ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១៤:១៥–៣១; ១៥:១០–១៤


យ៉ូហាន ១៤:១៥–៣១; ១៥:១០–១៤

« បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ »

Jesus teaches about forgiveness to Peter.

នៅពេលព្រះអង្គសង្គ្រោះ និងពួកសាវករបស់ទ្រង់បានប្រារព្ធពិធីបុណ្យរំលងនៅក្នុងបន្ទប់ខាងលើ ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាវកនូវសេចក្តីពិតសំខាន់ៗរបស់ទ្រង់ ។ ដោយការរងទុក្ខរបស់ទ្រង់នៅគែតសេម៉ានី និងកាល់វ៉ារីនៅមិនទាន់មកដល់ នោះព្រះយេស៊ូវបានបង្រៀនបុរសទាំងនេះ ដែលទ្រង់ស្រឡាញ់យ៉ាងខ្លាំងថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ( យ៉ូហាន ១៤:១៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយការគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ។

ការកត់សម្គាល់ និងការចេះសង្កេត ។ សូមចំណាយពេលកត់សម្គាល់សិស្ស ហើយស្វែងរកជំនួយពីព្រះវិញ្ញាណក្នុងការយល់ដឹងពីតម្រូវការរបស់ពួកគេ ដើម្បីឲ្យមេរៀនអាចត្រូវបានកែសម្រួលតាមនោះ ។ សូមកុំបារម្ភជាមួយការព្យាយាមបញ្ចប់តាមឯកសារមេរៀន ឬជាមួយនឹងអ្វីដែលត្រូវនិយាយបន្ទាប់ខ្លាំងពេក វាអាចជាស្រមោលបាំងលើតម្រូវការរបស់សិស្ស និងការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមើលវីដេអូ « Going to Grandma’s » ( ៤:០២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ហើយសូមឲ្យសិស្សគិតអំពីអ្វីដែលដំណើររឿងនេះអាចបង្រៀនយើងអំពីមូលហេតុ ដែលព្រះអម្ចាស់ប្រទានបទបញ្ញត្តិដល់យើង ។

4:2

សកម្មភាពរៀនសូត្រដែលអាចមាន

សូមពិចារណាចាប់ផ្តើមថ្នាក់ដោយការចែកចាយគំរូផ្ទាល់ខ្លួននៃសមាជិកគ្រួសារដែលបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ។ ម៉្យាងទៀត សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីសំណួរខាងក្រោមនេះ ។

តើអ្នកបង្ហាញសេចក្តីស្រឡាញ់យ៉ាងដូចម្ដេច ?

  • តើអ្នកអាចដឹងដោយរបៀបណាថាមាននរណាម្នាក់ស្រឡាញ់អ្នក ? តើពាក្យសម្ដី សកម្មភាព ឬអាកប្បកិរិយាអ្វីខ្លះដែលបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់ពួកគេ ?

  • តើអ្នកបង្ហាញសេចក្តីស្រឡាញ់របស់អ្នកចំពោះអ្នកដទៃយ៉ាងដូចម្ដេច ?

  • ចុះបើអ្នកស្រឡាញ់នរណាម្នាក់ ប៉ុន្តែអាកប្បកិរិយា ឬទង្វើរបស់អ្នកមិនបានបង្ហាញពីការស្រឡាញ់នោះរហូតទេ ? តើអ្នកអាចធ្វើអ្វីខ្លះ ?

នៅពេលព្រះអង្គសង្គ្រោះបានបន្តណែនាំពួកសាវករបស់ទ្រង់ក្នុងអំឡុងពេលអាហារចុងក្រោយ ទ្រង់បានបង្រៀនអំពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ហើយបានបង្រៀនពីរបៀបដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ ។

អាស្រ័យលើតម្រូវការ និងសមត្ថភាពរបស់សិស្ស នោះសិស្សម្នាក់ៗអាចអានខគម្ពីរខាងក្រោមទាំងអស់ ឬថ្នាក់អាចត្រូវបែងចែកពាក់កណ្តាល ហើយចាត់តាំងបទគម្ពីរដល់សិស្សពាក់កណ្ដាលថ្នាក់ម្នាក់មួយៗ ។

សូមសិក្សា យ៉ូហាន ១៤:១៥, ២១, ២៣–២៤ និង យ៉ូហាន ១៥:១០–១៤ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា យើងអាចធ្វើបានដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ និងព្រះវរបិតាសួគ៌ ។

បន្ទាប់ពីសិស្សបានអានចប់ហើយ សូមលើកទឹកចិត្តពួកគេឲ្យសួរសំណួរ ឬផ្ដល់មតិអំពីអ្វីដែលពួកគេបានអាន ។ នៅពេលពួកគេធ្វើដូច្នេះ សូមជួយពួកគេឲ្យកត់សម្គាល់អំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ហើយក៏ជួយពួកគេឲ្យកត់ចំណាំពាក្យ ឬឃ្លាដែលបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងផងដែរ ។

  • តើព្រះអង្គសង្គ្រោះបានសង្កត់ធ្ងន់លើអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះអំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះទ្រង់ ?

សូមពិចារណាសរសេរនៅលើក្ដារខៀននូវសេចក្ដីពិតខាងក្រោម ឬសេចក្ដីពិតស្រដៀងគ្នាដែលសិស្សបានរកឃើញ ៖ យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវគ្រីស្ទ តាមរយៈការរក្សាបទបញ្ញត្តិរបស់ទ្រង់

  • តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះអ្នក ?

  • តើស្ថានភាពសេចក្តីពិតមួយចំនួនដែលព្រះអង្កសង្រ្គោះបានបង្រៀននៅក្នុងខគម្ពីរទាំងនេះនឹងផ្តល់គុណប្រយោជន៍អ្វីខ្លះ ?

ប្រសិនបើបានអញ្ជើញសិស្សឲ្យមើលវីដេអូដែលជាផ្នែកមួយនៃការរៀបចំរបស់សិស្ស សូមអញ្ជើញពួកគេឲ្យពិភាក្សាអំពីអ្វីដែលពួកគេបានរៀនអំពីមូលហេតុដែលព្រះប្រទានដល់យើងនូវបទបញ្ញត្តិ ជាជាងមើលវីដេអូក្នុងថ្នាក់ឡើងវិញ ។ ឬសិស្សអាចមើលវីដេអូ « Going to Grandma’s » ( ៤:០២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។

ស៊ីស្ទើរ ខារ៉ូល អិម ស្ទេហ្វិន ដែលជាអតីតប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនអំពីព្រះហឫទ័យរបស់ព្រះសម្រាប់ការប្រទានបទបញ្ញត្តិនិងបំណងរបស់យើងសម្រាប់ការគោរពតាមបញ្ញត្តិទាំងនោះ ។

សូមមើលវីដេអូ « Going to Grandma’s » ( ៤:០២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

4:2
Official portrait of Carole M. Stephens, sustained at the April 2012 general conference as first counselor in the Relief Society general presidency, October 2012. Released April 2017 General Conference.

នៅពេលខ្លះ យើងអាចនឹងមានអារម្មណ៍ថា ក្រឹត្យវិន័យរបស់ព្រះរឹតបន្តឹងដល់សេរីភាពផ្ទាល់ខ្លួនរបស់យើង ដកយកសិទ្ធិជ្រើសរើសរបស់យើង ហើយកំណត់ព្រំដែននៃ ការរីកចម្រើនរបស់យើង ។ ប៉ុន្តែនៅពេលយើងស្វែងរកការយល់ដឹងកាន់តែស៊ីជម្រៅ ពេលយើងអនុញ្ញាតឲ្យព្រះវរបិតាបង្រៀនយើង នោះយើងនឹងចាប់ផ្ដើមមើលឃើញថា ក្រឹត្យវិន័យរបស់ទ្រង់គឺជាការបង្ហាញនៃសេចក្ដីស្រឡាញ់ចំពោះយើង ហើយការគោរពតាមក្រឹត្យវិន័យរបស់ទ្រង់គឺជាការបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ។

( ខារូល អិម ស្ទីហ្វិន « If Ye Love Me, Keep My Commandments » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៩ )

សូមពិចារណាសួរសិស្សពីរបីនាក់ឲ្យជួយបង្កើតបញ្ជីខាងក្រោមនេះដោយសរសេរចម្លើយរបស់មិត្តភក្តិរបស់ពួកគេនៅលើក្ដារខៀន ។

សូមរាយបញ្ជីក្រឹត្យវិន័យ និងបទបញ្ញត្តិមួយចំនួនដែលអ្នកមានអារម្មណ៍ថា បង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះអ្នក ។ ដើម្បីជួយអ្នកឲ្យគិតអំពីបទបញ្ញត្តិមួយចំនួន អ្នកអាចពិនិត្យមើលក្រឹត្យវិន័យទាំងដប់ប្រការ ( សូមមើល និក្ខមនំ ២០:៣–១៧ ) ឬ ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ]

  • តើបទបញ្ញត្តិដែលអ្នកបានរាយបញ្ជីជា « ការបង្ហាញពីសេចក្ដីស្រឡាញ់របស់ [ ព្រះ ] ចំពោះយើង » យ៉ាងដូចម្ដេចខ្លះ ?

  • តើការគោរពប្រតិបត្តិរបស់អ្នកចំពោះបទបញ្ញត្តិទាំងនេះអាចជា « ការបង្ហាញពីសេចក្ដីស្រឡាញ់របស់ [ អ្នក ] ចំពោះទ្រង់យ៉ាងដូចម្ដេច » ?

សូមជ្រើសរើសបទបញ្ញត្តិមួយពីបញ្ជីរបស់អ្នក ។ វាអាចជារឿងមួយដែលអ្នកកំពុងធ្វើការរក្សា ឬមួយក៏ត្រូវបានគេល្បួងឲ្យប្រព្រឹត្តិខុសប៉ុន្តែបានជ្រើសរើសដើម្បីគោរពតាមទៅវិញ ។

ធ្វើឲ្យការខិតខំរបស់សិស្សមានភាពត្រឹមត្រូវក្នុងការគោរពប្រតិបត្តិដោយកំណត់សម្គាល់បទបញ្ញត្តិមួយចំនួនដែលពួកគេរក្សា ហើយជួយពួកគេវាយតម្លៃអំពីការបំផុសគំនិតរបស់ពួកគេសម្រាប់ការរក្សាបទបញ្ញត្តិទាំងនោះ ។

សូមពិចារណាបង្ហាញសំណួរខាងក្រោមនេះ ហើយផ្តល់ពេលវេលាគ្រប់គ្រាន់ដល់សិស្សដើម្បីសញ្ជឹងគិតដោយការពិចារណា និងសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមប្រុងប្រយ័ត្នអំពីលក្ខណៈរសើបនៃសំណួរទាំងនេះ ។

សំណួរខាងក្រោមនឹងជួយអ្នកឲ្យវាយតម្លៃអំពីការបំផុតគំនិតរបស់អ្នកក្នុងការរក្សាបទបញ្ញត្តិរបស់ព្រះ ។ នៅពេលអ្នកគិតអំពីចម្លើយរបស់អ្នក វាជារឿងសំខាន់ដើម្បីដឹងថា អ្នកអាចមានហេតុផលផ្សេងៗសម្រាប់ការរក្សាបទបញ្ញត្តិនេះ ។ ទោះបីជាបច្ចុប្បន្នការបំផុសគំនិតរបស់អ្នកយ៉ាងណាក្តី សូមបន្តគោរពប្រតិបត្តិ ហើយយូរៗទៅបំណងប្រាថ្នារបស់អ្នកក្នុងការស្តាប់បង្គាប់ដោយសេចក្តីស្រឡាញ់អាចកើនឡើង ។

  • តើអ្វីដែលជំរុញចិត្តអ្នកឲ្យកាន់តាមបទបញ្ញត្តិនេះ ?

  • តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះហេតុផលរបស់អ្នកក្នុងការរក្សាបទបញ្ញត្តិធៀបនឹងគំរូរបស់ព្រះអម្ចាស់នៃការគោរពតាមដោយសេចក្តីស្រឡាញ់ ?

  • ហេតុអ្វីបានជាហេតុផលនៅពីក្រោយការស្តាប់បង្គាប់របស់អ្នក ( ការបំផុសគំនិតរបស់អ្នក ) សំខាន់ ?

  • តើអ្នកនឹងផ្តល់ការប្រឹក្សាអ្វីដល់បុគ្គលដែលមានបំណងគោរពតាមបទបញ្ញត្តិរបស់ព្រះដោយសេចក្តីស្រឡាញ់ ?

គំរូរបស់ព្រះអង្គសង្គ្រោះរបស់យើងអំពីសេចក្ដីស្រឡាញ់

ព្រះយេស៊ូវគ្រីស្ទបានប្រទានគំរូដ៏ល្អឥតខ្ចោះដល់យើងអំពីរបៀបគោរពតាមក្រឹត្យវិន័យ និងបទបញ្ញត្តិរបស់ព្រះដោយសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ។ បន្ទាប់ពីអាហារចុងក្រោយ ទ្រង់មានបន្ទូលថា « គឺខ្ញុំធ្វើបង្គាប់ព្រះវរបិតាវិញ ដើម្បីឲ្យលោកីយ៍បានដឹងថា ខ្ញុំស្រឡាញ់ដល់ទ្រង់ ចូរយើងក្រោកឡើងចេញពីទីនេះទៅ » ( យ៉ូហាន ១៤:៣១ ) ។ បន្ទាប់មក ព្រះយេស៊ូវបានយាងចេញទៅទទួលនូវការរងទុក្ខសម្រាប់អំពើបាបរបស់យើង និង « ដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ( អាលម៉ា ៧:១១ ) នៅក្នុងសួនច្បារគែតសេម៉ានី ហើយម្ដងទៀតនៅលើឈើឆ្កាង ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានអញ្ជើញយើងឲ្យពិចារណាដោយប្រុងប្រយ័ត្ននូវអ្វីដែលសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទអាចជំរុញយើងឲ្យធ្វើ ។ អ្នកអាចមើលវីដេអូ « Abide in My Love » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១៤:២៧ ដល់ ១៤:៥០ ឬអានសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ៖

15:8
Official portrait of Carole M. Stephens, sustained at the April 2012 general conference as first counselor in the Relief Society general presidency, October 2012. Released April 2017 General Conference.

តើអ្នកមិនស្រឡាញ់ទ្រង់ដែលបានស្រឡាញ់អ្នកមុនទេឬ ? [ សូមមើល យ៉ូហាន ៤:១៩ ] ។ បន្ទាប់មករក្សាបទបញ្ញត្តិរបស់ទ្រង់ [ សូមមើល យ៉ូហាន ១៤:១៥ ] ។ តើបងប្អូនមិនព្រមធ្វើជាមិត្តនឹងទ្រង់ ដែលជាអ្នកនឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេឬ ? [ សូមមើល យ៉ូហាន១៥:១៣ ] ។ បន្ទាប់មករក្សាបទបញ្ញត្តិរបស់ទ្រង់ [ សូមមើល យ៉ូហាន ១៥:១៤ ] ។ តើបងប្អូនមិនព្រមនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយទទួលអ្វីៗទាំងអស់ដែលទ្រង់ប្រទានដល់អ្នកប្រកបដោយព្រះគុណទេឬអី ? បន្ទាប់មករក្សាបទបញ្ញត្តិរបស់ទ្រង់ [ សូមមើល យ៉ូហាន ១៥:១០ ] ។

( ឌី ថត គ្រីស្តូហ្វឺសិន « Abide in My Love » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥១ )

  • តើការតាំងចិត្តរបស់អ្នកចំពោះការគោរពប្រតិបត្តិកាន់តែខ្លាំងឡើង ដោយផ្អែកលើសេចក្ដីស្រឡាញ់ អាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? ( សូមមើល ម៉ូសាយ ៥:១៣ ) ។

នៅពេលអ្នកព្យាយាមរក្សាបទបញ្ញត្តិចេញពីសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះអ្នកនឹងទទួលអារម្មណ៍ថា សេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេក្នុងជីវិតរបស់អ្នកនឹងរីកចម្រើនឡើង ( សូមមើល យ៉ូហាន ១៤:២១ ) ។ ប្រសិនបើអ្នកជួបការលំបាកក្នុងការគោរពប្រតិបត្តិ ឬមានបំណងប្រាថ្នាក្នុងការគោរពប្រតិបត្តិនោះ ព្រះវរបិតាសួគ៌អាចជួយអ្នកបាន ប្រសិនបើអ្នកទូលសូមទ្រង់ដោយការបន្ទាបខ្លួនដើម្បីទទួលការផ្លាស់ប្ដូរដួងចិត្តនោះ ។ សូមចងចាំផងដែរថា បទបញ្ញត្តិមួយក្នុងចំណោមនោះគឺត្រូវប្រែចិត្ត ហើយយើងអាចរក្សាបទបញ្ញត្តិនេះ ខណៈពេលកំពុងព្យាយាមដើម្បីយកឈ្នះលើភាពទន់ខ្សោយរបស់យើង ។

វិចារណកថា និង ព័ត៌មានសាច់រឿង

ហេតុអ្វីបានជាព្រះតម្រូវឲ្យយើងគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ?

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖

Official Portrait of President Dallin H. Oaks taken March 2018.

ព្រះតម្រូវឲ្យយើងគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ដោយសារមានតែតាមរយៈការគោរពប្រតិបត្តិនោះ រួមទាំងការប្រែចិត្តប៉ុណ្ណោះ ទើបយើងអាចត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ទ្រង់ ហើយប្រែក្លាយជាមនុស្សល្អឥតខ្ចោះដូចទ្រង់ដែរ ។

( ដាល្លិន អេក អូក « Two Great Commandments » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៤ )

តើវាសំខាន់ទេ អំពីមូលហេតុដែលខ្ញុំគោរពតាមបទបញ្ញត្តិនោះ ?

យើងម្នាក់ៗគួរសួរខ្លួនយើងថាហេតុអ្វីបានជាយើងគោរពតាមបទបញ្ញត្តិរបស់ព្រះ ។ តើមកពីយើងខ្លាចទទួលទោសឬ ? តើមកពីយើងចង់បានរង្វាន់សម្រាប់ការរស់នៅល្អឬ ? តើមកពីយើងស្រឡាញ់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ហើយចង់បម្រើទ្រង់ឬ ?

វាជាការល្អជាងដើម្បីគោរពតាមបទបញ្ញត្តិដោយសារយើងខ្លាចការដាក់ទោស ជាជាងមិនគោរពតាមបទបញ្ញត្តិសោះ ។ ប៉ុន្តែ យើងនឹងមានសុភមង្គលជាងបើយើងគោរពព្រះ ដោយសារយើងស្រឡាញ់ទ្រង់ ហើយចង់គោរពទ្រង់ ។ នៅពេលដែលគោរពទ្រង់ដោយស្មោះ ទ្រង់ក៏ប្រទានពរដល់យើងដោយស្មោះដែរ ។ ទ្រង់បានមានព្រះបន្ទូលថា « យើងជាព្រះអម្ចាស់ … ហើយសព្វព្រះហឫទ័យនឹងឲ្យកិត្តិយសដល់អស់អ្នកណាដែលបម្រើយើងដោយនូវសេចក្ដីសុចរិត និងដោយនូវសេចក្ដីពិតរហូតដល់ចុងបំផុត » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥ ] ។ ការគោរពប្រតិបត្តិក៏ជួយយើងឲ្យរីកចម្រើន ហើយប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌យើងដែរ ។ ប៉ុន្តែអ្នកណាដែលមិនធ្វើអ្វីទាល់តែពួកគេត្រូវបានបញ្ជា ហើយបន្ទាប់មកកាន់តាមបទបញ្ញត្តិដោយមិនស្ម័គ្រចិត្ត [ នឹង ] បាត់បង់រង្វាន់របស់ពួកគេ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៦–២៩ ] ។

( Gospel Principles [ ឆ្នាំ ២០០៩ ] ទំព័រ ២០១–២០២ )

សកម្មភាពរៀនសូត្របន្ថែម

យ៉ូហាន ១៥:១៨–២៥ ។ « បើលោកីយ៍ស្អប់អ្នករាល់គ្នា »

ប្រសិនបើសិស្សជួបការលំបាកក្នុងការគោរពតាមបទបញ្ញត្តិដោយសារឥទ្ធិពលរបស់លោកិយ៍ ឬការបៀតបៀន នោះខគម្ពីរទាំងនេះអាចនឹងជួយពួកគេឲ្យក្លាហាន ឬទទួលបានទស្សនវិស័យ ។

សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទនឹងទទួលការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ដែលបានកើតឡើងនៅជំនាន់របស់យើង ។

សិស្សអាចសិក្សា យ៉ូហាន ១៥:១៨–២៥ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូលអំពីលោកីយ៍ និងមូលហេតុដែលប្រជាជនទ្រង់តែងតែទទួលរងការប្រឆាំង និងការបៀតបៀនពីលោកីយ៍ ។ តើការលួងលោម និងកម្លាំងដើម្បីគោរពតាមដែលយើងអាចរកឃើញនៅក្នុងសារលិខិតរបស់ទ្រង់នេះមានអ្វីខ្លះ ?

យើងអាចរក្សាបទបញ្ញត្តិបាន ទោះជាយើងមិនយល់ពីមូលហេតុដែលវាត្រូវបានប្រទានឲ្យក៏ដោយ

ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) មានប្រសាសន៍ថា « ខ្ញុំបានយកការណ៍ធ្វើការច្បាប់របស់ខ្ញុំ ៖ នៅពេលព្រះអម្ចាស់បង្គាប់ នោះសូមធ្វើវា » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ២០១១ ] ទំព័រ១៦០ ) ។ ព្រះគម្ពីរ និងប្រវត្តិសាសនាចក្ររួមមានដំណើររឿងជាច្រើនអំពីមនុស្សដែលបានជ្រើសរើសគោរពប្រតិបត្តិ សូម្បីតែនៅពេលដែលពួកគេមិនយល់ច្បាស់ពីមូលហេតុដែលបទបញ្ញត្តិ ឬការប្រឹក្សាត្រូវបានផ្តល់ឲ្យក្តី ។ វគ្គបទគម្ពីរខាងក្រោមរួមមានឧទាហរណ៍នៃការគោរពប្រតិបត្តិដែលពោរពេញដោយសេចក្តីជំនឿ និងពរជ័យមួយចំនួនដែលបុគ្គលទាំងនេះបានទទួល ដោយសារពួកគេគោរពប្រតិបត្តិ ៖

អ័ដាម និងនាងអេវ៉ា ៖ ម៉ូសេ ៥:៥–១២

ស៊ីម៉ូន ពេត្រុស និងដៃគូរបស់លោក ៖ លូកា ៥:៤–១១

នីហ្វៃ ៖ នីហ្វៃ ទី១ ៩:៥–៦

សិស្សអាចត្រូវបានអញ្ជើញឲ្យសញ្ជឹងគិតអំពីសំណួរទាំងនេះ ៖ តើបទបញ្ញត្តិអ្វីខ្លះដែលអ្នកមិនយល់ពេញលេញ ? តើសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះអាចជួយអ្នកឲ្យស្មោះត្រង់ និងគោរពប្រតិបត្តិយ៉ាងដូចម្ដេច រហូតដល់មានការយល់ដឹងបន្ថែមទៀត ?

សូមពិនិត្យមើលការប្ដេជ្ញាចិត្តរបស់អ្នកឡើងវិញ ។

សូមអញ្ជើញសិស្សឲ្យពិនិត្យឡើងវិញនូវផែនការ ឬការប្ដេជ្ញាចិត្តណាមួយដែលពួកគេបានធ្វើនាពេលថ្មីៗនេះ ដើម្បីធ្វើឲ្យកាន់តែគោរពតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ពួកគេប្រហែលជាបានធ្វើដូច្នេះនៅក្នុងមេរៀនថ្នាក់សិក្ខាសាលាពីមុន ឬជាផ្នែកមួយនៃគោលដៅរបស់ពួកគេសម្រាប់កម្មវិធីកុមារ និងយុវវ័យ ។ ប្រសិនបើពួកគេមិនទាន់មានគោលដៅ ឬផែនការដើម្បីគោរពប្រតិបត្តិបន្ថែមទៀតទេ នោះពួកគេអាចនឹងគិតអំពីបទបញ្ញត្តិមួយដែលពួកគេបានរៀបរាប់ក្នុងមេរៀននេះ ។