ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៩
អនុវត្តការយល់ដឹង និងការពន្យល់អំពីសេចក្ដីពិតនានា
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមានសេចក្ដីពិតសំខាន់ៗអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសេចក្តីពិតទាំងនេះ និងជួយអ្នកឲ្យអនុវត្តការពន្យល់សេចក្ដីពិតទាំងនោះដល់អ្នកដទៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការអភិវឌ្ឍជំនាញមួយ
-
តើអ្នកពូកែខាងអ្វី ?
-
តើអ្នកអាចពូកែខាងជំនាញនោះរបៀបណា ?
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បាននិយាយអំពីរបៀបដើម្បីអភិវឌ្ឍជំនាញ ។
ដើម្បីឲ្យមនុស្សម្នាក់ ស្ទាត់ជំនាញ ខាងអ្វីមួយ បន្ថែមពីលើទេពកោសល្យពីធម្មជាតិ វាតម្រូវឲ្យមានការលុតដំ ការលះបង់ដ៏ច្រើន ព្រមទាំងការបំពាក់បំប៉ន និងការអនុវត្តជាច្រើនម៉ោង ។
( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Your Priesthood Playbook » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៧ )
-
តើវាអនុវត្តចំពោះការសិក្សាព្រះគម្ពីររបស់អ្នកដូចម្តេចដែរ ?
-
តើអ្នកមានទំនុកចិត្តប៉ុណ្ណាចំពោះសមត្ថភាពរបស់អ្នកក្នុងការពន្យល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះដល់អ្នកដទៃ ?
ថ្ងៃនេះ អ្នកនឹងប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដើម្បីធ្វើឲ្យការយល់ដឹងរបស់អ្នកស៊ីជម្រៅអំពីសេចក្ដីពិតដែលព្រះអង្គសង្គ្រោះបានបង្រៀន ហើយអ្នកនឹងអនុវត្តការពន្យល់អំពីសេចក្ដីពិតទាំងនេះដល់អ្នកដទៃ ។ ដំបូង វាអាចមានប្រយោជន៍ក្នុងការពិនិត្យមើលវគ្គចំណេះចំណានខាងគោលលទ្ធិ ដែលអ្នកបានសិក្សានាពេលថ្មីៗនេះ ។ សូមព្យាយាមផ្គូផ្គងសេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិជាមួយនឹងឃ្លាបទគម្ពីរគន្លឹះដែលត្រឹមត្រូវ ។
ក. « បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។ | |
ខ. ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។ | |
៣. យ៉ូហាន ៧:១៧ |
គ. « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។ |
ឃ. « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។ … ត្រូវឲ្យស្រឡាញ់អ្នកជិតខាង » ។ |
ការយល់ដឹងអំពីវគ្គបទគម្ពីរ
សូមសរសេរសំណួរឲ្យបានច្រើនតាមដែលអាចធ្វើទៅបានអំពីវគ្គចំណេះចំណានខាងគោលលទ្ធិ ។ ( ឧទាហរណ៍នៃសំណួរដែលអ្នកអាចសួររួមមានដូចតទៅ ៖ តើឃ្លានេះមានន័យយ៉ាងណា ? តើព្រះអង្គសង្គ្រោះកំពុងមានព្រះបន្ទូលទៅកាន់អ្នកណា ហើយហេតុអ្វី ? តើសេចក្តីពិតអ្វីខ្លះដែលព្រះអង្គសង្គ្រោះបានបង្រៀន ហើយហេតុអ្វី ? តើការបង្រៀននេះអាចមានគុណប្រយោជន៍ដល់ខ្ញុំនៅពេលណា ? )សូមស្វែងរកចម្លើយចំពោះសំណួររបស់អ្នក ដោយប្រើធនធានដូចជា វគ្គបទគម្ពីរផ្សេងទៀត ការអធិស្ឋាន ជំនួយការសិក្សាដំណឹងល្អ និងមនុស្សដែលអ្នកទុកចិត្ត ។ សូមកត់ត្រាចម្លើយដែលអ្នករកឃើញ ។
វាជាការសំខាន់ដែលត្រូវចងចាំថា ចម្លើយទាំងអស់មិនមែនសុទ្ធតែរកឃើញដោយឆាប់រហ័សនោះទេ ។ អ្នកខ្លះត្រូវការពេលបន្ថែម ការសិក្សាបន្ថែម និងវិវរណៈផ្ទាល់ខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ ការហាត់សួរសំណួរ និងការស្វែងរកចម្លើយអាចពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌របស់អ្នក និងជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នក ដើម្បីមានភាពពឹងខ្លួនទីពឹងខ្លួនខាងវិញ្ញាណ ។
សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យធ្វើសកម្មភាពដូចគ្នាដោយខ្លួនឯង ជាមួយនឹងវគ្គផ្សេង ។ ឬវាអាចមានអត្ថប្រយោជន៍ក្នុងការដាក់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយដែលកំពុងពិនិត្យមើលឲ្យទៅសិស្សម្នាក់ៗ ហើយបន្ទាប់មកបំបែកសិស្សជាក្រុម ដោយសិស្សម្នាក់ៗក្នុងក្រុមទទួលបាននូវវគ្គបទគម្ពីរផ្សេងៗគ្នា ។
ការពន្យល់ពីសេចក្ដីពិត
សូមស្រមៃថា មិត្តម្នាក់បានអានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកទើបតែបានសិក្សាហើយ ប៉ុន្តែមិនសូវយល់អំពីវគ្គបទគម្ពីរនោះ និងរបៀបដែលវាទាក់ទងនឹងជីវិតរបស់ពួកគេ ។ ពួកគេសួរអ្នកអំពីវគ្គបទគម្ពីរនោះ ។
សូមសរសេរការពន្យល់អំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទៅកាន់មិត្តរបស់អ្នក ។ ត្រូវប្រាកដថាបានស្វែងយល់អំពីសេចក្ដីពិតសំខាន់ៗ និងពន្យល់ពីមូលហេតុដែលវាមានសារៈសំខាន់ចំពោះអ្នក ។
ការតាមដានលើការអនុវត្ត
សូមសញ្ជឹងគិតលើបទពិសោធន៍នៃការខិតខំស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ និងពន្យល់ពីសេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។
-
តើការយល់ដឹងកាន់តែស៊ីជម្រៅជះឥទ្ធិពលដល់សមត្ថភាពរបស់អ្នកក្នុងការពន្យល់អំពីសេចក្ដីពិតនៃដំណឹងល្អយ៉ាងដូចម្ដេច ?
-
តើអ្នកអាចធ្វើអ្វីខ្លះនាពេលអនាគត ដើម្បីត្រៀមខ្លួនពន្យល់ដល់អ្នកដទៃអំពីសេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងនៅក្នុងវគ្គបទគម្ពីរផ្សេងៗទៀត ?