ចំណេះចំណានខាងគោលលទ្ធិ ៖ លូកា ២២:១៩–២០
« ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ »
នៅក្នុងការសិក្សារបស់អ្នកអំពី ម៉ាថាយ ២៦:២៦–៣០ អ្នកបានរៀនអំពីព្រះអង្គសង្គ្រោះបង្ហាញពីពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ដល់សិស្សរបស់ទ្រង់នៅឯអាហារចុងក្រោយ ។ មេរៀននេះនឹងផ្តល់ឲ្យអ្នកនូវឱកាសដើម្បីបង្កើនចំណេះចំណានរបស់អ្នកអំពីគោលលទ្ធិនៃសាក្រាម៉ង់ ។ អ្នកនឹងធ្វើដូច្នេះតាមរយៈការទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ លូកា ២២:១៩–២០ តាមរយៈការពន្យល់អំពីគោលលទ្ធិ និងតាមរយៈការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញចាំ និងពន្យល់
សូមស្រមៃអំពីការនាំមិត្តម្នាក់ទៅព្រះវិហារជាមនុស្សដែលមិនដឹងអ្វីសោះអំពីការរៀបចំរបស់សាសនា ឬព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់ពីការប្រជុំសាក្រាម៉ង់ នាងបានសួរថា « តើអ្វីទៅជាគោលបំណងនៃការចែកនំប៉័ង និងទឹកដល់មនុស្សគ្រប់គ្នា ? »
-
តើអ្នកនឹងពន្យល់ពីពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ដល់មិត្តរបស់អ្នកដោយរបៀបណា ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមប្រើខ្មៅដៃដើម្បីសរសេរស្រាលៗនូវសេចក្ដីយោងបទគម្ពីរខាងក្រោម និងឃ្លាបទគម្ពីរគន្លឹះ ៖ « លូកា ២២:១៩–២០ ៖ ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ឲ្យទទួលទានសាក្រាម៉ង់ ‹ ដើម្បីរំឭកពីខ្ញុំចុះ › » ។
សូមសូត្រសេចក្ដីយោងបទគម្ពីរនេះម្ដងទៀត និងឃ្លាខគម្ពីរគន្លឹះឲ្យឮៗ ។ បន្ទាប់មក សូមលុបពាក្យពីរ ឬលេខចំនួនពីរចេញ ហើយហាត់ទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាម្ដងទៀត ។ សូមធ្វើលំនាំដដែលនេះម្តងទៀត ដោយលុបពាក្យ ឬលេខ ហើយសូត្រសេចក្ដីយោងបទគម្ពីរ និងឃ្លាគន្លឹះ រហូតដល់ពាក្យ និងលេខបានលុបចេញអស់ ។ បន្ទាប់មក សូមសរសេរសេចក្ដីយោងបទគម្ពីរនេះ និងឃ្លាគន្លឹះឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបានពីការចងចាំ ។
រៀនអនុវត្ត
សូមពិនិត្យមើលដោយសង្ខេបអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ( សូមមើល ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ [ ឆ្នាំ ២០២២ ] « ការទទួលបានចំណេះដឹងខាងវិញ្ញាណ ») ។ សូមជ្រើសរើសគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ហើយគូរនិមិត្តសញ្ញា ឬរូបភាពសាមញ្ញមួយដែលអ្នកមានអារម្មណ៍ថាតំណាងឲ្យវា ។
ឥឡូវនេះ សូមអនុវត្តដោយប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង លូកា ២២:១៩–២០ ដោយអានសាច់រឿងខាងក្រោម ហើយឆ្លើយសំណួរដែលមានបន្ទាប់មក ។
ជូឌី មានអាយុ ១៥ ឆ្នាំ បានធ្វើជាសមាជិកសាសនាចក្រពេញមួយជីវិតរបស់នាង ហើយតែងតែចូលរួមការប្រជុំព្រះវិហាររបស់នាងជាប្រចាំ ។ នាងរស់នៅជាមួយម្តាយ និងជីដូនរបស់នាង ដែលធ្វើជាគំរូដ៏ល្អសម្រាប់នាង ។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ជូឌីចាប់អារម្មណ៍ជាពិសេសលើប្រធានបទរបស់អ្នកឡើងនិយាយក្នុងការប្រជុំសាក្រាម៉ង់ ។ អ្នកឡើងនិយាយម្នាក់ៗបានចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដ៏មានឥទ្ធិពល និងដោយស្មោះត្រង់អំពីការទទួលទានសាក្រាម៉ង់ និងរបៀបដែលវាជួយបង្កើនឥទ្ធិពលរបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរបស់ពួកគេ ។ ចំណុចនេះធ្វើឲ្យនាងគិតថា នាងមិនមានបទពិសោធន៍បែបនេះច្រើនទេចំពោះខ្លួននាង ។ នាងដឹងថា អំឡុងពេលធ្វើពិធីសាក្រាម៉ង់ ទូរសព្ទដៃ ឬអ្វីដែលអ្នកដទៃកំពុងធ្វើតែងតែធ្វើឲ្យនាងបែកអារម្មណ៍ជានិច្ច ឬនាងកំពុងគិតអំពីរបៀបដែលនាងអាចទៅផ្ទះវិញឲ្យបានលឿនដើម្បីគេងថ្ងៃ ។
-
តើអ្នកធ្លាប់មានអារម្មណ៍បែបនេះទេ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សពេលខ្លះមានអារម្មណ៍បែបនេះទៅវិញ ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមរំឭកពួកគេអំពីគោលការណ៍ចំនួនបី នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដូចតទៅ ៖ ( ១ ) ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ( ២ ) ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច និង ( ៣ ) ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលត្រូវបានតែងតាំងដ៏ទេវភាព ។
ខាងក្រោមចំណងជើងនីមួយៗ សូមសរសេរវិធីជាក់លាក់ដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយ ជូឌីពីស្ថានភាពរបស់នាង ។ ឧទាហរណ៍ អ្នកអាចផ្ដល់យោបល់ពីវិធីជាក់លាក់ដែលនាងអាចធ្វើសកម្មភាពដោយសេចក្ដីជំនឿ ចែកចាយពីរបៀបដែលការរក្សាទស្សនៈដ៏នៅអស់កល្បអាចមានគុណប្រយោជន៍ក្នុងស្ថានភាពរបស់នាង និងផ្ដល់យោបល់ពីប្រភពដែលបានតែងតាំងដ៏ទេវភាពមួយចំនួនដែលនាងអាចប្រើសម្រាប់ការណែនាំ និងការដឹកនាំ ។
-
តើអ្នកនឹងណែនាំ ជូឌីឲ្យចាប់ផ្តើមធ្វើអ្វី ដើម្បីដោះស្រាយកង្វល់របស់នាង ?
-
តើអ្នកអាចប្រើគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីជួយ ជូឌី យ៉ាងដូចម្ដេច ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើដំបូន្មានអ្វីខ្លះដែលអ្នកនឹងផ្តល់ឲ្យ ជូឌី ដែលអាចជួយនាងឲ្យមានបទពិសោធន៍កាន់តែប្រសើរក្នុងការទទួលទានសាក្រាម៉ង់ ?
-
តើអ្វីអាចរារាំងនាងមិនឲ្យធ្វើការផ្លាស់ប្តូរទាំងនេះបាន ? តើនាងអាចយកឈ្នះលើឧបសគ្គទាំងនេះដោយរបៀបណា ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
តើសំណួរអ្វីខ្លះដែលអ្នកអាចសួរ ជូឌី ដើម្បីជួយនាងឲ្យមើលឃើញស្ថានភាពរបស់នាងជាមួយនឹងទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ? ហេតុអ្វីអ្នកជ្រើសរើសសំណួរទាំងនោះ ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
រំឭកឡើងវិញ
សកម្មភាពរំំឭកឡើងវិញខាងក្រោមនេះគួរតែត្រូវបានប្រើសម្រាប់មេរៀនដែលនឹងត្រូវបានបង្រៀននាពេលខាងមុខនេះ ។
សូមឲ្យប័ណ្ណកត់ចំណាំ ឬក្រដាសកំណត់ចំណាំដល់សិស្សម្នាក់ៗ ។ សូមអញ្ជើញពួកគេឲ្យសរសេរ « លូកា ២២:១៩–២០ ៖ ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ ‹ ដើម្បីរំឭកពីខ្ញុំចុះ › » នៅលើប័ណ្ណកត់ចំណាំ ឬក្រដាសកំណត់ចំណាំរបស់ពួកគេ ហើយបន្ទាប់មកលុបពាក្យ និងលេខមួយចំនួនចេញពីសេចក្ដីយោងបទគម្ពីរ និងឃ្លាគន្លឹះនេះ ។ សូមអញ្ជើញសិស្សឲ្យប្តូរកាត ឬកំណត់ចំណាំគ្នា ហើយមើលថាតើពួកគេអាចបំពេញពាក្យ ឬលេខដែលបាត់បានឬអត់ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យព្យាយាមសូត្រសេចក្ដីយោង និងឃ្លាចេញពីការចងចាំ ។