វាយតម្លៃការរៀនសូត្ររបស់អ្នក ៥
ម៉ាថាយ ២១–២៦; ម៉ាកុស ១១–១៤; លូកា ១៩–២១; យ៉ូហាន ១២–១៣
មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធន៍ អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកបានរៀនអ្វីខ្លះ ?
សូមចំណាយពេលមួយនាទីដើម្បីសញ្ជឹងគិតអំពីអ្វីដែលអ្នកបានរៀនថ្មីៗនេះ ចេញពីការសិក្សារបស់អ្នកអំពីព្រះគម្ពីរសញ្ញាថ្មី ។ រូបភាពខាងក្រោមនេះអាចជួយអ្នកបាន ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការយោងទៅលើកំណត់ចំណាំថ្មីៗរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សកម្មភាពខាងក្រោមនេះអាចជួយអ្នកឲ្យវាយតម្លៃការរីកចម្រើនរបស់អ្នកជាលទ្ធផលបានមកពីអ្វីដែលអ្នកកំពុងរៀន ។
-
តើថ្មីៗនេះអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលមានអត្ថន័យបំផុតចំពោះអ្នក ? តើដំណើររឿងក្នុងបទគម្ពីរណាខ្លះដែលបានជួយអ្នកឲ្យមានការយល់ដឹងបែបនេះអំពីទ្រង់ ?
-
តើអ្នកបានធ្វើសកម្មភាពអ្វីខ្លះ ដើម្បីធ្វើជាសិស្សដ៏មានភក្តីភាពរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើជំហានបន្ទាប់អ្វី ( ខ្លះ ) ដែលអ្នកអាចធ្វើបាន ដើម្បីកែលម្អក្នុងនាមជាអ្នកដើរតាមព្រះអង្គសង្គ្រោះ ?
ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក
ថ្មីៗនេះ អ្នកបានសិក្សាអំពីការបង្រៀនរបស់ព្រះយេស៊ូវថា បទបញ្ញត្តិធំបំផុតពីរគឺត្រូវស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង និងអស់អំពីគំនិតយើង ហើយត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនយើង ( សូមមើល ម៉ាថាយ ២២:៣៦–៣៩ ) ។
-
ហេតុអ្វីអ្នកគិតថា បទបញ្ញត្តិទាំងនេះចាត់ទុកថាជាបទបញ្ញត្តិពីរធំជាងគេបំផុត ?
ថ្មីៗនេះ អ្នកក៏បានរៀនផងដែរអំពីព្រះយេស៊ូវដែលបានលាងជើងឲ្យពួកសិស្សទ្រង់ ហើយប្រទានបទបញ្ញត្តិថ្មីមួយដល់ពួកគេឲ្យស្រឡាញ់គ្នាទៅវិញទៅមកដូចជាទ្រង់ស្រឡាញ់ពួកគេដែរ ( សូមមើល យ៉ូហាន ១៣ ) ។
-
តើបទពិសោធន៍របស់អ្នកពីការធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេចដែរ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទចំពោះអ្នក និងចំពោះអ្នកដទៃ នៅពេលអ្នកបានឆ្លើយតបនឹងការអញ្ជើញដែលបានផ្ដល់ឲ្យក្នុងថ្នាក់ ?
-
តើអ្នកចង់ធ្វើអ្វី ឬបន្តធ្វើដែលជាលទ្ធផលនៃការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ?
ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ
វិធីដ៏ល្អមួយដើម្បីបង្រៀនដំណឹងល្អដោយសម្រាយគឺ ត្រូវពន្យល់ដល់ពួកគេឲ្យត្រឹមកម្រិតយល់ដឹងរបស់កុមារ ។ ដើម្បីជួយអ្នកពន្យល់ពីទិដ្ឋភាពសំខាន់ៗនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះតាមពាក្យសម្ដីរបស់អ្នកផ្ទាល់ សូមសរសេរសេចក្ដីសង្ខេបមួយដែលហាក់ដូចជាអ្នកកំពុងសរសេរសេចក្តីសង្ខេបនេះទៅកុមារម្នាក់ដូច្នោះដែរ ។
គោលបំណងនៃសេចក្តីសង្ខេបរបស់អ្នកគឺដើម្បីឆ្លើយសំណួរពីរ ៖
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ?
-
ហេតុអ្វីបានជាការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះគឺជាសេចក្តីរុងរឿង ? ( សូមចាំថានៅក្នុងមេរៀនពីមុន អ្នកប្រហែលជាបានអានការអញ្ជើញរបស់អែលឌើរ នែល អិល អាន់ឌើរសិន ឲ្យនឹកស្រមៃ និងហាត់សមអំពីព្រឹត្តិការណ៍ដ៏រុងរឿងជុំវិញការយាងមកជាលើកទីពីរហើយ [ សូមមើល « Thy Kingdom Come » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២២ ] ) ។
ធនធានខាងក្រោមអាចជួយអ្នកឲ្យពិនិត្យមើលឡើងវិញនូវអ្វីដែលអ្នកបានរៀន ។
-
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២–២៣, ២៨–៣៦ ព្រមទាំងកំណត់ចំណាំរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក
-
« ទីសម្គាល់អំពីពេលវេលា » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org )
-
« ព្រះយេស៊ូវគ្រីស្ទ, ការយាងមកជាលើកទីពីរ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ )