ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១៤:១–៦; ១៥:១–១១


យ៉ូហាន ១៤:១–៦; ១៥:១–១១

« ខ្ញុំជាផ្លូវជាសេចក្តីពិត ហើយជាជីវិត »

Jesus Christ is standing on a hill over looking a river.

ក្នុងអំឡុងពេលអាហារចុងក្រោយរបស់ទ្រង់ជាមួយនឹងពួកសិស្សរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនពួកគេអំពីនិស្ស័យ និងបេសកកម្មរបស់ទ្រង់ ។ ទ្រង់បានបង្រៀនថា ទ្រង់គឺជាផ្លូវត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ ហើយទ្រង់បានប្រៀបធៀបទំនាក់ទំនងរបស់ពួកសិស្សទ្រង់នឹងទ្រង់ទៅនឹងមែកឈើនៅលើដើមទំពាំងបាយជូរ ។ មេរៀននេះអាចជួយអ្នកឲ្យសញ្ជឹងគិតអំពីទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ និងអំពីរបៀបដែលអ្នកអាចធ្វើតាមទ្រង់ ហើយទទួលបានកម្លាំង និងការគាំទ្ររបស់ទ្រង់ ។

ការជួយសិស្សឲ្យបង្រៀន ។ នៅពេលសិស្សទទួលបានឱកាសបង្រៀនដំណឹងល្អដល់អ្នកដទៃ នោះចំណេះដឹង និងទីបន្ទាល់របស់ពួកគេត្រូវបានពង្រឹង ។ សូមរកមើលឱកាសដើម្បីអញ្ជើញសិស្សឲ្យបង្រៀនគ្នាទៅវិញទៅមកតាមរបៀបផ្លូវការ និងក្រៅផ្លូវការ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរក ឬថតរូបផ្លូវ ឬដើមទំពាំងបាយជូរ ឬដើមឈើដែលមានមែកធាង ។ សូមឲ្យសិស្សគិតអំពីរបៀបដែលរូបភាពរបស់ពួកគេរំឭកពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ហើយនាំយករូបភាពរបស់ពួកគេមកក្នុងថ្នាក់ ។

សកម្មភាពរៀនសូត្រដែលអាចមាន

សូមពិចារណាជម្រើសដូចខាងក្រោម ដើម្បីចាប់ផ្ដើមមេរៀន ៖

  • សូមអញ្ជើញសិស្សឲ្យចែកចាយរូបភាពដែលពួកគេបានថតជាផ្នែកនៃការរៀបចំរបស់សិស្ស ។

  • សូមបង្កើតផ្លូវ ឆ្លងកាត់ថ្នាក់រៀន ដែលសិស្សត្រូវដើរតាម ។

  • សូមបង្ហាញសិស្សមែកឈើមួយដែលជាវត្ថុសម្រាប់បង្រៀនមេរៀន ។ សូមពិភាក្សាអំពីការតភ្ជាប់របស់មែកទៅនឹងដើមឈើ ឬដើមទំពាំងបាយជូរ ហើយសួរថាតើនឹងមានអ្វីកើតឡើង នៅពេលដែលមែកមិនបានជាប់នឹងដើមឈើ ឬដើមទំពាំងបាយជូរនោះ ។

  • សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលទាក់ទងនឹងមេរៀននេះ ។

  • សូមបង្ហាញរូបភាពនៅក្នុងមេរៀននេះអំពីផ្លូវ ឬដើមទំពាំងបាយជូរ ។

សូមពិភាក្សាជាមួយសិស្សអំពីរបៀបដែលផ្លូវមានគុណប្រយោជន៍ និងរបៀបដែលមែកទទួលបានកម្លាំងពីដើមទំពាំងបាយជូរ ។ សូមពិចារណាសួរសិស្សអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទគឺដូចជាផ្លូវមួយ ឬដើមទំពាំងបាយជូរមួយដើម ។

ការបង្រៀនចុងក្រោយមួយចំនួនរបស់ព្រះអង្គសង្គ្រោះដល់ពួកសិស្សរបស់ទ្រង់គឺសំដៅជួយពួកគេឲ្យយល់អំពីទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ និងការពឹងផ្អែកលើទ្រង់ ។ ព្រះអង្គសង្គ្រោះបានប្រៀបធៀបអង្គទ្រង់ទៅនឹងផ្លូវមួយ និងទៅនឹងដើមទំពាំងបាយជូរ ឬដើមឈើដែលមានមែក ។ សូមចំណាយពេលបន្តិចដើម្បីគិតអំពីផ្នែកនានាក្នុងជីវិតរបស់អ្នក ដែលអ្នកប្រហែលជាត្រូវការជំនួយ ។ ប្រហែលជាអ្នកមានអារម្មណ៍ដូចជាអ្នកត្រូវការជំនួយ ពេលអ្នកព្យាយាមត្រឡប់ទៅរកព្រះវរបិតាសួគ៌វិញ ។ អ្នកអាចមានអារម្មណ៍ថាត្រូវការកម្លាំងខ្លាំងជាងមុន ដើម្បីប្រឈមមុខនឹងបញ្ហានានាក្នុងជីវិតរបស់អ្នក ។ នៅពេលអ្នកសិក្សាការបង្រៀនរបស់ព្រះអង្គសង្គ្រោះ សូមរកមើលអ្វីដែលអ្នករៀនអំពីទ្រង់ និងរបៀបដែលទ្រង់អាចជួយអ្នកបាន ។

សូមគិតអំពីតម្រូវការ និងសមត្ថភាពរបស់សិស្ស នៅពេលសម្រេចចិត្តពីរបៀបសម្របខ្លឹមសារនៃមេរៀននេះ ។ សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការមានពេលផ្ទាល់ខ្លួនដើម្បីសិក្សា និងសញ្ជឹងគិតលើជម្រើសសិក្សាមួយ ឬទាំងពីរខាងក្រោមនេះ ។

ការផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីចែកចាយគំនិត និងទីបន្ទាល់របស់ពួកគេជាមួយគ្នាទៅវិញទៅមក ក៏អាចមានប្រយោជន៍ផងដែរ ។ ការណ៍នេះអាចធ្វើឡើងតាមរបៀបផ្សេងៗ ។ សិស្សត្រូវបានសួរមុនពេលចូលរៀនដើម្បីរៀបចំខ្លួនបង្រៀនផ្នែកនៃមេរៀននេះ ។ ជម្រើសមួយទៀតគឺត្រូវចាត់តាំង ឬអនុញ្ញាតឲ្យសិស្សជ្រើសរើសជម្រើសសិក្សាមួយក្នុងចំណោមជម្រើសសិក្សាខាងក្រោម ហើយសុំឲ្យសិស្សរៀបចំខ្លួនដើម្បីបង្រៀនមិត្តរួមថ្នាក់ផ្សេងទៀត ឬថ្នាក់ទាំងមូល ។

សិស្សអាចប្រើសំណៅចែកខាងក្រោមដើម្បីសិក្សា និងរៀបចំខ្លួនបង្រៀន ។

New Testament Seminary Teacher Manaul - 2023

ព្រះយេស៊ូវគ្រីស្ទគឺជា « ផ្លូវ ជាសេចក្តីពិត ហើយជាជីវិត » ( យ៉ូហាន ១៤:៦ )

A dirt road going through an aspen forest.

សូមអាន យ៉ូហាន ១៤:១–៦ ដោយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានសន្យាថានឹងជួយអ្នកដែលដើរតាមទ្រង់ ។

  • តើសេចក្ដីពិតអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ?

  • តើព្រះអង្គសង្គ្រោះបានហៅអង្គទ្រង់យ៉ាងណានៅក្នុង ខទី ?

  • តើព្រះបរមងារនីមួយៗទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ?

ប្រសិនបើអ្នកបានបង្កើតបញ្ជីនៃព្រះបរមងារ និងតួនាទីផ្សេងៗរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងមេរៀនមុន អ្នកអាចនឹងចង់បន្ថែមអ្វីដែលអ្នកបានរកឃើញនៅក្នុង យ៉ូហាន ១៤ ទៅក្នុងនោះបន្ថែម ។

ព្រះគម្ពីរមរមនអាចបង្កើនការយល់ដឹងរបស់អ្នកអំពីអ្វីដែលអ្នកកំពុងសិក្សានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ សូមអាន ម៉ូសាយ ៣:១៧ ហើយគិតអំពីរបៀបដែលខគម្ពីរនេះជួយយើងឲ្យយល់កាន់តែច្បាស់អំពី យ៉ូហាន ១៤:៦

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ព្រះមានព្រះទ័យចង់ឲ្យបងប្អូនស្វែងរកមាគ៌ាត្រឡប់ទៅរកទ្រង់វិញ ហើយព្រះអង្គសង្គ្រោះគឺជាមាគ៌ានោះឯង [ សូមមើល យ៉ូហាន ១៤:៦ ] ។ ព្រះមានព្រះទ័យចង់ឲ្យបងប្អូនរៀនពីបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ហើយដកពិសោធន៍នៃភាពសុខសាន្ត និងសេចក្ដីអំណរដ៏ជ្រាលជ្រៅដែលបានមកពីការដើរតាមមាគ៌ានៃភាពជាសិស្សដ៏ទេវភាព ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Receiving a Testimony of Light and Truth » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២១ )

  • តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានដកពិសោធន៍នូវសេចក្ដីសុខសាន្ត និងសេចក្តីអំណរដ៏ជ្រាលជ្រៅ ដែលកើតចេញពីការដើរតាមព្រះយេស៊ូវគ្រីស្ទនោះ ?

ដើម្បីមើលឃើញគំរូនៃនរណាម្នាក់ដែលបានរកឃើញព្រះអង្គសង្គ្រោះ ហើយបានទទួលពរជ័យដោយការធ្វើតាមទ្រង់ បើអាច សូមមើលវីដេអូ « Jesus Christ Is the Way » ( ៥:០២ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។

A dirt road going through an aspen forest.
  • តើមានវិធីអ្វីខ្លះដែលយើងអាចដើរតាមព្រះអង្គសង្គ្រោះត្រឡប់ទៅព្រះវរបិតាសួគ៌វិញ ?

  • តើយើងអាចដឹងបានយ៉ាងណាថាតើយើងកំពុងដើរលើផ្លូវត្រូវ ?

ព្រះយេស៊ូវគ្រីស្ទជា « ដើមទំពាំងបាយជូរ » ( យ៉ូហាន ១៥:៥ )

Red wine grapes on old vine.

ព្រះយេស៊ូវគ្រីស្ទបានប្រើការប្រៀបធៀបមួយដើម្បីបង្រៀនសិស្សទ្រង់អំពីទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ ។ សូមអាន យ៉ូហាន ១៥:១–១១ ដោយរកមើលការប្រៀបធៀបនេះ ។

ប្រសិនបើអ្នកបានបង្កើតបញ្ជីព្រះបរមងារ និងតួនាទីផ្សេងៗទៀតរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងមេរៀនមុន អ្នកអាចនឹងចង់បន្ថែមអ្វីដែលអ្នកបានរកឃើញនៅក្នុង យ៉ូហាន ១៥ ទៅក្នុងនោះបន្ថែម ។

  • តើអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទកំពុងបង្រៀនអ្វីខ្លះជាមួយនឹងការប្រៀបធៀបនេះ ?

  • តើសេចក្ដីពិតអ្វីខ្លះដែលអ្នកអាចរៀនពីការប្រៀបធៀបនេះអំពីទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យនៅជាប់នឹងទ្រង់គឺជាការអញ្ជើញសម្រាប់យើង « ឲ្យនៅ … ស្នាក់នៅ ជារៀងរហូត » ( « Abide in Me » Ensign Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ ) ។ អែលឌើរ ហូឡិន បានពន្យល់ពីមូលហេតុដែលវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងក្នុងការទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យនៅជាប់នឹងទ្រង់ ។អ្នកអាចមើលវីដេអូ « Abide in Me » ចាប់ពីលេខកូដម៉ោង ១៣:២៦ ដល់ ១៤:២៣ ឬអានសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ។

Red wine grapes on old vine.
Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ព្រះយេស៊ូវមានបន្ទូលថា « ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ » [ យ៉ូហាន ១៥:៥ ] ។ ខ្ញុំថ្លែងទីបន្ទាល់ថា នោះគឺជាសេចក្ដីពិតរបស់ព្រះ ។ ព្រះគ្រីស្ទគឺជាអ្វីៗគ្រប់យ៉ាងចំពោះយើង ហើយយើងត្រូវ « នៅជាប់នឹង » ទ្រង់ជាអចិន្ត្រៃយ៍ ឥតងាករេ ខ្ជាប់ខ្ជួន និងជារៀងរហូត ។ ដើម្បីឲ្យផលផ្លែនៃដំណឹងល្អរីកឡើង ហើយឲ្យពរដល់ជីវិតយើង ហើយយើងត្រូវតែនៅជាប់នឹងទ្រង់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា និងចំពោះសាសនាចក្ររបស់ទ្រង់ដែលមានព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។ ទ្រង់គឺជាដើមទំពាំងបាយជូរដែលជាប្រភពពិតនៃកម្លាំង និងជាប្រភពតែមួយនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ ក្នុងទ្រង់ យើងមិនត្រឹមតែស៊ូទ្រាំប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងឈ្នះហើយមានជ័យជម្នះក្នុងបុព្វហេតុបរិសុទ្ធនេះ ដែលនឹងមិនដែលធ្វើឲ្យយើងបរាជ័យដែរ ។

( ជែហ្វ្រី អ័រ ហូឡិន « Abide in Me » Ensign Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ )

ព្រះគម្ពីរមរមនអាចជួយអ្នកបង្កើនការយល់ដឹងរបស់អ្នកអំពីអ្វីដែលអ្នកកំពុងសិក្សានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ សូមអាន អាលម៉ា ២៦:១២ ហើយគិតអំពីរបៀបដែលវាទាក់ទងនឹង យ៉ូហាន ១៥:១–១១

  • តើមានផលផ្លែអ្វីខ្លះ ( លទ្ធផល ឬពរជ័យ ) ដែលអ្នកបានឃើញនៅក្នុងជីវិតរបស់អ្នក កាលដែលអ្នកបានព្យាយាមនៅជាប់នឹងព្រះយេស៊ូវគ្រីស្ទ ?

  • តើមានសកម្មភាពអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីជួយអ្នកឲ្យនៅជាប់នឹងព្រះយេស៊ូវគ្រីស្ទ ?

ប្រសិនបើសិស្សបានបង្រៀនគ្នាទៅវិញទៅមក សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់នូវសេចក្ដីពិតដែលពួកគេបានស្គាល់ អ្វីដែលពួកគេបានរៀនពីមិត្តរួមថ្នាក់ និងទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមសរសើរសិស្សចំពោះការបង្រៀនរបស់ពួកគេ ហើយលើកទឹកចិត្តពួកគេឲ្យចែកចាយជាមួយគ្រួសាររបស់ពួកគេនូវអ្វីដែលពួកគេបានបង្រៀន និងរៀន ។

សូមផ្តល់ពេលវេលាដល់សិស្សដើម្បីសញ្ជឹងគិតអំពីអ្វីដែលពួកគេមានអារម្មណ៍អំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយពួកគេជាមួយនឹងតម្រូវការ និងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ ។ សូមពិចារណាអំពីការថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ឬចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើវាមានន័យយ៉ាងណាដែលថាមានទីលំនៅជាច្រើននៅក្នុងព្រះដំណាក់របស់ព្រះវរបិតាសួគ៌ ?

ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–៤៤ ) បានបង្រៀន ៖

Half-length frontal portrait of the Prophet Joseph Smith, Jr. Joseph’s head is turned to the side in a three-quarter view, right hand on hip and his left hand holds sheets of papers. He is depicted wearing a dark brown suit and a white shirt and tie.

« [ សេចក្ដីថ្លែងការណ៍ ] « នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន » [ យ៉ូហាន ១៤:២ ] … គួរមានន័យថា—« នៅក្នុងនគរនៃព្រះវរបិតាខ្ញុំ មាននគរជាច្រើន » ដើម្បីឲ្យអ្នករាល់គ្នាអាចគ្រងមរតករបស់ព្រះ ហើយគ្រងមរតកជាមួយខ្ញុំ ។ មានទីកន្លែងជាច្រើនសម្រាប់អ្នកទាំងឡាយណាដែលគោរពតាមក្រឹត្យវិន័យនៃសេឡេស្ទាល ហើយមានទីកន្លែងជាច្រើនទៀតសម្រាប់អ្នកទាំងឡាយដែលមិនគោរពក្រឹត្យវិន័យ គឺមនុស្សគ្រប់រូបតាមលំដាប់រៀងៗខ្លួន ។

( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១៩ )

សកម្មភាពរៀនសូត្របន្ថែម

សូមគូរគំនូរមួយ

សិស្សខ្លះបង្ហាញពីខ្លួនឯងតាមរយៈសិល្បៈ ។ សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យគូរគំនូរដែលតំណាងឲ្យអ្វីដែលពួកគេបានរៀនអំពីព្រះយេស៊ូវគ្រីស្ទពី យ៉ូហាន ១៤:១–៦យ៉ូហាន ១៥:១–១១ ។ ប្រសិនបើសិស្សបង្រៀនគ្នាទៅវិញទៅមក គំនូរនេះអាចជាផ្នែកមួយនៃមេរៀនរបស់ពួកគេ ។

វីដេអូ

ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលពួកគេអាចមើលឃើញពីទស្សនវិជ្ជាមិនពិតពីអតីតកាល និងមើលថាតើព្រះយេស៊ូវគ្រីស្ទជាមាគ៌ាយ៉ាងណា សូមមើល « The Way » ដោយអែលឌើរ លូរែន អ៊ី ខូប៊្រីតហ្គ នៃក្រុមចិតសិបនាក់ ចាប់ពីលេខកូដម៉ោង ៦:៤៦ ដល់ ១១:៥៦ ។

2:3

យ៉ូហាន ១៤:៦ ។ « ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត »

សូមអញ្ជើញសិស្សឲ្យកំណត់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទជា « ផ្លូវ » « ជាសេចក្ដីពិត » ឬ « ជាជីវិត » ។ ពួកគេអាចស្វែងរកសេចក្ដីយោងឆ្លងដែលពន្យល់ពីតួនាទីទាំងនេះ ។ សិស្សក៏អាចចែកចាយបទពិសោធន៍អំពីព្រះយេស៊ូវគ្រីស្ទ ដែលបំពេញតួនាទីទាំងនេះនៅក្នុងជីវិតរបស់ពួកគេផងដែរ ។

សូមរាប់ពាក្យ នៅជាប់

សូមជួយសិស្សឲ្យមើលពីរបៀបដែលការប្រើពាក្យ ឬឃ្លាញឹកញាប់ក្នុងបណ្តុំព្រះគម្ពីរអាចសង្គត់ធ្ងន់អំពីសារៈសំខាន់ ។ ពាក្យ នៅជាប់ ត្រូវបានប្រើជាច្រើនដងនៅក្នុង យ៉ូហាន ១៥:៤–១០ ។ សូមអញ្ជើញសិស្សឲ្យរាប់ចំនួនដងដែលពាក្យនេះលេចឡើង ដើម្បីគូសសម្គាល់ ឬកត់ចំណាំពាក្យនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ហើយគិតអំពីអ្វីដែលបានសន្ទនាដដែលៗញឹកញាប់ ។

យ៉ូហាន ១៥:១០ ។ « បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ »

សូមគូរដើមទំពាំងបាយជូរនៅលើក្ដារខៀន ហើយស្នើសុំឲ្យសិស្សគូសមែកឈើដែលជាប់នឹងដើមទំពាំងបាយជូរ ដើម្បីតំណាងឲ្យខ្លួនគេ ។ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីនៃបទបញ្ញត្តិនៅលើក្ដារខៀនជុំវិញដើមទំពាំងបាយជូរ ។ សូមពិភាក្សាអំពីរបៀបដែលការរក្សាបទបញ្ញត្តិជួយយើងឲ្យនៅជាប់នឹងសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ហើយបន្ដនៅភ្ជាប់នឹងដើមទំពាំងបាយជូរ ។