ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១៩
ទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ
ការចងចាំវគ្គបទគម្ពីរ និងអ្វីដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរទាំងនោះ អាចជួយដល់អ្នកតាមវិធីជាច្រើន ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទន្ទេញសេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរសញ្ញាថ្មី និងឃ្លាបទគម្ពីរគន្លឹះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះ
-
តើព្រះអង្គសង្គ្រោះបានប្រើបទគម្ពីរអ្វីខ្លះក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ?
នៅពេលអារក្សសាតាំងបានល្បួងព្រះអង្គសង្គ្រោះ ទ្រង់បានប្រើសេចក្តីពិតទាំងឡាយពីព្រះគម្ពីរ ដើម្បីជួយទ្រង់ឲ្យយកឈ្នះលើការល្បួងទាំងនោះ ( សូមមើល ម៉ាថាយ ៤:១–១១ ) ។ ទ្រង់ក៏បានប្រើព្រះគម្ពីរជាញឹកញាប់ក្នុងការបង្រៀនរបស់ទ្រង់ផងដែរ ( សូមមើល លូកា ៤:១៧–២៧ ; ម៉ាថាយ ១៩:៤–៥ ; ម៉ាថាយ ២៤:៣៧–៤០ ; ម៉ាកុស ១២:២៦ ) ។ នៅពេលអ្នកទន្ទេញសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងមេរៀននេះ សូមពិចារណាអំពីរបៀបដែលវគ្គបទគម្ពីរទាំងនេះអាចជួយដល់អ្នក និងអ្នកដទៃទៀតបាន ។ ប្រសិនបើអ្នកមិនទាន់បានគូសចំណាំវគ្គបទគម្ពីរទាំងនេះ និងឃ្លាគន្លឹះនៅក្នុងព្រះគម្ពីររបស់អ្នកនៅឡើយទេ សូមពិចារណាធ្វើការគូសចំណាំ ។
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
ព្រះគឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ | |
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ » ។ | |
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ | |
« ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ | |
« រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមចម្លងតារាងមុនៗ ។ ការនិយាយពាក្យឲ្យឮៗនៅពេលអ្នកសរសេរវា អាចជួយអ្នកឲ្យចងចាំពាក្យទាំងនោះបាន ។ សូមនិយាយឡើងវិញនូវសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះឲ្យឮៗ បន្ទាប់ពីសរសេរវារួចហើយ ។
សូមឆ្លើយសំណួរខាងក្រោមនេះយ៉ាងហោចណាស់ឲ្យបានពីរ ៖
ក. ចំណាយពេលពីរបីនាទីដើម្បីទន្ទេញសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ បន្ទាប់មកបិទសេចក្ដីយោងបទគម្ពីរ ហើយព្យាយាមនិយាយសេចក្ដីយោងនេះ ខណៈដែលមើលតែឃ្លាគន្លឹះប៉ុណ្ណោះ ។ បន្ទាប់មកបិទឃ្លាបទគម្ពីរគន្លឹះ ហើយព្យាយាមនិយាយឃ្លាបទគម្ពីរគន្លឹះ ខណៈដែលមើលតែសេចក្ដីយោងបទគម្ពីរប៉ុណ្ណោះ ។
ខ. ធ្វើការជាមួយដៃគូម្នាក់ សូមឲ្យម្នាក់និយាយសេចក្ដីយោងបទគម្ពីរឲ្យឮៗ ហើយម្នាក់ទៀតនិយាយឃ្លាបទគម្ពីរគន្លឹះដែលត្រូវគ្នា ។ សូមអានម្តងហើយម្ដងទៀតឲ្យច្រើនដងនូវសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាគន្លឹះនីមួយៗ ដោយព្យាយាមទន្ទេញសេចក្ដីយោង និងឃ្លាទាំងឡាយ ។ បន្ទាប់មក សូមព្យាយាមធ្វើវាដោយមិនមើលតារាង ។ បន្ទាប់មក សូមផ្លាស់តួនាទីគ្នា ។
គ. បន្ទាប់ពីចំណាយពេលពីរបីនាទីដើម្បីទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរួចហើយ សូមព្យាយាមបំពេញពាក្យដែលបានបាត់នៅក្នុងសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះមិនពេញលេញដូចខាងក្រោម ។ អ្នកក៏អាចប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ដើម្បីអនុវត្តការបំពេញចន្លោះទាំងឡាយផងដែរ ។
-
ហេព្រើរ ___:៩ ។ ព្រះ __ ព្រះ ____ខាង_____ ។
-
__________ ១:៥–៦ ។ តែបើ______ណា____ខ្វះ______ មានតែ____ ____ ព្រះ ។
-
យ៉ាកុប ២:___–___ ។ សេចក្ដីជំនឿ ___ គ្មាន__________ នោះ__________ ។
-
ពេត្រុស ទី១ ___:៦ ។ ដំ ___ [ ត្រូវបាន ]_____ ______មនុស្សដែល ____ ហើយ ។
-
________________ ២០:១២ ។ រួច _____ ស្លាប់ទាំងអស់____ ជំនុំជម្រះ … ______ ដែលគេបាន______ រៀងខ្លួន ។
ឃ. សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ហើយព្យាយាមទន្ទេញខគម្ពីរមួយ ឬខគម្ពីរជាច្រើនទាំងមូល ។
ង. សូមសរសេរសេចក្ដីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងប្រាំ និងឃ្លាបទគម្ពីរគន្លឹះឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបានចេញពីការចងចាំ ។
គិតពិចារណា
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬពីរដែលអ្នកបានសិក្សានៅថ្ងៃនេះ ហើយអានវគ្គបទគម្ពីរទាំងមូល ។ សូមសញ្ជឹងគិតថាហេតុអ្វីវគ្គបទគម្ពីរនេះស័ក្តិសមនឹងចងចាំ ។
-
ចេញពីសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងប្រាំនេះ តើសេចក្តីពិតមួយណាដែលមានអត្ថន័យបំផុតសម្រាប់អ្នក ? ហេតុអ្វីទៅ ?
-
តើការចេះសេចក្ដីពិតទាំងនេះអាចឲ្យអ្នកជួយអ្នកដទៃបានដោយរបៀបណា ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីចាំ និងអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិឲ្យបានប្រសើរជាងមុន ?