ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី២ ៧


កូរិនថូស ទី២ ៧

« ដ្បិតអ្នករាល់គ្នាបានកើតទុក្ខព្រួយបែបដែលគាប់ព្រះហឫទ័យដល់ព្រះ »

A young woman kneels by her bedside to pray.

វាអាចជាការលំបាកក្នុងការដឹងថា តើយើងបានប្រែចិត្តពេញលេញឬអត់ ។ តើអ្នកធ្លាប់ស្មុគស្មាញដើម្បីដឹងថាតើអ្នកបានប្រែចិត្តពេញលេញឬអត់ដែរឬទេ ? នៅក្នុងសំបុត្រដំបូងរបស់លោកទៅកាន់ទីក្រុងកូរិនថូស សាវកប៉ុលបានប្រដៅពួកបរិសុទ្ធនៅក្រុងកូរិនថូសមួយចំនួនចំពោះអំពើបាបរបស់ពួកគេ ។ ដោយសេចក្ដីអំណរ និងការពេញចិត្តរបស់លោក ក្រោយមកប៉ុលបានទទួលដំណឹងថា ពួកបរិសុទ្ធនៅក្រុងកូរិនថូសបានដកពិសោធន៍នូវការប្រែចិត្តពិតប្រាកដ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីសមាសភាគសំខាន់មួយនៃការប្រែចិត្តពិត ហើយជួយអ្នកឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេអាចដឹងថា តើពួកគេបានដកពិសោធន៍នឹងការប្រែចិត្តពិតឬយ៉ាងណា ។ ពួកគេក៏អាចត្រូវបានអញ្ជើញឲ្យសិក្សាផ្នែក « សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះនាំទៅរកការប្រែចិត្ត » ដែលដកស្រង់ពីគម្រោងមេរៀននៅក្នុង ចូរមកតាមខ្ញុំ បានផងដែរ ( « ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូរិនថូស ទី២ ១–៧ ៖ ‹ ចូរឲ្យបានជាមេត្រីនឹងព្រះចុះ › » ចូរមកតាមខ្ញុំ —សម្រាប់បុគ្គល និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ) ។

សកម្មភាពរៀនសូត្រដែលអាចមាន

សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ

សាច់រឿងខាងក្រោមអាចត្រូវបានអានឮៗ និងពិភាក្សាជាថ្នាក់ ។ វាក៏អាចត្រូវបានបោះពុម្ព និងផ្តល់ឲ្យសិស្សអាន និងពិភាក្សាជាគូ ឬជាក្រុមតូចៗផងដែរ ។

សូមអានសាច់រឿងដូចតទៅនេះ ។នៅក្នុងកិច្ចសម្ភាសន៍ទទួលបណ្ណ័ចូលព្រះវិហារបរិសុទ្ធ ដើម្បីរៀបអាពាហ៍ពិពាហ៍ មានយុវនារីម្នាក់បានសារភាពពីអំពើបាបពីអតីតកាលរបស់់នាងមួយចំនួនទៅកាន់ប៊ីស្សពរបស់នាង ។ បន្ទាប់ពីការពិភាក្សាក្រោយមកទៀត ប៊ីស្សពនោះបានដឹងថា យុវនារីរូបនោះពុំបានប្រែចិត្តពិតប្រាកដពីអំពើបាបនាងឡើយ ហើយថាអំពើបាបនាងគឺមានសភាពធ្ងន់ធ្ងរល្មម ដែលធ្វើឲ្យនាងគ្មានភាពស័ក្ដិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ ។ ប៊ីស្សពរូបនោះពន្យល់ថា យុវនារីម្នាក់នោះនឹងត្រូវតែរង់ចាំរហូតដល់នាងបានប្រែចិត្តពេញលេញសិន ដើម្បីទទួលបានប័ណ្ណនោះ ។ នាងបានភ័យខ្លាច ហើយក៏ប្រកាសថា នាងបានប្រែចិត្តហើយ ដោយសារនាងមិនបានធ្វើអំពើបាបទាំងនោះយូរមកហើយ ។ ប៊ីស្សពរូបនោះបានពន្យល់ថា ការគ្រាន់តែឈប់ពីអំពើបាបនោះ វាពុំមែនជាការប្រែចិត្តពេញលេញនោះទេ ហើយគាត់អញ្ជើញនាងឲ្យចាប់ផ្ដើមដំណើរការនៃការប្រែចិត្តពិតប្រាកដដោយស្មោះត្រង់ ។

យុវនារីពន្យល់ដល់ប៊ីស្សពថា នាងពិបាកចិត្តខ្លាំងណាស់ ព្រោះនាងបានប្រាប់អ្នកដទៃរួចហើយអំពីពិធីមង្គលការ និងបានរៀបចំផែនការប្រារព្ធពិធីនោះរួចហើយ ។ នាងព្រួយបារម្ភអំពីភាពអាម៉ាស់នៃការពន្យារពេលក្នុងគម្រោងរៀបការរបស់នាង និងអំពីរបៀបដែលនាងនឹងប្រាប់គូដណ្តឹង និងឪពុកម្តាយរបស់នាង ។ នាងសួរថា តើមានផ្លូវសម្រាប់នាងដើម្បីឆ្ពោះទៅមុខជាមួយនឹងពិធីមង្គលការដូចដែលបានគ្រោងទុកដែរឬទេ ហើយបន្តធ្វើការតាមរយៈដំណើរការប្រែចិត្តនៅពេលក្រោយ ។

  • ដោយផ្អែកទៅលើការឆ្លើយតបរបស់យុវនារីនោះទៅកាន់ប៊ីស្សព តើអ្វីទៅដែលនាងទំនងជាខ្វល់ខ្វាយខ្លាំងជាងគេបំផុតនោះ ?

  • ហេតុអ្វីបានជាការផ្តោតអារម្មណ៍របស់នាងអាចធ្វើឲ្យវាពិបាកក្នុងការប្រែចិត្តយ៉ាងពេញលេញ ?

សូមសញ្ជឹងគិតពីអ្វីដែលយុវនារីម្នាក់នេះមិនយល់ពេញលេញអំពីការប្រែចិត្ត ។ នៅពេលអ្នកបន្តមេរៀននេះ សូមរកមើលគោលការណ៍ដែលអាចជួយដល់យុវនារីម្នាក់នេះ ។ សូមសញ្ជឹងគិតផងដែរ ប្រសិនបើអ្នកត្រូវការគោលការណ៍នេះនៅក្នុងការប្រែចិត្តផ្ទាល់ខ្លួនរបស់អ្នក ។

សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ

គោលបំណងមួយរបស់ប៉ុលក្នុងការសរសេរសំបុត្រមុនៗរបស់លោកទៅកាន់ពួកកូរិនថូស គឺដើម្បីលើកទឹកចិត្តបុគ្គលមួយចំនួនឲ្យប្រែចិត្ត ។ នៅក្នុងសំបុត្រតាមដានរបស់លោក ប៉ុលបានសរសើរមនុស្សដែលលោកបាននាំឲ្យប្រែចិត្តចំពោះការប្រែចិត្តដោយស្មោះរបស់ពួកគេ ហើយបានបង្រៀនអំពីផ្នែកសំខាន់នៃការប្រែចិត្ត ។

សូមអាន កូរិនថូស ទី២ ៧:៨–១១ , ដោយស្វែងរកការយល់ដឹងដែលប៉ុលផ្តល់ជូនអំពីការប្រែចិត្ត ដែលអាចជួយដល់យុវនារីនៅក្នុងសាច់រឿងនោះបាន ។ ( សូមកំណត់ចំណាំថា ពាក្យ ប្រែចិត្ត ដែលប្រើនៅក្នុង ខទី ៨ មានន័យថាសោកស្ដាយ ) ។ អ្នកក៏អាចមើលវីដេអូព្រះគម្ពីរប៊ីប « Godly Sorrow Worketh Repentance » ( ១:៤០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ហើយសូមផ្ទៀងតាមក្នុងព្រះគម្ពីររបស់អ្នក ។

1:40

សម្រាប់ការយល់ឃើញពីព្រះគម្ពីរមរមនអំពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ សូមអាន អាលម៉ា ៣៦:១២–១៣ ; ៤២:២៩

  • តើអ្នកទទួលបានការយល់ដឹងអ្វីខ្លះដែលនឹងមានប្រយោជន៍ដល់យុវនារីនៅក្នុងសាច់រឿងនេះ ?

  • តើការបង្រៀនទាំងនោះអាចនឹងមានប្រយោជន៍យ៉ាងដូចម្ដេចចំពោះអ្នក ?

សេចក្តីពិតមួយដែលអ្នកប្រហែលជាបានរកឃើញគឺថា សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះនាំទៅរកការប្រែចិត្តដោយស្មោះ

  • តើការសោកសៅប្រភេទណាទៀតដែលប៉ុលបានលើកឡើងនៅក្នុង ខទី ១០ ?

  • តើអ្នកបានសង្កេតឃើញអ្វីនៅក្នុងសាច់រឿងនេះដែលបង្ហាញពីប្រភេទនៃអារម្មណ៍សោកសៅរបស់យុវនារីនោះ ?

សូមបង្កើតជួរឈរពីរក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នកដោយគូសបន្ទាត់នៅកណ្តាលទំព័រ ។ សូមសរសេរ សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ នៅផ្នែកខាងលើនៃជួរឈរមួយ និង សេចក្ដីព្រួយខាងលោកិយ នៅផ្នែកខាងលើនៃជួរឈរផ្សេងទៀត ។

សូមបន្ថែមគំនិតរបស់អ្នកទៅកាន់សំណួរខាងក្រោម នៅក្រោមចំណងជើងនីមួយៗ ។

  • តើប៉ុលបង្រៀនអ្វីខ្លះនៅក្នុង ខទី ៨–១០ អំពីភាពខុសគ្នារវាងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងសេចក្ដីព្រួយខាងលោកិយ ?

  • តើអ្នកគិតថាមានភាពខុសគ្នាអ្វីបន្ថែមទៀតរវាងសេចក្ដីព្រួយទាំងពីរប្រភេទនេះដែរឬទេ ?

សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ហើយរកមើលការយល់ដឹងបន្ថែមអំពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងសេចក្ដីព្រួយខាងលោកិយ ។ សូមបន្ថែមការយល់ឃើញទាំងនេះទៅក្នុងតារាងរបស់អ្នក ។

សូមពិចារណាបង្ហាញពាក្យដកស្រង់ខាងក្រោមសម្រាប់សិស្សអាន ឬបែងចែកថ្នាក់ជាដៃគូ ហើយផ្តល់ឲ្យដៃគូនីមួយៗនូវពាក្យដកស្រង់ម្នាក់មួយឈុតៗ ។ ពួកគេម្នាក់ៗអាចអាន និងគូសសម្គាល់ពាក្យដកស្រង់មួយ បន្ទាប់មកធ្វើការផ្លាស់ប្ដូរជាមួយដៃគូរបស់ពួកគេអានពាក្យដកស្រង់ទីពីរ និងមើលអ្វីដែលដៃគូរបស់ពួកគេបានគូសសម្គាល់ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្ដល់និយមន័យនៃសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះនេះ ៖

Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

[ សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះមានន័យថា ] មានអារម្មណ៍សោកសៅ និងវិប្បដិសារីយ៉ាងជ្រាលជ្រៅចំពោះអាកប្បកិរិយាដែលបន្ថែមការឈឺចាប់ និងការរងទុក្ខដល់ព្រះអង្គសង្គ្រោះ នៅពេលដែលព្រលឹងរបស់យើងដកនូវការបដិសេធ ឬការដោះសារចេញ ។ …

ប្រហែលជាការភ្ញាក់រឭកដ៏ធំបំផុតក្នុងជីវិតនេះចំពោះបុត្រាឬបុត្រីនៃព្រះដែលជាចំណុចដ៏សំខាន់បំផុតខាងវិញ្ញាណគឺការដឹងខ្លួនថា ការបង់ថ្លៃរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់អំពើបាបគឺមានពិត ហើយថាការរងទុក្ខរបស់ទ្រង់មិនមែនសម្រាប់តែមនុស្សផ្សេងទេ—ប៉ុន្តែវាក៏សម្រាប់អ្នក និងរូបខ្ញុំផងដែរ ! … នៅពេលយើងយល់រឿងខាងវិញ្ញាណថាទ្រង់បានរងទុក្ខសម្រាប់អំពើបាបរបស់យើង នោះយើងមានអារម្មណ៍សោកសៅសម្រាប់ខ្លួនយើង ចំពោះការធ្វើឲ្យទ្រង់ឈឺចាប់ ។ យើងដឹងថាវាជាផ្នែកមួយនៃផែនការនៃព្រះវរបិតាយើង ប៉ុន្តែយើងមានអារម្មណ៍លើសលប់នឹងអំណោយទានដែលទ្រង់កំពុងប្រទានដល់យើង ។ ភាពអស្ចារ្យ ការដឹងគុណ ការថ្វាយបង្គំព្រះអង្គសង្គ្រោះ ដែលបានធ្វើកិច្ចការនេះសម្រាប់យើង នាំយើងឲ្យលុតជង្គង់ ខណៈដែលវិញ្ញាណរបស់យើងពោរពេញដោយសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ។

( នែល អិល អាន់ឌើរសិន The Divine Gift of Forgiveness [ ឆ្នាំ២០១៩ ] ទំព័រ ១៤៩, ១៥០ )

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះជាគណៈប្រធានទីមួយ បានថ្លែងដូចខាងក្រោមនេះអំពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ៖

16:18
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ បំផុសឲ្យមានការផ្លាស់ប្ដូរ និងក្ដីសង្ឃឹមតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីព្រួយខាងលោកិយ បំផ្លាញយើង ដកយកក្ដីសង្ឃឹម ហើយនាំយើងទៅរកការល្បួងបន្ថែមទៀត ។

សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ នាំទៅរកការប្រែចិត្តជឿ និងការផ្លាស់ប្ដូរដួងចិត្ត ។ វាធ្វើឲ្យយើងស្អប់អំពើបាប ហើយស្រឡាញ់សេចក្ដីល្អ ។ វាលើកទឹកចិត្តយើងឲ្យក្រោកឈរ ហើយដើរក្នុងពន្លឺនៃសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ។ ការប្រែចិត្តពិតគឺការផ្លាស់ប្ដូរ ពុំមែនជាទារុណកម្ម ឬការដាក់ទោសនោះឡើយ ។ មែនហើយ ការសោកស្ដាយ និងវិប្បដិសារីពិតចំពោះការមិនគោរពប្រតិបត្តិ ជារឿយៗមានការឈឺចាប់ ហើយជាជំហានដ៏សំខាន់មួយក្នុងដំណើរការប្រែចិត្តដ៏ពិសិដ្ឋនេះ ។ តែពេលកំហុសនាំទៅរកការស្អប់ ឬការពារខ្លួនឯងពីការក្រោកឈរម្ដងទៀត នោះវាកំពុងរារាំង ជាជាងលើកទឹកចិត្តឲ្យយើងប្រែចិត្ត ។

( ឌៀថើរ អេហ្វ អុជដូហ្វ « You Can Do It Now! » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៥៦ )

សូមទស្សនាវីដេអូ « Repentance Is a Process That Brings Peace » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៣៩ ដើម្បីមើលពីរបៀបដែលមនុស្សម្នាក់បានពិពណ៌នាអំពីបទពិសោធន៍របស់នាងជាមួយនឹងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងរបៀបដែលវាបានប្រទានពរដល់ជីវិតរបស់នាង ។

3:34
  • តើការយល់ដឹងអ្វីខ្លះដែលមានប្រយោជន៍បំផុតសម្រាប់អ្នក ? ហេតុអ្វីទៅ ?

  • តើអារម្មណ៍ថាព្រះអង្គសង្គ្រោះផ្ទាល់បានរងទុក្ខសម្រាប់អំពើបាបរបស់អ្នកអាចជួយអ្នកក្នុងដំណើរការនៃការប្រែចិត្តបានយ៉ាងដូចម្ដេច ?

សូមសញ្ជឹងគិតឡើងវិញអំពីសាច់រឿងរវាងយុវនារី និងប៊ីស្សពរបស់នាង ។

  • តើអ្នកអាចចែកចាយអ្វីជាមួយយុវនារីរូបនោះអំពីព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ដែលអាចជួយនាងឲ្យអញ្ជើញពរជ័យនៃការប្រែចិត្ត ?

សូមសញ្ជឹងគិតមួយភ្លែតអំពីការខិតខំរបស់អ្នកផ្ទាល់ដើម្បីប្រែចិត្ត ។ សូមពិចារណាពីអ្វីដែលព្រះអង្គសង្គ្រោះទទួលអារម្មណ៍ និងបទពិសោធន៍ក្នុងការរងទុក្ខសម្រាប់អំពើបាបរបស់អ្នក ។ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបើកចិត្តអ្នកឲ្យកាន់តែពេញលេញដើម្បីទទួលអារម្មណ៍អំពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ហើយអញ្ជើញព្រះចេស្តាព្យាបាលរបស់ព្រះអង្គសង្គ្រោះមកក្នុងជីវិតអ្នក ? សូមពិចារណាសរសេរចម្លើយរបស់អ្នកចំពោះសំណួរនេះនៅក្នុងសៀវភៅកំណត់ហេតុ ឬសៀវភៅកត់ត្រាផ្ទាល់ខ្លួន ។

ប្រសិនបើវាមិនផ្ទាល់ខ្លួនពេកទេ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនអំពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះនៅក្នុងមេរៀននេះ និងពីរបៀបដែលវាអាចជួយពួកគេ ។ សូមបន្ថែមទីបន្ទាល់ផ្ទាល់ខ្លួនអំពីសារៈសំខាន់នៃសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះនៅក្នុងដំណើរការនៃការប្រែចិត្ត ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតថា តើមានតម្រូវការសម្រាប់សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះខ្លាំងជាងនេះក្នុងជីវិតរបស់ពួកគេឬទេ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើខ្ញុំអាចយល់កាន់តែច្បាស់ពីភាពខុសគ្នារវាងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងសេចក្ដីព្រួយខាងលោកិយដោយរបៀបណា ?

ខណៈកំពុងបម្រើជានាយកតំបន់នៃពួកចិតសិបនាក់ អែលឌើរ ឌី ឆាដ រីឆាដសុន បានថ្លែង ៖

Final offiicial portrait of Elder D. Chad Richardson of the Sixth Quorum of the Seventy, 2002. Released at the April 2010 general conference, effective May 1, 2010.

ភាពខុសគ្នាដ៏សំខាន់មួយរវាង [ សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងសេចក្ដីព្រួយខាងលោកិយ ] គឺប្រភពរបស់វា ។ សេចក្ដីព្រួយខាងលោកិយត្រូវបានលើកតម្កើងដោយសាតាំង ។ វាគឺជាទុក្ខសោកនៃការជាប់អន្ទាក់ដោយមិនអាចបន្តធ្វើអំពើបាបទៀតបាន ឬងាកមកប្រឆាំងនឹងខ្លួនឯងដោយស្អប់ខ្លួនឯង ឬការមើលងាយខ្លួនឯង ។

ម៉្យាងវិញទៀត សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ គឺជាទុក្ខព្រួយដែលបានប្រទានជាអំណោយទានពីព្រះ ដល់អ្នកដែលមានឆន្ទៈចង់ទទួលយកវា ។ សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះដឹកនាំយើងទៅរកការទទួលស្គាល់យ៉ាងពេញលេញអំពីទំហំនៃអំពើបាបរបស់យើង ប៉ុន្តែជាមួយនឹងចំណេះដឹងថា យើងអាចរួចផុតពីអំពើបាបទាំងនោះបាន ។

( ឌី ឆាដ រីឆាដសុន « Forgiving Oneself » Ensign ខែ មីនា ឆ្នាំ ២០០៧ ទំព័រ ៣២ )

នៅខែ កញ្ញា ឆ្នាំ ២០១៩ ទស្សនាវដ្ដី New Era បានបោះពុម្ពផ្សាយព័ត៌មានដែលផ្អែកលើការបង្រៀនរបស់អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលអាចជួយអ្នកឲ្យបែងចែកបន្ថែមទៀតរវាងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងសេចក្តីព្រួយខាងលោកិយ ។ សូមស្វែងរកវានៅទីនេះ ៖ ឌៀថើរ អេហ្វ អុជដូហ្វ « Godly Sorrow » New Era ខែ កញ្ញា ឆ្នាំ ២០១៩ ទំព័រ ៣២–៣៣ ។

សកម្មភាពរៀនសូត្របន្ថែម

កូរិនថូស ទី២ ៦:១៤–៧:១ ។ « កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ »

យោបល់ខាងក្រោមនេះអាចប្រើជាគំនិតនៃមេរៀនជំនួស ។ សូមអញ្ជើញសិស្សឲ្យអាន កូរិនថូស ទី២ ៦:១៤–៧:១ ហើយរកមើលការប្រឹក្សារបស់ប៉ុលចំពោះពួកបរិសុទ្ធ និងសេចក្តីសន្យាពីព្រះអម្ចាស់ ។ ( សូមកត់ចំណាំថា ពាក្យ « អារក្សបេលាល » និង « អ្នកដែលមិនជឿ » [ កូរិនថូស ទី២ ៦:១៥ ] គឺជាពាក្យដែលសំដៅទៅលើមនុស្សទុច្ចរិត ) ។ ការពិភាក្សាសំណួរទាំងឡាយខាងក្រោមនេះអាចមានប្រយោជន៍ ៖

  • តើគំរូមួយចំនួននៃរបស់អ្វីដែលមិនស្អាតនៅក្នុងជំនាន់របស់យើងមានអ្វីខ្លះ ?

  • តើអ្នកគិតថាវាមានន័យយ៉ាងណាដែលព្រះនឹងទទួលអ្នក ហើយធ្វើជាព្រះវរបិតាដល់អ្នក ?

  • តើយើងអាចរស់នៅក្នុងពិភពលោកនេះដោយរបៀបណា ខណៈដែលញែកខ្លួនយើងចេញពីរបស់ស្មោកគ្រោកនេះ ?

គំរូមួយនៃការយកឈ្នះលើសេចក្ដីព្រួយខាងលោកិយ និងការស្វែងរកសេចក្ដីសុខសាន្តតាមរយៈព្រះគ្រីស្ទ

នៅក្នុងវីដេអូ « Pornography Addiction: Is There Hope? » ( ៣:៤៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org យុវនារីម្នាក់ចែកចាយអំពីបទពិសោធន៍របស់នាងជាមួយនឹងការញៀនរូបភាពអាសគ្រាម និងរបៀបដែលសេចក្ដីព្រួយខាងលោកិយរារាំងនាងពីការយកឈ្នះលើបញ្ហាប្រឈមរបស់នាង និងការត្រូវបានលើកលែងទោស ។ សូមពិចារណាបង្ហាញសិស្សនូវផ្នែកទីមួយ ( លេខកូដម៉ោង ០:០០ ដល់ ២:០០ ) ហើយអញ្ជើញពួកគេឲ្យរកមើលសេចក្ដីព្រួយខាងលោកិយ ដែលរារាំងយុវនារីរូបនោះពីការប្រែចិត្ត ។ សូមពិចារណាសួរសិស្សនូវអ្វីដែលពួកគេអាចនឹងនិយាយដើម្បីជួយនរណាម្នាក់ដែលមានអារម្មណ៍ព្រួយបារម្ភដូចគ្នានោះ ។ សូមបង្ហាញវីដេអូដែលនៅសល់ ហើយអញ្ជើញសិស្សឲ្យរកមើលពីរបៀបដែលយុវនារីរូបនោះបានរកឃើញកម្លាំងដើម្បីយកឈ្នះលើបញ្ហាប្រឈមនានារបស់នាងតាមរយៈព្រះយេស៊ូវគ្រីស្ទ ។

NaN:NaN

//media.ldscdn.org/webvtt/mormon-channel/his-grace-2015/2015-03-005-pornography-addiction-is-there-hope-eng.vtt