ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ២២:៣៦–៣៩


ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ២២:៣៦–៣៩

បទបញ្ញត្តិធំពីរ

Jesus is shown with a group of people speaking to a scribe about the two great commandments. Outtakes: include close ups of people in the crowd. (Scene filmed at ext. the temple court of the Women)

នៅក្នុង ម៉ាថាយ ២២:៣៦–៣៩ ព្រះអង្គសង្គ្រោះបានបង្រៀនបទបញ្ញត្តិធំពីរ ។ មេរៀននេះនឹងជួយអ្នកឲ្យអនុវត្តការប្រើប្រាស់គោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងគោលការណ៍នៃការទទួលបានចំណេះដឹង ខាងវិញ្ញាណ ដើម្បីយល់ពីរបៀបគោរពតាមបទបញ្ញត្តិទាំងពីររបស់ព្រះ គឺការស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់អ្នក ។

ការជួយសិស្សឲ្យរៀនពីរបៀបស្វែងរកចម្លើយចំពោះសំំណួរនានា ។ គោលបំណងនៃចំណេះចំណានខាងគោលលទ្ធិគឺដើម្បីបង្រៀនសិស្សអំពី « របៀបដើម្បីស្វែងរកសេចក្ដីពិត របៀបគិតអំពីព័ត៌មានថ្មី និងរបៀបឆ្លើយតបនឹងសំណួរផ្ទាល់ខ្លួនរបស់ពួកគេ » ។ ជំនួសឲ្យការផ្ដល់ចម្លើយដល់សិស្សគ្រប់សំណួរទាំងអស់ សូមពិចារណាថា តើសំណួរមួយណាដែលអាចជួយសិស្សឲ្យអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងដឹកនាំពួកគេតាមរយៈ « ដំណើរការដែលបានតែងតាំងដ៏ទេវភាពក្នុងការស្វែងរកសេចក្ដីពិត » សម្រាប់ខ្លួនពួកគេ ( សូមមើល ឆាត អេច វិប « Doctrinal Mastery » [ សុន្ទរកថាផ្ដល់នៅឯការចាក់ផ្សាយការបំពាក់បំប៉នប្រចាំឆ្នាំថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាគន្លឹះនៅផ្ទះ ដោយសូមឲ្យនរណាម្នាក់សាកសួរពួកគេ ឬប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ។ សិស្សក៏អាចត្រូវបានអញ្ជើញឲ្យធ្វើសកម្មភាពតាមផែនការរបស់ពួកគេ ដើម្បីរក្សាបទបញ្ញត្តិធំទាំងពីរផងដែរ ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀននេះត្រូវបានរៀបរៀងឡើង ដើម្បីបង្រៀនបន្ទាប់ពីមេរៀនដែលមានចំណងជើងថា ម៉ាថាយ ២២:៣៤–៤០ ដែលជាមេរៀនបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះ ។ ប្រសិនបើមេរៀនចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង ដើម្បីសម្របតាមកាលវិភាគសាលារៀន នោះសូមប្រាកដថាបានបង្រៀនមេរៀនបរិបទដែលត្រូវគ្នានៅអំឡុងសប្តាហ៍នោះផងដែរ ។

ទន្ទេញចាំ និងពន្យល់

សូមពិចារណាប្រើសកម្មភាពខាងក្រោម ឬសកម្មភាពសង្ខេបផ្សេងទៀតដើម្បីជួយសិស្សឲ្យទន្ទេញចាំសេចក្តីយោងចំណេះចំណាន ខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។

សូមអនុវត្តការទន្ទេញចាំឃ្លាគន្លឹះ « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។… ត្រូវឲ្យស្រឡាញ់អ្នកជិតខាង » សម្រាប់សេចក្ដីយោង ម៉ាថាយ ២២:៣៦–៣៩

សូមគូររូបបេះដូង ហើយសរសេរលេខ ១ និង ២ នៅខាងក្រោមវា ។ នៅជាប់នឹងលេខ ១ សូមសរសេរថា « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង »នៅជាប់លេខ ២ សូមសរសេរថា« ត្រូវឲ្យស្រឡាញ់អ្នកជិតខាង » ។ សូមចង្អុលទៅបេះដូង ហើយថ្លែងសេចក្ដីយោងនេះ ។ បន្ទាប់មក សូមចង្អុលទៅលេខនីមួយៗ ។ ដូចដែលអ្នកធ្វើដូច្នេះ សូមថ្លែងផ្នែកនៃឃ្លាគន្លឹះដែលភ្ជាប់ ជាមួយលេខនោះ ។ សូមធ្វើដំណើរការនេះដដែលៗឲ្យបានច្រើនដង ។

គោលបំណងនៃផ្នែកខាងក្រោមនេះគឺដើម្បីអញ្ជើញសិស្សឲ្យអនុវត្តការពន្យល់សេចក្ដីពិតដល់អ្នកដទៃ ដូច្នេះការចាត់តាំងសិស្សជាគូ ឬក្រុមអាចមានប្រសិទ្ធភាព ។

សូមអាន ម៉ាថាយ ២២:៣៦–៣៩ ហើយរំឭកការសិក្សាពីមុនរបស់អ្នកអំពីខគម្ពីរទាំងនេះ ។

  • តើមានវិធីណាខ្លះដែលយើងអាចស្រឡាញ់ព្រះដោយអស់ពីចិត្តយើងបាន ? តើយើងអាចស្រឡាញ់អ្នកជិតខាងរបស់យើង ដូចយើងស្រឡាញ់ខ្លួនឯងបានដោយរបៀបណា ?

  • ហេតុអ្វីបានជាអ្នកគិតថា បទបញ្ញត្តិទាំងពីរនេះត្រូវបានប្រទានមកតាមលំដាប់លំដោយដូច្នេះ ?

រៀនអនុវត្ត

សូមពិចារណារំឭកគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញជាមួយនឹងសិស្សដោយសង្ខេបៗ ៖ បន្ទាប់មក សូមបែងចែកសិស្សក្នុងថ្នាក់ជាដៃគូ ឬជាក្រុមតូចៗ ហើយអញ្ជើញសិស្សឲ្យប្ដូរវេនគ្នាសូត្រគោលការណ៍ចេញពីការចងចាំ ។ សូមអ្នកស្ម័គ្រចិត្តឲ្យសង្ខេបឡើងវិញជាពាក្យសម្ដីរបស់ពួកគេផ្ទាល់អំពីគោលការណ៍ទាំងឡាយ ។

ប្រសិនបើចាំបាច់ សូមរំឭក កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឡើងវិញនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។នៅក្នុងស្ថានភាពខ្លះ យើងអាចនឹងពិបាកក្នុងការដឹងពីរបៀបធ្វើតាមបទបញ្ញត្តិរបស់ព្រះ ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស ដែលមិនគោរពតាមបទបញ្ញត្តិព្រះ ។

អែលឌើរ លីន ជី រ៉ូប៊ីន នៃពួកចិតសិបនាក់បានបង្រៀន ៖

Former Official Portrait of Elder Lynn G. Robbins. Photographed March 2017. Replaced October 2019 (with Telescope ID: 2298123)

ការព្យាយាមផ្គាប់ចិត្តអ្នកដទៃជាងផ្គាប់ព្រះហឫទ័យព្រះ គឺជាការប្រព្រឹត្តផ្ទុយទៅនឹង បញ្ញត្តយ៉ាងសំខាន់ទីមួយ និងទីពីរ ( សូមមើល ម៉ាថាយ ២២:៣៧–៣៩ ) ។ វាជាការភ្លេចថាយើងត្រូវផ្ដោតអារម្មណ៍ទៅលើអ្វី ។ ហើយយើងរាល់គ្នាធ្លាប់បានធ្វើកំហុសនោះ ព្រោះយើងខ្លាចមនុស្ស ។ …

ការសម្រេចពីអត្តចរិតត្រូវបានបង្កើតឡើងដោយការចងចាំពីលំដាប់ត្រឹមត្រូវនៃបទបញ្ញត្តិធំទីមួយ និងទីពីរ …

ព្រះអង្គសង្គ្រោះជាគំរូដ៏អស្ចារ្យ ទ្រង់តែងផ្ដោតអារម្មណ៍ទៅលើព្រះវរបិតាទ្រង់ជានិច្ច ។ ទ្រង់ស្រឡាញ់ ហើយបម្រើមនុស្សជុំវិញ ប៉ុន្តែទ្រង់មានបន្ទូលថា « ខ្ញុំមិនទទួលកិត្តិសព្ទអំពីមនុស្សទេ » ( យ៉ូហាន ៥:៤១ ) ។

( លីន ជី រ៉ូប៊ីន « Which Way Do You Face? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩, ១១ )

សូមពិចារណាពីសំណួរទាំងនេះ មុនពេលអ្នកធ្វើសកម្មភាពខាងក្រោម ។

  • តើអ្នកធ្លាប់ខ្លាចក្នុងការកែតម្រូវ ឬទូន្មានមិត្តភក្ដិដោយសេចក្ដីស្រឡាញ់ ដោយសារតែអ្នកមិនចង់ធ្វើឲ្យគេអាក់អន់ចិត្តដែរឬទេ ?

  • តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកត្រូវជ្រើសរើសរវាងអ្វីដែលអ្នកដទៃរំពឹងពីអ្នក និងអ្វីដែលព្រះអម្ចាស់រំពឹងពីអ្នកឬទេ ?

សូមពិចារណាផ្តល់ក្រដាស ឬកាតកត់ចំណាំឲ្យសិស្សសរសេរ ដូច្នេះពួកគេអាចដូរគ្នាទៅវិញទៅមកជាមួយសិស្សផ្សេងទៀតបាន ។

សូមសរសេរសាច់រឿងមួយ ដែលនរណាម្នាក់អាចនឹងពិបាកក្នុងការស្រឡាញ់ព្រះ ហើយពិបាកធ្វើតាមរាល់បទបញ្ញត្តិរបស់ទ្រង់ ឬក៏បង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃផងដែរ ។ ( កំណត់ចំណាំ ៖ សូមកុំបង្កើតសាច់រឿងដែលអ្នកដទៃអាចដឹងថា វាជាប់ទាក់ទងនឹងបុគ្គលជាក់លាក់ ឬមិត្តភក្តិណាម្នាក់ ) ។

ប្រសិនបើចាំបាច់ អ្នកអាចលើកឧទាហរណ៍នៃសាច់រឿងដែលមាននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ។

សូមពិចារណាអញ្ជើញសិស្សឲ្យផ្លាស់ប្ដូរសាច់រឿងគ្នាទៅវិញទៅមក និងពិភាក្សាអំពីសាច់រឿងជាមួយសមាជិកក្នុងថ្នាក់ផ្សេងទៀត ។ ការធ្វើដូច្នេះអាចនឹងជួយសិស្សឲ្យមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក និងទទួលបានទស្សនវិស័យកាន់តែប្រសើរឡើង ។ សាច់រឿងអាចត្រូវបានប្រមូល និងបញ្ជូនត្រឡប់មកវិញដោយត្រួសៗ ( ការបន្ដមានភាពអនាមិកអាចជួយសិស្សឲ្យមាន អារម្មណ៍ស្រណុកក្នុងការមានភាពស្មោះត្រង់ ) ។

ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច

សូមគិតអំពីបុគ្គលនៅក្នុងសាច់រឿងរបស់អ្នក នៅពេលអ្នកឆ្លើយសំណួរខាងក្រោម ។

  • តើការសន្និដ្ឋានអ្វីខ្លះអាចមានឥទ្ធិពលលើបុគ្គលម្នាក់ក្នុងការជ្រើសរើសធ្វើឲ្យអ្នកដទៃពេញចិត្ត ជាជាងធ្វើឲ្យព្រះសព្វព្រះទ័យ ?

  • តើការយល់ដឹងអំពីផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ឬការបង្រៀនដំណឹងល្អផ្សេងទៀត អាចជួយដោះស្រាយការសន្និដ្ឋានខុសឆ្គងទាំងនេះដោយរបៀបណា ?

  • តើមានសេចក្ដីពិតអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយបុគ្គលនោះ ឲ្យមើលឃើញអ្នកដទៃតាមទស្សនវិស័យរបស់ទ្រង់ទាំងទ្វេ ?

ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព

សូមអាន សេចក្តី ថ្លែងការណ៍ ខាងក្រោម មកពីព្យាការី ថ្ងៃចុង ក្រោយដើម្បីរកមើលអ្វីដែលអាចមានប្រយោជន៍ សម្រាប់ បុគ្គល នៅក្នុង សាច់ រឿងរបស់អ្នក ។ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

Former Official Portrait of Elder Lynn G. Robbins. Photographed March 2017. Replaced October 2019 (with Telescope ID: 2298123)

ពេលខ្លះ ក្នុងនាមជាថ្នាក់ដឹកនាំសាសនាចក្រយើងត្រូវបានគេរិះគន់ដោយសារ ការកាន់ខ្ជាប់យ៉ាងហ្មត់ចត់ទៅនឹងក្រឹត្យវិន័យរបស់ព្រះ ការការពារគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ និងការទប់ទល់នឹងសម្ពាធខាងសង្គមនៅជំនាន់របស់យើង ។ …

…ប៉ុន្ដែ តើវាមិនរឹតតែជាការមិនខ្វល់ខ្វាយកាន់តែខ្លាំងទេឬ ប្រសិនបើយើង មិន ប្រាប់ពីសេចក្ដីពិតនោះ—មិន បង្រៀនអ្វីដែលព្រះបានបើកសម្ដែងនោះ ?

( រ័សុល អិម ណិលសុន « The Love and Laws of God » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ] ទំព័រ ៣ នៅលើគេហទំព័រ speeches.byu.edu )

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានថ្លែង ៖

Former Official Portrait of Elder Lynn G. Robbins. Photographed March 2017. Replaced October 2019 (with Telescope ID: 2298123)

យើងត្រូវតែព្យាយាមគោរពបទបញ្ញត្តិធំទាំងពីរ ។ ដើម្បីធ្វើដូច្នោះបាន យើងត្រូវតែស្វែងរកតុល្យភាពរវាងក្រឹត្យវិន័យ និងសេចក្ដីស្រឡាញ់—ជាការគោរពបទបញ្ញត្តិ និងការដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ខណៈដែលស្រឡាញ់អ្នកជិតខាងរបស់យើងផងដែរ ។ ដំណើរនេះតម្រូវឲ្យយើងស្វែងរកការបំផុសគំនិតពីព្រះនូវអ្វីដើម្បីគាំទ្រ និងអ្វីដែលត្រូវបដិសេធ ព្រមទាំងរបៀបស្រឡាញ់ ហើយស្ដាប់ដោយការគោរព ហើយបង្រៀននៅក្នុងដំណើរការនោះ ។

( ដាល្លិន អេក អូក « Two Great Commandments » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៥ )

  • តើការដឹងសេចក្ដីពិតដែលបានបង្រៀននៅក្នុងសេចក្ដីថ្លែងការណ៍ទាំងនេះ អាចជួយបុគ្គលនៅក្នុងសាច់រឿងរបស់អ្នកដោយរបៀបណា ?

ធ្វើសកម្មភាពដោយសេចក្ដីជំនឿ

  • តើបុគ្គលនៅក្នុងសាច់រឿងរបស់អ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីទទួលបានជំនួយពីព្រះវរបិតាសួគ៌ ដើម្បីដឹងពីទង្វើដែលត្រូវប្រព្រឹត្ត ?

  • តើពួកគេអាចប្រព្រឹត្តតាមរបៀបណា ដើម្បីអាចរក្សាបទបញ្ញត្តិធំទាំងពីរនេះនៅពេលទន្ទឹមគ្នា ?

ប្រសិនបើសិស្សធ្វើការផ្លាស់ប្ដូរសាច់រឿងគ្នា សូមប្រមូលសាច់រឿងវិញ ហើយឲ្យទៅសិស្សដែលបានសរសេរវា ឬដាក់វានៅលើតុ ហើយឲ្យសិស្សមកយកសាច់រឿងនោះត្រឡប់ទៅវិញ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ

នៅម៉ោងបង្រៀនក្រោយ សូមរំឭកសេចក្ដីយោងចំណេះ ចំណាន ខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះឡើងវិញ ដោយការអញ្ជើញសិស្សឲ្យធ្វើសកម្មភាពដូចខាងក្រោមនេះ ៖

សូមសរសេរសេចក្ដីយោង និងឃ្លាខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយបន្ទាប់មកបំពេញចន្លោះទទេនេះ ។ 

ម៉ាថាយ ២២:៣៦–៣៩ ៖ « ត្រូវឲ្យ_____ _______ជា____នៃឯង ។ … ត្រូវឲ្យស្រឡាញ់________ » ។

បើចាំបាច់ សូមអានសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនេះឡើងវិញ ។ 

សកម្មភាពរៀនសូត្របន្ថែម

សាច់រឿងដែលអាចមាន

សូមពិចារណាប្រើប្រាស់សាច់រឿងមួយក្នុងចំណោមសាច់រឿងដូចខាងក្រោមនេះ ៖

  • ឪពុកម្តាយរបស់ ស្ទែនធិន បានលែងលះគ្នា ហើយគាត់ចំណាយពេលចុងសប្តាហ៍ភាគច្រើនជាមួយប៉ារបស់គាត់ ។ ឪពុករបស់គាត់មិនពេញចិត្តឲ្យ ស្ទែនធិន ទៅព្រះវិហារទេ ហើយរៀបចំកាលវិភាគកម្មវិធីផ្សេងៗដោយចេតនា ក្នុងពេលតែមួយដូចកម្មវិធីប្រជុំព្រះវិហារដែរ ។ ស្ទែនធិន ចង់ចំណាយពេលជាមួយឪពុករបស់គាត់ ប៉ុន្តែគាត់ក៏ចង់គោរពតាមព្រះអម្ចាស់ដោយការទៅព្រះវិហារផងដែរ ។

  • សារ៉ា បន្តមានអារម្មណ៍ថាមានការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធឲ្យអញ្ជើញមិត្តរបស់នាង ហ្គេប ឲ្យអានព្រះគម្ពីរមរមន ប៉ុន្តែនាងនៅតែមិនអើពើនឹងការបំផុសគំនិតនោះ ព្រោះនាងដឹងថា ហ្គេប សកម្មខ្លាំងណាស់ជាមួយគ្រួសាររបស់គាត់ នៅក្នុងសាសនាផ្សេង ហើយមិនចង់ធ្វើឲ្យគាត់អាក់អន់ចិត្ត ។