យ៉ូសែប ស៊្មីធ—ម៉ាថាយ ១; ម៉ាថាយ ២៥; ម៉ាកុស ១២–១៣; លូកា ២១
ទិដ្ឋភាពទូទៅ
នៅក្នុងការសន្ទនាឯកជនមួយនៅលើភ្នំអូលីវ ព្រះយេស៊ូវគ្រីស្ទបានឆ្លើយសំណួររបស់ពួកសិស្សរបស់ទ្រង់អំពីការយាងមកជាលើកទីពីររបស់ទ្រង់ ។ ទ្រង់បានបង្គាប់ពួកគេ « កុំឲ្យមានចិត្តថប់បារម្ភឡើយ » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៣ ) ។ ទ្រង់ក៏បានបង្រៀនពីរបៀបរៀបចំខ្លួនសម្រាប់ការយាងមកវិញរបស់ទ្រង់ ដោយចែកចាយពាក្យប្រៀបប្រដូចអំពីស្ត្រីព្រហ្មចារីដប់នាក់ ប្រាក់ ចៀមនិងពពែ ។ សប្តាហ៍នេះរួមបញ្ចូលការរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ ដើម្បីជួយអ្នកឲ្យយល់ និងពន្យល់ពីសេចក្តីពិតដែលមាននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីទីសម្គាល់នៃការយាងមករបស់ទ្រង់ ហើយទន្ទឹងរង់ចាំថ្ងៃដែលទ្រង់នឹងយាងត្រលប់មកផែនដីវិញ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២–៥៥ ហើយសញ្ជឹងគិតអំពីគំនិត និងអារម្មណ៍របស់ពួកគេអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
-
សម្ភារ ៖ បើអាចធ្វើបាន សូមឲ្យរូបភាពតូចមួយនៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទដល់សិស្ស
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាឲ្យសិស្សចំណាយពេលមួយនាទីដើម្បីសរសេរលើក្រដាសមួយសន្លឹកនូវពាក្យ ឬឃ្លាជាច្រើនតាមដែលពួកគេអាចគិតឃើញ ដែលនឹងឆ្លើយសំណួរពីរដំបូងនៃមេរៀននេះ ។ សូមអញ្ជើញពួកគេពីរបីនាក់ឲ្យចែកចាយពាក្យ ឬឃ្លាណាមួយរបស់ពួកគេ ហើយពន្យល់ពីមូលហេតុដែលពួកគេសរសេរវា ។
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២១–៣៧; លូកា ២១:២៥–៣៦
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យចៀសវាងការបោកបញ្ឆោត និងយកឈ្នះលើការភ័យខ្លាចទាក់ទងនឹងព្រឹត្តិការណ៍នៃថ្ងៃចុងក្រោយ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យវាយតម្លៃរបៀបដែលគោលដៅសិក្សាព្រះគម្ពីររបស់ពួកគេបានជួយដល់ពួកគេ ។ សិស្សក៏អាចវាយតម្លៃបានផងដែរ ប្រសិនបើពួកគេពិបាកក្នុងការព្យាយាមរក្សាគោលដៅរបស់ពួកគេ និងរបៀបដែលពួកគេចង់កែលម្អ ។
-
វីដេអូ ៖« Men’s Hearts Shall Fail Them » នៅនាទី ( ៣:២៤ )
ម៉ាថាយ ២៥:១–១៣
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ និងដឹងអំពីសារៈសំខាន់នៃការរៀបចំខ្លួនដើម្បីជួបព្រះអម្ចាស់ នៅពេលទ្រង់យាងមកម្តងទៀត ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យដាក់ពិន្ទុខ្លួនឯងតាមមាត្រដ្ឋានពី ១ ដល់ ១០ ( ១ មានន័យថាអ្នកមិនយល់ស្រប; ១០ មានន័យថាអ្នកយល់ស្រប ) លើសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ៖ « ខ្ញុំមានអារម្មណ៍ថាបានរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ » ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតអំពីមូលហេតុដែលពួកគេបានដាក់ពិន្ទុខ្លួនពួកគេតាមរបៀបដែលពួកគេបានធ្វើនេះ ។
-
វីដេអូ ៖ « The Ten Virgins » ( ១:៤០ ) « They That Are Wise » ( ៨:៤៣; សូមមើលពីលេខកូដម៉ោង ០:០០ ដល់ ៥:៤១ )
-
សំណៅចែក ៖ សំណៅចែករូបចង្កៀង
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានសរសេរពាក្យប្រៀបប្រដូចបែបសម័យទំនើបអំពីស្ត្រីព្រហ្មចារីដប់នាក់នេះរួចហើយ សូមពិចារណាសួរសិស្សម្នាក់ឲ្យជ្រើសរើសពាក្យប្រៀបប្រដូចដែលពួកគេចង់ស្តាប់ ។ ឬប្រសិនបើពួកគេចង់ ពួកគេអាចគ្រាន់តែចង្អុលឡើងលើ ចុះក្រោម ឆ្វេង ឬស្តាំ ហើយអ្នកដែលត្រូវបានបង្ហាញនៅក្នុងទីតាំងនោះនៅលើកុំព្យូទ័ររបស់គ្រូត្រូវបានត្រូវបានស្នើសុំឲ្យចែកចាយ ។ ( កំណត់ចំណាំ ៖ សិស្សមិនចាំបាច់បង្ហាញតាមលំដាប់លំដោយដូចគ្នានៅលើកុំព្យូទ័រទាំងអស់នោះទេ ) ។ ប្រសិនបើចង់ អ្នកអាចសកម្មភាពនេះម្តងទៀតបាន ។
ម៉ាថាយ ២៥:១៤–៤៦
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យស្គាល់សេចក្ដីពិតអំពីពាក្យប្រៀបប្រដូចអំពីប្រាក់ និងពាក្យប្រៀបប្រដូចអំពីចៀម និងពពែ ។ វាក៏អាចជួយសិស្សឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះផងដែរ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានពាក្យប្រៀបប្រដូចអំពីប្រាក់ ( សូមមើល ម៉ាថាយ ២៥:១៤–៣០ ) ឬពាក្យប្រៀបប្រដូចអំពីចៀម និងពពែ ( សូមមើល ម៉ាថាយ ២៥:៣១–៤៦ ) ហើយរៀបចំចែកចាយមេរៀនដែលពួកគេបានរៀនចេញពីការសិក្សារបស់ពួកគេ ។
-
សំណៅចែក ៖ សំណៅចែកអំពីពាក្យប្រៀបប្រដូចអំពីប្រាក់ និងពាក្យប្រៀបប្រដូចអំពីចៀម និងពពែ
-
វីដេអូ ៖ « The Parable of the Talents » ( ៣:០៣ ); « Ye Have Done It unto Me » ( ៣:១៣ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបំបែកសិស្សជាក្រុមដោយប្រើមុខងារបំបែកក្រុមដើម្បីសិក្សាពាក្យប្រៀបប្រដូចទាំងពីរ ។ បន្ទាប់មក សូមត្រឡប់មកជុំគ្នាជាថ្នាក់វិញ ដើម្បីពិភាក្សាពាក្យប្រៀបប្រដូចទាំងនោះ ។ ប្រសិនបើបច្ចេកវិទ្យាអនុញ្ញាត សូមព្យាយាមទៅកាន់ក្រុមផ្សេងៗ ដើម្បីលើកទឹកចិត្ត និងណែនាំពួកគេ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីសេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ វាក៏អាចជួយសិស្សឲ្យអនុវត្តការពន្យល់ពីសេចក្តីពិតទាំងនេះដល់អ្នកដទៃផងដែរ ។
កណត់ចំណាំ ៖ មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចចាំបាច់ត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលកាលវិភាគល្បឿនមេរៀនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលពួកគេបានរៀនថ្មីៗនេះ ហើយពន្យល់វាដល់នរណាម្នាក់ ។
-
សម្ភារ ៖ សកម្មភាពផ្គូផ្គងចំណេះចំណានខាងគោលលទ្ធិដែលត្រូវបង្ហាញនៅលើក្ដារខៀន
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ មុនពេលចូលរៀន សូមពិចារណាអញ្ជើញសិស្សបួននាក់ឲ្យដើរតួជាមិត្តក្នុងសកម្មភាពពន្យល់ ។ សូមឲ្យពួកគេប្ដូរវេនសួរគ្នាថា តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះមានន័យយ៉ាងណា ហើយអនុញ្ញាតឲ្យសិស្សក្នុងថ្នាក់ឆ្លើយ ។