ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី២ ៨–១៣


កូរិនថូស ទី២ ៨–១៣

ទិដ្ឋភាពទូទៅ

ប៉ុលបានអញ្ជើញពួកបរិសុទ្ធកូរិនថូសឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដោយលះបង់ទ្រព្យរបស់ពួកគេដើម្បីមើលថែជនក្រីក្រ ។ លោកបានចែកចាយការរងទុក្ខខ្លះដែលលោកបានស៊ូទ្រាំ និងរបៀបដែលលោកអាចរកបានអំណរនៅក្នុងបទពិសោធន៍ទាំងនោះ តាមរយៈជំនួយរបស់ព្រះអង្គសង្គ្រោះ ។ ពេលសមាជិកសាសនាចក្រខ្លះនៅក្រុងកូរិនថូសបានរិះគន់លោក លោកបានឆ្លើយតបដោយអញ្ជើញពួកគេឲ្យពិនិត្យមើលទំនាក់ទំនងរបស់ពួកគេផ្ទាល់ជាមួយនឹងព្រះគ្រីស្ទ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

កូរិនថូស ទី២ ៨–៩

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដោយចែកចាយនូវអ្វីដែលពួកគេមានជាមួយអ្នកដែលខ្វះខាត ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមើលប្រការដែលបានរាយក្នុងទម្រង់បែបបទដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ហើយរៀបចំដើម្បីចែកចាយនូវអត្ថន័យនៃប្រការនីមួយៗ ។ ពួកគេក៏អាចសួររាល់សំណួរដែលពួកគេមានអំពីទម្រង់បែបបទនេះផងដែរ ។

  • មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ជាមួយនឹងពាក្យសម្ដីដែលបានដកចេញ និងទម្រង់បែបបទដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញប៊ីស្សពក្នុងតំបន់ ឬប្រធានសមាគមសង្គ្រោះឲ្យចែកចាយជាមួយសិស្សអំពីរបៀបដែលមូលនិធិដង្វាយតមអាហារត្រូវបានប្រើដើម្បីផ្តល់ពរជ័យដល់អ្នកខ្វះខាត ។

កូរិនថូស ទី២ ១១–១២

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យពឹងផ្អែកទៅលើព្រះអម្ចាស់ នៅពេលពួកគេព្យាយាមដើម្បីស៊ូទ្រាំនឹងបញ្ហាប្រឈមផ្ទាល់ខ្លួនរបស់ពួកគេដោយស្មោះត្រង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យត្រៀមខ្លួនដើម្បីចែកចាយអំពីមូលហេតុដែលពួកគេមានអារម្មណ៍ថា សេចក្តីថ្លែងការណ៍ខាងក្រោមនេះមិនពិត ៖ « ប្រសិនបើយើងអធិស្ឋានដោយមានសេចក្ដីជំនឿគ្រប់គ្រាន់ទៅលើព្រះយេស៊ូវគ្រីស្ទ នោះព្រះវរបិតាសួគ៌នឹងដកការសាកល្បងណាមួយដែលយើងកំពុងឆ្លងកាត់ចេញ » ។

  • វត្ថុ ឬរូបភាពដែលត្រូវបង្ហាញ ៖ បន្លា ឬរូបភាពបន្លា

  • វីដេអូ ៖ « Mountains to Climb » ( ៥:០៥ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានសិក្សា កូរិនថូស ទី២ ១២:៨–១០ សូមពិចារណាប្រើគំនិតដែលមានចំណងជើងថា « មានជំនឿទោះមិនបានជា » នៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ។ សូមពិចារណាស្វែងរកអត្ថបទ « Accepting the Lord’s Will and Timing » ( Ensign ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ២៩–៣៥ ) នៅលើគេហទំព័រ ChurchofJesusChrist.org រួចហើយចែកចាយអេក្រង់ ដើម្បីឲ្យសិស្សអាចប្ដូរវេនគ្នាអានដំណើររឿងនេះ ។

កូរិនថូស ទី២ ១៣

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យល្បងមើលភាពស្មោះត្រង់របស់ពួកគេចំពោះព្រះអម្ចាស់ ហើយយកឈ្នះលើការល្បួងឲ្យរិះគន់ដល់អ្នកបម្រើរបស់ទ្រង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីអារម្មណ៍របស់ពួកគេ នៅពេលពួកគេឮមនុស្សនិយាយអវិជ្ជមានអំពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ឬអ្នកបម្រើរបស់ទ្រង់ ។

  • មាតិកាដែលត្រូវបង្ហាញ ៖ សេចក្តីថ្លែងការណ៍របស់ប្រធាន ហិនរី ប៊ី អាវរិង ជាមួយនឹងសំណួរដើម្បីឲ្យសិស្សគិតពិចារណា

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីអនុញ្ញាតឲ្យសិស្សសិក្សាវគ្គបទគម្ពីរបន្ថែមទៀត សូមពិចារណាបំបែកសិស្សជាក្រុមតូចៗ ហើយដាក់ពួកគេក្នុងមុខងារបំបែកក្រុម ។ សូមអញ្ជើញពួកគេឲ្យសិក្សាដំណើររឿងមួយ ឬច្រើនដែលពិពណ៌នាអំពីលទ្ធផលមកពីការរិះគន់អ្នកបម្រើរបស់ព្រះអម្ចាស់ ។ បន្ទាប់មក ក្រុមនីមួយៗអាចជ្រើសរើសអ្នកតំណាងក្រុមម្នាក់ដើម្បីចែកចាយជាមួយក្រុមផ្សេងទៀតអំពីអ្វីដែលពួកគេបានរៀន ។

វាយតម្លៃការរៀនសូត្ររបស់អ្នក ៩

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យវាយតម្លៃគោលដៅទាំងឡាយ ដែលពួកគេបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលពួកគេបានដកពិសោធន៍ ក្នុងអំឡុងពេលការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលវិធីនានាដែលពួកគេបានព្យាយាមអនុវត្តតាមគោលការណ៍ដែលពួកគេបានរៀនពី កូរិនថូស ទី១ ៨–១៦ និង កូរិនថូស ទី២ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ប្រសិនបើវាបង្ហាញថា សិស្សមិនដឹងពីរបៀបប្រើគេហទំព័រ FamilySearch.org ឬកម្មវិធីស្រាវជ្រាវក្រុមគ្រួសារនោះទេ សូមពិចារណាផ្តល់ពេលវេលាឲ្យពួកគេនៅក្នុងថ្នាក់ដើម្បីស្វែងយល់ ។ វាក៏អាចមានអត្ថប្រយោជន៍ផងដែរក្នុងការអញ្ជើញសិស្សម្នាក់ដែលដឹងពីរបៀបប្រើកម្មវិធីនេះ ឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយគន្លឹះមួយចំនួនដែលពួកគេបានដឹង ។ ពួកគេអាចចែកចាយអេក្រង់របស់ពួកគេពីទូរសព្ទ ឬកុំព្យូទ័ររបស់ពួកគេ ដើម្បីឲ្យសិស្សផ្សេងទៀតអាចមើលឃើញនូវអ្វីដែលពួកគេកំពុងធ្វើ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ ២០

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សពង្រឹងការយល់ដឹងរបស់ពួកគេ និងរៀនពន្យល់ពីសេចក្តីពិតចេញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីផ្សេងៗ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ហើយជ្រើសរើសវគ្គបទគម្ពីរមួយដែលពួកគេចង់ស្វែងយល់កាន់តែច្បាស់ ។

  • មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពបួនខុសៗគ្នាពីព្រះយេស៊ូវគ្រីស្ទ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅចុងបញ្ចប់នៃមេរៀននេះ អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិបន្ថែម ដែលបង្កើនការយល់ដឹងរបស់ពួកគេអំពីវគ្គបទគម្ពីរនៃព្រះគម្ពីរសញ្ញាថ្មីដែលបានជ្រើសរើស ។ សូមពិចារណាដាក់សិស្សជាក្រុមៗចូលទៅក្នុងមុខងារបំបែកក្រុមចំនួនបួន ដោយក្រុមនីមួយៗស្វែងរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចេញពីវគ្គសិក្សាបទគម្ពីរផ្សេងៗគ្នា ។ នៅពេលសិស្សត្រឡប់មកវិញ សូមអញ្ជើញក្រុមនីមួយៗឲ្យចែកចាយវគ្គបទគម្ពីរដែលពួកគេបានរកឃើញក្នុងគម្ពីរនៃព្រះគម្ពីរដែលបានដាក់ឲ្យពួកគេនោះ ។ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអេក្រង់របស់ពួកគេ ដើម្បីឲ្យមិត្តរួមថ្នាក់របស់ពួកគេអាចមើលឃើញពីរបៀបដែលពួកគេប្រើឧបករណ៍នានានៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។