ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១៤–១៦


យ៉ូហាន ១៤–១៦

បេសកកម្មនៃព្រះវិញ្ញាណបរិសុទ្ធ

Oil on paper on board painting depicting Christ and eleven apostles seated on the floor around a low table. They participate in the Sacrament of the Last Supper while the shadow of Judas is seen leaving the table. Signed by artist. Done in gold and brown tones.

ក្នុងអំឡុងពេលនៃការបម្រើរបស់ព្រះអង្គសង្គ្រោះ នោះ ពួកសាវកបានរីករាយនឹងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែពួកលោកមិនទាន់បានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេដែលនឹងអនុញ្ញាតឲ្យពួកលោក តាមរយៈភាពសុចរិតរបស់ពួកលោកមានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល Bible Dictionary, « Holy Ghost » ) ។ ព្រះយេស៊ូវគ្រីស្ទបានសន្យាថានឹងប្រទានពរដល់ពួកលោកជាមួយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីការយាងឡើងទៅស្ថានសួគ៌របស់ទ្រង់វិញ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបំពេញតួនាទីផ្សេងៗរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក ។

សូមធ្វើការជាមួយសិស្សម្តងម្នាក់ៗ ។ ព្រះអង្គសង្គ្រោះបានស្វែងរកបទពិសោធន៍ដែលទ្រង់អាចធ្វើការជាមួយបុគ្គលម្នាក់ៗម្តងម្នាក់ៗ ( សម្រាប់ឧទាហរណ៍ សូមមើល នីហ្វៃទី ៣ ១១:១៣–១៥ ) ។ សិស្សមានពរជ័យ ពេលគ្រូៗធ្វើតាមគំរូរបស់ព្រះគ្រីស្ទក្នុងការបម្រើដល់បុគ្គលម្នាក់ៗ ។ សូមខិតខំស្វែងយល់ពីតម្រូវការរបស់សិស្ស ហើយជួយពួកគេឲ្យឃើញពីរបៀបដែលពួកគេអាចស្វែងរក និងទទួលបានជំនួយពីព្រះអម្ចាស់ដើម្បីបំពេញតម្រូវការទាំងនោះ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីឧទាហរណ៍ពីព្រះគម្ពីរ ឬបទពិសោធន៍ផ្ទាល់ខ្លួន ដែលជួយពួកគេឆ្លើយសំណួរ « តើព្រះវិញ្ញាណបរិសុទ្ធជួយអ្នកយ៉ាងដូចម្ដេច ? »

សកម្មភាពរៀនសូត្រដែលអាចមាន

តើព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកដោយរបៀបណា ?

សូមផ្តល់ឲ្យសិស្សម្នាក់ៗនូវក្រដាសមួយសន្លឹក ហើយណែនាំពួកគេឲ្យឆ្លើយសំណួរខាងក្រោមដោយ មិនបញ្ចេញឈ្មោះនៅលើសន្លឹកខាងក្រោយឡើយ ។

  • តើអ្នកយល់យ៉ាងណាអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នក ?

  • តើអ្នកមានសំណួរអ្វីខ្លះអំពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង ?

សូមប្រមូលឯកសារ ហើយចែកចាយចម្លើយមួយចំនួនចំពោះសំណួរទីមួយជាមួយថ្នាក់រៀន ។ សូមឲ្យសិស្សចូលរួមជាមួយនឹងការឆ្លើយតបរបស់មិត្តរួមថ្នាក់ដោយសួរសំណួរដូចជា « តើអ្នកណាខ្លះធ្លាប់មានបទពិសោធន៍ស្រដៀងគ្នានេះ ? » ឬ « តើអ្វីដែលអ្នកចូលចិត្តពីអ្វីដែលមិត្តរួមថ្នាក់របស់អ្នកបានចែកចាយ ? » សូមត្រឡប់ក្រដាសនោះ ហើយចែកចាយសំណួរមួយចំនួនដែលសិស្សបានសរសេរអំពីព្រះវិញ្ញាណបរិសុទ្ធ ។ វាអាចមានសារៈប្រយោជន៍ បើសរសេរសំណួររបស់ពួកគេនៅលើក្ដារខៀន ។

នៅពេលអ្នកសិក្សា សូមរកមើលចម្លើយចំពោះសំណួរដែលអ្នកមានអំពីព្រះវិញ្ញាណបរិសុទ្ធ និងរបៀបដែលតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកជាមួយនឹងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក ។

សូមជួយសិស្សឲ្យស្គាល់ចម្លើយចំពោះសំណួររបស់ពួកគេទូទាំងមេរៀន ។ ការណ៍នេះអាចធ្វើបានដោយការសួរសំណួរដូចជា « កាលដែលយើងបានសិក្សាថ្ងៃនេះ តើអ្នកបានរកឃើញចម្លើយអ្វីខ្លះចំពោះសំណួរមួយចំនួនដែលយើងបានអាននៅពេលថ្នាក់ចាប់ផ្តើម ? »

ព្រះយេស៊ូវបង្រៀនពួកសាវករបស់ទ្រង់អំពីព្រះវិញ្ញាណបរិសុទ្ធ

បន្ទាប់ពីព្រះអង្គសង្គ្រោះបានចាត់ចែងសាក្រាម៉ង់ ហើយដឹងថាទ្រង់នឹងរងទុក្ខក្នុងពេលឆាប់ៗសម្រាប់ការឈឺចាប់ ការល្បួង និងអំពើបាបរបស់យើង ហើយបន្ទាប់មកត្រូវបានគេឆ្កាង ទ្រង់បានបន្តបង្រៀនពួកសាវករបស់ទ្រង់ ។

សូមអាន យ៉ូហាន ១៤:១៦-១៧ ដោយរកមើលការសន្យារបស់ព្រះអង្គសង្គ្រោះចំពោះពួកសាវករបស់ទ្រង់ ។

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទបានសន្យាដល់ពួកសាវកទ្រង់ថា ពួកគេនឹងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធភ្លាមៗបន្ទាប់ពីទ្រង់បានចាកចេញទៅ ?

សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនេះនៅលើក្ដារខៀន ។

ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងដើម្បី…

សិស្សនឹងបំពេញប្រយោគនេះ នៅពេលពួកគេបំពេញតារាងខាងក្រោម ។

សូមបង្ហាញ ឬគូរតារាងដើម្បីឲ្យសិស្សអាចមើលឃើញជួរឈរទាំងពីរ រួមទាំងសេចក្ដីយោងនៅក្នុងជួរទីមួយផងដែរ ។ សូមប្រាប់សិស្សឲ្យទុកកន្លែងទំនេរសម្រាប់ជួរឈរទីបី ដែលនឹងត្រូវបានបន្ថែមនៅពេលក្រោយ ។ ប្រសិនបើសិស្សនឹងធ្វើកិច្ចការនេះរៀងៗខ្លួន ឬជាក្រុមតូចៗ សូមពិចារណាផ្តល់គំរូដល់ថ្នាក់រៀនដោយបញ្ចប់ជួរដេកមួយចំនួនរួមគ្នា ។

ខគម្ពីរ ( ច្រើន )

ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងដើម្បី…

យ៉ូហាន ១៤:១៦–១៧

យ៉ូហាន ១៤:២៦

យ៉ូហាន ១៤:២៧

យ៉ូហាន ១៥:២៦

យ៉ូហាន ១៦:៧–៨

យ៉ូហាន ១៦:១៣–១៤

សូមយកចិត្តទុកដាក់ នៅពេលសិស្សបំពេញតារាងនេះ ។ សូមគិតដល់អ្នកអានអក្សរយឺត ឬសិស្សណាដែលពិបាកនឹងយល់ពីអ្វីដែលបានអាន ។ សូមផ្តល់ជំនួយនៅកន្លែងដែលត្រូវការ ។

នៅពេលសិស្សបញ្ចប់ជួរឈរទីពីរ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យសរសេរប្រយោគសង្ខេបមួយ ឬគោលការណ៍នៃសេចក្ដីពិត ដែលពួកគេបានរកឃើញក្នុងខគម្ពីរនីមួយៗនៅលើក្ដារខៀន ។

ទីបន្ទាល់មួយមកពីព្រះវិញ្ញាណបរិសុទ្ធ

ព្រះអង្គសង្គ្រោះបានបង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងទីបន្ទាល់អំពី និងលើកតម្កើងទ្រង់ ( សូមមើល យ៉ូហាន ១៥:២៦ ; ១៦:១៣–១៤ ) ។

ប្រធាន រ័សុល អិម ណិលសុនបានសង្កេតឃើញ ៖

Official portrait of President Russell M. Nelson taken January 2018

សេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាសាក្សីដល់អ្នកគឺថា ព្រះយេស៊ូវ គឺជា ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។

( រ័សុល អិម ណិលសុន« Revelation for the Church, Revelation for Our Lives »EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )

  • តើពេលណាដែលអ្នកទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ថាកំពុងបង្រៀន និងថ្លែងទីបន្ទាល់ដល់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? តើព្រះវិញ្ញាណបរិសុទ្ធបានបង្រៀន និងថ្លែងទីបន្ទាល់ដល់អ្នកយ៉ាងដូចម្ដេចខ្លះ ?

  • តើមនុស្សម្នាក់អាចធ្វើអ្វីខ្លះ ដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនពួកគេអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? ( សូមមើល យ៉ូហាន ៧:១៧;១៤:១៣ ) ។

សូមធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ទេវភាពរបស់ទ្រង់ និងសេចក្តីស្រឡាញ់របស់ទ្រង់ ហើយពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនអំពីរបៀបទទួលបានទីបន្ទាល់នោះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តធ្វើការដើម្បីស្គាល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើទីបន្ទាល់អំពីរឿងទាំងនេះនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។

បទពិសោធន៍ផ្ទាល់ខ្លួនជាមួយព្រះវិញ្ញាណបរិសុទ្ធ

សូមបន្ថែមជួរឈរទីបីទៅក្នុងតារាងរបស់អ្នក ហើយដាក់ស្លាកវាថា « របៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការណ៍នេះសម្រាប់ខ្ញុំ ឬនរណាម្នាក់ដែលខ្ញុំស្គាល់ » ។ សម្រាប់វគ្គបទគម្ពីរនីមួយៗនៅក្នុងតារាង សូមគិត និងសរសេរអំពីបទពិសោធន៍ទាំងឡាយដែលអ្នក សមាជិកគ្រួសារ ឬនរណាម្នាក់នៅក្នុងព្រះគម្ពីរមានជាមួយព្រះវិញ្ញាណបរិសុទ្ធ ដែលបំពេញតួនាទីនោះ ។ ប្រសិនបើអ្នកមិនដឹង ឬចងចាំបទពិសោធន៍ផ្ទាល់ខ្លួនសម្រាប់តួនាទីនៃព្រះវិញ្ញាណបរិសុទ្ធនីមួយៗដែលព្រះអង្គសង្គ្រោះបានគូសបញ្ជាក់នៅក្នុងខគម្ពីរទាំងនេះទេ នោះមិនអីទេ ។ នៅពេលអ្នកព្យាយាមស្មោះត្រង់ ហើយស្វែងរកបទពិសោធន៍ទាំងនេះនៅក្នុងជីវិតរបស់អ្នក នោះ ព្រះវរបិតាសួគ៌នឹងជួយអ្នកឲ្យស្គាល់ពួកគេ ។

សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សដើម្បីសរសេរអំពីបទពិសោធន៍របស់ពួកគេ ។ នៅពេលពួកគេធ្វើដូច្នេះ សូមរកមើលសិស្សដែលអាចនឹងពិបាកក្នុងការស្គាល់បទពិសោធន៍ដែលពួកគេមានជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ហើយផ្តល់ជំនួយដល់ពួកគេម្នាក់ៗដែលពួកគេត្រូវការ ។ ការស្តាប់បទពិសោធន៍ផ្ទាល់ខ្លួនពីជីវិតគ្រូបង្រៀនរបស់ពួកគេ អាចជួយពួកគេឲ្យនឹកឃើញពីបទពិសោធន៍មួយរបស់ពួកគេ ។

នៅពេលសិស្សសរសេរចប់ សូមអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយបទពិសោធន៍ខ្លះៗរបស់ពួកគេ ។ ដោយសារតែលក្ខណៈដ៏ពិសិដ្ឋនៃបទពិសោធន៍ខាងវិញ្ញាណ វាមិនសមរម្យទេក្នុងការហៅឲ្យសិស្សម្នាក់ចែកចាយនោះ ។ សូមរំឭកសិស្សកុំឲ្យចែកចាយអ្វីដែលសម្ងាត់ផ្ទាល់ខ្លួន ឬឯកជនពេក ។

ប្រសិនបើសិស្សស្ទាក់ស្ទើរក្នុងការចែកចាយបទពិសោធន៍របស់ពួកគេ សូមពិចារណាបង្ហាញវីដេអូ « How Does the Holy Ghost Help You? » មាននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀននេះ ដើម្បីលើកទឹកចិត្តពួកគេឲ្យចែកចាយ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើព្រះវិញ្ញាណបរិសុទ្ធធ្វើអ្វីខ្លះ ?

ប្រធាន ដាល្លិន អេក អូក បង្រៀន ៖

15:16
Official Portrait of President Dallin H. Oaks taken March 2018.

សមាជិកទីបីនៃក្រុមព្រះគឺព្រះវិញ្ញាណបរិសុទ្ធ ក៏ហៅបានថាជា ព្រះវិញ្ញាណបរិសុទ្ធ ព្រះវិញ្ញាណនៃព្រះអម្ចាស់ និង ព្រះដ៏ជាជំនួយ ។ ទ្រង់ជាសមាជិកនៃក្រុមព្រះ ដែលជាភ្នាក់ងារនៃវិវរណៈផ្ទាល់ខ្លួន ។ ដោយមានរូបជាព្រះវិញ្ញាណ ( សូមមើល គ. និង ស. ១៣០:២២ ) នោះទ្រង់អាចគង់នៅក្នុងយើង ហើយសម្តែងតួនាទីចាំបាច់ជាអ្នកទាក់ទងរវាងព្រះវរបិតា និងព្រះរាជបុត្រា ជាមួយកូនចៅរបស់ព្រះនៅលើផែនដី ។ បទគម្ពីរជាច្រើនបង្រៀនថា បេសកកម្មរបស់ទ្រង់គឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា ( សូមមើល យ៉ូហាន ១៥:២៦ ; នីហ្វៃទី៣ ២៨:១១ ; គ. និង ស. ៤២:១៧ ) ។ ព្រះអង្គសង្គ្រោះបានសន្យាថា ព្រះដ៏ជាជំនួយនឹងបង្រៀនយើងពីគ្រប់សេចក្តីទាំងអស់ រំឭកពីគ្រប់ទាំងសេចក្តី ហើយនាំយើងចូលក្នុងគ្រប់ទាំងសេចក្តីពិត ( សូមមើល យ៉ូហាន ១៤:២៦ ; ១៦:១៣ ) ។ ហេតុដូច្នោះហើយ ព្រះវិញ្ញាណបរិសុទ្ធជួយយើងញែកដឹងរវាងសេចក្តីពិត និងការក្លែងក្លាយដឹកនាំយើងក្នុងការសម្រេចចិត្តសំខាន់ៗរបស់យើង ហើយជួយយើងឆ្លងកាត់ឧបសគ្គនានានៃជីវិតរមែងស្លាប់នេះ ។ ទ្រង់ក៏ជាមធ្យោបាយមួយដែលធ្វើឲ្យយើងបរិសុទ្ធ ដែលលាងជម្រះ និងបន្សុទ្ធយើងចេញពីអំពើបាប ( សូមមើល នីហ្វៃទី២ ៣១:១៧ ; នីហ្វៃទី៣ ២៧:២០ ; មរ៉ូណៃ ៦:៤ ) ។

( ដាល្លិន អេក អូក « The Godhead and the Plan of Salvation » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០២ )

ហេតុអ្វីបានជាវាសំខាន់ដែលយើងត្រូវស្គាល់ព្រះវិញ្ញាណបរិសុទ្ធដែលមានព្រះបន្ទូលមកយើង ?

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖

Official Portrait of President Dallin H. Oaks taken March 2018.

ខ្សែទំនាក់ទំនងផ្ទាល់ខ្លួននេះជាមួយព្រះវរបិតាសួគ៌របស់យើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ គឺជាប្រភពនៃទីបន្ទាល់អំពីសេចក្តីពិត ចំណេះដឹងរបស់យើង និងពីការណែនាំផ្ទាល់ខ្លួនរបស់យើងពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ។ វាជាលក្ខណៈសំខាន់មួយនៃផែនការដំណឹងល្អដ៏អស្ចារ្យរបស់ទ្រង់ ដែលអនុញ្ញាតឲ្យកូនចៅរបស់ទ្រង់ម្នាក់ៗទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពីសេចក្ដីពិតរបស់ទ្រង់ ។

( ដាល្លិន អេក អូក « Two Lines of Communication » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៣ )

យ៉ូហាន ១៤:២៧ ។ តើខ្ញុំអាចមានអារម្មណ៍សុខសាន្តពីព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ប្រសិនបើខ្ញុំកំពុងតស៊ូជាមួយនឹងសុខភាពផ្លូវចិត្ត ?

ប្រសិនបើអ្នកជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការថប់បារម្ភ ឬការបាក់ទឹកចិត្ត អ្នកប្រហែលជាមានអារម្មណ៍ថាវាពិបាកណាស់ក្នុងការទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ នេះមិនមែនជាកំហុសរបស់អ្នកទេ ។ ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដឹងពីការលំបាកទាំងនេះ ហើយទ្រង់ទាំងទ្វេចង់ជួយអ្នក ។ សូមពិចារណាពិនិត្យមើលធនធានមួយ ឬពីរខាងក្រោមនេះសម្រាប់ជាព័ត៌មានបន្ថែមអំពីរបៀបដើម្បីទទួលអារម្មណ៍នៃសេចក្តីសុខសាន្តពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកពុះពារជាមួយបញ្ហាសុខភាពផ្លូវចិត្ត ។

  • វីដេអូ ៖ « Like a Broken Vesse » (១១:៣៦ មាននៅលើគេហទំព័រ ChurchofJesusChrist.org )

11:36
  • រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៧–៦០

  • ដេប្រា ទីប៊ុល ម៉េកឃ្លិនឌិន « Discerning Your Feelings: Anxiety or the Spirit? » Ensign ខែ មេសា ឆ្នាំ ២០១៩ គេហទំព័រ ChurchofJesusChrist.org

  • ឡែល ចេ ប៊ឺរ៉ាប់ « ថប់បារម្ភ និងជំងឺថប់បារម្ភ » Ensign ខែ មីនា ឆ្នាំ ២០១៧ ទំព័រ ៥៤–៦១

  • MentalHealth.ChurchofJesusChrist.org

យ៉ូហាន ១៦:៧ ។ តើព្រះអង្គសង្គ្រោះមានន័យយ៉ាងណា នៅពេលទ្រង់មានព្រះបន្ទូលថា « បើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយនឹងមិនមកឯអ្នករាល់គ្នាដែរ » ?

ដោយហេតុផលមួយចំនួនពុំបានពន្យល់ពេញលេញនៅក្នុងព្រះគម្ពីរ នោះព្រះវិញ្ញាណបរិសុទ្ធពុំធ្វើការពេញលេញនៅក្នុងចំណោមពួកសាសន៍យូដាឡើយ នៅអំឡុងឆ្នាំ នៃព្រះជន្មរមែងស្លាប់របស់ព្រះយេស៊ូវ ( យ៉ូហាន ៧:៣៩ ; ១៦:៧ ) ។ សេចក្តីថ្លែងការណ៍អំពីឥទ្ធិលដែលថាព្រះវិញ្ញាណបរិសុទ្ធពុំយាងមក រហូតទាល់តែ បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញនោះ គឺគ្រាន់តែសំដៅលើសម័យកាន់កាប់ត្រួតត្រានោះតែប៉ុណ្ណោះ ព្រោះវាច្បាស់ណាស់ថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាំងតែពីសម័យកាន់កាប់ត្រួតត្រាពីមុនៗមកម្ល៉េះ ។ លើសពីនេះទៀត វាសំដៅទៅលើតែ អំណោយទាន នៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលពុំមានវត្តមាន ព្រោះ ព្រះចេស្តា នៃព្រះវិញ្ញាណបរិសុទ្ធបានធ្វើការអំឡុងពេលនៃការបម្រើរបស់យ៉ូហាន បាទីស្ទ និងព្រះយេស៊ូវ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចទទួលទីបន្ទាល់នៃសេចក្តីពិតដែលបុរសទាំងនេះបានបង្រៀនឡើយ ( ម៉ាថាយ ១៦:១៦–១៧ សូមមើលផងដែរ កូនរិន. ទី១. ១២:៣ ) ។

( Bible Dictionary, « Holy Ghost » )

សកម្មភាពរៀនសូត្របន្ថែម

យ៉ូហាន ១៤:១៦, ២៦–២៧ ; ១៥:២៦ ។ ព្រះវិញ្ញណបរិសុទ្ធគឺជាព្រះដ៏ជាជំនួយ

សូមពិចារណាបង្ហាញវីដេអូ « How Does the Holy Ghost Help You? » ចាប់ពីលេខកូដម៉ោង ៧:៤៥ ដល់ ១០:៥១ មាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅពេលសិស្សមើលវីដេអូនេះ សូមឲ្យពួកគេគិតអំពីរបៀបដែលពួកគេអាចទទួលបានការសម្រាលទុក្ខពីព្រះវិញ្ញាណបរិសុទ្ធ ។

15:25

ការស្គាល់វិវរណៈផ្ទាល់ខ្លួនមកពីព្រះវិញ្ញាណបរិសុទ្ធ

ជារឿយៗ ពួកយុវវ័យសួរពីរបៀបដែលពួកគេអាចបង្កើនសមត្ថភាពរបស់ពួកគេក្នុងការស្គាល់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់ពួកគេ ។ បំណងប្រាថ្នាដ៏សុចរិតនេះគឺជាជំហានដ៏សំខាន់មួយក្នុងការរីកចម្រើន និងការអភិវឌ្ឍខាងវិញ្ញាណ ។ សូមពិចារណាប្រើប្រាស់ធនធានមួយ ឬច្រើនខាងក្រោមនេះ ដើម្បីជួយសិស្សរៀនបន្ថែមអំពីជំនាញខាងវិញ្ញាណដ៏សំខាន់នេះ ។

  • « រៀនស្គាល់ការបំផុសគំនិតនៃព្រះវិញ្ញាណ » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ ២០១៨ ) ទំព័រ ១០២–៣ ។

  • ម៉ាក អិល ភែក « ការរៀនដើម្បីស្គាល់ព្រះវិញ្ញាណបរិសុទ្ធ » ដើម្បីកម្លាំងនៃយុវជន ខែ កុម្ភៈ ឆ្នាំ ២០២១ ទំព័រ ៦–៧ ។

  • « អែលឌើរ និងបងស្រី បែដណា—Recognizing the Spirit » ( វីដេអូ ៨:១២ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។

8:12