ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៨; លូកា ២៤; យ៉ូហាន ២០


ម៉ាថាយ ២៨; លូកា ២៤; យ៉ូហាន ២០

សាក្សីរបស់ព្រះអង្គសង្គ្រោះដែលមានព្រះជន្មឡើងវិញ

Mary Magdalene encountering the resurrected Christ.

ព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់បុគ្គល និងក្រុមជាច្រើន បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ មេរៀននេះអាចជួយពង្រឹងទីបន្ទាល់របស់អ្នកថា ព្រះអង្គសង្គ្រោះមានព្រះជន្មនៅរស់ ពេលអ្នកសិក្សានូវបទពិសោធន៍របស់សាក្សីមួយចំនួនទាំងនេះ ។

ការចែកចាយទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមស្វែងរកឱកាសដើម្បីចែកចាយទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ រួមទាំងទីបន្ទាល់របស់ពួកសាវក និងព្យាការីផងដែរ ។ ការចែកចាយទីបន្ទាល់នេះនឹងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើជាសាក្សីពីសេចក្ដីពិត ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អេធើរ ១២:៥–៩ ដោយមានសំណួរនេះនៅក្នុងចិត្ត ៖ តើអ្នកអាចដឹងថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ដោយមិនបានឃើញទ្រង់ដោយរបៀបណា ?

សកម្មភាពរៀនសូត្រដែលអាចមាន

ការជឿដោយមើលមិនឃើញ

សូមប្រាកដថានឹងទុកពេលវេលាគ្រប់គ្រាន់ឲ្យសិស្សឡើងថ្លែងទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទនៅចុងបញ្ចប់នៃមេរៀននេះ ។

សូមមើលរូបភាពព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញផុសចេញពីផ្នូរដូចខាងក្រោមនេះ ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នកអាចចែកចាយជាមួយនរណាម្នាក់ដែលមានមន្ទិលសង្ស័យថាព្រឹត្តិការណ៍ដ៏សំខាន់នេះបានកើតឡើង ។ តើដំណើររឿងខគម្ពីរអ្វីខ្លះអំពីការមានព្រះជន្មឡើងវិញរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកអាចចែកចាយជាមួយពួកគេបាន ?

The resurrected Jesus Christ emerging from the Garden Tomb. Christ is portrayed stepping out of the tomb. He is depicted wearing white robes. Flowers are blooming near the entrance to the tomb.
  • ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ចំពោះព្រះអម្ចាស់ ដែលយើងម្នាក់ៗទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនថាទ្រង់មានព្រះជន្មរស់ ?

សូមសញ្ជឹងគិតពីទីបន្ទាល់របស់អ្នកថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មនៅរស់ និងអំពីរបៀបដែលអ្នកនឹងត្រូវបានប្រទានពរដោយសារការពង្រឹងទីបន្ទាល់នេះ ។ ការសិក្សាពាក្យសម្ដីរបស់អ្នកដែលដឹងថា ព្រះអង្គសង្គ្រោះមានព្រះជន្មនៅរស់ អាចពង្រឹងសេចក្ដីជំនឿរបស់យើងលើការពិតនៃការមានព្រះជន្មរស់នៅរបស់ទ្រង់ ទោះជាអ្នកដទៃជុំវិញយើងមានមន្ទិលសង្ស័យក៏ដោយ ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមយកចិត្តទុកដាក់ខ្ពស់លើការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដែលបញ្ជាក់ពីសេចក្តីពិតនៃដំណើររឿងទាំងនេះដល់ចិត្ត និងគំនិតរបស់អ្នក ។

ពួកសាក្សីក្នុងព្រះគម្ពីរសញ្ញាថ្មី

សូមសិក្សាយ៉ាងហោចណាស់ដំណើររឿងមួយក្នុងចំណោមដំណើររឿងក្នុងព្រះគម្ពីរសញ្ញាថ្មីខាងក្រោមនេះ អំពីបុគ្គលដែលបានឃើញព្រះអង្គសង្គ្រោះបានមានព្រះជន្មរស់ឡើងវិញ ។ បន្ទាប់មក សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរពីរដែលមានបន្ទាប់មក ព្រមទាំងគំនិត និងចំណាប់អារម្មណ៍ផ្សេងទៀតដែលអ្នកអាចទទួលបាន ។

សូមពិចារណាដាក់រូបភាពតំណាងឲ្យដំណើររឿងបួនខាងក្រោម រួមជាមួយនឹងសេចក្ដីយោងបទគម្ពីរដែលត្រូវគ្នា នៅក្នុងទីតាំងផ្សេងៗគ្នានៅក្នុងបន្ទប់ ។ សូមអញ្ជើញសិស្សឲ្យទៅមើលទីតាំងនីមួយៗដោយផ្ទាល់ ឬជាក្រុមតូចៗ ហើយសិក្សាដំណើររឿងដែលត្រូវគ្នា ។

ម៉្យាងទៀត ដោយផ្អែកលើតម្រូវការរបស់សិស្ស សិស្សអាចចំណាយពេលច្រើនដើម្បីសិក្សាដំណើររឿងមួយក្នុងចំណោមដំណើររឿងខាងក្រោមឲ្យស៊ីជម្រៅ ជាជាងសិក្សាដោយសង្ខេបៗនូវដំណើររឿងទាំងបួន ។ គំនិតមួយចំនួនដើម្បីសិក្សាដំណើររឿងទាំងនេះមាននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀននេះ ។

  1. ស្រ្តីដែលស្មោះត្រង់ ៖ ម៉ាថាយ ២៨:១–១០

  2. ពួកសិស្សពីរនាក់នៅលើផ្លូវទៅទីក្រុងអេម៉ោស ៖ លូកា ២៤:១៣–៣៥

  3. ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ៖ យ៉ូហាន ២០:១១–១៨

  4. ថូម៉ាស ៖ យ៉ូហាន ២០:២៤–២៩

  • តើអ្នកបានរៀនអ្វីខ្លះដែលអាចពង្រឹងសេចក្តីជំនឿរបស់អ្នកថាព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់នៅ ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះចេញពីការប្រាស្រ័យទាក់ទងរបស់ទ្រង់ជាមួយបុគ្គលនេះ ឬបុគ្គលទាំងនេះ ?

សាក្សីក្នុងព្រះគម្ពីរផ្សេងទៀត

ទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះអាចត្រូវបានពង្រឹងបន្ថែមទៀតដោយការសិក្សាសាក្សីបន្ថែមទៀតនៅក្នុងព្រះគម្ពីរផ្សេងទៀត ។ សូមសិក្សាវគ្គបទគម្ពីរខាងក្រោមនេះយ៉ាងហោចណាស់មួយ ។ បន្ទាប់មក សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរពីរដែលមានបន្ទាប់មក ព្រមទាំងគំនិត និងចំណាប់អារម្មណ៍ផ្សេងទៀតដែលអ្នកអាចទទួលបាន ។

សូមចំណាំថា វគ្គនីមួយៗនៃវគ្គបទគម្ពីរទាំងនេះមានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាធ្វើការអញ្ជើញពួកគេឲ្យគូសចំណាំវគ្គបទគម្ពីរទាំងនេះតាមរបៀបជាក់លាក់មួយដើម្បីពួកគេអាចកំណត់វាថាជាវគ្គបទគម្ពីរចំណេះចំណាន ។

  1. ប្រជាជននៅទ្វីបអាមេរិកសម័យបុរាណមិនយូរប៉ុន្មានបន្ទាប់ពីការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ៖ នីហ្វៃទី ៣ ១១:៨–១៧

  2. យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១៩–២៤

  • តើអ្វីដែលអ្នកបានអានអាចពង្រឹងជំនឿរបស់អ្នកថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់នៅដោយរបៀបណា ?

  • តើការយល់ដឹងបន្ថែមអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអ្នកបានទទួល ?

សាក្សីសម័យទំនើប

មធ្យោបាយសំខាន់មួយទៀតដើម្បីពង្រឹងទីបន្ទាល់របស់អ្នកថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ គឺតាមរយៈការសិក្សាទីបន្ទាល់នៃ « ពួកសាក្សីពិសេសអំពីព្រះនាមនៃព្រះគ្រីស្ទនៅពេញសព្វក្នុងពិភពលោក » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៣ ) ជាពួកសាវកដែលបានតែងតាំងនៅសម័យរបស់យើង ។

សូមពិចារណាជំនួសសេចក្តីថ្លែងការណ៍មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ខាងក្រោមជាមួយនឹងទីបន្ទាល់របស់សាវកដែលមានជីវិតរស់នៅផ្សេងទៀត ។

អ្នកអាចនឹងចង់មើលវីដេអូ « Come unto Me » ( ចាប់ពីលេខកូដម៉ោង ១៦:១៨ ដល់ ១៦:៤៧ ) និងវីដេអូ « The Only True God and Jesus Christ Whom He Hath Sent » ( ២:២៦ ) វីដេអូទាំងពីរនេះមាននៅលើគេហទំព័រ ChurchofJesusChrist .org ។ ឬអានសេចក្ដីថ្លែងការណ៍របស់ប្រធាន អាវរិង និងអែលឌើរ ហូឡិន ដែលជាសាក្សីសម័យទំនើបពីររូបរបស់ព្រះយេស៊ូវគ្រីស្ទ ។

17:36

ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានមានប្រសាសន៍ ៖

Official Portrait of President Henry B. Eyring taken March 2018.

ខ្ញុំជាសាក្សីម្នាក់អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យ៉ាងប្រាកដដូចជាខ្ញុំបាននៅទីនោះនាល្ងាចនោះជាមួយនឹងសិស្សទាំងពីរនាក់ក្នុងផ្ទះតាមផ្លូវទៅភូមិអេម៉ោសដូច្នោះដែរ ។ ខ្ញុំដឹងថា ព្រះមានព្រះជន្មរស់យ៉ាងប្រាកដដូចយ៉ូសែប ស្ម៊ីធដែរ ពេលលោកបានឃើញព្រះវរបិតា និងព្រះរាជបុត្រាក្នុងសសរពន្លឺនៃពេលព្រឹកដ៏ភ្លឺត្រចះត្រចង់មួយក្នុងព្រៃនៅភូមិប៉ាលម៉ៃរ៉ា ។

នេះជាសាសនាចក្រពិតនៃព្រះយេស៊ូវគ្រីស្ទ ។

( ហិនរី ប៊ី អាវរិង « Come unto Me » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ២៥ )

The resurrected Jesus Christ emerging from the Garden Tomb. Christ is portrayed stepping out of the tomb. He is depicted wearing white robes. Flowers are blooming near the entrance to the tomb.

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់ ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺពិតជាព្រះរាជបុត្រាដ៏មានព្រះជន្មរស់នៃព្រះដ៏មានព្រះជន្មរស់នៃយើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់ត្រូវបានប្រោសឲ្យរស់ឡើងវិញពីផ្នូរ ហើយបន្ទាប់ពីការឡើងទៅគាល់ព្រះវរបិតារបស់ទ្រង់ ដើម្បីបញ្ចប់ដំណើរការនៃការមានព្រះជន្មឡើងវិញនោះ ទ្រង់បានបង្ហាញព្រះកាយមកម្តងហើយម្តងទៀតដល់សិស្សរាប់រយនាក់នៅក្នុងពិភពលោកចាស់ ហើយនិងក្នុងពិភពលោកថ្មី ។ ខ្ញុំដឹងថា ទ្រង់គឺជាព្រះដ៏វិសុទ្ធនៃអ៊ីស្រាអែល ជាព្រះមែស៊ី ដែលនៅថ្ងៃណាមួយនឹងយាងមកម្តងទៀតក្នុងសិរីល្អចុងក្រោយ ដើម្បីសោយរាជ្យនៅលើផែនដីជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងជាស្តេចលើអស់ទាំងស្តេច ។

( ជែហ្វ្រី អ័រ ហូឡិន « The Only True God and Jesus Christ Whom He Hath Sent » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤២ )

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះបានប្រទានដល់យើងនូវសាក្សីសម័យទំនើបបន្ថែមលើសាក្សីពីបុរាណរបស់ទ្រង់ ?

សាក្សីរបស់អ្នក

សូមអាន យ៉ូហាន ២០:២៩ ដោយស្វែងរកការពិតដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនថូម៉ាសអំពីការទទួលបានទីបន្ទាល់ ។

  • តើខគម្ពីរនេះបង្រៀនអ្នកអ្វីខ្លះអំពីការបង្កើនទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ?

សេចក្តីពិតមួយ ដែលយើងអាចរៀនបានពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងខនេះគឺថា យើងទទួលបានពរជ័យសម្រាប់ការជ្រើសរើសជឿថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មនៅរស់ ទោះបីយើងមិនបានឃើញទ្រង់ក៏ដោយ

សូមប្រើពេលដែលនៅសេសសល់នៅក្នុងមេរៀននេះ ដើម្បីផ្តល់ឱកាសឲ្យសិស្សថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះដ៏មានព្រះជន្មរស់ ។ សូមជ្រើសរើសពីសំណួរដែលបានណែនាំខាងក្រោម ឬប្រើវិធីផ្សេងទៀតដើម្បីជួយសិស្សឲ្យសញ្ជឹងគិត និងចែកចាយសាក្សីរបស់ពួកគេ ។

សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរទីបន្ទាល់របស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬច្រៀងទំនុកតម្កើងឮៗទាំងអស់គ្នាក្នុងថ្នាក់ មុននឹងចែកចាយទីបន្ទាល់របស់ពួកគេ ។

សូមបន្ថែមសាក្សីផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះអង្គសង្គ្រោះទៅនឹងអ្វីៗដែលអ្នកបានសិក្សានៅថ្ងៃនេះ ។ ជាមធ្យោបាយមួយក្នុងការធ្វើដូចនេះ សូមពិចារណាកត់ត្រាចម្លើយចំពោះសំណួរដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើភស្ដុតាងអ្វីខ្លះដែលអ្នកបានឃើញក្នុងជីវិតរបស់អ្នក និងក្នុងជីវិតអ្នកដទៃថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់នៅ ?

  • តើពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធធ្វើជាសាក្សីដល់អ្នកអំពីភាពពិតនៃព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្នកនឹងផ្តល់ដំបូន្មានអ្វីដល់អ្នកដែលមិនទាន់ប្រាកដថា ពួកគេជឿថាព្រះអង្គសង្គ្រោះមានព្រះជន្មរស់នៅនៅឡើយ ?

វិចារណកថា និង ព័ត៌មានសាច់រឿង

ហេតុអ្វីបានជាមានរបួសពីការឆ្កាងលើព្រះកាយរបស់ព្រះយេស៊ូវដែលបានមានព្រះជន្មរស់ឡើងវិញ ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសរសេរ ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ទោះជាអំណាចនៃការមានព្រះជន្មរស់ឡើងវិញអាចត្រូវបានស្ដារឡើងទាំងស្រុងក្ដី—ហើយពិតណាស់ នៅថ្ងៃណាមួយវានឹងមកដល់—ហើយបានធ្វើឲ្យស្នាមរបួសដោយសារតែការឆ្កាងបានជាសះស្បើយក្ដី ប៉ុន្តែព្រះគ្រីស្ទបានជ្រើសរើសដើម្បីរក្សាស្នាមរបួសទាំងនោះក្នុងគោលបំណងមួយ រួមបញ្ចូលទាំងការបង្ហាញព្រះកាយរបស់ទ្រង់នៅថ្ងៃចុងក្រោយផងដែរ នៅពេលទ្រង់នឹងបង្ហាញស្នាមទាំងនោះ ហើយបើកសម្ដែងថា ទ្រង់បានរងរបួស ‹ នៅក្នុងផ្ទះរបស់មិត្តសំឡាញ់ [ ទ្រង់ ] › [ សាការី ១៣:៦ ; សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៥២ ] ។

ស្នាមរបួសនៅលើព្រះហស្ដ ព្រះបាទា និងនៅចំហៀងទ្រង់គឺជាសញ្ញាថា នៅក្នុងជីវិតរមែងស្លាប់រឿងដ៏ឈឺចាប់បានកើតឡើង សូម្បីតែចំពោះបុគ្គលបរិសុទ្ធ ហើយល្អឥតខ្ចោះ ជាសញ្ញាថា ការឈឺចាប់ដ៏ខ្លាំង ពុំមែន មានន័យថា ព្រះពុំស្រឡាញ់យើងនោះឡើយ ។ វាគឺជាការពិតដ៏សំខាន់ ហើយពោរពេញដោយសេចក្ដីសង្ឃឹមមួយថា ព្រះគ្រីស្ទដែល បានរងរបួស ពិតជាបានយាងមកសង្គ្រោះយើងប្រាកដមែន ។

( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥៨–៥៩ )

យ៉ូហាន ២០:១៧ ។ តើព្រះអង្គសង្គ្រោះមានន័យយ៉ាងណា ពេលទ្រង់បានបង្គាប់ឲ្យម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា « កុំពាល់ [ ទ្រង់ ] » ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Head and shoulders portrait of Elder Bruce R. McConkie.

កំណែរបស់ស្តេចជេមស៍ ដកស្រង់ព្រះបន្ទូលរបស់ព្រះយេស៊ូវដែលមានបន្ទូលថា « កុំពាល់ខ្ញុំ » ។ ការបកប្រែដោយយ៉ូសែប ស្ម៊ីធសរសេរថា « កុំប៉ះខ្ញុំ » ។ ការបកប្រែផ្សេងទៀតពីភាសាក្រិកបកស្រាយវគ្គបទគម្ពីរនេះថាជា « កុំនៅជាប់នឹងខ្ញុំ » ឬ « កុំប៉ះខ្ញុំ » ។ អ្នកខ្លះផ្តល់អត្ថន័យថា « កុំនៅជាប់នឹងខ្ញុំទៀតឡើយ » ឬ « កុំពាល់ខ្ញុំទៀតឡើយ » ។ អ្នកខ្លះនិយាយអំពីការឈប់កាន់ទ្រង់ ឬនៅជាប់នឹងទ្រង់ ដោយបញ្ជាក់ថា ម៉ារាបានកាន់ទ្រង់រួចហើយ ។ មានហេតុផលត្រឹមត្រូវសម្រាប់ការសន្មតថាគំនិតដែលបានបញ្ជូនទៅកាន់ម៉ារាដោយព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញគឺមានឥទ្ធិពលបែបនេះ ៖ « អ្នកមិនអាចពាល់ខ្ញុំនៅទីនេះបានទេ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ » ។

( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី The Mortal Messiah: From Bethlehem to Calvary [ ឆ្នាំ ១៩៨១ ] ៤:២៦៤ )

តើមានវីដេអូអ្វីខ្លះដែលអាចជួយខ្ញុំឲ្យមើលឃើញពីដំណើររឿងនៃការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញបាន ?

អ្នកប្រហែលជាចង់មើលវីដេអូដូចខាងក្រោមនេះ ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ៖« Jesus Is Resurrected » ( ៤:០៥ )

2:3

« Christ Appears on the Road to Emmaus » ( ៣:៣២ )

3:34

« Blessed Are They That Have Not Seen, and Yet Have Believed » ( ២:២៩ )

2:3

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសចាប់ផ្តើមមេរៀន

ដើម្បីចាប់ផ្តើមមេរៀន សូមពិចារណាសុំឲ្យសិស្សម្នាក់ចែកចាយឈ្មោះមនុស្សដែលពួកគេស្គាល់ច្បាស់ ប៉ុន្តែជាអ្នកដែលសិស្សក្នុងថ្នាក់ និងគ្រូបង្រៀនមិនដែលជួប ។ បន្ទាប់មក សូមសម្តែងធ្វើជាមានការសង្ស័យអំពីការមានជីវិតរបស់បុគ្គលនេះ ។ សូមសួរសំណួរសិស្សដូចតទៅនេះ ៖ តើមាននរណាផ្សេងទៀតក្នុងថ្នាក់នេះដែលអាចបញ្ជាក់ថាបុគ្គលនេះរស់នៅដែរឬទេ ? ប្រសិនបើពួកយើងគ្រប់គ្នាភាគច្រើនមិនយល់ស្របនឹងអ្វីដែលអ្នកបានប្រាប់យើង តើអ្នកនឹងចាប់ផ្តើមសង្ស័យថាបុគ្គលនេះរស់នៅដែរឬទេ ?

បន្ទាប់មក សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេនឹងឆ្លើយតបចំពោះនរណាម្នាក់ដែលសង្ស័យអំពីការមានព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ ។

ផ្លូវទៅកាន់ទីក្រុងអេម៉ោស

ប្រសិនបើការចំណាយពេលបន្ថែមទៀតអំពីដំណើររឿងនេះនៅក្នុង លូកា ២៤:១៣–៣៥ នឹងមានអត្ថប្រយោជន៍ដល់សិស្ស សូមពិចារណាសួរសំណួរដូចខាងក្រោមនេះ ៖

  • ហេតុអ្វីបានជាព្រះអង្គសង្គ្រោះនឹងប្រើព្រះគម្ពីរដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីបេសកកម្មរបស់ទ្រង់ ?

  • តើខគម្ពីរអ្វីខ្លះដែលអ្នកអាចប្រើដើម្បីជួយមិត្តម្នាក់ឲ្យយល់កាន់តែច្បាស់អំពីបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ?

  • តើពួកសិស្សពិពណ៌នាអំពីអារម្មណ៍របស់ពួកគេ ដូចបានកត់ត្រានៅក្នុង ខទី ៣២ ដោយរបៀបណា ? តើអ្វីទៅដែលបាននាំឲ្យសិស្សមានអារម្មណ៍ដែលពួកគេមាននោះ ? តើអ្នកនឹងពិពណ៌នាអំពីការបំផុសគំនិតដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេច ?

  • ហេតុអ្វីបានជាវាសំខាន់ដែលពួកសិស្សបានទទួលស្គាល់ព្រះអង្គសង្គ្រោះ « ទ្រង់កាច់នំបុ័ងឲ្យ » ? ( ខទី ៣៥ ) ។ តើការណ៍នេះអនុវត្តចំពោះជីវិតយើងយ៉ាងដូចម្ដេច ?

ការជ្រើសរើសជឿ

សូមអញ្ជើញសិស្សឲ្យអាន យ៉ូហាន ២០:១–៨ ដោយរកមើលអ្វីដែលយ៉ូហានបានធ្វើ បន្ទាប់ពីបានឮអំពីបទពិសោធន៍របស់ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ។ ( សូមចំណាំថា យ៉ូហានសំដៅលើខ្លួនគាត់ថាជា « សិស្សម្នាក់ទៀត » នៅទូទាំងវគ្គបទគម្ពីរនេះ ) ។

សូមអញ្ជើញសិស្សឲ្យប្រៀបធៀបប្រតិកម្មរបស់យ៉ូហានដែលបានកត់ត្រានៅក្នុង យ៉ូហាន ២០:៨ ចំពោះសេចក្តីថ្លែងការណ៍របស់ថូម៉ាស ដែលបានកត់ត្រានៅក្នុង យ៉ូហាន ២០:២៤–២៥ ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ៖

  • តើមានរឿងអ្វីខ្លះដែលអ្នកជឿដោយមិនចាំបាច់ត្រូវការភស្តុតាងជាក់ស្ដែង ?

  • តើអ្នកបានទទួលពរជ័យតាមរបៀបណាខ្លះសម្រាប់ការជ្រើសរើសជឿដោយគ្មានភស្តុតាងជាក់ស្តែងនោះ ? ( សូមមើល យ៉ូហាន ២០:២៩ ) ។

  • តើអ្នកអាចពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើរឿងពិតដែលអ្នកមិនទាន់អាចមើលឃើញនៅឡើយដោយរបៀបណា ? ( សូមមើល អាលម៉ា ៣២:១៦–២១ ; អេធើរ ១២–៦ ) ។