ម៉ាថាយ ១១–១២; លូកា ១១
ទិដ្ឋភាពទូទៅ
ព្រះអង្គសង្គ្រោះបានថ្លែងទីបន្ទាល់ថា យើងអាចស្គាល់ព្រះវរបិតាសួគ៌បានប្រសើរជាង តាមរយៈការសិក្សាពីគំរូរបស់ព្រះរាជបុត្រាទ្រង់ ។ ក្នុងអំឡុងពេលការងារបម្រើរបស់ទ្រង់ ទ្រង់បានបង្រៀនក្រឹត្យវិន័យជាន់ខ្ពស់ ហើយបានព្យាបាលជាសាធារណៈ ។ ទ្រង់បង្រៀនថា ប្រសិនបើយើងមករកទ្រង់ នោះទ្រង់នឹងសម្រាលបន្ទុករបស់យើង ហើយឲ្យយើងបានសម្រាក ។ ទ្រង់បានផ្តល់ការបង្រៀនដ៏ស៊ីជម្រៅអំពីថ្ងៃឈប់សម្រាក និងអំពីការអធិស្ឋាន ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ជូនគ្រូបង្រៀននូវគំនិតនៃអ្វីដែលត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ម៉ាថាយ ១១:២៧; យ៉ូហាន ៥:១៩, ៣០; យ៉ូហាន ៨:១៨–២៨
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់ អំពីលក្ខណៈរបស់ព្រះវរបិតាសួគ៌ និងថាតើទ្រង់មានព្រះទ័យយ៉ាងណាចំពោះពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងពីរបៀបដែលពួកគេអាចពង្រឹងទំនាក់ទំនងនោះបាន ។
-
សម្ភារសម្រាប់សិស្ស ៖ សៀវភៅកំណត់ហេតុការសិក្សា ឬក្រដាសមួយសន្លឹកសម្រាប់សិស្សម្នាក់ៗ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅចុងបញ្ចប់នៃមេរៀននេះ សូមអញ្ជើញសិស្សឲ្យប្រើមុខងារឈែត ដើម្បីចែករំលែកអ្វីដែលពួកគេបានសរសេរអំពីព្រះវរបិតាសួគ៌ ។ សូមជ្រើសរើសសិស្សម្នាក់ ដែលបានចុះផ្សាយនៅក្នុងឈែត ឲ្យឡើងចែកចាយបន្ថែមទៀតអំពីយោបល់របស់ពួកគេ ។ បន្ទាប់ពីសិស្សរូបនេះចែកចាយហើយ សូមអញ្ជើញពួកគេឲ្យជ្រើសរើសយោបល់របស់មិត្តរួមថ្នាក់ម្នាក់ទៀត ហើយឲ្យសិស្សនោះចែករំលែក ។
ម៉ាថាយ ១១:២៨–៣០
គោលបំណងមេរៀន ៖ មេរៀននេះអាចបង្កើនទំនុកចិត្តដល់សិស្សថា ព្រះអម្ចាស់នឹងជួយពួកគេជាមួយបញ្ហាប្រឈម និងបន្ទុករបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬមិត្តភក្តិអំពីរបៀប ដែលព្រះអង្គសង្គ្រោះបានប្រទានសេចក្ដីសុខសាន្ដ ឬការលួងលោមចិត្តដល់ពួកគេ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពសត្វប្រើនឹម
-
វីដេអូ ៖ « Come unto Christ: 2014 Theme Song » ( ៤:៤៨ ); « Chapter 17: Alma and His People Escape » ( ១:៥៤; មើលពីលេខកូដម៉ោង ០:០១ ដល់ ១:២៩ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញរូបមនុស្ស ហើយប្រើឧបករណ៍សហការដូចជាឧបករណ៍ក្តារខៀន ដើម្បីឲ្យសិស្សសរសេរពាក្យ ឬគូររូបភាពនៅជុំវិញរូបមនុស្សនោះ ដើម្បីតំណាងឲ្យបន្ទុក និងបញ្ហាប្រឈមដែលពួកគេប្រឈមមុខ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ១១:២៨–៣០
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សពន្យល់ពីការយល់ដឹងអំពីគោលលទ្ធិរបស់ពួកគេ ដោយអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ទៅនឹងសាច់រឿងមួយដែលស្រដៀងនឹងបទពិសោធន៍ ដែលពួកគេអាចមាននៅក្នុងជីវិតរបស់ពួកគេផ្ទាល់ដែរ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀនទន្ទេញចាំសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ាថាយ ១១:២៨–៣០ ( ឬវគ្គទាំងមូល ប្រសិនបើសិស្សអាចធ្វើបាន ) ។ សូមឲ្យពួកគេគិតអំពីរបៀបដែលពួកគេអាចអនុវត្តអ្វីដែលពួកគេបានរៀន អំពីសមត្ថភាពរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការសម្រាលបន្ទុករបស់ពួកគេ ប្រសិនបើពួកគេមករកទ្រង់ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សកម្មភាពផ្គូផ្គងសង្ខេប
-
សម្ភារសម្រាប់សិស្ស ៖ សន្លឹកក្រដាស ដែលសិស្សអាចសរសេរនៅលើនោះបាន និងអាចផ្លាស់ប្តូរគ្នាបាន
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារចែករំលែកអេក្រង់ ដើម្បីបង្ហាញកម្មវិធីចំណេះចំណានខាងគោលលទ្ធិ និងបង្ហាញសិស្សពីរបៀបចូលប្រើកម្មវិធីនេះ ។ សូមធ្វើសកម្មភាពទន្ទេញចាំក្នុងថ្នាក់ទាំងមូលរួមគ្នា ។
ម៉ាកុស ២:២៣–៣:៦
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់កាន់តែច្បាស់ អំពីគោលបំណងនៃថ្ងៃឈប់សម្រាក និងរបៀបអញ្ជើញពរជ័យរបស់ព្រះអម្ចាស់ឲ្យមានកាន់តែពេញលេញនៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីវិធីដែលពួកគេចូលចិត្ត ដែលធ្វើឲ្យពួកគេខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ជាលក្ខណៈបុគ្គល ឬជាមួយក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃឈប់សម្រាក ។
-
សំណៅចែក ៖ « ថ្ងៃឈប់សម្រាក »
-
វីដេអូ ៖ « Share Your Sabbath » ( ០:៥៣ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារឈែត ដើម្បីអនុញ្ញាតឲ្យសិស្សសួរសំណួរដែលពួកគេអាចមានអំពីថ្ងៃឈប់សម្រាក ។ ការឃើញសំណួររបស់គ្នាទៅវិញទៅមក អាចជួយលើកទឹកចិត្តពួកគេឲ្យឆ្លើយឆ្លងគ្នា និងសួរសំណួរបន្ថែមទៀត ។
លូកា ១១:១–១៣
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យធ្វើឲ្យការអធិស្ឋានកាន់តែមានអត្ថន័យ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេបានធ្វើ ដើម្បីធ្វើឲ្យការអធិស្ឋានរបស់ពួកគេកាន់តែមានអត្ថន័យ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សូមគូសបន្ទាត់ផ្ដេកនៅលើក្ដារខៀន ដោយមានសរសេរឃ្លាថា ការអធិស្ឋានគឺងាយស្រួល នៅចុងម្ខាង ហើយឃ្លា ការអធិស្ឋានគឺពិបាក នៅចុងម្ខាងទៀត
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ជាផ្នែកមួយនៃសកម្មភាពនៅដើមម៉ោងបង្រៀន សូមពិចារណាធ្វើការស្ទង់មតិមួយ ដើម្បីសួរសិស្សថា តើពួកគេគិតថា ការអធិស្ឋានគឺងាយស្រួល ឬពិបាក ។