ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១


ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១

ទិដ្ឋភាពទូទៅ

បន្ទាប់ពីការបញ្ចុះព្រះសពរបស់ព្រះអង្គសង្គ្រោះ សិស្សដ៏ស្មោះត្រង់ជាច្រើនបានឃើញផ្នូរដែលគ្មានព្រះសព ។ ទេវតាបានប្រកាសថា ព្រះអម្ចាស់បានមានព្រះជន្មរស់ឡើងវិញហើយ ។ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយចំពោះបណ្តាជន និងក្រុមជាច្រើន បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ នៅលើច្រាំងសមុទ្រទីបេរាស ( កាលីឡេ ) ទ្រង់បានសោយអាហារជាមួយសិស្សទ្រង់ ហើយអញ្ជើញពេត្រុសឲ្យបង្ហាញសេចក្តីស្រឡាញ់របស់លោកចំពោះទ្រង់ដោយឲ្យចំណីដល់ចៀមរបស់ទ្រង់ផង ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

លូកា ២៤:១–១២, ៣៦–៤៨

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យបង្កើនការយល់ដឹងរបស់ពួកគេអំពីគោលលទ្ធិនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលវាជះឥទ្ធិពលដល់ជីវិតរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិត និងពិចារណារៀបរាប់ពីអ្វីដែលពួកគេដឹងអំពីការមានព្រះជន្មរស់ឡើងវិញ និងមូលហេតុដែលការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះមានសារៈសំខាន់ចំពោះពួកគេផ្ទាល់ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖សិស្សអាចប្រើប្រាស់មុខងារឈែតដើម្បីឆ្លើយសំណួរផ្សេងៗ ។ ឧទាហរណ៍ សិស្សអាចចែកចាយអ្វីដែលពួកគេដឹងអំពីការមានព្រះជន្មរស់ឡើងវិញ ឬមូលហេតុដែលការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះមានសារៈសំខាន់ចំពោះពួកគេ ។

ចំណេះចំណានខាងគោលលទ្ធិ ៖ លូកា ២៤:៣៦–៣៩

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយឲ្យសិស្សបង្កើនចំណេះចំណានខាងគោលលទ្ធិរបស់ពួកគេពីការមានព្រះជន្មរស់ឡើងវិញ ដោយការទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ការពន្យល់ពីគោលលទ្ធិ និងការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ នៅពេលពួកគេសិក្សាអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះនៅក្នុង លូកា ២៤:១–៩, ៣៦–៤៨

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖សូមពិចារណាចាប់ដៃគូសិស្សនៅក្នុងការបំបែកក្រុមដើម្បីពួកគេអាចពិភាក្សាអំពីថាតើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបានជួយពួកគេក្នុងជីវិតរបស់ពួកគេយ៉ាងដូចម្ដេចខ្លះ ។

ម៉ាថាយ ២៨; លូកា ២៤; យ៉ូហាន ២០

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយពង្រឹងទីបន្ទាល់របស់សិស្សថា ព្រះអង្គសង្គ្រោះមានព្រះជន្មរស់នៅ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អេធើរ ១២:៥–៩ ដោយរក្សាសំណួរនេះក្នុងចិត្ត ៖ តើអ្នកអាចដឹងថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ដោយមិនបានឃើញទ្រង់ដោយរបៀបណា ?

  • មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ

  • វីដេអូ ៖ « Come unto Me » ( ១៧:៣៦; សូមមើលពីលេខកូដម៉ោង ១៦:១៨ ដល់ ១៦:៤៧ ); « The Only True God and Jesus Christ Whom He Has Sent » ( ២:២៦ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញបុគ្គលផ្សេងៗគ្នាឲ្យចូលរៀនក្នុងថ្នាក់ដែលមានលក្ខណៈសម្បត្តិដូចជាសាក្សីម្នាក់ដែលបានពិពណ៌នានៅក្នុងមេរៀននេះ ។ ពួកគេអាចចែកចាយបទពិសោធន៍របស់ពួកគេជាមួយថ្នាក់រៀនប្រៀបដូចជាពួកគេជាបុគ្គលម្នាក់នៅក្នុងដំណើររឿងនេះដូច្នោះដែរ ។ វាមិនស័ក្តិសមទេដែលបុគ្គលម្នាក់ពិពណ៌នាជាព្រះអង្គសង្គ្រោះនោះ ។

យ៉ូហាន ទី២១:១–១៧

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ កាលពួកគេខិតខំបម្រើដល់អ្នកដទៃដូចទ្រង់បានធ្វើ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន យ៉ូហាន ២១:១៥–១៧ នៅផ្ទះជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ហើយពិភាក្សាអំពីអត្ថន័យនៃការឲ្យចំណីដល់ហ្វូងចៀមរបស់ព្រះអម្ចាស់ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖សូមពិចារណាប្រើប្រាស់មុខងារឈែតជាមួយសិស្សដែលជាផ្នែកមួយនៃមេរៀននេះ ។ ឧទាហរណ៍ អ្នកអាចអញ្ជើញសិស្សឲ្យចុះផ្សាយពីវិធីផ្សេងៗក្នុងការឲ្យចំណីដល់ហ្វូងរបស់ព្រះអម្ចាស់ ។

វាយតម្លៃការរៀនសូត្ររបស់អ្នក ៦

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យវាយតម្លៃគោលដៅទាំងឡាយ ដែលពួកគេបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលពួកគេបានដកពិសោធន៍ ក្នុងអំឡុងពេលការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីបទពិសោធន៍របស់ពួកគេក្នុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីពាក់កណ្តាលដំបូង និងការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សឲ្យមករៀនដោយត្រៀមខ្លួនជាមួយនឹងអ្វីដែលពួកគេបានរៀន ឬបានទទួលអារម្មណ៍ពីដំណឹងល្អទាំងបួន ( ម៉ាថាយ, ម៉ាកុស ,លូកា និង យ៉ូហាន ) ដែលសំខាន់សម្រាប់ពួកគេ ។

  • មាតិកាដែលត្រូវបង្ហាញ ៖ សូមគូររូបបេះដូងនៅលើក្តារខៀនសម្រាប់សកម្មភាពវាយតម្លៃដំបូង សូមសរសេរឃ្លា « ដោយសារតែទ្រង់… » នៅលើក្ដារខៀនសម្រាប់សកម្មភាពវាយតម្លៃទីពីរ

  • វីដេអូ ៖ « Because of Him—Easter Video » ( ២:៣៦ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់សកម្មភាពវាយតម្លៃដំបូង សូមពិចារណាអញ្ជើញសិស្សម្នាក់ៗឲ្យគូររូបបេះដូងរបស់ពួកគេ ហើយរៀបរាប់ពីអ្វីដែលពួកគេចូលចិត្តអំពីព្រះអង្គសង្គ្រោះ ។ បន្ទាប់មក សូមអញ្ជើញសិស្សពីរបីនាក់ក្នុងពេលតែមួយ ឲ្យកាន់ក្រដាសរបស់ពួកគេដាក់មុខកាមេរ៉ា ដើម្បីឲ្យគ្រប់គ្នាបានឃើញ ។ សម្រាប់សកម្មភាពវាយតម្លៃទីបី សូមពិចារណាអញ្ជើញសិស្សឲ្យចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេរួចរាល់មុនមករៀន ។ អ្នកអាចចំណាយពេលនៅថ្នាក់រៀនដើម្បីលើកទឹកចិត្តសិស្សឲ្យចែកចាយអ្វីដែលពួកគេបានសរសេរសម្រាប់ការចុះផ្សាយរបស់ពួកគេ និងដើម្បីថ្លែងទីបន្ទាល់របស់ពួកគេ ។