យ៉ូហាន ១៤–១៧
ទិដ្ឋភាពទូទៅ
អំឡុងពេលយប់ចុងក្រោយរបស់ទ្រង់ជាមួយនឹងពួកសិស្សទ្រង់ ព្រះយេស៊ូវគ្រីស្ទបានបង្រៀន និងសម្រាលទុក្ខពួកគេ ។ ទ្រង់បានបង្រៀនពួកគេពីរបៀបដែលទ្រង់ជា « ផ្លូវជាសេចក្ដីពិត និងជាជីវិត » ( យ៉ូហាន ១៤:៦ ) និងរបៀបដែលពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះទ្រង់ដោយការរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ព្រះអង្គសង្គ្រោះបានអញ្ជើញពួកគេឲ្យស្នាក់នៅក្នុងទ្រង់ ហើយបង្រៀនពួកគេអំពីបេសកកម្មនៃព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះយេស៊ូវគ្រីស្ទបានអធិស្ឋានសម្រាប់ពួកគេ នៅពេលទ្រង់បានថ្វាយការអធិស្ឋានទូលអង្វរជំនួសដ៏មហិមាឲ្យពួកសិស្សរបស់ទ្រង់ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យ៉ូហាន ១៤:១–៦; ១៥:១–១១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សគិតពិចារណាពីទំនាក់ទំនងរបស់ពួកគេជាមួយព្រះយេស៊ូវគ្រីស្ទ និងអំពីរបៀបដែលពួកគេអាចធ្វើតាមទ្រង់ ហើយទទួលបានកម្លាំង និងការគាំទ្ររបស់ទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរក ឬថតរូបផ្លូវ ឬដើមទំពាំងបាយជូរ ឬដើមឈើដែលមានមែកសាខា ។ សូមឲ្យសិស្សគិតអំពីរបៀបដែលរូបភាពរបស់ពួកគេរំឭកពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ហើយដើម្បីយករូបភាពរបស់ពួកគេមកថ្នាក់ ។
-
ឱកាសបង្រៀន ៖ សូមពិចារណាការអញ្ជើញសិស្សឲ្យបង្រៀនអំឡុងមេរៀននេះ ។ សិស្សអាចរៀបចំទុកជាមុនដើម្បីបង្រៀនផ្នែកមួយនៃមេរៀន ឬពួកគេអាចរៀបចំ និងបង្រៀនក្នុងអំឡុងពេលនៅក្នុងថ្នាក់រៀនក៏បាន ។
-
សំណៅចែក ៖ « ព្រះយេស៊ូវគ្រីស្ទ ‹ ជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត › ( យ៉ូហាន ១៤:៦ ) »
-
វត្ថុ ៖ មែក ឬកំណាត់នៃដើមទំពាំងបាយជូរ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបំបែកសិស្សជាក្រុមតូចៗ ដើម្បីបង្រៀនមេរៀនដែលពួកគេបានរៀបចំទុកទៅកាន់មិត្តរួមថ្នាក់ ។
យ៉ូហាន ១៤:១៥–៣១; ១៥:១០–១៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយគោរពតាមបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមើល « Going to Grandma’s » ( ៤:០២ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ហើយសូមគិតពីអ្វី ដែលដំណើររឿងនេះអាចបង្រៀនយើងអំពីមូលហេតុដែលព្រះអម្ចាស់ប្រទានព្រះបញ្ញត្តិដល់យើង ។
-
ឧទាហរណ៍ផ្ទាល់ខ្លួន ៖ សូមរៀបចំដើម្បីចែកចាយឧទាហរណ៍អំពីពេលដែលសមាជិកគ្រួសារ ឬអ្នកផ្សេងទៀតបានបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះអ្នក ។
-
វីដេអូ ៖ « Going to Grandma’s » (៤:០២ ) « Abide in My Love » ( ១៥:០៨ សូមមើលពីកូដម៉ោង ១៤:២៧ ដល់ ១៤:៥០ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ស្នើសុំឲ្យសិស្សអញ្ជើញឪពុក ឬម្តាយ ឬសមាជិកគ្រួសារផ្សេងទៀតឲ្យចូលរួមក្នុងការពិភាក្សាអំពីការដឹងថាតើនរណាម្នាក់ស្រឡាញ់អ្នកដទៃ ឬអត់ ។
យ៉ូហាន ១៤–១៦
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សកំណត់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបំពេញតួនាទីរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំឆ្លើយសំណួរ « តើព្រះវិញ្ញាណបរិសុទ្ធជួយអ្នកយ៉ាងដូចម្ដេច ? ជាមួយនឹងឧទាហរណ៍ពីព្រះគម្ពីរ ឬបទពិសោធន៍ផ្ទាល់ខ្លួន ។
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាស ឬកាត ឬកូនសៀវភៅតូចមួយដែលសិស្សអាចសរសេរបាន
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងស្តីពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមបង្កើតឯកសារចែកចាយដែលមានតារាងនេះ ។ អញ្ជើញសិស្សឲ្យវាយបញ្ចូលចម្លើយរបស់ពួកគេទៅក្នុងតារាង ។ សិស្សអាចទទួលបានការចាត់តាំងនូវផ្នែកជាក់លាក់ណាមួយ ។ សូមបង្ហាញតារាងពេញលេញដើម្បីឲ្យសិស្សទាំងអស់អាចមើលឃើញ ។
យ៉ូហាន ១៧
គោលបំណងមេរៀន ៖ មេរៀននេះនឹងលើកទឹកចិត្តសិស្សឲ្យស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែផ្ទាល់ខ្លួននៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សអាន នីហ្វៃទី ៣ ១៩:១៦, ២៦–៣៣ ហើយសញ្ជឹងគិតពីអារម្មណ៍ដែលបានឮព្រះអង្គសង្គ្រោះអធិស្ឋានទៅព្រះវរបិតាសួគ៌សម្រាប់ពួកគេ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើការណែនាំនៅក្នុងផ្នែក « សកម្មភាពសិក្សាបន្ថែម » នៃមេរៀននេះដែលមានចំណងជើងថា « សកម្មភាពគំនូរ—មានចិត្តតែមួយ » ដើម្បីជួយសិស្សឲ្យយល់ថាយើងកាន់តែរួបរួមគ្នាទៅវិញទៅមកដោយឯកឯង នៅពេលដែលយើងម្នាក់ៗខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទនោះ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ១៧:៣
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ យ៉ូហាន ១៧:៣ ពន្យល់អំពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកនរណាម្នាក់ដែលពួកគេស្គាល់ ដែលបុគ្គលនោះអាចស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានច្បាស់ ។ សូមអញ្ជើញសិស្សឲ្យសួរបុគ្គលនោះនូវអ្វីដែលបានជួយពួកគេឲ្យស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ការណែនាំ និងសំណួរនៅក្រោមចំណងជើងនីមួយៗនៃចំណងជើងទាំងបីដែលត្រូវគ្នានឹងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារបំបែកក្រុម ដើម្បីអនុញ្ញាតឲ្យសិស្សធ្វើការជាក្រុមតូចៗ ដើម្បីអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងសាច់រឿងក្នុងមេរៀន ។ បន្ទាប់មកនាំថ្នាក់មកជួបជុំគ្នាវិញដើម្បីពិភាក្សាអំពីអ្វីដែលក្រុមនីមួយៗបានរៀន ។