ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៧:២៤–៦៦; ម៉ាកុស ១៥:១៥–៣៨


ម៉ាថាយ ២៧:២៤–៦៦; ម៉ាកុស ១៥:១៥–៣៨

Jesus is on the cross between two malefactors, there is a crowd below that are watching. Outtakes include a sponge on a stick lifted up to Jesus by a Roman soldier, different views of the three me on the crosses, soldiers gambling and parting his clothes, Jesus walking wearing crown of thorns and covered in blood, and Caiaphas.

ខណៈពេលដែលព្រះអង្គសង្គ្រោះកំពុងជួបប្រទះនឹងការឈឺចាប់ដ៏ឃោរឃៅនៃការឆ្កាងនៅលើឈើឆ្កាង នោះពួកខ្មាំងសត្រូវបានចំអកឲ្យទ្រង់ ហើយប្រាប់ទ្រង់ឲ្យរំដោះព្រះកាយទ្រង់ចេញពីការធ្វើទារុណកម្មនេះទៅ ។ ប៉ុន្តែទ្រង់បានស៊ូទ្រាំដោយសុចរិត ដោយបន្តការរងទុក្ខរបស់ទ្រង់សម្រាប់យើង ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ និងដឹងគុណចំពោះការរងទុក្ខ និងការសុគតរបស់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង ដែលជាផ្នែកដ៏ចាំបាច់មួយនៃដង្វាយធួនរបស់ទ្រង់ ។

ការបង្រៀនដោយព្រះវិញ្ញាណ ។ ការបង្រៀនដោយព្រះវិញ្ញាណចាប់ផ្តើមដោយការរៀបចំមេរៀនពោរពេញដោយការគិតគូរ ។ សូមសិក្សាព្រះគម្ពីរ និងកម្មវិធីសិក្សាប្រកបដោយការអធិស្ឋាន ហើយធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបត់បែនកម្មវិធីសិក្សាទៅតាមតម្រូវការរបស់សិស្ស ។ លើសពីនេះ សូមព្យាយាមបើកចិត្តទទួល និងធ្វើតាមចំណាប់អារម្មណ៍ពីព្រះវិញ្ញាណ នៅពេលកំពុងបង្រៀន បើទោះបីជាត្រូវបង្វែរខុសពីគ្រោងមេរៀនក៏ដោយ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ម៉ាថាយ ២៧:៣៥–៥០ ឬសេចក្តីថ្លែងការណ៍ដោយប៊ីស្សព ហ្គែរ៉ល កូសសែ មកពីមេរៀននេះ ។ សូមឲ្យពួកគេមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយពីអត្ថន័យនៃការសុគតរបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកគេផ្ទាល់ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ព្រះយេស៊ូវគ្រីស្ទបានប្រទានព្រះជន្មទ្រង់សម្រាប់យើង

នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតពីអ្វីដែលអ្នកដឹងអំពីការសុគតរបស់ព្រះអង្គសង្គ្រោះ និងអារម្មណ៍របស់អ្នកចំពោះការសុគតរបស់ទ្រង់ ។ តើអ្នកជឿថា ទ្រង់បានសុគតដើម្បីសង្គ្រោះអ្នកដែរឬទេ ? បើអ្នកជឿ តើអ្នកអាចបង្ហាញការដឹងគុណរបស់អ្នកចំពោះពលិកម្មរបស់ទ្រង់ដោយរបៀបណា ? នៅពេលអ្នកសិក្សា សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យឆ្លើយសំណួរទាំងនេះ ។

ការឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ

បន្ទាប់ពីព្រះអង្គសង្គ្រោះត្រូវបានពួកសាសន៍យូដាកាត់ទោស ហើយបន្ទាប់មកដោយស្ដេចហេរ៉ូឌ និងលោកពីឡាត់ ទ្រង់ត្រូវបានគេវាយនឹងរំពាត់យ៉ាងឃោរឃៅ ហើយនាំទៅឆ្កាងនៅគាល់កូថា ( ក៏ត្រូវបានគេហៅថា កាលវ៉ារី ផងដែរ ) ។

សូមពិចារណាគូសចំណាំឃ្លា « គ្រាបានឆ្កាងទ្រង់ហើយ » នៅក្នុង ម៉ាថាយ ២៧:៣៥ ។ សូមអាន សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយBible Dictionary អត្ថបទក្រោមចំណងជើងថា « ឆ្កាង, ការឆ្កាង » ដើម្បីមើលថាតើការអនុវត្តនេះមានន័យយ៉ាងណា ។

Jesus Christ and the two thieves depicted during the Crucifixion. The Apostle John is standing below the cross of Christ. Mary, the mother of Christ is standing beside John. Two other women are kneeling at the base of the cross. There are Roman soldiers and Jews standing in the background.

សូមពិចារណាអានបទគម្ពីរខាងក្រោមនេះឲ្យឮៗដោយឲ្យសិស្សផ្ទៀងតាម ។ សិស្សដែលមានលទ្ធភាពក៏អាចត្រូវបានអញ្ជើញឲ្យជួយអានឮៗដែរ ។

សូមអានខគម្ពីរខាងក្រោមអំពីការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ។ សូមគូសសម្គាល់ព័ត៌មានលម្អិតដែលអ្នកមានអារម្មណ៍ថាមានសារៈសំខាន់ ។

  • ម៉ាថាយ ២៧:២៧–៣១ ។ ពួកទាហានរ៉ូមចំអកឲ្យព្រះអង្គសង្គ្រោះ ។

  • ម៉ាថាយ ២៧ ២៧:៣៥–៤៤ ។ គេចំអកដាក់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង ។

  • ម៉ាថាយ ២៧:៤៥–៤៦, ៥០ ។ ព្រះអង្គសង្គ្រោះបានរងទុក្ខ និងបានសុគតនៅលើឈើឆ្កាង ។ កំណត់ចំណាំ ៖ ព្រះយេស៊ូវត្រូវបានឆ្កាងនៅ « ពេលម៉ោងប្រាំបួនព្រឹក » ( សូមមើល ម៉ាកុស ១៥:២៥ ) ។ « ម៉ោងទីប្រាំមួយ » សំដៅទៅលើម៉ោង ១២:០០ ថ្ងៃត្រង់ « ម៉ោងទីប្រាំបួន » សំដៅទៅលើម៉ោង ៣:០០ រសៀល ។

ដើម្បីជួយអ្នកឲ្យស្រមៃមើលព្រឹត្តិការណ៍ទាំងនេះ អ្នកអាចមើល « Jesus Is Scourged and Crucified » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១:០៤ ដល់ ៤:៤៨ ។

Jesus Christ and the two thieves depicted during the Crucifixion. The Apostle John is standing below the cross of Christ. Mary, the mother of Christ is standing beside John. Two other women are kneeling at the base of the cross. There are Roman soldiers and Jews standing in the background.

ជម្រើសវីដេអូផ្សេងទៀតសម្រាប់ព្រឹត្តិការណ៍នេះគឺ « Finding Faith in Christ » ( ៣០:១១; សូមមើលចាប់ពីលេខកូដម៉ោង ២០:៤៤ ដល់ ២២:៤៥ ) ឬ « To This End Was I Born » ( ២៧:១១; សូមមើលចាប់ពីលេខកូដម៉ោង ១៧:០៣ ដល់ ២០:០៩ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។

27:12

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីមូលហេតុដែលព្រះអង្គសង្គ្រោះបានសួរថា « ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ? » ( ម៉ាថាយ ២៧:៤៦ ) ។

សូមមើល « None Were with Him » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៩:០០ ដល់ ១២:៤៦ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោម ។

2:3
Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ខ្ញុំសូមថ្លែងទីបន្ទាល់ដោយអស់ពីជំនឿនៃព្រលឹងរបស់ខ្ញុំថា … ព្រះវរបិតាដ៏ល្អឥតខ្ចោះមួយអង្គ ពុំ បានបោះបង់ចោលព្រះរាជបុត្រារបស់ទ្រង់នៅគ្រានោះឡើយ ។ ពិតណាស់ វាគឺជាជំនឿផ្ទាល់ខ្លួនរបស់ខ្ញុំថា នៅរាល់ការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ព្រះគ្រីស្ទ ព្រះវរបិតាពុំដែលធ្លាប់គង់នៅកាន់តែជិតនឹងព្រះរាជបុត្រារបស់ទ្រង់ជាងនៅគ្រាចុងក្រោយនៃការរងទុក្ខដ៏ឈឺចាប់ទាំងនេះឡើយ ។ ទោះយ៉ាងណាក៏ដោយ … ព្រះវរបិតាបានដកការលួងលោមនៃព្រះវិញ្ញាណរបស់ទ្រង់ចេញពីព្រះយេស៊ូវមួយរយៈខ្លី ដែលជាការគាំទ្រពីវត្តមានរបស់ព្រះអង្គផ្ទាល់ ។ ពិតប្រាកដណាស់វាជាកិច្ចតម្រូវ វាគឺជាស្នូលដ៏មានសារៈសំខាន់នៃដង្វាយធួន ដែលព្រះរាជបុត្រាដ៏ល្អឥតខ្ចោះអង្គនេះ ដែលពុំធ្លាប់មានព្រះបន្ទូលពីរឿងអាក្រក់ ឬធ្វើខុស ឬប៉ះនឹងរឿងដែលមិនស្អាតស្អំឡើយ អង្គទ្រង់ត្រូវតែស្គាល់ពីអារម្មណ៍ដែលមនុស្សទាំងអស់—គឺយើង គឺយើងទាំងអស់គ្នា—មាន នៅពេលយើងបានធ្វើអំពើបាបបែបនោះ ។ ដើម្បីឲ្យដង្វាយធួនរបស់ទ្រង់គ្មានទីបញ្ចប់ ហើយមានភាពអស់កល្ប ទ្រង់ត្រូវស្គាល់អារម្មណ៍ពីការការស្លាប់ខាងសាច់ឈាម និងខាងវិញ្ញាណថាតើសេចក្ដីស្លាប់មានសភាពបែបណា ដើម្បីញាណដឹងថាតើការបាត់បង់ព្រះវិញ្ញាណនៃព្រះ ការទុកឲ្យមានអារម្មណ៍ឯកោទាំងស្រុង ហើយអស់សង្ឃឹមនោះមានសភាពបែបណាដែរ ។

( ជែហ្រ្វី អ័រ ហូឡិន « None Were with Him » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៧–៨៨ )

  • តើអែលឌើរ ហូឡិន បានជួយអ្នកឲ្យយល់អ្វីខ្លះកាន់តែច្បាស់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍បំផុតអំពីព្រះយេស៊ូវគ្រីស្ទចេញពីព្រឹត្តិការណ៍ទាំងនេះ ? ហេតុអ្វីទៅ ?

សេចក្តីយោងបទគម្ពីរ

ព្រះអង្គសង្រ្គោះមានព្រះចេស្តាដើម្បីរំដោះអង្គទ្រង់ចេញពីបទពិសោធន៍ដែលប្រមាថ និងការឈឺចាប់ដ៏ឃោរឃៅនៅលើឈើឆ្កាងនេះបាន ( សូមមើល ម៉ាថាយ ២៦:៥២–៥៤ ) ប៉ុន្តែទ្រង់មិនបានធ្វើឡើយ ។

សូមអានបទគម្ពីរខាងក្រោមនេះយ៉ាងហោចណាស់បី ។ សូមពិចារណាបង្កើតតារាងដូចខាងក្រោម ដើម្បីរៀបចំគំនិត និងអារម្មណ៍របស់អ្នក ។ អ្នកក៏អាចភ្ជាប់ ឬពិនិត្យមើលវគ្គបទគម្ពីរទាំងនេះនៅសេចក្តីយោងបទគម្ពីរនៅ ម៉ាថាយ ២៧:២៦ ឬបង្កើតស្លាកដែលមានសេចក្តីយោងទាំងនេះដោយមានចំណងជើងដែលអ្នកជ្រើសរើសផងដែរ ។

សូមពិចារណាគូរតារាងខាងក្រោមនេះនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យធ្វើការជាគូៗ និងជាក្រុមតូចៗ ដើម្បីបំពេញតារាងនេះ ។

ហេតុអ្វីបានជាព្រះអង្គសង្គ្រោះសុខព្រះទ័យទទួលយកការឆ្កាង

ដោយសារតែទ្រង់បានសុខព្រះទ័យទទួលយកការឆ្កាងនេះហើយ ទើបមានពរជ័យជាច្រើនអាចកើតមានដល់យើង

គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:២

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៤០–៤២

រ៉ូម ៥:៦–៩

កូរិនថូស ទី២ ៥:២១

កូល៉ុស ១:២០

ពេត្រុស ទី១ ២:២៤

នីហ្វៃទី៣ ២៧:១៣–១៤

  • តើវគ្គបទគម្ពីរមួយណាដែលមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វីទៅ ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីមូលហេតុដែលព្រះអង្គសង្គ្រោះសុខព្រះទ័យឲ្យគេឆ្កាងជំនួសយើង ?

  • តើពរជ័យមួយណាដែលមានក្នុងបទគម្ពីរទាំងនេះ ដែលអ្នកមានអំណរគុណខ្លាំងបំផុត ? ហេតុអ្វីទៅ ?

វាមានសារៈសំខាន់ដើម្បីយល់ថា ជាផ្នែកមួយនៃដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទត្រូវបានគេឆ្កាងសម្រាប់អំពើបាបទាំងឡាយនៃពិភពលោកនេះ ។ ការរងទុក្ខដែលព្រះអង្គសង្គ្រោះបានចាប់ផ្តើមនៅក្នុងសួនច្បារគែតសេម៉ានីត្រូវបានបញ្ចប់នៅលើឈើឆ្កាងនៅគាល់កូថា ។ ប្រសិនបើព្រះអង្គសង្គ្រោះមិនបានសុគតសម្រាប់អំពើបាបរបស់យើងទេ នោះយើងនឹងមិនអាចត្រឡប់ទៅរកព្រះវរបិតាសួគ៌របស់យើងវិញបានឡើយ ។

  • តើអ្នកនឹងពន្យល់ទៅនរណាម្នាក់ពីរបៀបដែលថាការឆ្កាងរបស់ព្រះអង្គសង្គ្រោះគឺជាផ្នែកមួយនៃដង្វាយធួនរបស់ទ្រង់ដោយរបៀបណា ? តើអ្នកនឹងពន្យល់ថាវាមានអត្ថន័យចំពោះអ្នកដោយរបៀបណា ?

ប៊ីស្សព ហ្គែរ៉ល កូសសេ បានពន្យល់ពីរបៀបដែលដង្វាយធួនរបស់ព្រះអង្គសង្គ្រោះមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់យើងម្នាក់ៗ ។

Official Portrait of Bishop Gerald Causse. Photographed in March

ទោះបីជាវាគ្មានដែនកំណត់ និងជាសកលក៏ដោយ ក៏ដង្វាយធួនរបស់ព្រះអម្ចាស់គឺជាអំណោយផ្ទាល់ខ្លួន និងជិតដិតដ៏អស្ចារ្យ ដែលស័ក្តិសមសម្រាប់យើងម្នាក់ៗដែរ ។ ដូចដែលព្រះយេស៊ូវបានអញ្ជើញសិស្សសាសន៍នីហ្វៃម្នាក់ៗឲ្យស្ទាបស្នាមរបួសរបស់ទ្រង់ដែរ ទ្រង់បានសុគតសម្រាប់យើងម្នាក់ៗដោយផ្ទាល់ ហាក់ដូចជាបងប្អូន ឬខ្ញុំជាមនុស្សតែម្នាក់គត់នៅលើផែនដីនេះដូច្នោះ ។ ទ្រង់បានអញ្ជើញយើងដោយផ្ទាល់ឲ្យមករកទ្រង់ ហើយទទួលបានពរជ័យដ៍អស្ចារ្យនៃដង្វាយធួនរបស់ទ្រង់ ។

( ហ្គែរ៉ល កូសសេ « A Living Witness of the Living Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤០ )

  • ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាវាសំខាន់ដើម្បីស្គាល់ពីលក្ខណៈផ្ទាល់ខ្លួននៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ?

សូមពិចារណាចាក់ទំនុកតម្កើងអំពីការរងទុក្ខ និងការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ដូចជា « តើទ្រង់ធំប៉ុនណា ! » ( ទំនុកតម្កើង ល.រ. ៣៨ ) ឬ « នៅលើឈើឆ្កាងត្រង់កាល់វ៉ារី » ( ទំនុកតម្កើង ល.រ. ១១០ ) ខណៈពេលដែលសិស្សបំពេញសកម្មភាពខាងក្រោម ។ ជាជម្រើសសម្រាប់ការសរសេរសៀវភៅកំណត់ហេតុ នោះសិស្សអាចសរសេរសំបុត្រមួយច្បាប់ទៅកាន់អនាគតរបស់ពួកគេ ដោយនិយាយអំពីគំនិតនៅក្នុងសកម្មភាពនេះ ។

ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ និងចងចាំពីលក្ខណៈផ្ទាល់ខ្លួននៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះសម្រាប់អ្នក សូមសរសេរសៀវភៅកំណត់ហេតុ ។ សូមពិចារណារួមបញ្ចូលដូចខាងក្រោម ៖

  • ពរជ័យដែលអ្នកអាចទទួលបានដោយសារតែការរងទុក្ខ និងការសុគតរបស់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាងសម្រាប់អ្នក

  • តើវាមានន័យយ៉ាងណាចំពោះអ្នក ដែលទ្រង់បានសុគតសម្រាប់អ្នកដោយផ្ទាល់

  • គំនិត និងចំណាប់អារម្មណ៍ដែលអ្នកទទួលបានពីព្រះវិញ្ញាណបរិសុទ្ធ

បន្ទាប់ពីមានពេលវេលាគ្រប់គ្រាន់ហើយ សូមផ្តល់ឱកាសឲ្យសិស្សចែកចាយការរសរសេរក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ សូមពិចារណាអំពីការថ្លែងទីបន្ទាល់អំពីការឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ និងសារៈសំខាន់នៃការឆ្កាងនេះដែលជាផ្នែកមួយនៃដង្វាយធួនរបស់ទ្រង់ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើអ្វីសំខាន់អំពីទីកន្លែង និងពេលវេលានៃការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ?

ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖

Official portrait of President Russell M. Nelson taken January 2018

ដំណាក់កាលទីពីរនៃដង្វាយធួនរបស់ទ្រង់ត្រូវបានសម្រេចនៅលើឈើឆ្កាង ។ …

លោកពីឡាត់បានប្រគល់កូនចៀមនៃព្រះទៅឲ្យគេឆ្កាង ក្នុងពេលដំណាលគ្នានោះកូនចៀមសម្រាប់បូជានៅក្បែរនោះកំពុងត្រូវបានរៀបចំសម្រាប់ការបូជាផងដែរ ។ ( សូមមើល យ៉ូហាន ១៩:១៣–១៤ ) ។

ការឆ្កាងកើតឡើងនៅលើភ្នំតូចមួយហៅថា គាល់កូថា ( ភាសាហេព្រើរ ) ឬ កាល់វ៉ារី ( ភាសាឡាតាំង ) ដែលមានន័យថា « ភ្នំលលាដ៏ក្បាល » ។ លលាដ៏ក្បាលជានិមិត្តរូបនៃសេចក្តីស្លាប់ ។ នៅកន្លែងដូច្នេះ ពលិកម្មដ៏ធួនត្រូវបានបំពេញ ។ នៅលើឈើឆ្កាង ព្រះអង្គសង្គ្រោះនៃពិភពលោកត្រូវបានលើកឡើងឈ្នះលើសេចក្តីស្លាប់ក្នុងសភាពដ៏សំខាន់បំផុតនៃភាពសំខាន់ៗទាំងអស់—គឺការទទួលស្គាល់ និងភាពពិតប្រាកដនៃព្រះចេស្តាឈ្នះលើសេចក្តីស្លាប់របស់ព្រះអម្ចាស់ ។

( រ័សុល អិម ណិលសុន « Why This Holy Land? » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៩ ទំព័រ ១៨–១៩ )

ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទមិនសង្គ្រោះខ្លួនព្រះអង្គផ្ទាល់ ?

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Official Portrait (as of June 2016) of Elder Ronald A. Rasband of the Quorum of the Twelve Apostles.

« ហ្វូងមនុស្សនៃអ្នកមិនជឿបានសើចចំអកដាក់ទ្រង់នៅកាល់វ៉ារីថា « នោះឲ្យចុះពីឈើឆ្កាងមក » [ ម៉ាថាយ ២៧:៤០ ] ។ ទ្រង់អាចធ្វើនូវអព្ភូតហេតុដូច្នេះបាន ។ ប៉ុន្តែទ្រង់បានញាណដឹងពីដើមដំបូងដល់ចុងបំផុត ហើយទ្រង់ចង់មានព្រះទ័យស្មោះត្រង់ចំពោះផែនការរបស់ព្រះបិតាទ្រង់ ។ យើងពុំគួរមិនយល់ពីគំរូនេះនោះឡើយ ។

( រ៉ូណល អេ រ៉ាសបាន « Behold! I Am a God of Miracles » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១១ )

តើមានមនុស្សប៉ុន្មាននាក់ដែលបានទទួលរងឥទ្ធិពលមកពីការរងទុក្ខ និងការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Official portrait of Elder Quentin L. Cook. Called to the Quorum of the Twelve Apostles on 6 October 2007.

ព្រះអង្គសង្គ្រោះ … ទីបំផុត [ បាន ] រងការឈឺចាប់ដែលពុំអាចពិពណ៌នាបាននៅឯសួនច្បារគែតសេម៉ានី និងលើឈើឆ្កាងដើម្បីធ្វើឲ្យដង្វាយធួនរបស់ទ្រង់បានល្អឥតខ្ចោះ ។ … ទ្រង់ធ្វើបែបនេះសម្រាប់មនុស្សគ្រប់គ្នាដែលព្រះបានបង្កើត ឬនឹងបង្កើតឡើង ។

( ឃ្វីនថិន អិល ឃុក « The Eternal Everyday » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥២ )

តើព្រះអង្គសង្គ្រោះអាចជួបប្រទះអ្វីខ្លះនៅលើឈើឆ្កាង ?

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Portrait of James E. Talmage.

វាហាក់បីដូចជា បន្ថែមពីលើឧប្បត្តិហេតុរងទុក្ខដ៏គួរឲ្យភ័យខ្លាចដល់ការឆ្កាង ការឈឺចាប់នៃសួនច្បារគែតសេម៉ានីបានកើតមានឡើងវិញ ដែលហួសពីកម្លាំងរបស់មនុស្សអាចស៊ូទ្រាំបាន ។ នៅក្នុងម៉ោងដ៏ជូរចត់បំផុតនោះ ព្រះគ្រីស្ទដែលកំពុងសុគតបណ្ដើរៗនោះគឺនៅតែអង្គឯងនៅក្នុងការពិតដ៏គួរឲ្យភ័យខ្លាចបំផុត ។ ពលិកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះរាជបុត្រាអាចបំពេញបានក្នុងភាពពេញលេញនៃពលិកម្មនេះ ព្រះវរបិតាហាក់ដូចជាបានដកជំនួយពីវត្តមានរបស់ទ្រង់ភ្លាមៗ ដោយទុកឲ្យព្រះអង្គសង្គ្រោះនៃមនុស្សជាតិមាននូវសិរីរុងរឿងនៃជ័យជម្នះទាំងស្រុងលើកម្លាំងនៃអំពើបាប និងសេចក្តីស្លាប់ ។

( Jesus the Christ [ ឆ្នាំ ១៩១៦ ] ទំព័រ ៦៦១ )

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនស្រដៀងគ្នានេះ ៖

Head and shoulders portrait of Elder Bruce R. McConkie.

ពេលនោះមេឃក៏ខ្មៅ ។ ភាពងងឹតបានគ្របដណ្ដប់លើដែនដីអស់រយៈពេលបីម៉ោង ដូចដែលបានកើតឡើងក្នុងចំណោមពួកសាសន៍នីហ្វៃ ។ មានព្យុះដ៏ខ្លាំងមួយ ហាក់ដូចជាព្រះនៃធម្មជាតិកំពុងរងការឈឺចាប់ ។

ហើយពិតណាស់ទ្រង់កំពុងឈឺចាប់ គឺខណៈពេលដែលទ្រង់កំពុងត្រូវគេឆ្កាងនៅលើឈើឆ្កាងរយៈពេលបីម៉ោងទៀត គឺចាប់ពីថ្ងៃត្រង់រហូតដល់ម៉ោង ៣:០០ រសៀល ភាពទុក្ខព្រួយគ្មានទីបញ្ចប់ និងការឈឺចាប់ដែលគ្មានមេត្តានៃសួនច្បារគែតសេម៉ានីបានកើតមានឡើងម្តងទៀត ។

( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « The Purifying Power of Gethsemane » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ១០ )

សកម្មភាពរៀនសូត្របន្ថែម

មេរៀនស្ងាត់ស្ងៀម

វាអាចមានប្រយោជន៍ក្នុងការកែសម្រួលរបៀបបង្រៀនមេរៀននេះ ។ ឧទាហរណ៍មួយអាចជា « មេរៀនស្ងាត់ស្ងៀម » ដែលមានដាក់បង្ហាញសេចក្ដីថ្លែងការណ៍ ព្រះគម្ពីរ វីដេអូ និងសំណួរនានា ហើយសិស្សអាចសរសេរចម្លើយ គំនិត និងអារម្មណ៍របស់ពួកគេដោយស្ងៀមស្ងាត់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមទុកពេលនៅចុងម៉ោងឲ្យសិស្សពិភាក្សាពីអ្វីដែលពួកគេបានរៀន និងបានទទួលអារម្មណ៍ ។

ការសុគតរបស់ព្រះយេស៊ូវបានសម្រេចការព្យាករ

សិស្សអាចប្រៀបធៀបព្រឹត្តិការណ៍នៃការសុគតរបស់ព្រះអង្គសង្គ្រោះជាមួយនឹងការព្យាករដែលបានផ្តល់ឲ្យដោយព្យាការីមុនៗ ។ ខគម្ពីរទាំងនេះរួមមាន ទំនុកដំកើង ២២:១, ៧៨, ១៦, ១៨ ; ទំនុកដំកើង ៣៤:២០ ; ទំនុកដំកើង ៦៩:២១ ; អេសាយ ៥០:៦ ; ៥៣:៣–៧ ; ៥៣:១២ ; សាការី ១២:១០ ; ១៣:៦ ; នីហ្វៃទី១ ១១:៣៣ ; ១៩:៩–១៤ និង នីហ្វៃ ទី២ ៦:៩ ។ បន្ទាប់មក ពួកគេអាចចែកចាយពីរបៀបដែលការព្យាករទាំងឡាយត្រូវបានបំពេញ ។ ការណ៍នេះអាចពង្រឹងការយល់ដឹងរបស់សិស្សអំពីព្រះបន្ទូលរបស់ព្រះ ព្រមទាំងសេចក្ដីជំនឿរបស់ពួកគេថា ព្រះញាណដឹងពីទីបញ្ចប់តាំងពីដើមដំបូងមកម្ល៉េះ ។