ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១១
យល់ និងអនុវត្ត
មេរៀននេះនឹងជួយអ្នកឲ្យពិនិត្យឡើងវិញនូវសេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយនិងជួយអ្នកឲ្យរៀនអនុវត្តសេចក្តីពិតទាំងនេះក្នុងស្ថានភាពផ្សេងៗ ។
សកម្មភាពរៀនសូត្រដែលអាចមាន
រំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
សូមចំណាយពេលខ្លះដើម្បីពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ តើវគ្គមួយណាដែលអ្នកស្គាល់ច្បាស់ ? តើវគ្គមួយណាដែលអ្នកស្គាល់មិនសូវច្បាស់ ?
-
តើសេចក្ដីពិតអ្វីខ្លះដែលវគ្គបទគម្ពីរទាំងនេះបង្រៀនដែលមានអត្ថន័យជាពិសេសចំពោះអ្នក ?
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
« ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ | |
« បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណនោះ គ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។ | |
« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។ | |
« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ » ។ | |
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។ | |
ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។ | |
« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។ | |
« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ។… ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។ | |
ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។ | |
« នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ » ។ | |
« ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។ |
របៀបមួយដើម្បីចងចាំសេចក្តីពិតនៅក្នុងព្រះគម្ពីរគឺត្រូវធ្វើឲ្យវាទាក់ទងទៅនឹងវត្ថុប្រចាំថ្ងៃ ។ សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិពីរ ហើយពិនិត្យមើលឃ្លាគន្លឹះដែលទាក់ទងនឹងឃ្លានីមួយៗឡើងវិញ ។ បន្ទាប់មក សូមធ្វើដូចខាងក្រោមជាមួយវគ្គបទគម្ពីរនីមួយៗ ៖
-
សូមគូរ ឬថតរូបវត្ថុដែលអ្នកមានអារម្មណ៍ថាទាក់ទងនឹងឃ្លាគន្លឹះក្នុងវគ្គនេះ ។ ( ឧទាហណ៍ សម្រាប់ ម៉ាថាយ ៥:១៤–១៦ អ្នកអាចគូរ ឬថតរូបពន្លឺមួយបាន ) ។
-
សូមសរសេរការពន្យល់ខ្លីៗអំពីរបៀបដែលវត្ថុនេះទាក់ទងនឹងសេចក្ដីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរ ។
ការភ្ជាប់សេចក្ដីពិតទៅនឹងជីវិតរបស់យើង
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនសេចក្ដីពិតដែលអាចជួយយើងឲ្យអនុវត្តតាមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងឡាយបាន ។ គាត់បានបង្រៀនថា គោលការណ៍នៃដំណឹងល្អ « [ បាន ] ផ្ដល់ទស្សនវិស័យដ៏មានតម្លៃអំពីសេចក្ដីពិតដ៏អស់កល្ប កាលយើងឆ្លងកាត់កាលៈទេសៈ ឧបសគ្គ ការសម្រេចចិត្ត និងបទពិសោធន៍នៃជីវិតរមែងស្លាប់នេះផ្សេងៗគ្នា » ( « The Principles of My Gospel » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២៣–២៤ ) ។ គោលការណ៍ដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះអាចជួយយើងឲ្យដឹងពីរបៀបដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាច្រើនដែលអាចនឹងកើតឡើងក្នុងជីវិតរបស់យើង ។
សូមពិពណ៌នាអំពីស្ថានភាពដែលនរណាម្នាក់អាចអនុវត្តសេចក្តីពិតមួយ ចេញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកជ្រើសរើស ។ សូមពន្យល់ពីរបៀបដែលការអនុវត្តសេចក្តីពិតនោះអាចជួយបុគ្គលនោះឲ្យទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះ ។
ការសញ្ជឹងគិតអំពីសេចក្តីពិតរបស់ព្រះអង្គសង្គ្រោះ
សូមសញ្ជឹងគិតអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាគន្លឹះដែលបានបង្រៀនអំឡុងកន្លះឆ្នាំដំបូង ( សូមមើលតារាងដែលបង្ហាញនៅមុននេះបន្តិចនៅក្នុងមេរៀននេះ ) ។
សូមសរសេរសំបុត្រខ្លីមួយទៅកាន់នរណាម្នាក់ដែលនឹងចូលរៀនថ្នាក់សិក្ខាសាលានាពេលឆាប់ៗនេះ ហើយមិនដែលដឹងពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិឡើយ ។ សូមពន្យល់ពួកគេអំពីរបៀបដែលវគ្គបទគម្ពីរនឹងជួយពួកគេឲ្យស្គាល់ព្រះអង្គសង្គ្រោះកាន់តែច្បាស់ ហើយនឹងផ្តល់ចម្លើយដល់ពួកគេចំពោះសំណួរ និងបញ្ហាប្រឈមនានាដែលអាចនឹងកើតឡើងក្នុងជីវិតរបស់ពួកគេ ។ សូមពិចារណាអំពីការចែកចាយឧទាហរណ៍មួយអំពីពេលដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានទទួលពរជ័យដោយការដឹង និងចងចាំពីសេចក្តីពិតរបស់ព្រះអង្គសង្គ្រោះដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។