ថ្នាក់​សិក្ខាសាលា
លូកា ២៤:១–១២, ៣៦–៤៨


លូកា ២៤:១–១២, ៣៦–៤៨

ដំណើរមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ

Jesus Christ’s empty tomb - set at Goshen, Utah

បន្ទាប់ពីការបញ្ចុះសពរបស់ព្រះអង្គសង្គ្រោះ សិស្សដ៏ស្មោះត្រង់បាននាំគ្រឿងទេសទៅផ្នូរ ។ ជំនួសឲ្យការរកឃើញព្រះសពរបស់ព្រះអង្គសង្គ្រោះ ពួកគេបានរកឃើញផ្នូរដែលគ្មានព្រះសពទៅវិញ ។ ទេវតាបានប្រកាសថា ព្រះអម្ចាស់បានមានព្រះជន្មរស់ឡើងវិញហើយ ។ ក្រោយមកនៅល្ងាចនោះ ពេលពួកសិស្សមកជុំគ្នា ទ្រង់បានបង្ហាញព្រះកាយដល់ពួកគេ ហើយបង្ហាញព្រះកាយដែលបានរស់ឡើងវិញរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យបង្កើនការយល់ដឹងរបស់អ្នកអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលវាមានឥទ្ធិពលលើជីវិតរបស់អ្នក ។

ការប្រើប្រាស់រូបភាព ។ រូបភាពនានាអាចជួយសិស្សឲ្យមើលឃើញនឹងភ្នែក វិភាគ ហើយយល់អំពីបទគម្ពីរ ជាពិសេសនៅពេលរូបភាពទាំងនោះត្រូវបានប្រើប្រាស់ដើម្បីជំរុញឲ្យមានការពិភាក្សាមួយ ។ នៅពេលប្រើរូបភាព សូមប្រាកដថា វាជួយជំរុញដល់គោលបំណងនៃមេរៀន ជាជាងការរំខានចំពោះមេរៀនទៅវិញ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិត និងពិចារណាលើការរាយបញ្ជីនូវអ្វីដែលពួកគេដឹងអំពីការមានព្រះជន្មរស់ឡើងវិញ និងមូលហេតុដែលការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះមានសារៈសំខាន់ចំពោះពួកគេផ្ទាល់ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ដំណើរមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ

សូមពិនិត្យមើលរូបភាពនៃផ្នូរដែលគ្មានព្រះសពរបស់ព្រះយេស៊ូវគ្រីស្ទ ដែលមាននៅដើមមេរៀននេះ ហើយសញ្ជឹងគិតពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ។

  • តើរូបភាពនេះមានអត្ថន័យយ៉ាងណាដែរចំពោះអ្នក ?

សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកដឹងអំពីដំណើររស់ឡើងវិញ និងឥទ្ធិពលរបស់វានៅក្នុងជីវិតរបស់អ្នក ដោយឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ អ្នកនឹងមានឱកាសពិនិត្យមើលសំណួរទាំងនេះឡើងវិញនៅចុងបញ្ចប់ការសិក្សារបស់អ្នកនៅថ្ងៃនេះ ។

សូមពិចារណាបង្ហាញសំណួរខាងក្រោមនេះដើម្បីឲ្យសិស្សឆ្លើយតប ។ សិស្សនឹងយោងទៅលើសំណួរដូចគ្នាទាំងនេះ បន្ទាប់ពីពួកគេទទួលបានបទពិសោធន៍នៅក្នុងមេរៀននេះ ពេលសញ្ជឹងគិតពីការយល់ដឹងដែលបានកើនឡើងរបស់ពួកគេ ។ ដូច្នេះហើយ ពួកគេប្រហែលជាចង់ឆ្លើយតបនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។

  • តើអ្នកដឹងអ្វីខ្លះអំពីការរស់ឡើងវិញ ?

  • តើចំណេះដឹង និងជំនឿរបស់អ្នកអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះមានឥទ្ធិពលលើអ្នកផ្ទាល់យ៉ាងដូចម្ដេច ?

ប្រសិនបើសិស្សបានចូលរួមក្នុងការរៀបចំរបស់សិស្ស សូមអញ្ជើញពួកគេឲ្យយោង និងចែកចាយព័ត៌មាននោះនៅចំណុចនេះ ( ប្រសិនបើពួកគេគិតថាចង់ធ្វើ ) ។

បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទបានស្ម័គ្រព្រះទ័យថ្វាយព្រះជន្មទ្រង់លើឈើឆ្កាង ព្រះសពទ្រង់ត្រូវបានគេយកចុះ ហើយរុំដោយក្រណាត់ទេសឯកស្អាត ហើយដាក់ក្នុងផ្នូរ ។ បន្ទាប់ពីថ្ងៃឈប់សម្រាក ម៉ារា អ្នកស្រុកម៉ាក់ដាឡា និងស្ត្រីស្មោះត្រង់ពីរបីនាក់ទៀតបានត្រឡប់ទៅផ្នូរវិញនៅពេលព្រឹកព្រលឹម ( សូមមើល លូកា ២៤:១០ ; យ៉ូហាន ២០:១១–១៨ ) ។

សូមអាន លូកា ២៤:១–១២ ដោយរកមើលអ្វីដែលពួកគេបានរកឃើញ និងបានរៀន ពេលនៅឯផ្នូររបស់ព្រះអង្គសង្គ្រោះ ។

  • តើអ្នកគិតថាពួកសិស្សកំពុងគិត និងមានអារម្មណ៍យ៉ាងណាបន្ទាប់ពីអ្វីដែលពួកគេបានឃើញ និងឮ ?

ភ្លាមៗបន្ទាប់ពីបទពិសោធន៍នេះ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់សិស្សពីរនាក់នៅតាមផ្លូវទៅអេម៉ោស ( សូមមើល លូកា ២៤:១៣–៣២ ) ។ ពួកគេបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីចែកចាយបទពិសោធន៍របស់ពួកគេជាមួយនឹងពួកសាវក ( សូមមើល លូកា ២៤:៣៣–៣៥ ) ។

នៅក្នុងមេរៀនក្រោយ សិស្សនឹងសិក្សាដំណើររឿងបន្ថែមទៀតអំពីសាក្សីម្នាក់ៗនៃដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងមេរៀននេះ ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការសិក្សាលម្អិតបន្ថែមទៀត ពីដំណើររឿងរបស់ព្រះយេស៊ូវដែលបង្ហាញព្រះកាយនៅលើផ្លូវទៅកាន់អេម៉ោសក្នុង លូកា ២៤:១៣–៣៥ សូមពិចារណាប្រើប្រាស់សកម្មភាពរៀនសូត្របន្ថែម « ផ្លូវទៅកាន់អេសម៉ោស » ចេញពីមេរៀន « ម៉ាថាយ ២៨; លូកា ២៤; យ៉ូហាន ២០ » ។

សូមអាន លូកា ២៤:៣៦–៤៨ ដោយរកមើលអ្វីដែលបានកើតឡើង នៅពេលដែលពួកសិស្សរបស់ព្រះយេស៊ូវបានប្រមូលផ្តុំគ្នាពិភាក្សាអំពីការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះដែលបានមានព្រះជន្មរស់ឡើងវិញ ។

អ្នកក៏អាចពិចារណាមើលវីដេអូ « The Risen Lord Appears to the Apostles » ( ២:១៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ។

2:19
  • តើអ្វីដែលលេចធ្លោចំពោះអ្នកនៅក្នុងខគម្ពីរទាំងនេះ ចេញពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះទៅកាន់សិស្សរបស់ទ្រង់ ?

វាប្រហែលជាមានសារៈប្រយោជន៍ក្នុងការសួរសំណួរបន្ថែមដូចតទៅនេះ ៖ ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះនឹងអញ្ជើញពួកគេឲ្យមើលទ្រង់ ហើយប៉ះទ្រង់ មុនពេលទ្រង់ចែកចាយសារលិខិតរបស់ទ្រង់ជាមួយពួកគេ ? តើអ្នកគិតថាសិស្សរបស់ទ្រង់មានអារម្មណ៍យ៉ាងណា ឬបានរៀនអ្វីខ្លះពីបទពិសោធន៍នេះ ?

  • ហេតុអ្វីបានជាអ្នកគិតថា ពាក្យដំបូងមួយចំនួនដែលព្រះអង្គសង្គ្រោះបានមានបន្ទូលទៅពួកគេគឺ « សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តចុះ » ? ( លូកា ២៤:៣៦ ) ។

  • តើអ្នករៀនអ្វីខ្លះពីខគម្ពីរទាំងនេះអំពីនរណាជាព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់ចង់ឲ្យសិស្សរបស់ទ្រង់យល់ ?

ការបង្កើនការយល់ដឹងរបស់អ្នកអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ

សេចក្តីពិតមួយដែលយើងរៀនពីខគម្ពីរទាំងនេះគឺថា ព្រះយេស៊ូវគ្រីស្ទមានព្រះកាយរស់ឡើងវិញជាសាច់ និងឆ្អឹង

  • តើការមានព្រះជន្មរស់ឡើងវិញមានន័យដូចម្តេច ?

ប្រសិនបើសិស្សត្រូវការជំនួយក្នុងការស្វែងរកអត្ថន័យនៃការមានព្រះជន្មរស់ឡើងវិញនោះ សូមចែកចាយនូវនិយមន័យដូចខាងក្រោមនេះ ។

ដំណើររស់ឡើងវិញ « ដែលជាការរួបរួមជាថ្មីនូវរូបកាយខាងវិញ្ញាណទៅនឹងរូបកាយខាងសាច់ឈាម ដែលមានសាច់ និងឆ្អឹង បន្ទាប់ពីបានស្លាប់ទៅហើយ » គឺអាចធ្វើទៅបានសម្រាប់យើងម្នាក់ៗ ដោយសារព្រះយេស៊ូវគ្រីស្ទ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « រស់ឡើងវិញ, ដំណើររស់ឡើងវិញ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ដោយសារដង្វាយធួន និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានធ្វើឲ្យយើងអាចរស់នៅ និងប្រែក្លាយដូចជាទ្រង់បាន ។

សូមសញ្ជឹងគិតអំពីសំណួរទាំងឡាយដែលអ្នកមានអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ និងអត្ថន័យរបស់វានៅក្នុងជីវិតរបស់អ្នក ។ សំណួរមួយចំនួនដែលអ្នកប្រហែលជាមានអំពីគោលលទ្ធិនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះត្រូវបានរៀបរាប់ដូចខាងក្រោមនេះ ។ សូមសរសេរសំណួរខាងក្រោមទាំងនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • ហេតុអ្វីបានជាវាសំខាន់ថាព្រះយេស៊ូវគ្រីស្ទមានព្រះកាយជាសាច់ និងឆ្អឹង ?

  • តើអ្វីជាសារៈសំខាន់នៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់ខ្ញុំ ?

សូមជួយសិស្សឲ្យយល់ពីតម្លៃក្នុងការរៀនសួរសំណួរ តាមរយៈការសួរសំណួរតាមដានបន្តដូចជា « តើការយល់ដឹងអំពីចម្លើយចំពោះការមានព្រះជន្មរស់ឡើងវិញមានឥទ្ធិពលលើអ្នកយ៉ាងដូចម្តេច ? » « តើការចំណាយពេលសញ្ជឹងគិត និងសរសេរសំណួរអាចមានឥទ្ធិពលលើការសិក្សារបស់អ្នកដោយរបៀបណា ? » និង « តើការសួរសំណួរនេះអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? »

សូមលើកទឹកចិត្តសិស្សឲ្យមានភាពច្នៃប្រឌិតក្នុងវិធីសាស្រ្តរបស់ពួកគេចំពោះសំណួរទាំងនេះ ។ របៀបមួយអាចជាការអញ្ជើញសិស្សឲ្យគិតពីការសរសេរសំណួររបស់ពួកគេថាដូចជាការបង្កើតកម្រងសំណួរ ដែលអាចផ្លាស់ប្តូរជាមួយអ្នកផ្សេងទៀតបានដើម្បីស្វែងរកចម្លើយ ។

របៀបមួយដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់យើងគឺដោយការស្វែងរកអ្វីដែលព្យាការី និងសាវករបស់ព្រះអម្ចាស់បានបង្រៀន ។ ខាងក្រោមនេះគឺជាការបង្រៀនមួយចំនួនមកពី អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ នៅពេលអ្នកសិក្សាពាក្យពេចន៍ទាំងនេះ សូមរកមើលចម្លើយចំពោះសំណួរមួយចំនួនរបស់អ្នក ។ សូមពិចារណាផងដែរអំពីការស្វែងរកពាក្យពេចន៍បន្ថែមនានាមកពីអ្នកបម្រើដែលបានតែងតាំងរបស់ព្រះអម្ចាស់ ដែលអាចជួយអ្នកបាន ។

15:42
Portrait of Elder D. Todd Christofferson. Photographed in March 2020.

សូមគិតបន្តិចពីអត្ថន័យពិតនៃដំណើររស់ឡើងវិញក្នុងការដោះស្រាយនៅទីបញ្ចប់ពីអត្តសញ្ញាណពិតរបស់ព្រះយេស៊ូវនៃណាសារ៉ែត និងការប្រឆាំងខាងចិត្តវិទ្យា និងសំណួរនៃជីវិត ។ បើព្រះយេស៊ូវពិតជាមានព្រះជន្មរស់ឡើងវិញមែន វាចាំបាច់ត្រូវជឿថា ទ្រង់ជាសភាវៈអាទិទេព ។ គ្មានមនុស្សលោកណាម្នាក់មានអំណាចដោយខ្លួនឯងដើម្បីមានជីវិតម្ដងទៀត ក្រោយពីការស្លាប់នោះឡើយ ។ ដោយសារទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះព្រះយេស៊ូវមិនមែនត្រឹមតែជាជាងឈើ គ្រូបង្រៀន គ្រូគង្វាល ឬព្យាការីម្នាក់នោះទេ ។ ដោយសារទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះព្រះយេស៊ូវត្រូវតែជាព្រះមួយអង្គ គឺព្រះរាជបុត្រាតែមួយគត់របស់ព្រះវរបិតា ។

ហេតុដូច្នេះហើយ អ្វីដែលទ្រង់បង្រៀនគឺពិត ព្រះពុំកុហកឡើយ ។

ហេតុដូច្នេះហើយ ទ្រង់ជាព្រះបង្កបង្កើតផែនដី ដូចទ្រង់មានបន្ទូលហើយ ។

ហេតុដូច្នេះហើយ ស្ថានសួគ៌ និងស្ថាននរកមានពិតមែន ដូចទ្រង់ត្រាស់បង្រៀនហើយ ។

ហេតុដូច្នេះហើយ មានពិភពវិញ្ញាណដែលទ្រង់បានយាងទៅបន្ទាប់ពីការសុគត ។

ហេតុដូច្នេះហើយ ទ្រង់នឹងយាងមកម្ដងទៀតដូចដែលទេវតាបានមានបន្ទូល ហើយ « សោយរាជ្យនៅលើផែនដីផ្ទាល់ » [ មាត្រានៃសេចក្ដីជំនឿ ១:១០ ] ។

ហេតុដូច្នេះហើយ មានដំណើររស់ឡើងវិញ និង ការជំនុំជម្រះចុងក្រោយដល់មនុស្សទាំងពួង ។

( ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៣ )

ប្រសិនបើពេលវេលាអនុញ្ញាត សូមពិចារណាមើលវីដេអូ « He Lives—Celebrate Easter Because Jesus Christ Lives » ( ២:២៦ ) ពេលអ្នករៀបចំឆ្លើយសំណួរដូចខាងក្រោមនេះ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

2:26
  • តើអ្នកនឹងបន្ថែមអ្វីទៅក្នុងចម្លើយរបស់អ្នកចំពោះសំណួរនៅដើមមេរៀន ?

  • តើអ្នកនឹងពន្យល់អំពីអត្ថន័យនៃការមានព្រះជន្មរស់ឡើងវិញទៅដល់អ្នកដែលមិនស្គាល់ពីការបង្រៀននេះយ៉ាងដូចម្ដេច ?

  • តើការយល់ដឹងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះមានឥទ្ធិពលលើការដឹងគុណ និងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?

សូមពិចារណាអនុញ្ញាតឲ្យអ្នកដែលចង់ចែកចាយឡើងបង្ហាញពីអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍នៅពេលពួកគេបានសិក្សា ហើយបញ្ចប់ដោយទីបន្ទាល់អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ និងឥទ្ធិពលរបស់វានៅក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

ហេតុអ្វីបានជាដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះខ្ញុំ ?

នៅក្នុងសុន្ទរកថារបស់លោក « What Has Our Savior Done for Us? » ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀនពីរបៀបដែលការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះមានឥទ្ធិពលយ៉ាងណាលើយើងម្នាក់ៗ ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥–៧៧ ) ។

12:44

សកម្មភាពរៀនសូត្របន្ថែម

ការបង្រៀននៃព្រះគម្ពីរមរមន

សូមពិចារណាសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ព្រះគម្ពីរមរមន ក្នុងការបន្ថែមដល់ការយល់ដឹងរបស់យើងអំពីដំណើររស់ឡើងវិញ ។ សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្តីយោងដូចជា ម៉ូសាយ ១៥:១៩–២០ ; ម៉ូសាយ ១៦:៧–៩ ; អាលម៉ា ១១:៤០–៤៤ និង មរមន ៩:១៣ ដោយរកមើលអ្វីដែលពួកគេបានរៀនអំពីការមានព្រះជន្មរស់ឡើងវិញ ។ សូមពិចារណាឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ដោយគូសបញ្ជាក់ពីអ្វីដែលយើងនឹងមិនដឹងអំពីដំណើររស់ឡើងវិញ បើគ្មានអំណោយទាននៃព្រះគម្ពីរមរមនទេនោះ ។