ចំណេះចំណានខាងគោលលទ្ធិ ៖ លូកា ២៤:៣៦–៣៩
« ខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ »
នៅក្នុងការសិក្សារបស់អ្នកអំពី លូកា ២៤:១–៩, ៣៦–៤៨ អ្នកបានរៀនអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ ដោយប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លូកា ២៤:៣៦–៣៩ មេរៀននេះនឹងជួយអ្នកឲ្យបង្កើនចំណេះចំណាននៃគោលលទ្ធិនៃការមានព្រះជន្មរស់ឡើងវិញដោយការទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ពន្យល់ពីគោលលទ្ធិ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្ដែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញចាំ និងពន្យល់
សូមចាំថា បន្ទាប់ពីការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅសួនច្បារគែតសេម៉ានី និងការសុគតនៅលើឈើឆ្កាង នោះព្រះសពទ្រង់ត្រូវបានគេយកចុះ ហើយតម្កល់នៅក្នុងផ្នូរ ។ បីថ្ងៃក្រោយមក ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ។ សូមអានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លូកា ២៤:៣៦–៣៩ ហើយគូសបន្ទាត់ពីក្រោមពាក្យ ឬឃ្លាដែលព្រះអង្គសង្រ្គោះបានបង្រៀនសិស្សទ្រង់បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។
សូមស្រមៃថា អ្នកត្រូវបានសុំឲ្យឆ្លើយតបទៅនឹងការបំផុសខាងក្រោមនេះសម្រាប់ផ្នែក « សំណួរ និងចម្លើយ » នៃទស្សនាវដ្ដី ដើម្បីកម្លាំងនៃយុវជន ។ សូមពិចារណាអំពីអ្វីដែលអ្នកអាចចែកចាយត្រឹមតែ ២–៣ ប្រយោគប៉ុណ្ណោះ ។
-
តើមានអ្វីពិសេសចំពោះដំណើរមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ?
ដើម្បីអនុវត្តការទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនេះ សូមបែងចែកទំព័រក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកជាបួនផ្នែក ។ សូមសរសេរសេចក្តីយោង និងឃ្លាមួយក្នុងចំណោមឃ្លាទាំងអស់ ( ដូចបង្ហាញខាងក្រោម ) នៅក្នុងផ្នែកនីមួយៗ ។ សូមពិចារណាគូររូប ឬរូបតំណាងងាយៗមួយដែលត្រូវគ្នា ដើម្បីតំណាងឲ្យផ្នែកនីមួយៗនៃផ្នែកទាំងបួននៃសេចក្ដីយោងបទគម្ពីរ និងឃ្លាគន្លឹះ ។ សូមអនុវត្តសូត្រសេចក្ដីយោងនីមួយៗរហូតដល់អាចសូត្របានទាំងអស់ដោយមិនចាំបាច់មើល ។
-
លូកា ២៤:៣៦–៣៩
-
ដ្បិតខ្មោច
-
គ្មានសាច់ ឬឆ្អឹង
-
ដូចជាឃើញខ្ញុំនេះទេ
រៀនអនុវត្ត
សូមពិនិត្យមើលកថាខណ្ឌទី ៥–១២ ដោយសង្ខេបៗនៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ របៀបមួយដើម្បីធ្វើបែបនេះអាចនឹងត្រូវមើលថាតើអ្នកអាចរាយគោលការណ៍ទាំងបីចេញពីចិត្តឬអត់ ។ បន្ទាប់មក នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមកត់ត្រាពីរបៀបដែលអ្នកបានប្រើ ឬអាចប្រើគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់អ្នកបាន ។
ឥឡូវនេះ សូមអនុវត្តដោយប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង លូកា ២៤:៣៦–៣៩ ដោយអានសាច់រឿងខាងក្រោម ហើយឆ្លើយសំណួរដែលមានបន្ទាប់មក ។
មិត្តជិតស្និទ្ធរបស់អ្នកម្នាក់ឈ្មោះ ជីនយ៊ូន បានយល់ព្រមរៀនជាមួយនឹងអ្នកផ្សព្វផ្សាយសាសនានៅក្នុងផ្ទះរបស់អ្នក ។ ជីនយ៊ូន និងគ្រួសាររបស់គាត់ថ្មីៗនេះបានផ្លាស់ទៅទីក្រុងរបស់អ្នក ហើយគាត់មិនមានការយល់ដឹង ឬចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទពីមុនមកទេ ។ នៅពេលបង្រៀនអំពីផែនការនៃសេចក្តីសង្គ្រោះ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ជីនយ៊ូន ហាក់ដូចជាមិនស្រណុកចិត្ត ប៉ុន្តែមិនបាននិយាយអ្វីទាំងអស់ ។ ក្រោយមក បន្ទាប់ពីពួកអ្នកផ្សព្វផ្សាយសាសនាបានចាកចេញ គាត់ប្រាប់អ្នកថា គាត់មិនជឿលើគោលគំនិតនៃការរស់ឡើងវិញ និងជីវិតបន្ទាប់ពីសេចក្ដីស្លាប់នោះទេ ។
-
តើអ្នកអាចធ្វើអ្វី ឬនិយាយអ្វីដើម្បីជួយ ជីនយ៊ូន ឲ្យយល់ពីបំណងប្រាថ្នារបស់អ្នកក្នុងការជួយគាត់ ?
-
តើអ្នកអាចសួរសំណួរអ្វីខ្លះ ដើម្បីយល់កាន់តែច្បាស់អំពីអ្វីដែល ជីនយ៊ូន ជឿ ឬថាតើគាត់មកពីណា ?
-
តើអ្នកអាចប្រើគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីជួយ ជីនយ៊ូន យ៉ាងដូចម្តេច ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើអ្នកធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅក្នុងស្ថានភាពនេះដោយរបៀបណា ?
-
តើអ្នកអាចចែកចាយអ្វីខ្លះជាមួយ ជីនយ៊ូន អំពីការធ្វើសកម្មភាពដោយសេចក្ដីជំនឿ ? ហេតុអ្វីបានជាការណ៍នេះជាជំហានដ៏សំខាន់ក្នុងការស្វែងរកចម្លើយចំពោះសំណួររបស់គាត់ ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
តើសំណួរអ្វីខ្លះដែលអ្នកអាចសួរ ឬសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចដែលអ្នកអាចថ្លែងទីបន្ទាល់ទៅកាន់ ជីនយ៊ូន នៅពេលអ្នកព្យាយាមជួយគាត់ឲ្យមើលឃើញពីកង្វល់របស់គាត់ដោយប្រើទស្សនវិស័យដ៏នៅអស់កល្បជានិច្ចនោះ ?
-
តើការណ៍នេះអាចជួយ ជីនយ៊ូន ឲ្យចាប់ផ្ដើមយល់ពីទស្សនវិស័យដ៏នៅអស់កល្បជានិច្ចនេះដោយរបៀបណា ?
-
តើអ្វីបានជួយអ្នកឲ្យយល់អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ និងតួនាទីនៃការមានព្រះជន្មរស់ឡើងវិញនេះនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ?