ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១៤–១៦


កូរិនថូស ទី១ ១៤–១៦

ទិដ្ឋភាពទូទៅ

គឺជាផ្នែកមួយនៃសារលិខិតរបស់លោកដែលបញ្ចប់សំបុត្រទីមួយរបស់លោកទៅកាន់ពួកកូរិនថូស ប៉ុលបានបង្រៀនសេចក្ដីពិតជាច្រើនអំពីការមានព្រះជន្មរស់ឡើងវិញ ។ លោកបានថ្លែងទីបន្ទាល់អំពីជ័យជម្នះរបស់ព្រះអង្គសង្គ្រោះលើសេចក្តីស្លាប់ អំពីការពិតនៃការរស់ឡើងវិញសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ និងកម្រិតនៃសិរីល្អនៃរូបកាយដែលរស់ឡើងវិញនឹងទទួលបាន ។ លោកក៏បានបង្រៀនអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនផងដែរ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

កូរិនថូស ទី១ ១៥:១៣–២៨

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ស្រឡាញ់ និងដឹងគុណកាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ ដោយសារជ័យជម្នះលើសេចក្តីស្លាប់របស់ទ្រង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិភាក្សាសំណួរខាងក្រោមជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយចម្លើយនានាដែលអាចមាន ៖ « តើថ្ងៃណាជាថ្ងៃដែលបានផ្លាស់ប្តូរបុព្វហេតុនៃប្រវត្តិសាស្ត្រខ្លាំងបំផុត ? ហេតុអ្វីទៅ ? »

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សឲ្យយករូបថតរបស់នរណាម្នាក់ដែលពួកគេទន្ទឹងរង់ចាំជួបនៅក្នុងថ្ងៃនៃការរស់ឡើងវិញ ។ ប្រសិនបើជារូបថតឌីជីថល សិស្សអាចប្តូរវេនគ្នាចែកចាយអេក្រង់របស់ពួកគេ ហើយពិពណ៌នាអំពីមនុស្សនៅក្នុងរូបថតរបស់ពួកគេទៅកាន់ថ្នាក់ ។

ចំណេះចំណានខាងគោលលទ្ធិ ៖ កូរិនថូស ទី១ ១៥:២០–២២

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ កូរិនថូស ទី១ ១៥:២០–២២ , ពន្យល់អំពីគោលលទ្ធិនៃការរស់ឡើងវិញ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីបទពិសោធន៍ដែលពួកគេធ្លាប់ជួប នៅពេលដែលមនុស្សជាទីស្រឡាញ់របស់នរណាម្នាក់បានទទួលមរណភាព ។ សូមឲ្យពួកគេមករៀនដោយបានត្រៀមខ្លួនដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនៅក្នុងបទពិសោធន៍ទាំងនេះ និងពីរបៀបដែលសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទអាចជួយដល់អ្នកដែលប្រឈមមុខនឹងបញ្ហាទាំងនេះ ។

កូរិនថូស ទី១ ១៥:២៩

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យមានបំណងប្រាថ្នា ហើយមានគម្រោងចូលរួមកាន់តែមានអត្ថន័យនៅក្នុងកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយមែកធាងគ្រួសាររបស់ពួកគេ ឬតំណាលប្រាប់អំពីបុព្វបុរសដែលមិនបានទទួលដំណឹងល្អ ឬទទួលបានពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។

  • រូបភាព ៖ សូមពិចារណារៀបចំសំណុំរូបភាពផ្សេងៗ ដើម្បីប្រើនៅដើមមេរៀន ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានសិក្សាអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនហើយ សូមពិចារណាបំបែកពួកគេជាគូ ឬជាក្រុមតូចៗនៅក្នុងមុខងារបំបែកក្រុម ដើម្បីអនុញ្ញាតឲ្យពួកគេអនុវត្តការចែកចាយ ( ឬការដើរតួសម្ដែង ) អំពីរបៀបដែលពួកគេនឹងពន្យល់ពីគោលលទ្ធិនេះដល់នរណាម្នាក់ដែលមិនធ្លាប់ស្គាល់វា ។

កូរិនថូស ទី១ ១៥:៣២–៥៤

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យខិតខំដើម្បីមានភាពស័ក្ដិសមសម្រាប់ការរស់ឡើងវិញនៅសេឡេស្ទាលតាមរយៈព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ៤០:២៣ ដើម្បីមើលពីអ្វីដែលរូបកាយដែលបានរស់ឡើងវិញទាំងអស់មានដូចគ្នា បន្ទាប់មកសូមអាន កូរិនថូស ទី១ ១៥:៤០–៤២ ដើម្បីមើលពីភាពខុសគ្នាដែលនឹងកើតមានរវាងរូបកាយដែលបានរស់ឡើងវិញ ។

  • នំចំណី ៖ សូមយកនំចំណីបន្ដិចបន្តួចសម្រាប់ឲ្យសិស្សម្នាក់ៗដែលស្លៀកពាក់ខោអាវមានពណ៌ជាក់លាក់មួយចំនួន

  • វីដេអូ ៖ « God among Us » ( ១៥:៤៥; សូមមើលពីលេខកូដម៉ោង ៥:០១ ដល់ ៦:៥៨ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សមួយចំនួនឲ្យកាន់រូបភាពនៃការគូរផែនការនៃសេចក្ដីសង្គ្រោះនៅពីមុខកាមេរ៉ារបស់ពួកគេ នៅពេលពួកគេពន្យល់ពីផែនការទៅកាន់ថ្នាក់ ។

ចំណេះចំណានខាងគោលលទ្ធិ ៖ កូរិនថូស ទី១ ១៥:៤០–៤២

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ កូរិនថូស ទី១ ១៥:៤០–៤២ , ពន្យល់អំពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន កូរិនថូស ទី១ ១៥:៤០–៤២ ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយសាច់រឿងក្នុងជីវិតពិត ដែលបានបង្រៀនក្នុងគោលលទ្ធិនៅក្នុងវគ្គបទគម្ពីរនេះនឹងមានប្រយោជន៍ ។