ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៥
អនុវត្តតាមវគ្គចំណេះចំណានខាងគោលលទ្ធិ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិគឺដើម្បីជួយអ្នកឲ្យរៀនពីរបៀបអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិឲ្យបានត្រឹមត្រូវ នៅពេលអ្នកបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់អ្នកដទៃ ។ មេរៀននេះនឹងផ្តល់ឲ្យអ្នកនូវឱកាសដើម្បីរៀនអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិមួយចំនួនចំពោះស្ថានភាពបង្រៀនផ្សេងៗ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គម្ពីរបមាណីមានផ្ទុកដំណើររឿងជាច្រើនរបស់មនុស្សដែលប្រើព្រះគម្ពីរដើម្បីបង្រៀនអ្នកដទៃ ។ ឧទាហរណ៍ខ្លះរួមមាន ព្រះយេស៊ូវគ្រីស្ទបង្រៀនសិស្សទ្រង់ពីរនាក់នៅតាមផ្លូវទៅកាន់ភូមិអេម៉ោស ( លូកា ២៤:២៧ ) នីហ្វៃបានលើកទឹកចិត្តបងប្អូនរបស់លោកឲ្យទៅយកផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី ១ ៤:២ ) និងមរ៉ូណៃដែលបានណែនាំដល់យ៉ូសែប ស្ម៊ីធកាលនៅវ័យក្មេង ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៦–៤១ ) ។
-
តើនៅពេលណាដែរ ដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានប្រើប្រាស់ព្រះគម្ពីរដើម្បីបង្រៀនអ្នកដទៃ ?
-
ហេតុអ្វីបានជាអ្នកគិតថាវាសំខាន់ក្នុងការប្រើព្រះគម្ពីរបន្ថែមលើការពន្យល់ផ្ទាល់ខ្លួនរបស់យើងនៅពេលយើងបង្រៀនអ្នកដទៃ ?
សូមពិនិត្យមើលបញ្ជីនៃសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដូចខាងក្រោមនេះ ។ សូមសញ្ជឹងគិតពីស្ថានភាពផ្សេងៗដែលអ្នកប្រហែលជាប្រឈមមុខ ដែលអ្នកអាចប្រើវគ្គបទគម្ពីរទាំងនេះដើម្បីបង្រៀននរណាម្នាក់ ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ កូរិនថូស ទី១–វិវរណៈ
« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ | |
« ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ | |
« ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ | |
នៅក្នុងដំណើររស់ឡើងវិញ មាននគរនៃសិរីល្អចំនួនបី ។ | |
« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ។ | |
សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ | |
« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។ | |
« បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ | |
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ | |
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ » ។ | |
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ | |
« ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ | |
« រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ… តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
ពិធីបុណ្យសព
សូមស្រមៃថាអ្នកត្រូវបានគេសុំឲ្យនិយាយនៅឯពិធីបុណ្យសពរបស់មនុស្សជាទីស្រឡាញ់ ។
-
តើវគ្គចំណេះចំណានខាងគោលលទ្ធិចំនួនបីដែលអ្នកអាចចែកចាយមានអ្វីខ្លះ ?
-
តើអ្នកគិតថាវគ្គបទគម្ពីរទាំងនេះអាចជួយបានដោយរបៀបណា ?
សូមជ្រើសយកបទគម្ពីរមួយដែលអ្នកបានជ្រើសរើសសម្រាប់សាច់រឿងនេះ ហើយអានវគ្គបទគម្ពីរទាំងមូល ។
-
ជាការបន្ថែមលើឃ្លាបទគម្ពីរគន្លឹះនេះតើអ្នកបានរៀនអ្វីខ្លះ ?
បេសកកម្ម
សូមស្រមៃថាអ្នក និងដៃគូផ្សព្វផ្សាយសាសនារបស់អ្នកកំពុងបង្រៀននរណាម្នាក់ដែលឆ្ងល់ថាហេតុអ្វីបានជាយើងត្រូវការព្រះវិហារដែលបានស្ដារឡើងវិញ ។
-
តើវគ្គចំណេះចំណានខាងគោលលទ្ធិចំនួនបីដែលអ្នកអាចចែកចាយមានអ្វីខ្លះ ?
-
តើអ្នកគិតថាវគ្គបទគម្ពីរទាំងនេះអាចជួយបានដោយរបៀបណា ?
សូមជ្រើសយកបទគម្ពីរមួយដែលអ្នកបានជ្រើសរើសសម្រាប់សាច់រឿងនេះ ហើយអានវគ្គបទគម្ពីរទាំងមូល ។
-
ជាការបន្ថែមលើឃ្លាបទគម្ពីរគន្លឹះនេះតើអ្នកបានរៀនអ្វីខ្លះ ?
ការប្រជុំធម្មនិដ្ឋានយុវវ័យ
សូមស្រមៃថាអ្នកគឺជាផ្នែកមួយនៃគណៈកម្មការយុវវ័យដែលបានចាត់តាំងឲ្យជ្រើសរើសប្រធានបទសម្រាប់ការប្រជុំធម្មនិដ្ឋានយុវវ័យនាពេលខាងមុខនៅក្នុងស្តេក ឬមណ្ឌលរបស់អ្នក ។
-
តើវគ្គចំណេះចំណានខាងគោលលទ្ធិចំនួនបីដែលអ្នកអាចចែកចាយមានអ្វីខ្លះ ?
-
តើអ្នកគិតថាវគ្គបទគម្ពីរទាំងនេះអាចជួយបានដោយរបៀបណា ?
សូមជ្រើសយកបទគម្ពីរមួយដែលអ្នកបានជ្រើសរើសសម្រាប់សាច់រឿងនេះ ហើយអានវគ្គបទគម្ពីរទាំងមូល ។
-
ជាការបន្ថែមលើឃ្លាបទគម្ពីរគន្លឹះនេះតើអ្នកបានរៀនអ្វីខ្លះ ?
មិត្ត
សូមស្រមៃថាអ្នកមានមិត្តម្នាក់ដែលពុះពារ ក្នុងការមានអារម្មណ៍ស្និទ្ធស្នាលនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ពួកគេសុំដំបូន្មានពីអ្នក ។