ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១៥:២៩


កូរិនថូស ទី១ ១៥:២៩

« ហេតុអ្វីបានជាគេធ្វើបុណ្យជ្រមុជទឹកសម្រាប់មរណជន ? »

Baptismal font in the Ogden Utah Temple.

ពួកបរិសុទ្ធជាច្រើននៅក្រុងកូរិនថូសបានចូលរួមក្នុងពិធីបុណ្យជ្រមុជទឹក សម្រាប់បុព្វការីជនដែលបានចែកឋានទៅហើយរបស់ពួកគេ ប៉ុន្តែអ្នកខ្លះមិនជឿលើការរស់ឡើងវិញនៃមនុស្សស្លាប់នោះទេ ។ ប៉ុលបានជួយពួកគេឲ្យឃើញថា យើងធ្វើពិធីបរិសុទ្ធសម្រាប់មរណជនដោយមានសេចក្ដីជំនឿថា ព្រះគ្រីស្ទនឹងប្រោសយើងទាំងអស់គ្នាឲ្យរស់ឡើងវិញម្ដងទៀតក្នុងដំណើររស់ឡើងវិញនេះ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យប្រាថ្នាចង់បាន ហើយមានគម្រោងចូលរួមកាន់តែមានអត្ថន័យនៅក្នុងកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ ។

ការផ្តល់ឱកាសនានាសម្រាប់ការអនុវត្ត ។ គោលបំណងនៃការបង្រៀនដំណឹងល្អគឺដើម្បីជួយសិស្សឲ្យគិត និងមានអារម្មណ៍ចង់រស់នៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយបន្ទាប់មកធ្វើសកម្មភាពតាមបំណងប្រាថ្នារបស់ពួកគេ ។ សូមផ្តល់ឱកាសឲ្យសិស្សក្នុងថ្នាក់រៀបចំផែនការអនុវត្តសេចក្តីពិតដែលពួកគេបានរៀននៅក្នុងជីវិតរបស់ពួកគេ ។ នៅពេលពួកគេរៀបចំផែនការអនុវត្តនូវអ្វីដែលពួកគេរៀន នោះសិស្សអាចបង្កើនសមត្ថភាពដើម្បីរស់នៅតាមសេចក្ដីពិតនានាដែលបានបង្រៀននៅក្នុងមេរៀន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយមែកធាងគ្រួសាររបស់ពួកគេ ឬតំណាលប្រាប់អំពីបុព្វបុរសដែលមិនបានទទួលដំណឹងល្អ ឬទទួលបានពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។

សកម្មភាពរៀនសូត្រដែលអាចមាន

សារៈសំខាន់នៃសាក្សី

សកម្មភាពខាងក្រោមមានគោលបំណងជាមធ្យោបាយកម្សាន្ត និងរីករាយ ដើម្បីជួយសិស្សឲ្យគិតអំពីទំនាក់ទំនងរវាងការរស់ឡើងវិញ និងកិច្ចការដែលបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធសម្រាប់មរណជន ។ បើចាំបាច់ សូមធ្វើតាមឈុតរូបភាពផ្គូផ្គងគ្នាចំនួនពីរដំបូង ដើម្បីឲ្យវាមានទំនាក់ទំងខាងវប្បធម៌ និងទាក់ទាញសិស្ស ។

សូមពិនិត្យមើលឈុតរូបភាពចំនួនបីខាងក្រោម ។ សូមសញ្ជឹងគិតអំពីទំនាក់ទំនងរវាងរូបភាពទាំងពីរក្នុងឈុតនីមួយៗ ។

ឈុតទីមួយ

The Orchestra at Temple Square, May 2007. They are participating in the performance of the oratorio “Elijah” that took place in the Tabernacle on Temple Square.

ការប្រគុំតន្រ្តីក្រុមចម្រៀងរោងឧបោសថ « Elijah » ខែ ឧសភា ឆ្នាំ ២០០៧

Portland, OR Six Stakes Dance Festival

ឈុតទីពីរ

Vegetables, tomatoes, broccoli an carrots
Young men running.

ឈុតទីបី

Jesus Christ’s empty tomb - set at Goshen, Utah
Daytime photo of the Guadalajara Mexico Temple.
  • តើអ្នកនឹងពន្យល់ដល់នរណាម្នាក់អំពីទំនាក់ទំនងរវាងផ្នូរដែលគ្មានព្រះសពរបស់ព្រះអង្គសង្គ្រោះ និងព្រះវិហារបរិសុទ្ធនាសម័យទំនើបដោយរបៀបណា ?

នៅពេលសាវកប៉ុលបានរៀនថា បុគ្គលខ្លះនៅក្រុងកូរិនថូសកំពុងបង្រៀនថាគ្មានការរស់ឡើងវិញ នោះលោកបានពន្យល់ថា ពួកបរិសុទ្ធកំពុងធ្វើអ្វីមួយដែលបានថ្លែងទីបន្ទាល់អំពី ភាពពិតនៃការរស់ឡើងវិញរួចហើយ ។

សូមអាន កូរិនថូស ទី១ ១៥:២៩ ដោយស្វែងរកការអនុវត្តដែលប៉ុលបានលើកឡើង ។

  • តើអ្នកនឹងនិយាយឡើងវិញជាពាក្យសម្ដីរបស់អ្នកផ្ទាល់នូវអ្វីដែលប៉ុលកំពុងបង្រៀននៅក្នុង ខទី ២៩ ដោយរបៀបណា ?

  • តើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនគឺជាទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ដង្វាយធួនរបស់ទ្រង់ និងការរស់ឡើងវិញយ៉ាងដូចម្តេច ?

ប្រសិនបើសិស្សត្រូវការជំនួយក្នុងការឆ្លើយសំណួរមុនៗ សូមពិចារណាផ្តល់ព័ត៌មានដល់ពួកគេពីផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » នៅចុងបញ្ចប់នៃមេរៀននេះ ។

ពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន

សេចក្តីពិតមួយដែលយើងអាចរៀនចេញពី កូរិនថូស ទី១ ១៥:២៩ គឺថា អស់អ្នកដែលបានស្លាប់ដោយមិនបានទទួលពិធីបុណ្យជ្រមុជទឹកអាចនៅតែទទួលបានពិធីបរិសុទ្ធដ៏សំខាន់នេះបានដដែល តាមរយៈកិច្ចការដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។

សូមពិចារណាអញ្ជើញសិស្សដែលបានធ្វើសកម្មភាពរៀបចំរបស់សិស្សចែកចាយអំពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលបានស្លាប់ដោយមិនបានទទួលពិធីបុណ្យជ្រមុជទឹក ។ សូមពិចារណាឲ្យសិស្សគិតអំពីរបៀបដែលបុគ្គលទាំងនេះបានទទួលឥទ្ធិពលពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–ឆ្នាំ ២០០៨ ) បានបង្រៀនអំពីរបៀបដែលការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធអាចភ្ជាប់យើងជាមួយនឹងព្រះយេស៊ូវគ្រីស្ទបាន ៖

Frontal half-length portrait of President Gordon B. Hinckley. President Hinckley’s hands are resting on the back of a chair. The image is the official Church portrait of President Hinckley as of 1995. This was President Hinckley’s last official portrait. President Hinckley died 27 January 2008.

ខ្ញុំគិតថា កិច្ចការជំនួសសម្រាប់មរណជនខិតកាន់តែជិតការបូជាជំនួសរបស់ព្រះអង្គសង្គ្រោះទ្រង់ផ្ទាល់ ជាងជាងកិច្ចការនានាទាំងអស់ដែលខ្ញុំដឹង ។ វាត្រូវបានផ្តល់ឲ្យដោយសេចក្តីស្រឡាញ់ ដោយមិនសង្ឃឹមចង់បានការតបស្នង ឬការទូទាត់សង ឬអ្វីៗទាំងអស់ ។ ឱនោះជាគោលការណ៍ដ៏រុងរឿងអ្វីម្ល៉េះ [ fireside in Birmingham England ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៩៥ ] ។

( ហ្គរដុន ប៊ី ហ៊ិងគ្លី « Excerpts from Recent Addresses of President Gordon B. Hinckley » Ensign ខែ មករា ឆ្នាំ ១៩៩៨ ទំព័រ ៧៣ )

  • តើការចូលរួមនៅក្នុងពិធីបុណ្យជ្រមុជទឹក និងកិច្ចការព្រះវិហារបរិសុទ្ធផ្សេងៗទៀតសម្រាប់មរណជន ជួយយើងឲ្យក្លាយកាន់តែដូចព្រះអង្គសង្គ្រោះដោយរបៀបណា ?

ពង្រីកការយល់ដឹងរបស់អ្នក

សូមស្រមៃថា មានថ្ងៃមួយនៅសាលារៀនអ្នក និងមិត្តភក្តិរបស់អ្នកពិភាក្សាអំពីផែនការរបស់អ្នកសម្រាប់ចុងសប្តាហ៍ ។ មិត្តភក្តិម្នាក់និយាយថា គាត់រំភើបណាស់ដែលបានទៅព្រះវិហារបរិសុទ្ធដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនជាមួយនឹងយុវជនផ្សេងទៀតនៅក្នុងវួដរបស់គាត់ ។ មិត្តភក្តិម្នាក់ទៀតឈ្មោះ កាយា មានទឹកមុខងឿងឆ្ងល់យ៉ាងខ្លាំង ហើយសួរថា « ពិធីបុណ្យជ្រមុជទឹកឲ្យមរណជន ? តើពិធីទាំងនោះជាអ្វីទៅ ? »

  • តើអ្នកនឹងមានទំនុកចិត្តប៉ុនណាក្នុងការឆ្លើយសំណួរនេះតាមរបៀបដែលអាចធ្វើឲ្យ កាយា យល់បាន ?

សូមចំណាយពេលខ្លះ ដើម្បីពង្រឹងការយល់ដឹងរបស់អ្នកអំពីពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ដោយជ្រើសរើសប្រភពមួយ ឬច្រើនខាងក្រោមដើម្បីសិក្សា ឬដោយការស្វែងរកប្រភពផ្ទាល់ខ្លួនរបស់អ្នក ។ នៅពេលអ្នកសិក្សា សូមរកមើលដំណើររឿងមួយចំនួនដែលអ្នកអាចចែកចាយជាមួយនរណាម្នាក់ដូចជា កាយា ដែលចង់យល់កាន់តែច្បាស់ពីការអនុវត្តនេះ ។

កំណត់ពីតម្រូវការរបស់សិស្ស ។ ជាជាងការផ្តល់ធនធានខាងក្រោមឲ្យសិស្សសិក្សា វាអាចមានប្រយោជន៍ក្នុងការអនុញ្ញាតឲ្យពួកគេស្វែងរក និងរកឃើញធនធានដោយខ្លួនឯង ដែលអាចជួយពួកគេឲ្យអនុវត្តការស្វែងរកប្រភពព័ត៌មានដែលអាចទុកចិត្តបាន ។

សិស្សក៏អាចទទួលបានអត្ថប្រយោជន៍ពីការសិក្សាធនធានបន្ថែមនៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » នៅចុងបញ្ចប់នៃមេរៀននេះ ។

បន្ថែមពីលើការសុំឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀនពីការសិក្សារបស់ពួកគេ សូមពិចារណាផ្តល់ឱកាសឲ្យពួកគេអនុវត្តការពន្យល់អំពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនទៅកាន់នរណាម្នាក់ដូចជា កាយា ដែលមិនធ្លាប់ស្គាល់ពិធីបរិសុទ្ធនេះផងដែរ ។ ការណ៍នេះអាចត្រូវបានធ្វើតាមរយៈការដើរតួសម្ដែង ឬដោយការឲ្យសិស្សសរសេរការពន្យល់របស់ពួកគេ និងចែកចាយអ្វីដែលពួកគេបានសរសេរ ។ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាគូ ឬជាក្រុមតូចៗ ដើម្បីអនុញ្ញាតឲ្យពួកគេជាច្រើនមានឱកាសពន្យល់ ចែកចាយនិងថ្លែងទីបន្ទាល់ ។ ចំណុចខាងក្រោមអាចយកមកប្រើប្រាស់នៅក្នុងការពន្យល់របស់ពួកគេបាន ៖

  • អ្វីដែលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនបង្ហាញពីអារម្មណ៍របស់ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ អំពីយើងម្នាក់ៗ ។

  • បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកដែលចូលរួមក្នុងពិធីបរិសុទ្ធនេះ ។

ធ្វើសកម្មភាពតាមអ្វីដែលអ្នកបានរៀន

សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកជាមួយពង្សប្រវត្តិ និងការងារព្រះវិហារបរិសុទ្ធ ។ សូមសញ្ជឹងគិតអំពីអ្វីដែលបានធ្វើឲ្យបទពិសោធន៍ទាំងនេះមានអត្ថន័យ និងឧបសគ្គទាំងឡាយដែលអ្នកបានជួបប្រទះ ។ បន្ទាប់មក សូមបង្កើតផែនការផ្ទាល់ខ្លួនសាមញ្ញមួយអំពីរបៀបដែលអ្នកនឹងអនុវត្តអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះ ។ ឧទាហរណ៍ អ្នកអាចពិចារណារៀបចំផែនការទាក់ទងនឹងការចូលរួមក្នុងព្រះវិហារបរិសុទ្ធ ការទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដោយប្រើកម្មវិធី ស្រាវជ្រាវក្រុមគ្រួសារដើម្បីស្វែងរកឈ្មោះបុព្វការីជនរបស់អ្នកដែលត្រូវការទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ធ្វើអ្វីមួយដើម្បីធ្វើឲ្យបទពិសោធន៍ព្រះវិហារបរិសុទ្ធរបស់អ្នកកាន់តែមានន័យ ឬគិតអំពីអ្វីមួយនៃគំនិតដែលបំផុសគំនិតរបស់អ្នក ។ សូមធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបង្កើតផែនការមួយដែលត្រឹមត្រូវសម្រាប់អ្នក ។ សូមកត់ត្រាផែនការរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់យ៉ាងដូចម្តេច ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Portrait of Elder D. Todd Christofferson. Photographed in March 2020.

ការថប់បារម្ភរបស់យើងដើម្បីប្រោសលោះមរណជន ព្រមទាំងពេលវេលា និងធនធានដែលយើងបានប្រើសម្រាប់ការតាំងចិត្តនោះ គឺជាការបង្ហាញមួយអំពីសាក្សីរបស់យើងទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ លើសអ្វីៗទាំងអស់ ។ វាបង្កើតជាសេចក្ដីថ្លែងការណ៍មួយដ៏មានអានុភាពដែលយើងអាចធ្វើបាន ស្ដីពីបុគ្គលិកលក្ខណៈ និងបេសកកម្មដ៏ទេវភាពរបស់ទ្រង់ ។ ទីមួយ វាថ្លែងទីបន្ទាល់អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ [ និង ] ទីពីរ អំពីដង្វាយធួនដ៏និរន្តរ៍របស់ទ្រង់ ។…

យើងទទួលបុណ្យជ្រមុជទឹកសម្រាប់មរណជន ដោយសារយើងដឹងថាពួកលោកនឹងរស់ឡើងវិញ ។

( ឌី ថត គ្រីស្តូហ្វឺសិន « The Redemption of the Dead and the Testimony of Jesus » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១០ )

តើសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទនៅសម័យព្រះគម្ពីរសញ្ញាថ្មីបានធ្វើពិធីបុណ្យជ្រមុជទឹកសម្រាម់មរណជនដែរឬទេ ?

ពិធីបុណ្យជ្រមុជទឹកជំនួសត្រូវបានធ្វើ តែបន្ទាប់ពីព្រះយេស៊ូវត្រូវបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញតែប៉ុណ្ណោះ ។ មានវគ្គបទគម្ពីរនៃព្រះគម្ពីរប៊ីបតែមួយគត់ដែលនិយាយអំពីពិធីបុណ្យជ្រមុជទឹកជំនួសសម្រាប់មរណជនគឺ ក្នុង កូរិនថូស ទី១ ១៥:២៩ ទោះបីជាអត្ថបទបុរាណផ្សេងទៀតបញ្ជាក់ថា ពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនត្រូវបានអនុវត្តដោយពួកគ្រីស្ទានសម័យដើមក៏ដោយ ។

« ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា ពិធីបុណ្យជ្រមុជទឹកគឺចាំបាច់ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល យ៉ូហាន ៣:៥ ) ។ ប៉ុលខ្លួនឯងបានទទួលបុណ្យជ្រមុជទឹក ហើយបានបង្រៀនថា តាមរយៈពិធីបរិសុទ្ធដ៏សំខាន់នេះ យើងអាច ‹ ដើរក្នុងជីវិតបែបថ្មី › ( រ៉ូម ៦:៤ ; សូមមើលផងដែរ កិច្ចការ ៩:១៨ ) ។ ប៉ុន្តែបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌រាប់លាននាក់បានស្លាប់ដោយមិនបានទទួលបានចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទ ឬទទួលបានពិធីបរិសុទ្ធសំខាន់នៃពិធីបុណ្យជ្រមុជទឹក ។ សេចក្ដីយោងរបស់ប៉ុលចំពោះពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនបង្ហាញថា សមាជិកសាសនាចក្រសម័យដើមបានដឹងអំពីផែនការរបស់ព្រះក្នុងការប្រោសលោះមនុស្សស្លាប់ ( សូមមើលផងដែរ យ៉ូហាន ៥:២៥, ២៨ ; ពេត្រុស ទី១ ៣:១៨–១៩ ; ៤:៦ ) » ( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៤ ] ទំព័រ ៣៨៥ ) ។

តើនៅពេលណាដែលសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទនៅថ្ងៃចុងក្រោយចាប់ផ្តើមធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ?

ដើម្បីស្តាប់ប្រវត្តិនៃការអនុវត្តរបស់សាសនាចក្រដែលបានស្ដារឡើងវិញអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន សូមពិចារណាមើលវីដេអូ « Glad Tidings: The History of Baptisms for the Dead » ( ៦:៥៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org

2:3

តើខ្ញុំអាចរៀនបន្ថែមទៀតអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជននៅឯណា ?

« What Are Baptisms for the Dead? » ( ១:២២ ), ដែលមាននៅលើគេហទំព័រChurchofJesusChrist.org

1:22

« Two Apostles Lead a Virtual Tour of the Rome Italy Temple » ( ១១:៣១; សូមមើលពីលេខកូដម៉ោង ១:២៣ ដល់ ៤:១៣ )

11:31

សកម្មភាពរៀនសូត្របន្ថែម

ការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ

ដើម្បីជួយបំផុសគំនិតសិស្សឲ្យចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សាសុន្ទរកថា « The Hearts of the Children Shall Turn » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៤–២៧ ) ដោយអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ តើការអញ្ជើញណាខ្លះដែលអែលឌើរ បែដណា ផ្តល់ជូនដល់យុវជន ? ហេតុអ្វីបានជាលោកផ្តល់ការអញ្ជើញទាំងនោះ ? តើពរជ័យអ្វីខ្លះកើតចេញមកពីការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ? ម៉្យាងទៀតវីដេអូ « Spiritual Dynamite » ( ២:៤១ ), ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org, ក៏អាចចាក់បង្ហាញបានផងដែរ ។