ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១១:២៨–៣០


ម៉ាថាយ ១១:២៨–៣០

« ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក »

Depiction of Jesus embracing Mary and Martha.

អំឡុងការងារបម្រើរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានបង្រៀនក្រឹត្យវិន័យជាន់ខ្ពស់នៃដំណឹងល្អ និងបានប្រោសអ្នកឈឺឲ្យជាសះស្បើយ ។ ខណៈពេលដែលមានសម្ពាធកើនឡើងប្រឆាំងនឹងព្រះអង្គសង្រ្គោះ និងការបង្រៀនរបស់ទ្រង់ នោះទ្រង់បានបរិហារភាពទុច្ចរិត ហើយសន្យាថានឹងឲ្យអស់អ្នកដែលមករកទ្រង់បានសម្រាក ។ មេរៀននេះអាចបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះអម្ចាស់នឹងជួយអ្នកជាមួយនឹងឧបសគ្គ និងបន្ទុករបស់អ្នក ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់អំពីរបៀបដែលព្រះអង្គសង្គ្រោះបានប្រទានដល់ពួកគេនូវសេចក្ដីសុខសាន្ដ ឬការលួងលោមចិត្ត ។

សកម្មភាពរៀនសូត្រដែលអាចមាន

បន្ទុក និងឧបសគ្គរបស់អ្នក

សកម្មភាពខាងក្រោមនេះអាចធ្វើនៅលើក្តារខៀនជាមួយសិស្សក្នុងថ្នាក់ទាំងមូល ឬសិស្សអាចត្រូវបានអញ្ជើញឲ្យគូររូបដោយខ្លួនឯង ។

សូមគូររូបមួយដែលតំណាងឲ្យក្មេងជំទង់ម្នាក់ ។ សូមគូរកាបូបស្ពាយនៅលើខ្នងរូបនោះ ដើម្បីតំណាងឲ្យបន្ទុក និងភាពតានតឹងរបស់យុវវ័យនាពេលបច្ចុប្បន្ន ។ សូមសរសេរបន្ទុក ឬភាពតានតឹងទាំងនោះយ៉ាងហោចណាស់ប្រាំ នៅក្នុង នៅលើ ឬនៅជុំវិញរូបកាបូបស្ពាយនោះ ។

សូមឲ្យសិស្សចែករំលែកអ្វីដែលពួកគេបានគូរ ។

Stick man carrying a backpack.

សូមអញ្ជើញសិស្សឲ្យបិទភ្នែក ហើយគិតអំពីចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ។

  • នៅលើមាត្រដ្ឋានពីមួយដល់ប្រាំ ដែលប្រាំតំណាងឲ្យល្អខ្លាំង ហើយមួយតំណាងឲ្យមិនល្អទាល់តែសោះ តើអ្នកមានអារម្មណ៍ថាធ្វើបានល្អប៉ុណ្ណាដែរក្នុងការដោះស្រាយបន្ទុក និងហេតុការណ៍តានតឹងរបស់អ្នក ?

ប្រសិនបើអ្នកមិនទាន់ធ្វើនៅឡើយទេ សូមពិចារណាចំណាយពេលបន្តិចដើម្បីយាងព្រះវរបិតាសួគ៌របស់អ្នកឲ្យមកជួយអ្នកក្នុងការស្វែងរកគោលការណ៍នានា ដែលអាចជួយអ្នកឲ្យដោះបន្ទុកជាក់លាក់ណាមួយ ដែលអ្នកកំពុងតែរែកពន់នាពេលបច្ចុប្បន្ន ។សូមអាន ម៉ាថាយ ១១:២៨–៣០ ដោយស្វែងរកសេចក្ដីពិតដែលព្រះអង្គសង្គ្រោះបានបង្រៀន ដែលអាចជួយដល់នរណាម្នាក់ដែលមានបន្ទុកធ្ងន់ ។

សូមពិចារណាសរសេរចម្លើយរបស់សិស្សចំពោះសំណួរខាងក្រោមនេះ ដាក់នៅលើក្ដារខៀនក្បែររូបនោះ ។

  • តើអ្នកបានរកឃើញសេចក្ដីពិតអ្វីខ្លះ ?

  • តើសេចក្ដីពិតទាំងនេះអាចជួយដល់នរណាម្នាក់ ដែលកំពុងជួបការលំបាកបានយ៉ាងដូចម្តេច ?

ទោះបីជាសិស្សអាចប្រើពាក្យផ្សេងគ្នាក៏ដោយ ក៏សូមប្រាកដថា ពួកគេយល់ថា ប្រសិនបើយើងមករកព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងសម្រាលបន្ទុករបស់យើង ហើយឲ្យយើងបានសម្រាក ។ សូមសួរសិស្សថា តើពួកគេមានសំណួរអំពីអ្វីដែលពួកគេបានរៀនដែរឬទេ ។

សូមមើលផ្នែក « សកម្មភាពរៀនសូត្របន្ថែម » សម្រាប់វិធីផ្សេងមួយ ដើម្បីជួយសិស្សឲ្យរៀនអំពីឃ្លានៅក្នុង ម៉ាថាយ ១១:២៨–៣០ ។

« ចូរទទួលនឹមខ្ញុំ »

ពេលខ្លះ ពាក្យ ឬឃ្លានៅក្នុងព្រះគម្ពីរអាចពិបាកយល់ ។ ការរៀនពីអត្ថន័យនៃពាក្យ និងឃ្លានោះអាចជួយយើងឲ្យរៀនពីអ្វីដែលព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងដឹង ។ សូមអនុវត្តវាជាមួយឃ្លាថា « ចូរទទួលនឹមខ្ញុំ » ( ម៉ាថាយ ១១:២៩ ) ។

សូមលើកទឹកចិត្តសិស្សឲ្យចែករំលែកនូវអ្វី ដែលពួកគេបានដឹងរួចមកហើយអំពីឃ្លានេះ ដោយការសួរសំណួរដូចតទៅនេះ ៖ តើនឹមជាអ្វី ? តើនឹមរបស់ព្រះយេស៊ូវគ្រីស្ទជាអ្វី ? តើយើងយកនឹមរបស់ព្រះយេស៊ូវគ្រីស្ទដាក់លើខ្លួនយើងដោយរបៀបណា ?

សូមប្រើព័ត៌មានណាមួយ ឬទាំងអស់ខាងក្រោមនេះដើម្បីបំពេញបន្ថែមដល់ការយល់ដឹងរបស់សិស្ស ។

សូមបង្ហាញរូបភាពដូចខាងក្រោម ។

Harvest time, Gujarat, India

នឹមគឺជា « ជាប្រដាប់មួយ សម្រាប់ដាក់ជុំវិញកសត្វ ឬមនុស្សទាំងឡាយ ដើម្បីទឹមជាប់គ្នា » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « នឹម » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សត្វនៅក្នុងរូបភាពនេះកំពុងជាប់នឹម ។

អែលឌើរ អេដវឺដ ឌូប នៃពួកចិតសិបនាក់ បានតំណាលពីបទពិសោធន៍ដូចខាងក្រោម ៖

Official Portrait of Elder Edward Dube. Photographed March 2017.

នៅខែ ធ្នូ ឆ្នាំ ២០១៥ នៅម៉ាដស៊ីវ៉ា ប្រទេសស៊ីមបាវ៉េ ណៅមី [ ភរិយារបស់ខ្ញុំ ] និងខ្ញុំបានឃើញបុរសម្នាក់កំពុងភ្ជួរដីស្រែរបស់គាត់ជាមួយគោពីរក្បាល ។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលឃើញសត្វមួយជាគោដ៏ធំ ហើយគោមួយទៀតជាគោតូច ។ ខ្ញុំបានងឿងឆ្ងល់ ។ ខ្ញុំឆ្ងល់ ហើយក៏សួរថា « ហេតុអ្វីបានជាកសិករភ្ជួររាស់ដីជាមួយសត្វពីរក្បាល ដែលមិនស្មើគ្នានៅក្នុងនឹមអញ្ចឹង ? »

ម្តាយរបស់ណៅមី ដែលកំពុងឈរក្បែរនោះ បានចង្អុលទៅនឹម ។ ខ្ញុំមើលកាន់តែជិត ហើយឃើញដាន [ ខ្សែ ឬច្រវាក់ ] ដែលភ្ជាប់នឹមទៅនឹងគោតូច ។ គោធំនោះកំពុងទាញទម្ងន់ទាំងអស់ ហើយគោតូចនោះកំពុងត្រូវបានដាក់ឲ្យរៀនពីរបៀបភ្ជួររាស់ ។

( អេដវឺដ ឌូប « Learn of Me » Liahona ខែ តុលា ឆ្នាំ ២០២០ Africa Southeast Local Pages នៅលើគេហទំព័រ ChurchofJesusChrist.org )

  • តើទំនាក់ទំនងរបស់យើងជាមួយព្រះអង្គសង្គ្រោះអាចមានលក្ខណៈដូចគោធំ និងគោតូចនេះយ៉ាងដូចម្តេច ?

  • តើការដឹងពីអត្ថន័យនៃ នឹម ធ្វើឲ្យអ្នកយល់កាន់តែច្បាស់អំពីព្រះទ័យរបស់ព្រះគ្រីស្ទចំពោះអ្នកយ៉ាងដូចម្តេច ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖

Official Portrait of Elder Edward Dube. Photographed March 2017.

ការចុះ និងការរក្សាសេចក្តីសញ្ញាពិសិដ្ឋ គឺជាការទឹមយើងជាមួយនឹងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។

( ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៨ )

  • តើអ្នកគិតថាការចុះ និងការរក្សាសេចក្តីសញ្ញា កំពុងផ្ទឹមយើងជាមួយនឹងព្រះអង្គសង្គ្រោះយ៉ាងដូចម្តេច ?

អែលឌើរ ឌូប បានពន្យល់ ៖

Official Portrait of Elder Edward Dube. Photographed March 2017.

នៅពេលយើងត្រូវបានផ្ទឹមជាមួយព្រះយេស៊ូវគ្រីស្ទ នោះទ្រង់ទ្រាំទ្រទម្ងន់ទាំងអស់ ហើយយើងចែករំលែកសេចក្ដីអំណរនៃការងារនោះ ។ ការអញ្ជើញរបស់ព្រះអម្ចាស់ចំពោះយើងម្នាក់ៗឲ្យរៀនអំពីទ្រង់ គឺជាប្រភពតែមួយគត់ ដែលនាំមកនូវសេចក្តីសុខសាន្ត សេចក្តីអំណរ និងផ្តល់ចម្លើយដល់ចិត្តដែលមានបញ្ហា ។

( អេដវឺដ ឌូប « Learn of Me » Liahona ខែ តុលា ឆ្នាំ ២០២០ Africa Southeast Local Pages នៅលើគេហទំព័រ ChurchofJesusChrist.org )

  • តើការរៀនសូត្រអំពីព្រះយេស៊ូវគ្រីស្ទនៅឆ្នាំនេះ បានជួយអ្នកឲ្យទ្រាំទ្របន្ទុករបស់អ្នក ហើយនាំអ្នកឲ្យមានសេចក្តីសុខសាន្ត និងសេចក្តីអំណរយ៉ាងដូចម្តេច ?

សូមបង្ហាញចំណងជើងនៃសកម្មភាពដូចខាងក្រោមនេះនៅលើក្ដារខៀន ។ សូមពិចារណាសួរថា តើសេចក្តីថ្លែងការណ៍ខាងក្រោមមួយណា ដែលសិស្សចូលចិត្តសិក្សាជាមួយសិស្សក្នុងថ្នាក់ ។ ឬអញ្ជើញសិស្សឲ្យជ្រើសរើសសកម្មភាពមួយ ហើយសិក្សាដោយខ្លួនឯង ជាមួយមិត្តរួមថ្នាក់ ឬជាក្រុមតូចៗ ។ សូមបង្ហាញការណែនាំសម្រាប់សកម្មភាពនេះ ដើម្បីឲ្យសិស្សអាចយោងទៅការណែនាំទាំងនោះ នៅពេលពួកគេសិក្សា ។

ការមករកព្រះគ្រីស្ទ និងការទទួលបានការសម្រាករបស់ទ្រង់

សកម្មភាព ក ៖ « ចូរមកឯខ្ញុំ » ( ម៉ាថាយ ១១:២៨ ) ។ តើខ្ញុំអាចមករកព្រះគ្រីស្ទដោយរបៀបណា ?

ដើម្បីទទួលបានជំនួយពីព្រះអង្គសង្គ្រោះ និងការសម្រាកដែលទ្រង់ប្រទានឲ្យ នោះយើងត្រូវតែមករកទ្រង់ ។

  • ប្រសិនបើមាននរណាម្នាក់សួរអ្នកថា តើការមករកព្រះគ្រីស្ទមានន័យយ៉ាងណា តើអ្នកនឹងឆ្លើយដូចម្ដេច ?

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានកំណត់ពីវិធីជាច្រើនដែលយើងអាចមករកព្រះគ្រីស្ទបាន ។

Official Portrait of Elder Edward Dube. Photographed March 2017.

ពេលយើងអធិស្ឋានជាទៀងទាត់ ទាំងយប់ទាំងថ្ងៃ សិក្សាព្រះគម្ពីរយើងជាប្រចាំថ្ងៃ ធ្វើរាត្រីជួបជុំក្រុមគ្រួសារ ហើយចូលរួមក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់ នោះយើងកំពុងតែឆ្លើយតបយ៉ាងសកម្មចំពោះការអញ្ជើញរបស់ទ្រង់ឲ្យ « មករកទ្រង់ » ហើយ ។

( រីឆាដ ជី ស្កត « Make the Exercise of Faith Your First Priority » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៤ )

សូមពិចារណាមើលវីដេអូ « Come unto Christ: 2014 Theme Song » ( ៤:៤៨ ) ដើម្បីមើលឧទាហរណ៍អំពីរបៀប ដែលនរណាម្នាក់អាចមករកព្រះអង្គសង្គ្រោះបាន ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

Harvest time, Gujarat, India
  • តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ? ( ការណ៍នេះអាចរួមបញ្ចូលទាំងសេចក្តីសញ្ញាដែលអ្នកបានចុះ និងរក្សាផងដែរ ) ។

  • តើអ្នកមានអារម្មណ៍ថាអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីមករកព្រះគ្រីស្ទបានកាន់តែពេញលេញជាងមុន ហើយទទួលបានជំនួយដ៏ទេវភាពរបស់ទ្រង់ ?

សកម្មភាព ខ ៖ « ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ( ម៉ាថាយ ១១:២៨ ) ។ តើព្រះគ្រីស្ទអាចសម្រាលបន្ទុកខ្ញុំដោយរបៀបណា ?

ឧទាហរណ៍ដ៏មានឥទ្ធិពលមួយនៃការជួយសម្រាលបន្ទុកដោយព្រះអង្គសង្គ្រោះ ត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរមរមន ។ អាលម៉ា និងប្រជាជនរបស់លោកត្រូវបានចាប់ជាឈ្លើយសឹក ត្រូវបានគេបង្ខំឲ្យធ្វើការ និងរងទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរ ។

សូមអាន ម៉ូសាយ ២៤:១២–១៦ ។ អ្នកក៏ប្រហែលជាចង់មើលវីដេអូ « Chapter 17: Alma and His People Escape » ពីលេខកូដម៉ោង ០:០១ ដល់ ១:២៩ ផងដែរ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

Harvest time, Gujarat, India
  • តើអ្នកបានរៀនអ្វីខ្លះអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយដល់អ្នក ដើម្បីសម្រាលបន្ទុករបស់អ្នក ?

  • តើប្រជាជនអាលម៉ាបានធ្វើអ្វីខ្លះ ដើម្បីទទួលបានជំនួយពីព្រះអង្គសង្គ្រោះ ?

  • តើការយល់ដឹងអំពីតួនាទីរបស់យើងក្នុងការឈោងទៅរកជំនួយពីព្រះអង្គសង្គ្រោះ អាចជួយនរណាម្នាក់ដែលកំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងដូចម្តេច ?

សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ឬបទពិសោធន៍របស់មនុស្សដែលអ្នកស្គាល់ ហើយកត់ត្រាគ្រាដែលព្រះអង្គសង្គ្រោះបានសម្រាលបន្ទុកមួយ ។ សូមប្រាកដថាបានរួមបញ្ចូលនូវអ្វីដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានធ្វើ ដើម្បីឈោងទៅរកជំនួយពីព្រះអង្គសង្គ្រោះ និងរបៀបដែលទ្រង់បានជួយ ។

បន្ទាប់ពីសិស្សបានបញ្ចប់សកម្មភាពដែលបានជ្រើសរើសរួចហើយ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេចង់ចងចាំ ។ សូមពិចារណាចែកចាយទីបន្ទាល់ផ្ទាល់ខ្លួន ឬអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេ អំពីរបៀបដែលព្រះអង្គសង្គ្រោះបានជួយពួកគេក្នុងគ្រាដែលពួកគេត្រូវការជំនួយ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើព្រះយេស៊ូវគ្រីស្ទជួយយើងយ៉ាងដូចម្តេច នៅពេលយើងមករកទ្រង់ ?

អែលឌើរ ចន អេ ម៉ាក់ឃូន នៃពួកចិតសិបនាក់ បានពន្យល់ពីពរជ័យមួយចំនួន ដែលអាចកើតមាននៅពេលយើងមករកព្រះយេស៊ូវគ្រីស្ទ ។

Official portrait of John A. McCune. Sustained April 6, 2019 as a General Authority Seventy.

នៅពេលយើងទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរមកឯខ្ញុំ »នោះទ្រង់នឹងប្រទានការគាំទ្រ ការលួងលោម និងសេចក្ដីសុខសាន្តដែលចាំបាច់ ។ … ទោះបីជានៅក្នុងឧបសគ្គដ៏លំបាកខ្លាំងរបស់យើងក្ដី ក៏យើងអាចមានអារម្មណ៍កក់ក្តៅនៃសេចក្តីស្រឡាញ់របស់ទ្រង់បានដែរ ពេលយើងទុកចិត្តលើទ្រង់ ហើយទទួលយកព្រះទ័យរបស់ទ្រង់ ។

( ចន អេ ម៉ាក់ឃូន « Come unto Christ—Living as Latter-day Saints » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៦ )

វីដេអូ « Living with Depression » ( ៣:១៣ ) ផ្តល់នូវឧទាហរណ៍មួយអំពីរបៀប ដែលព្រះយេស៊ូវគ្រីស្ទអាចជួយយើងបាន ទោះបីវាមានន័យថា យើងមិនត្រូវបានរំដោះចេញពីការសាកល្បងដ៏លំបាកក៏ដោយ ។

3:13

សកម្មភាពរៀនសូត្របន្ថែម

សកម្មភាពរៀនសូត្រជំនួស

សកម្មភាពនេះអាចធ្វើបាននៅដើមថ្នាក់ ។ សូមយកមកកាន់ថ្នាក់រៀននូវប្រអប់ទទេ ឬកាបូបស្ពាយមួយ ហើយយករបស់ធ្ងន់ៗមកដាក់នៅក្នុងប្រអប់ ឬកាបូបនោះ ដូចជា ដុំថ្មធំ ឬសៀវភៅ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យមកខាងមុខថ្នាក់ ហើយឲ្យគាត់កាន់ប្រអប់ទទេនោះ ឬស្ពាយកាបូបនោះ ។ សូមឲ្យសិស្សក្នុងថ្នាក់ឆ្លើយតបទៅនឹងសំណួរដែលមាននៅដើមមេរៀន ។ សិស្សម្នាក់ទៀតអាចកត់ត្រាចម្លើយរបស់សិស្សទាំងឡាយដាក់នៅលើក្ដារខៀន ។ បន្ទាប់ពីទទួលបានចម្លើយនីមួយៗហើយ សូមដាក់របស់ធ្ងន់មួយនៅក្នុងប្រអប់ ឬកាបូបនោះរហូតដល់វាពេញ ។

ការស្វែងយល់ពីឃ្លានៅក្នុង ម៉ាថាយ ១១:២៨–៣០

សិស្សអាចអាន ម៉ាថាយ ១១:២៨–៣០ ដោយស្វែងរក និងគូសចំណាំឃ្លាខ្លីៗដែលលេចធ្លោចំពោះពួកគេ ។ ឧទាហរណ៍រួមមាន « ចូរមកឯខ្ញុំ » « ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » « អ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង » « រៀននឹងខ្ញុំចុះ » និង « ស្លូត ហើយមានចិត្តសុភាព » ។

សូមអញ្ជើញសិស្សឲ្យជ្រើសរើសឃ្លាមួយ ហើយសរសេរវាជាសម្ដីផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកសេចក្ដីយោងឆ្លង ដែលនឹងជួយពួកគេឲ្យយល់ពីឃ្លានេះ ។ ឧទាហរណ៍ ពួកគេអាចបើកមើលពាក្យ មក, សម្រាក, រៀនស្លូត នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ។ សូមអញ្ជើញសិស្សឲ្យចែករំលែកនូវអ្វីដែលពួកគេបានរកឃើញ និងរបៀបដែលការណ៍នេះអាចជួយដល់នរណាម្នាក់ដែលកំពុងជួបការលំបាកបាន ។