ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ១១:២៨–៣០
« … ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក »
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា ប្រសិនបើយើងមករកទ្រង់ នោះទ្រង់នឹងសម្រាលបន្ទុករបស់យើង ហើយឲ្យយើងបានឈប់សម្រាក ។មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកពន្យល់ពីការយល់ដឹងរបស់អ្នកអំពីគោលលទ្ធិនេះ តាមរយៈការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ នៅក្នុងសាច់រឿងមួយដែលស្រដៀងទៅនឹងបទពិសោធន៍ ដែលអ្នកមាននៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញ និងពន្យល់
« ម៉ាថាយ __:២៨–__ ៖ អ_អ្នកដែលន__ ហើយផ__អើយ ចូរមកឯខ_ ខ_នឹងឲ_អ្នករាល់គ្នាឈ_ » ។
កម្មវិធីចំណេះចំណានខាងគោលលទ្ធិក៏អាចជួយអ្នកឲ្យទន្ទេញឃ្លាបទគម្ពីរគន្លឹះនេះបានដែរ ។
ការពន្យល់សេចក្ដីពិត
សូមរំឭកថានឹមគឺជាអ្វី ( សូមមើលរូបភាពខាងក្រោម ) ។ សូមពិនិត្យមើល ម៉ាថាយ ១១:២៨–៣០ ដោយស្វែងរកសេចក្ដីពិតដែលព្រះអង្គសង្គ្រោះបានបង្រៀន ។
ដោយយោងទៅលើរូបភាពនៃនឹម សូមពន្យល់ពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយសម្រាលបន្ទុករបស់យើងបាន ។ សូមប្រាកដថាបានបញ្ចូលពីតួនាទីរបស់យើង នៅពេលយើងធ្វើជាដៃគូជាមួយព្រះគ្រីស្ទ ។
រៀនអនុវត្ត
ប្រសិនបើចាំបាច់ សូមពិនិត្យមើលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញ តាមរយៈការសិក្សាកថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២០ ) ។ បន្ទាប់មក សូមផ្គូផ្គងប្រយោគខាងក្រោមនេះនីមួយៗ ទៅនឹងគោលការណ៍ត្រឹមត្រូវនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
១. ការរៀនស្គាល់ និងចៀសវាងពីប្រភពដែលមិនគួរឲ្យជឿ អាចការពារយើងកុំឲ្យភាន់ច្រឡំ និងការពារយើងពីអ្នកទាំងឡាយ ដែលព្យាយាមបំផ្លាញសេចក្ដីជំនឿ ។
២. នៅពេលយើងព្យាយាមអភិវឌ្ឍការយល់ដឹងរបស់យើង ហើយដោះស្រាយកង្វល់នានា នោះវាសំខាន់ណាស់ដែលយើងត្រូវពឹងផ្អែកទៅលើទីបន្ទាល់ ដែលយើងមានរួចទៅហើយអំពីព្រះយេស៊ូវគ្រីស្ទ ការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ និងការបង្រៀនរបស់ពួកព្យាការីដែលបានតែងតាំងដោយទ្រង់ ។
៣. យើងស្វែងរកជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីមើលឃើញនូវរឿងទាំងឡាយដូចជាព្រះអម្ចាស់ទតឃើញវា ។
ក. ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
ខ. ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។
គ. ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
សាច់រឿង
សូមសរសេរពីរ ឬបីប្រយោគ ដើម្បីបង្កើតជាសាច់រឿងសម្មតិកម្មមួយដែលមានតួអង្គប្រឌិត ដែលមានអាយុប្រហាក់ប្រហែលនឹងអ្នក ដែលបច្ចុប្បន្នកំពុងមានបន្ទុកយ៉ាងធ្ងន់ ។ សូមដាក់ឈ្មោះ បន្ទុកជាក់លាក់មួយ និងព័ត៌មានលម្អិតមួយ ឬពីរ អំពីអារម្មណ៍របស់បុគ្គលនោះ ។
ការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមគិតអំពីរបៀបដែលអ្នកអាចប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយបុគ្គលនៅក្នុងសាច់រឿងនោះ ។ សូមឆ្លើយសំណួរខាងក្រោមនេះដើម្បីជួយដល់អ្នក ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីទុកចិត្តលើព្រះ ហើយងាកមករកទ្រង់ នៅពេលអ្នកប្រឈមមុខនឹងបញ្ហាទាំងឡាយ ?
-
តើមេរៀនអ្វីខ្លះដែលអ្នកបានរៀន ចេញ ពីការអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទកាលពីអតីតកាល ដែលអាចជួយនៅក្នុងស្ថានភាពនេះបាន ? ដោយរបៀបណា ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលធ្វើឲ្យទ្រង់អាចជួយសម្រាលបន្ទុកទាំងឡាយបាន ?
-
តើការសម្រាលបន្ទុក និងការដោះស្រាយបញ្ហាប្រឈមនៅក្នុងជីវិតរបស់យើង គឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះវរបិតាសួគ៌យើងយ៉ាងដូចម្តេច ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើការដឹងអំពីគោលលទ្ធិដែលមាននៅក្នុង ម៉ាថាយ ១១:២៨–៣០ អាចជួយដោះបន្ទុក ឬបញ្ហាប្រឈមនេះដោយរបៀបណា ?
-
តើបទគម្ពីរ ឬសេចក្តីថ្លែងការណ៍របស់ព្យាការីអ្វីផ្សេងទៀតដែលអាចជួយបាន ? ដោយរបៀបណា ?
ការសម្រាលបន្ទុក
ដោយប្រើអ្វីដែលអ្នកបានរកឃើញ សូមសរសេរសំបុត្រទៅកាន់បុគ្គលដែលនៅក្នុងសាច់រឿងរបស់អ្នកនោះ ។ សូមដាក់បញ្ចូលសេចក្ដីពិតចេញពី ម៉ាថាយ ១១:២៨–៣០ និងប្រភពផ្សេងទៀតដើម្បីផ្តល់ការលួងលោម និងការលើកទឹកចិត្ត ។
-
តើគោលការណ៍មួយណានៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលអ្នកគិតថាមានគុណប្រយោជន៍បំផុត ក្នុងការរៀបចំអ្នកឲ្យឆ្លើយតបទៅនឹងសាច់រឿងនេះបាន ? ហេតុអ្វីទៅ ?
ពិនិត្យមើល
« ម៉ាថាយ __:២៨–__ ៖ អ_អ្នកដែលន__ ហើយផ__អើយ ចូរមកឯខ_ ខ_នឹងឲ_អ្នករាល់គ្នាឈ_ » ។