនុកតម្កើងជាទីពេញចិត្តនេះ គឺជាទំនុកតម្កើងដែលត្រូវបានច្រៀងជាញឹកញាប់ក្នុងសាសនាចក្រនេះ ។ ប៉ុន្តែសំណួរវិភាគនោះគឺថា តើយើង ពិតជា ចេះបទនេះដែរឬទេ ? តើយើងចេះបទនេះនៅក្នុងគំនិតយើង និងនៅក្នុងចិត្តយើង និងនៅក្នុងព្រលឹងរបស់យើងដែរឬទេ ? តើមាតាបិតាសួគ៌ារបស់យើងគឺជាអត្តសញ្ញាណដំបូង និង មានខ្លឹមសារបំផុតដែរឬទេ ?

( ដូណល អិល ហលស្ត្រម « I Am a Child of God » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ២៦ )

សូមពិចារណាសរសេរនៅលើក្ដារខៀននូវសំណួរខាងក្រោមនេះ ដែលបានយកចេញពីសេចក្ដីថ្លែងការណ៍របស់អែលឌើរ ហលស្ត្រម ។ សូមទុកពេលឲ្យសិស្សសញ្ជឹងគិតអំពីសំណួរទាំងនេះ ។ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយពីរបៀបដែលពួកគេបានដឹងថាពួកគេជាកូនរបស់ព្រះ ។ សូមប្រយ័ត្នកុំធ្វើឲ្យសិស្សដែលនៅតែសង្ស័យអំពីជំនឿ និងទំនាក់ទំនងរបស់ពួកគេជាមួយព្រះ មានអារម្មណ៍អៀនខ្មាស់ ។

សំណួរខាងក្រោមនេះត្រូវបានប្រែសម្រួលពីសេចក្តីថ្លែងការណ៍របស់អែលឌើរ ហលស្ត្រម ហើយអាចត្រូវបានឆ្លើយដោយចម្លើយ « បាទ/ចាស » ឬ « ទេ » ។ នៅពេលអ្នកឆ្លើយសំណួរទាំងនេះ សូមពន្យល់ពីមូលហេតុដែលអ្នកឆ្លើយសំណួរនីមួយៗតាមរបៀបដែលអ្នកបានឆ្លើយ ។

  • តើអ្នកពិតជាដឹងទេថាអ្នកជាបុត្រាបុត្រីរបស់ព្រះ ?

  • តើអ្នកដឹងដូច្នេះក្នុងគំនិត ចិត្ត និងព្រលឹងរបស់អ្នកដែរឬទេ ?

  • តើអ្នកមើលឃើញខ្លួនឯងជាបុត្រាបុត្រីរបស់ព្រះមុននឹងអ្នកកំណត់ខ្លួនឯងជាអ្វីផ្សេងទៀតដែរឬទេ ?

ពេញមួយមេរៀននេះ សូមពិចារណាអំពីការឆ្លើយតបរបស់អ្នកចំពោះសំណួរពីមុន និងអ្វីដែលចម្លើយរបស់អ្នកបង្ហាញអំពីអារម្មណ៍របស់អ្នកចំពោះព្រះវរបិតាសួគ៌ ។ សូមស្វែងរកការបំផុសគំនិតពីព្រះវរបិតាសួគ៌របស់អ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអត្តសញ្ញាណដ៏ទេវភាពរបស់អ្នកក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ហើយមានអារម្មណ៍ថាមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដែលទ្រង់មានចំពោះអ្នក ។

ប៉ុលផ្សព្វផ្សាយនៅក្រុងអាថែន

សាវកប៉ុលបានផ្សព្វផ្សាយនៅក្រុងអាថែន អំឡុងពេលធ្វើដំណើរទៅផ្សាយសាសនាជាលើកទីពីររបស់លោក ។ ប្រជាជននៅក្រុងអាថែនមានគំនិត ទស្សនៈ និងជំនឿខុសៗគ្នាជាច្រើន ។ ប៉ុលបានឃើញថាប្រជាជនមាន « រូបព្រះនៅពេញក្នុងទីក្រុងនោះ » ( កិច្ចការ ១៧:១៦ ) មានន័យថាពួកគេគោរពថ្វាយបង្គំរូបសំណាកជំនួសឲ្យព្រះ ។ ដូច្នេះ ប៉ុលបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃអំពីព្រះយេស៊ូវគ្រីស្ទ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ បន្ទាប់មក ប៉ុលត្រូវបាននាំទៅភ្នំអើរីយ៉ូស ជាកន្លែងដែលលោកត្រូវបានអញ្ជើញឲ្យផ្សព្វផ្សាយនៅចំពោះមុខពួកអ្នកប្រាជ្ញមួយក្រុម ( សូមមើល កិច្ចការ ១៧:១៧–២១ ) ។

សូមអាន កិច្ចការ ១៧:២២–២៣ ដោយរកមើលពីរបៀបដែលប៉ុលបានបង្រៀនសារលិខិតរបស់លោក ។ អ្នកក៏អាចមើលវីដេអូ « We Are the Offspring of God » ( ៤:២៦ ) ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៥៤ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

4:26
  • តើសិលាចារឹកនៅលើអាសនាដែលប៉ុល បានលើកឡើងអាចផ្តល់យោបល់អ្វីខ្លះ អំពីជំនឿរបស់ប្រជាជនក្រុងអាថែនអំពីព្រះ ?

  • តើសិលាចារឹកនេះប្រៀបធៀបនឹងអ្វីដែលបទគម្ពីរបង្រៀនអំពីព្រះដោយរបៀបណា ?

ប្រជាជនអាថែនពីបុរាណបានជឿលើព្រះក្លែងក្លាយជាច្រើន ហើយបានសង់រូបចម្លាក់ និងព្រះវិហារជាច្រើនដើម្បីថ្វាយបង្គំដល់រូបសំណាកទាំងនោះ ។ អាសនាដែលសង់សម្រាប់ « ព្រះដ៏ពុំស្គាល់ » ( កិច្ចការ ១៧:២៣ ) ប្រហែលជាពួកអាថែនព្យាយាមឲ្យព្រះដែលពួកគេពុំស្គាល់ ឬព្រះផ្សេងណាមួយដែលមិនស្គាល់ព្រះនាមបានស្ងប់ព្រះទ័យ ។

សូមពិចារណាបង្ហាញសិស្សនូវរូបភាព ( ដែលមាននៅពេលក្រោយក្នុងមេរៀននេះ ) ពីថ្នាក់សិក្ខាសាលានៅលើភ្នំអើរីយ៉ូស ។ ព្រះវិហារដែលបាក់បែកនៅផ្ទៃខាងក្រោយគឺជាឧទាហរណ៍ពីព្រះវិហារដែលបានសង់ឡើងដើម្បីគោរពដល់ព្រះក្រិក ។

  • តើការយល់ខុសទូទៅមួយចំនួនអ្វីខ្លះដែលអ្នកបានសម្គាល់ឃើញនៅក្នុងពិភពលោកសព្វថ្ងៃនេះអំពីព្រះ និងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ?

  • ប្រសិនបើអ្នកមានឱកាសដើម្បីបង្រៀននរណាម្នាក់ដែលមិនបានដឹងច្រើនអំពីព្រះវរបិតាសួគ៌ តើអ្នកចង់ឲ្យពួកគេដឹងអ្វីខ្លះអំពីទ្រង់ ?

សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យបំពេញសកម្មភាពខាងក្រោមនេះរៀងៗខ្លួនជាគូៗ ឬជាក្រុមតូចៗ ។ អំឡុងពេលសិស្សកំពុងសិក្សា សូមរាយបញ្ជីលេខខគម្ពីរ ២៤–៣១ នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឡើងលើក្ដារខៀន ហើយសរសេរនៅជាប់នឹងខគម្ពីរនីមួយៗដែលមានលេខសេចក្ដីពិតមួយ ឬច្រើនដែលពួកគេបានរកឃើញក្នុងខគម្ពីរនីមួយៗ ។ អាចអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីពិតណាដែលមានអត្ថន័យបំផុតសម្រាប់ពួកគេ និងមូលហេតុ ។

សូមអាន កិច្ចការ ១៧:២៤–៣១ ហើយធ្វើបញ្ជីនៃសេចក្ដីពិតដែលសាវកប៉ុលបង្រៀនអំពីលក្ខណៈពិតនៃព្រះ និងទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ។ សូមពិចារណាដាក់ឈ្មោះបញ្ជីរបស់អ្នកថា « ព្រះដ៏ពិត និងមានព្រះជន្មរស់ និងទំនាក់ទំនងរបស់ខ្ញុំជាមួយទ្រង់ » ។ សូមកត់ចំណាំថា មានការបកប្រែដោយយ៉ូសែប ស្ម៊ីធ សម្រាប់ ខទី ២៧ ( សូមមើល កិច្ចការ ១៧:២៧ ) ។ បន្ទាប់ពីបង្កើតបញ្ជីរបស់អ្នករួចហើយ សូមឆ្លើយសំណួរខាងក្រោមនេះ ៖

  • តើអ្វីជាសេចក្ដីពិតពីបញ្ជីរបស់អ្នកដែលមានអត្ថន័យបំផុតសម្រាប់អ្នក ហើយហេតុអ្វី ?

ពួកយើងជាពូជព្រះ

photo of seminary on Mars Hill

សេចក្តីពិតមួយដែលអ្នកអាចនឹងសម្គាល់ឃើញពីការបង្រៀនរបស់ប៉ុលគឺថា « យើងរាល់គ្នាជាពូជព្រះ » ( ទី ២៩ ) ។

  • តើការធ្វើជាបុត្រាបុត្រីរបស់ព្រះ ខុសពីការធ្វើជាអ្វីដែលទ្រង់បង្កបង្កើតយ៉ាងដូចម្ដេច ?

ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃសេចក្តីពិតថា « យើងរាល់គ្នាជាពូជព្រះ » ។

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

ការពិតជាមូលដ្ឋានដែលមានមាតាបិតាសួគ៌ា មិនមែនគ្រាន់តែជាសេចក្តីពិតរបស់ខ្ញុំ ឬសេចក្តីពិតរបស់អ្នកនោះទេ ។ វាគឺជាសេចក្តីពិតដ៏នៅអស់កល្បជានិច្ច ។ វាសរសេរធំៗ ដិត និងអក្សរធំ ។ ការយល់ដឹងពីសេចក្ដីពិតនេះ——គឺជាការយល់ដឹងពិតប្រាកដ—វាជាការផ្លាស់ប្តូរជីវិត ។ វាផ្តល់ឲ្យអ្នកនូវអត្តសញ្ញាណដ៏វិសេសវិសាលដែលគ្មាននរណាម្នាក់អាចដកចេញពីខ្លួនអ្នកបានឡើយ ។ ប៉ុន្តែលើសពីនោះ វាគួរតែផ្តល់ឲ្យអ្នកនូវអារម្មណ៍នៃតម្លៃដ៏ធំធេង និងស្មារតីនៃគុណសម្បត្តិដ៏នៅជានិរន្តរ៍របស់អ្នក ។ ជាចុងក្រោយ វាផ្តល់ឲ្យអ្នកនូវគោលបំណងដ៏ទេវភាព សេចក្តីថ្លៃថ្នូរ និងភាពស័ក្តិសមនៅក្នុងជីវិត ។

( អិម រ័សុល បាឡឺដ « Children of Heavenly Father » [ Brigham Young University devotional នៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ ] ទំព័រ ២ គេហទំព័រ speeches.byu.edu )

  • តើវាអាចធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះក្នុងជីវិតរបស់អ្នក និងក្នុងការសម្រេចចិត្តដែលអ្នកធ្វើដើម្បីដឹងថាអ្នកពិតជា « ជាពូជព្រះ » ?

  • តើអ្នកធ្លាប់មានបទពិសោធន៍អ្វីខ្លះ ដែលបានជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអត្តសញ្ញាណដ៏ទេវភាពរបស់អ្នកក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ?

ដើម្បីមើលឧទាហរណ៍អំពីរបៀបដែលការយល់ដឹងអំពីអត្តសញ្ញាណដ៏ទេវភាពរបស់នាងបានជះឥទ្ធិពលដល់ស្រ្តីម្នាក់ សូមមើលវីដេអូ « Am I a Child of God? » ( ១០:២៤ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៣:២៤ ដល់ ៥:២៣ ។

2:3

បន្ទាប់ពីសិស្សទទួលបានពេលវេលាដើម្បីសញ្ជឹងគិត និងឆ្លើយសំណួរខាងក្រោមនេះ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយថ្នាក់ ។ សូមពិចារណាអំពីការថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលត្រូវបានបង្រៀន ។

  • តើអ្នកបានរៀន ឬមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះអំពីអត្តសញ្ញាណដ៏ទេវភាពរបស់អ្នក ដែលអ្នកចង់ចងចាំ ?

  • តើសកម្មភាពអ្វីខ្លះដែលអ្នកចាប់អារម្មណ៍ក្នុងការធ្វើ ដោយផ្អែកលើអ្វីដែលអ្នកបានរៀន ?

  • តើអ្នកអាចធ្វើអ្វីដើម្បីស្វែងរកចម្លើយចំពោះសំណួរដែលអ្នកនៅតែមានអំពីទំនាក់ទំនងរបស់អ្នកជាមួយព្រះ ?

វិចារណកថា និង ព័ត៌មានសាច់រឿង

តើព្រះគម្ពីរមរមនអាចពង្រឹងទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះដោយរបៀបណា ?

ប្រធាន រ័សុល អិម ណិលសុន បានប្រកាស ៖

Official portrait of President Russell M. Nelson taken January 2018

មានរឿងអស្ចារ្យមួយកើតឡើងពេលកូនម្នាក់របស់ព្រះស្វែងយល់ចង់ដឹងបន្ថែមទៀតអំពីទ្រង់ និងព្រះរាជបុត្រាស្ងួនភ្ញាទ្រង់ ។ គ្មានកន្លែងណាផ្សេងទៀតដែលសេចក្ដីពិតទាំងនោះបានបង្រៀនយ៉ាងច្បាស់ ហើយពេញដោយអនុភាពជាងនៅក្នុងព្រះគម្ពីរមរមនឡើយ ។

( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ )

ហេតុអ្វីបានជាវាសំខាន់ក្នុងការយល់ពីអត្តសញ្ញាណពិតរបស់ខ្ញុំ ដែលជាកូនរបស់ព្រះ ?

អែលឌើរ ប្រៃអិន ខេ ថេលើរ នៃពួកចិតសិបនាក់បានបង្រៀនដូចតទៅ ៖

Official Portrait of Elder Brian K. Taylor. Photographed in March 2017.

ម៉ូសេបានរៀនអំពីកេរ្តិ៍តំណែលនៃភាពជាព្រះរបស់លោកដោយបានទូលជាមួយនឹងព្រះអម្ចាស់ទល់នឹងព្រះភ័ក្រ្តទ្រង់ ។ បន្ទាប់ពីបទពិសោធន៍នោះមក « អារក្សសាតាំងបានមកធ្វើការល្បួង » ដោយឈ្លាសវៃ ប៉ុន្តែមានបំណងកាចសាហាវដើម្បីបំភាន់អត្តសញ្ញាណរបស់ម៉ូសេ « ថា ៖ ម៉ូសេ ជាកូនមនុស្សអើយ ចូរថ្វាយបង្គំយើង ។ ហើយ … ម៉ូសេបានងើបមើលទៅអារក្សសាតាំង ហើយនិយាយថា ៖ តើអ្នកជានរណា ? ដ្បិតមើលចុះ ខ្ញុំជា បុត្រនៃព្រះ » [ ម៉ូសេ ១:១២–១៣ បានបន្ថែមការគូសបញ្ជាក់ ] ។

សង្គ្រាមដ៏ធំស្តីពីអត្តសញ្ញាណនៃភាពជាព្រះនេះ បន្តការជជែកវែកញែក ខណៈដែលសាតាំងបន្តបង្កើនយុទ្ធសាស្ត្រដើម្បីបំផ្លិចបំផ្លាញជំនឿ និងចំណេះដឹងរបស់យើងអំពីទំនាក់ទំនងយើងជាមួយនឹងព្រះ ។ ដោយអំណរគុណ យើងត្រូវបានប្រទានពរដោយមានចក្ខុវិស័យច្បាស់លាស់ និងការយល់ដឹងអំពីអត្តសញ្ញាណពិតរបស់យើងតាំងពីដើមដំបូងមកម្ល៉េះ ។ …

ការស្គាល់ព្រះវរបិតាយើងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ជាពិសេសដួងចិត្តរបស់យើង នៅពេលព្រះវិញ្ញាណដ៏ទន់ភ្លន់របស់ទ្រង់បញ្ជាក់អំពីអត្តសញ្ញាណពិតប្រាកដ និងតម្លៃដ៏ធំមហិមារបស់យើងនៅក្នុងព្រះនេត្រទ្រង់ ។ ព្រះទ្រង់យាងជាមួយយើងតាមផ្លូវនៃសេចក្តីសញ្ញា នៅពេលយើងស្វែងរកទ្រង់តាមរយៈការទូលអង្វរប្រកបដោយការអធិស្ឋាន ការស្រាវជ្រាវព្រះគម្ពីរ និងការព្យាយាមគោរពប្រតិបត្តិ ។

( ប្រាយអិន ខេ ថេលើរ « Am I a Child of God? » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១២ )

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៃគណៈប្រធានទីមួយបានថ្លែងទីបន្ទាល់អំពីអត្តសញ្ញាណពិតរបស់យើងជាបុត្រី និងបុត្រារបស់ព្រះនៅក្នុងវីដេអូ « Our True Identity » ( ៣:៣៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។https://www.churchofjesuschrist.org/media/video/2010-04-0020-our-true-identity?lang=eng

NaN:NaN

សកម្មភាពរៀនសូត្របន្ថែម

ស្វែងរកព្រះអម្ចាស់

សូមពិចារណាលាក់អ្វីមួយនៅក្នុងថ្នាក់រៀន ដែលសិស្សនឹងរីករាយក្នុងការស្វែងរក ដូចជាស្ករគ្រាប់មួយគ្រាប់ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកវត្ថុដែលភ្ញាក់ផ្អើលនោះ ដែលបានលាក់ រហូតទាល់តែរកឃើញវា ។ សូមពិភាក្សាអំពីកិច្ចខិតខំដែលសិស្សស្វែងរកវត្ថុនោះ និងហេតុអ្វីបានជាត្រូវការការខិតខំដើម្បីទទួលបានអ្វីមួយដែលមានតម្លៃ ។ សូមលើកទឹកចិត្តសិស្សឲ្យវិភាគ កិច្ចការ ១៧:២៧ ។ សូមចង្អុលបង្ហាញថា ប៉ុលបានថ្លែងទីបន្ទាល់ដល់ប្រជាជនក្រុងអាថែនថា ព្រះនៅជិតនឹងកូនចៅរបស់ទ្រង់ ហើយមានព្រះរាជបំណងចង់ឲ្យគ្រប់គ្នាស្វែងរកទ្រង់ ។ សូមជួយសិស្សឲ្យស្គាល់គោលការណ៍ដូចខាងក្រោម ៖ ប្រសិនបើយើងមានឆន្ទៈស្វែងរកព្រះ យើងនឹងឃើញថា ទ្រង់គង់នៅមិនឆ្ងាយពីយើងឡើយ ។ សូមពិចារណាសួរសំណួរខាងក្រោមនេះ ។

  • តើយើងអាចស្វែងរកចំណេះដឹង ហើយខិតមកជិតព្រះតាមរបៀបណា ?

  • តើនៅពេលណាដែលអ្នកមានអារម្មណ៍ថាព្រះវរបិតាសួគ៌គង់នៅជិតអ្នក ?

សូមបង្ហាញវីដេអូ « Earthly Father, Heavenly Father » ( ៣:៥៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីជួយសិស្សឲ្យយល់ និងមានអារម្មណ៍ថាព្រះតែងតែនៅជិតពួកគេ ។

3:59

ការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទនៃការថ្វាយបង្គំព្រះវរបិតា

ដូចដែលសាវកប៉ុលបានបង្រៀនអំពីលក្ខណៈពិតប្រាកដរបស់ព្រះ លោកក៏បានទូន្មានប្រជាជនអាថែនឲ្យ ទាស់នឹងការថ្វាយបង្គំព្រះវរបិតាសួគ៌ដែលមិនសមរម្យ ( សូមមើល កិច្ចការ ១៧:២៣–៣០ ) ។ ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះពីរបៀបថ្វាយបង្គំព្រះ ។ សូមពិចារណារំឭកសិស្សអំពីរបៀបដែលព្រះអង្គសង្គ្រោះតែងតែទទួលស្គាល់ និងសរសើរព្រះវរបិតាសួគ៌ ហើយថែមទាំងបានដាក់ព្រះទ័យទ្រង់តាមព្រះហឫទ័យរបស់ព្រះវរបិតា ។ សូមបែងចែកវគ្គបទគម្ពីរខាងក្រោមទៅឲ្យសិស្ស ហើយអញ្ជើញពួកគេឲ្យបញ្ជាក់នូវអ្វីដែលពួកគេរៀនពីព្រះយេស៊ូវគ្រីស្ទអំពីការថ្វាយបង្គំព្រះវរបិតាសួគ៌ ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ហើយបន្ទាប់មកពិភាក្សាអំពីវិធីផ្សេងៗដែលយើងអាចថ្វាយបង្គំ និងការធ្វើជាសាក្សីអំពីព្រះវរបិតាសួគ៌ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។

អានុភាពនៃការដឹងថាយើងជាបុត្រាបុត្រីរបស់ព្រះ

ដើម្បីជួយបង្ហាញពីអានុភាពដែលអាចចូលមកក្នុងជីវិតរបស់យើង ពេលយើងយល់ពីអត្តសញ្ញាណដ៏ទេវភាពរបស់យើងក្នុងនាមបុត្រាបុត្រីរបស់ព្រះ សូមពិចារណាមើល « Running toward the Light » ( ១៧:៣៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ប្រសិនបើម៉ោងរៀនខ្លី សូមពិចារណាមើលពីលេខកូដម៉ោង ៧:០៣ ដល់ម៉ោង ១៥:១៩ ។

17:34