ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣


ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣

ទិដ្ឋភាពទូទៅ

ក្នុងអំឡុងពេលបុណ្យរំលង ព្រះយេស៊ូវបានបង្រៀនសិស្សទ្រង់អំពីការបម្រើ និងការស្រឡាញ់គ្នាទៅវិញទៅមក ។ ទ្រង់បានប្រកាសថានឹងមានគេក្បត់ទ្រង់ ។ ទ្រង់បានណែនាំពីពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ដែលជាវិធីថ្មីដើម្បីឲ្យពួកសិស្សទ្រង់ចងចាំដល់ទ្រង់ ។ សប្តាហ៍នេះរួមមានមេរៀនចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយសិស្សបង្កើនឲ្យចំណេះចំណានខាងគោលលទ្ធិស្ដីពីសាក្រាម៉ង់ ក៏ដូចជាមេរៀនមួយដើម្បីជួយពួកគេឲ្យវាយតម្លៃការរៀនសូត្រ និងការអភិវឌ្ឍខ្លួនពួកគេផងដែរ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

យ៉ូហាន ១៣

គោលបំណងមេរៀន ៖ មេរៀននេះអាចលើកទឹកចិត្តសិស្សឲ្យស្វែងរកសុភមង្គលតាមរយៈការបម្រើ និងការស្រឡាញ់អ្នកដទៃដូចព្រះយេស៊ូវបានធ្វើ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកឱកាសមួយដើម្បីបម្រើ ឬបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទបានធ្វើចំពោះអ្នកដទៃ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ថែមពីលើការអញ្ជើញសិស្សឲ្យបង្កើតផែនការផ្ទាល់ខ្លួន ដើម្បីបង្ហាញសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះអ្នកដទៃ សូមពិចារណាបង្កើតផែនការជាថ្នាក់មួយដើម្បីធ្វើរឿងល្អៗចំពោះមនុស្សដទៃជាមួយគ្នា ។

ម៉ាថាយ ២៦:១–២៥

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យប្រើព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរ ដើម្បីពិនិត្យមើលជីវិតរបស់ពួកគេ និងកំណត់ថាផ្នែកណាដែលពួកគេត្រូវការកែលម្អ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីពេលមួយដែលពួកគេបានអនុវត្តការប្រឹក្សា ឬការបង្រៀនពីព្រះគម្ពីរ ពីថ្នាក់ដឹកនាំសាសនាចក្រ ឬពីព្រះវិញ្ញាណបរិសុទ្ធចំពោះជីវិតរបស់ពួកគេ ។ តើជីវិតរបស់ពួកគេនឹងខុសគ្នាយ៉ាងណា បើពួកគេមិនបានជ្រើសរើសអនុវត្តតាមការប្រឹក្សាទាំងនោះ ?

  • វីដេអូ ៖ « Lord,IsIt I? » ( ១៨:១៧; សូមមើលពីលេខកូដម៉ោង ០:៣៤ ដល់ ២:៣០ )

ម៉ាថាយ ២៦:២៦–៣០; លូកា ២២:១៩–២០

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ និងដឹងអំពីសារៈសំខាន់នៃការចងចាំព្រះអង្គសង្គ្រោះ នៅពេលពួកគេទទួលទានសាក្រាម៉ង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមប្រាប់សិស្សថា នៅក្នុងមេរៀននេះ ពួកគេនឹងត្រូវបានអញ្ជើញឲ្យវាយតម្លៃបទពិសោធន៍របស់ពួកគេក្នុងការទទួលទានសាក្រាម៉ង់ ។ សូមអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍ថ្មីៗបំផុតរបស់ពួកគេក្នុងការទទួលទានសាក្រាម៉ង់ ហើយមកកាន់ថ្នាក់រៀនដោយបានរៀបចំខ្លួនដើម្បីចែកចាយអ្វីដែលពួកគេកំពុងធ្វើ កំពុងគិត ឬកំពុងទទួលអារម្មណ៍ដែលជួយពួកគេឲ្យចងចាំព្រះអង្គសង្គ្រោះ ។

  • វីដេអូ ៖ « The Sacrament—a Renewal for the Soul » ( ១០:៣៨; សូមមើលពីលេខកូដម៉ោង ៩:២៥ ដល់ ៩:៥៧ )

  • វីដេអូ ៖ « Always Remember Him » ( ៥:២៧; សូមមើលពីលេខកូដម៉ោង ០:០០ ដល់ ០:៥៣ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណា តើអ្នកនឹងទាញយកចំណាប់អារម្មណ៍របស់សិស្សចេញពីប្រភពណា កាលដែលពួកគេរៀបចំខ្លួនដើម្បីសិក្សាពីគោលលទ្ធិនៃសាក្រាម៉ង់ ។ សូមសម្របសម្រួលវិធីមួយសម្រាប់សិស្សដើម្បីចែកចាយមេរៀនរបស់ពួកគេអំពីពីធីសាក្រាម៉ង់ជាដៃគូ ឬជាក្រុមតូចៗ ។

ចំណេះចំណានខាងគោលលទ្ធិ ៖ លូកា ២២:១៩–២០

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សបង្កើនចំណេះចំណានរបស់ពួកគេអំពីគោលលទ្ធិនៃពិធីសាក្រាម៉ង់ ដោយការទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះឲ្យចាំ ពន្យល់ពីគោលលទ្ធិ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតពីអ្វីដែលជួយពួកគេឲ្យចងចាំព្រះអង្គសង្គ្រោះ នៅពេលពួកគេទទួលទានសាក្រាម៉ង់ ហើយត្រៀមខ្លួនដើម្បីប្រើប្រាស់ ឬចែកចាយបទពិសោធន៍នេះនៅក្នុងមេរៀននេះ ។

វាយតម្លៃការរៀនសូត្ររបស់អ្នក ៥

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យវាយតម្លៃគោលដៅដែលពួកគេបានកំណត់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលពួកគេបានជួបប្រទះ អំឡុងពេលសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីមេរៀនបីបួន និងបទពិសោធន៍ចុងៗក្រោយដែលពួកគេបានទទួល ដែលជាលទ្ធផលមកពីមេរៀនទាំងនោះ ។

  • រូបភាព ៖ រូបភាពដើម្បីជួយសិស្សឲ្យរំឭកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ និងការបង្រៀនមួយចំនួនដែលពួកគេបានសិក្សាក្នុងអំឡុងពេលបីសប្តាហ៍កន្លងមកនេះ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលសិស្សចែកចាយការពន្យល់របស់ពួកគេអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ សូមពិចារណាអញ្ជើញសិស្សដែលទើបតែបានចែកចាយថ្មីៗនេះ ឲ្យជ្រើសរើសសមាជិកផ្សេងទៀតក្នុងថ្នាក់ដើម្បីឡើងបន្ទាប់ ។ បន្ទាប់មក សិស្សនោះអាចត្រូវបានអញ្ជើញឲ្យបន្ថែមយ៉ាងហោចណាស់ព័ត៌មានលម្អិតមួយដែលមិនត្រូវបានរាប់បញ្ចូលពីមុន ហើយបន្ទាប់មកជ្រើសរើសសិស្សម្នាក់ទៀតដើម្បីចែកចាយ ។ ដំណើរការនេះអាចត្រូវបានធ្វើម្តងទៀតរហូតដល់ថ្នាក់ទាំងមូលមិនអាចគិតឃើញព័ត៌មានលម្អិតបន្ថែមទៀតដែលពួកគេចង់ពន្យល់ឡើយ ។