ថ្នាក់​សិក្ខាសាលា
វាយតម្លៃការរៀនសូត្ររបស់អ្នក ៩


វាយតម្លៃការរៀនសូត្ររបស់អ្នក ៩

កូរិនថូស ទី១ ៨–១៦ និង កូរិនថូស ទី២

Young man studying scriptures

មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធន៍ អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។

ការជួយសិស្សឲ្យវាយតម្លៃការរៀនសូត្ររបស់ពួកគេ ។ សូមផ្តល់ឱកាសឲ្យសិស្សវាយតម្លៃការរៀនសូត្ររបស់ពួកគេ ។ វិធីមួយគឺត្រូវអញ្ជើញពួកគេឲ្យគិតពិចារណាពីគោលដៅដែលពួកគេបានដាក់ដើម្បីរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ នៅពេលដែលសិស្សគិតពិចារណា នោះពួកគេនឹងស្គាល់ពីចំណុចដែលពួកគេត្រូវកែលម្អ និងចំណុចដែលពួកគេបានកែលម្អរួចហើយ ។ សូមលើកទឹកចិត្តសិស្សឲ្យយាងអញ្ជើញជំនួយពីព្រះវិញ្ញាណ ដើម្បីពួកគេអាចមានអារម្មណ៍ថាមានសង្ឃឹម និងដឹងពីរបៀបដែលពួកគេអាចបន្តរៀនសូត្របាន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលរបៀបដែលពួកគេបានព្យាយាមអនុវត្តនូវគោលការណ៍ដែលពួកគេបានរៀនពី កូរិនថូស ទី១ ៨–១៦ និង កូរិនថូស ទី២

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀននេះមានគោលបំណងជួយឲ្យសិស្សវាយតម្លៃគោលដៅដែលពួកគេបានកំណត់ សមត្ថភាពរបស់ពួកគេក្នុងការពន្យល់អំពីការបង្រៀននៅក្នុងព្រះគម្ពីរសញ្ញាថ្មី ឬរបៀបដែលអាកប្បកិរិយា បំណងប្រាថ្នា និងសមត្ថភាពរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អកំពុងផ្លាស់ប្តូរ ។ ការសិក្សា កូរិនថូស ទី១ ៨–១៦ និង កូរិនថូស ទី២ របស់សិស្សក្នុងថ្នាក់អាចគូសបញ្ជាក់អំពីសេចក្ដីពិតផ្សេងទៀតក្រៅពីសកម្មភាពខាងក្រោមនេះ ។ បើដូច្នេះមែន សកម្មភាពទាំងនេះអាចត្រូវកែសម្រួល ដើម្បីរួមបញ្ចូលសេចក្ដីពិតទាំងនោះ ។

នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសដើម្បីវាយតម្លៃការសិក្សារបស់អ្នក និងរបៀបដែលអ្នកបានអនុវត្តគោលការណ៍ដែលបានបង្រៀននៅក្នុង កូរិនថូស ទី១ ៨–១៦ និង កូរិនថូស ទី២ ។ ការវាយតម្លៃការរៀនសូត្ររបស់អ្នកអាចជួយអ្នកឲ្យវិភាគពីរបៀបដែលការសិក្សាព្រះគម្ពីរគឺកំពុងជួយអ្នកឲ្យកាន់តែដូចជាព្រះអង្គសង្គ្រោះ ។

វាយតម្លៃគោលដៅរបស់អ្នក

សូមពិចារណាចាប់ផ្តើមថ្នាក់ដោយការជំរុញសិស្សឲ្យទាយថាតើព្រះគម្ពីរប៊ីប ព្រះគម្ពីរមរមន ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា និងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមារួមបញ្ចូលគ្នាមានប៉ុន្មានទំព័រ ។ បន្ទាប់ពីសិស្សទាយរួចហើយ សូមអញ្ជើញពួកគេឲ្យប្រាប់ពីចំនួនទំព័រពិតប្រាកដ ដើម្បីមើលថាតើការទាយមួយណាជិតត្រូវជាងគេ ។

សូមទាយទៅមើលថា តើព្រះគម្ពីរប៊ីប ព្រះគម្ពីរមរមន ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា និងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមារួមបញ្ចូលគ្នាមានប៉ុន្មានទំព័រ ។

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់បានប្រទានដល់យើងនូវព្រះគម្ពីរដ៏ច្រើនទំព័របែបនេះ ?

  • តើអ្នកអាចបង្ហាញការដឹងគុណចំពោះព្រះបន្ទូលរបស់ទ្រង់យ៉ាងដូចម្តេច ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីមូលហេតុដែលព្រះអម្ចាស់បានប្រទានព្រះបន្ទូលជាច្រើនរបស់ទ្រង់នៅក្នុងព្រះគម្ពីរទាំងឡាយ ។ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ឬមើលវីដេអូ « The Blessings of Scripture » ( ៣:០៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org

3:3
Portrait of Elder D. Todd Christofferson. Photographed in March 2020.

សូមពិចារណាអំពីទំហំនៃពរជ័យរបស់យើងដែលមាន … សំណេរដ៏បរិសុទ្ធជាច្រើន ។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែបុរស ស្ត្រី និងកុមារគ្រប់រូបអាចមាន និងសិក្សាច្បាប់ចម្លងផ្ទាល់ខ្លួននៃអត្ថបទដ៏ពិសិដ្ឋទាំងនេះ ដែលភាគច្រើនជាភាសារបស់ពួកគាត់ផ្ទាល់ ។ … ប្រាកដណាស់ ជាមួយពរជ័យនេះ ព្រះអម្ចាស់កំពុងមានព្រះបន្ទូលប្រាប់យើងថា សេចក្ដីត្រូវការរបស់យើងដើម្បីប្រើព្រះគម្ពីរឲ្យបានញឹកញាប់គឺខ្លាំងជាងជំនាន់ណាៗទាំងអស់ ។ សូមឲ្យយើងទទួលទានជាបន្តបន្ទាប់នូវព្រះបន្ទូលនៃព្រះគ្រីស្ទ ដែលនឹងប្រាប់យើងនូវរាល់កិច្ចការដែលយើងគួរធ្វើ ( សូមមើល នីហ្វៃទី២ ៣២:៣ ) ។

( ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៥ )

  • តើអ្នកគិតថាហេតុអ្វីយើងត្រូវងាកទៅរក « ព្រះគម្ពីរ [ នៅសព្វថ្ងៃនេះ ] ឲ្យបានញឹកញាប់គឺខ្លាំងជាងជំនាន់ណាៗទាំងអស់ ? »

  • តើតម្រូវការផ្ទាល់ខ្លួនអ្វីខ្លះដែលបទគម្ពីរបំពេញក្នុងជីវិតរបស់អ្នក ឬតើតម្រូវការអ្វីខ្លះដែលបទគម្ពីរអាចបំពេញឲ្យអ្នកបាន ?

សូមចំណាយពេលមួយនាទីដើម្បីគិតពិចារណាពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ។ សូមប្រឹក្សាជាមួយព្រះវរបិតាសួគ៌អំពីរបៀបដែលការសិក្សាព្រះគម្ពីររបស់អ្នកបំពេញតាមតម្រូវការរបស់អ្នក ហើយតើអ្នកត្រូវធ្វើការកែសម្រួលណាមួយដែរឬអត់ ។ ប្រហែលជាអ្នកត្រូវសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់អ្នកឲ្យបានជាប់លាប់ ឬបង្កើនការយល់ដឹងរបស់អ្នកឲ្យកាន់តែស៊ីជម្រៅចេញពីការសិក្សារបស់អ្នក ។ សូមសរសេរការកែតម្រូវណាមួយដែលអ្នកមានអារម្មណ៍ថាអ្នកគួរតែធ្វើ ។ សូមពិចារណាសូមជំនួយពីក្រុមគ្រួសាររបស់អ្នក គ្រូបង្រៀនថ្នាក់សិក្ខាសាលារបស់អ្នក ឬថ្នាក់ដឹកនាំសាសនាចក្រ ឲ្យជួយអ្នកជាមួយនឹងគោលដៅសិក្សាព្រះគម្ពីររបស់អ្នក ។

ពឹងផ្អែកលើព្រះអង្គសង្គ្រោះ ហើយស្វែងរកជំនួយរបស់ទ្រង់

Jesus forgiving and healing a man.

នៅពេលប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅក្រុងកូរិនថូស លោកបានផ្តោតលើរបៀបដែលព្រះយេស៊ូវគ្រីស្ទប្រទានពរ និងជួយដល់យើង ។ ឧទាហរណ៍មួយចំនួនរួមមាន ការជួយយើងឲ្យរួចផុតពីការល្បួង ( សូមមើល កូរិនថូស ទី១ ១០:១៣ ) ការជួយយើងឲ្យអភិវឌ្ឍសេចក្ដីសប្បុរស ( សូមមើល កូរិនថូស ទី១ ១៣ ) ការប្រោសយើងឲ្យរួចពីសេចក្តីស្លាប់តាមរយៈការមានព្រះជន្មរស់ឡើងវិញ ( សូមមើល កូរិនថូស ទី១ ១៥ ) ការអញ្ជើញយើងឲ្យបានជាមេត្រីនឹងទ្រង់ ( សូមមើល កូរិនថូស ទី២ ៥:១៦–២១ ; ៧:១–១០ ) និងការពង្រឹងយើងឲ្យស៊ូទ្រាំនឹងឧបសគ្គដោយស្មោះត្រង់ ( សូមមើល កូរិនថូស ទី២ ១១១២ ) ។

សូមចំណាយពេលបន្តិច ដើម្បីមើលវគ្គបទគម្ពីរដែលអ្នកបានគូសសម្គាល់ ឬកំណត់ចំណាំដែលអ្នកបានកត់ត្រាទុកនៅក្នុង កូរិនថូស ទី១ ៨–១៦ និង កូរិនថូស ទី២ ដែលបានជួយអ្នកឲ្យរៀនអំពីព្រះអង្គសង្គ្រោះ ឬពឹងផ្អែកទៅលើទ្រង់ ។

សូមរៀបចំសារលិខិតរយៈពេល ៣ ទៅ ៥ នាទីអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទជួយអ្នក ។ សូមបញ្ចូលអ្វីដូចខាងក្រោមនេះ ៖

  • វគ្គបទគម្ពីរមួយ ឬច្រើនចេញពី កូរិនថូស ទី១ ៨–១៦កូរិនថូស ទី២ ដែលមានន័យចំពោះអ្នក

  • ការពន្យល់អំពីអ្វីដែលវគ្គបទគម្ពីរទាំងនោះបង្រៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះជួយ និងពង្រឹងអ្នក

  • បទពិសោធន៍ពីជីវិតរបស់អ្នក ឬគំរូមួយនៅក្នុងបទគម្ពីរដែលព្រះយេស៊ូវគ្រីស្ទបានជួយតាមរបៀបដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរទាំងនោះ

  • របៀបដែលអ្នកអាចអញ្ជើញអ្នកដទៃឲ្យទទួលជំនួយ និងកម្លាំងរបស់ព្រះអង្គសង្គ្រោះ

សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ដែលស្ម័គ្រចិត្តចែកចាយសារលិខិតរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ ជាជម្រើស សិស្សអាចចែកចាយជាមួយដៃគូបាន ។ សូមលើកទឹកចិត្តសិស្សឲ្យចែកចាយសារលិខិតរបស់ពួកគេនៅឯផ្ទះ ឬនៅក្នុងសាសនាចក្រ ។

កិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ និងការមានព្រះជន្មរស់ឡើងវិញ

Temple Family History

សកម្មភាព ក ៖ ការចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ

ប្រសិនបើ មេរៀនស្ដីពី កូរិនថូស ទី១ ១៥:២៩ មិនបានបង្រៀន ឬប្រសិនបើសិស្សមិនបានអញ្ជើញឲ្យបង្កើតផែនការដើម្បីចូលរួមបន្ថែមទៀតនៅក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធទេ សូមពិចារណារំលងសកម្មភាព ក ។

ប្រសិនបើវាបង្ហាញថា សិស្សមិនដឹងពីរបៀបប្រើប្រាស់គេហទំព័រ FamilySearch.org ឬកម្មវិធីស្រាវជ្រាវក្រុមគ្រួសារទេ សូមពិចារណាផ្តល់ពេលវេលាឲ្យពួកគេស្វែងយល់នៅក្នុងថ្នាក់ ។ ពួកគេអាចស្វែងរកបុព្វការីជនដែលបានចែកឋានដែលពួកគេបានស្គាល់ដោយផ្ទាល់ ឬអ្នកដែលពួកគេធ្លាប់បានឮគេនិយាយ ។ សូមជួយសិស្សឲ្យគិតពិចារណាអំពីអត្ថន័យនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះចំពោះបុព្វការីជនដែលពួកគេបានរកឃើញនោះ ។

ពីមុន អ្នកប្រហែលជាបានសិក្សា កូរិនថូស ទី១ ១៥:២៩ រួចមកហើយ ។ សូមគិតអំពីរបៀបដែលការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះមានឥទ្ធិពលលើបុព្វការីជនរបស់អ្នក ។ សូមមើលវីដេអូនេះនៅពេលអ្នកគិតពិចារណា ។

Temple Family History

នៅពេលអ្នកសិក្សា កូរិនថូស ទី១ ១៥:២៩ អ្នកប្រហែលជាបានបង្កើតផែនការមួយដើម្បីចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ។ ប្រសិនបើអ្នកបានបង្កើតផែនការនោះ សូមចំណាយពេលបន្តិចដើម្បីពិនិត្យមើលផែនការរបស់អ្នក ហើយគិតពិចារណាពីសកម្មភាពដែលអ្នកបានធ្វើដើម្បីអនុវត្តតាមផែនការនោះ ។ ប្រសិនបើអ្នកមិនបានបង្កើតទេ សូមពិចារណារៀបចំផែនការមួយឥឡូវនេះអំពីរបៀបដែលអ្នកអាចជួយបុព្វការីជនរបស់អ្នកឲ្យទទួលបានពរជ័យទាំងអស់នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។

សូមពិចារណាបង្ហាញសេចក្តីណែនាំដូចខាងក្រោមនេះ ដើម្បីឲ្យសិស្សអាចមើលឃើញសេចក្តីណែនាំ ខណៈពួកគេសញ្ជឹងគិត និងសរសេរ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយគំនិតរបស់ពួកគេ ។

សូមរាយការណ៍អំពីផែនការរបស់អ្នក ។

ប្រសិនបើអ្នកបានធ្វើផែនការរួចហើយ សូមចែកចាយនូវអ្វីដែលបានដំណើរការល្អ និងឧបសគ្គអ្វីដែលអ្នកបានជួបប្រទះ ។ តើមានការកែតម្រូវណាមួយដែលអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ចង់ឲ្យអ្នកធ្វើដែរឬទេ ? តើការកែតម្រូវទាំងនោះនឹងជួយដល់អ្នកយ៉ាងដូចម្ដេច ?

ប្រសិនបើអ្នកមិនបានបង្កើតផែនការទេ សូមចែកចាយអ្វីដែលអ្នកចង់ធ្វើ និងមូលហេតុ ។ តើអ្នកគិតថាផែនការរបស់អ្នកនឹងមានឥទ្ធិពលលើអ្នក និងអ្នកដទៃយ៉ាងដូចម្តេច នៅពេលអ្នកអនុវត្តតាមវា ?

សូមឆ្លើយសំណួរមួយខាងក្រោមនេះ ៖

  • តើការចូលរួមរបស់អ្នកនៅក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធបង្ហាញពីក្ដីសង្ឃឹមរបស់អ្នកចំពោះការមានព្រះជន្មរស់ឡើងវិញយ៉ាងណាដែរ ?

  • តើការចូលរួមរបស់អ្នកនៅក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធបានជួយអ្នកឲ្យមានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងព្រះវរបិតាសួគ៌ ហើយក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

សកម្មភាព ខ ៖ ពន្យល់ពីគោលលទ្ធិនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ

សូមជួយសិស្សឲ្យវាយតម្លៃសមត្ថភាពរបស់ពួកគេដើម្បីពន្យល់ពីគោលលទ្ធិនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដោយពិភាក្សាអំពីសំណួរមួយចំនួនដូចខាងក្រោមនេះ ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យដឹកនាំការពិភាក្សានេះ ។

  • ហេតុអ្វីបានជាការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះជាផ្នែកដ៏សំខាន់មួយនៃដង្វាយធួនរបស់ទ្រង់ ?

  • តើអ្នកបានសិក្សាអ្វីខ្លះនៅក្នុង កូរិនថូស ទី១ ៨–១៦កូរិនថូស ទី២ អំពីការមានព្រះជន្មរស់ឡើងវិញដែលបានជួយដល់អ្នក ?

  • តើជម្រើសអ្វីខ្លះដែលអ្នកគិតថានឹងខុសគ្នាក្នុងជីវិតរបស់យើង ប្រសិនបើយើងមិនជឿលើការមានព្រះជន្មរស់ឡើងវិញដ៏ពិតទេនោះ ?

  • ហេតុអ្វីបានជាអ្នកមានអំណរគុណដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើងនូវអំណាចលើសេចក្ដីស្លាប់ ? តើអ្នកអាចបង្ហាញការដឹងគុណនោះយ៉ាងដូចម្ដេច ?