ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២


ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២

ទិដ្ឋភាពទូទៅ

ព្រះយេស៊ូវបានយាងចូលក្នុងក្រុងយេរូសាឡិមដោយជោគជ័យដើម្បីចាប់ផ្តើមសប្តាហ៍ចុងក្រោយនៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ។ ព្រះអង្គសង្គ្រោះបានសម្អាតព្រះវិហារបរិសុទ្ធ ហើយព្យាបាលអ្នកដែលមករកទ្រង់ក្នុងព្រះវិហារបរិសុទ្ធ ។ ទ្រង់បានបង្រៀនបទបញ្ញត្តិធំពីរ ហើយបានថ្កោលទោសការលាក់ពុតរបស់ពួកអាចារ្យ និងពួកផារិស៊ី ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

ម៉ាថាយ ២១:១–១១; យ៉ូហាន ១២:២៧–៣៦

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យមានអារម្មណ៍នៃការគោរព និងគារវភាពកាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់ក្នុងការសង្គ្រោះយើង ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកកាន់ថ្នាក់រៀនដោយបានរៀបចំខ្លួន ដើម្បីចែកចាយពីគ្រាមួយដែលពួកគេត្រូវការជំនួយពីអ្នកដទៃ ដើម្បីចាកចេញពីស្ថានភាពលំបាកមួយ ។ ដើម្បីឃើញឧទាហរណ៍នៃស្ថានភាពបែបនេះ ពួកគេអាចមើលវីដេអូ « Where Justice, Love, and Mercy Meet » ដែលមាននៅលើគេហទំព័រChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ៥:០១ ។

  • មាតិកាដែលត្រូវបង្ហាញ ៖ ក្រាហ្វិចព័ត៌មានដែលរួមបញ្ចូលក្នុងមេរៀន និងរូបភាពនៃព្រឹត្តិការណ៍ចុងក្រោយ នៅក្នុងព្រះជន្មរបស់ព្រះអង្គសង្គ្រោះ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារចែកចាយអេក្រង់ដើម្បីបង្ហាញក្រាហ្វិចព័ត៌មាននេះ ។ បន្ទាប់មក សិស្សអាចប្រើមុខងារឈែតដើម្បីចែកចាយសំណួរដែលពួកគេចង់ឆ្លើយ ឬចែកចាយអ្វីដែលពួកគេចាប់អារម្មណ៍ ចង់រៀនសូត្របន្ថែមទៀត ។

ម៉ាថាយ ២១:១២–១៦

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យមានអារម្មណ៍ថាមានបំណងប្រាថ្នាចាត់ទុកព្រះវិហារបរិសុទ្ធជាកន្លែងពិសិដ្ឋកាន់តែខ្លាំងឡើង ហើយទទួលបានអំណាចនៃការព្យាបាលរបស់ព្រះអង្គសង្គ្រោះ តាមរយៈការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីការទៅលេងព្រះវិហារបរិសុទ្ធថ្មីៗបំផុតរបស់ពួកគេ ។ ប្រសិនបើពួកគេមិនធ្លាប់ទៅព្រះវិហារបរិសុទ្ធទេ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតថា តើការទៅព្រះវិហារបរិសុទ្ធ នឹងមានសភាពយ៉ាងណាទៅ ។

  • មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពព្រះវិហារបរិសុទ្ធ រួមទាំងរូបភាពនៃបន្ទប់ផ្សេងៗនៅខាងក្នុងព្រះវិហារបរិសុទ្ធផងដែរ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាធ្វើបទបង្ហាញមួយដែលមាននូវរូបភាពនៃបន្ទប់ផ្សេងៗក្នុងព្រះវិហារបរិសុទ្ធ សម្រង់សម្ដីរបស់ប្រធាន ណិលសុន និងអែលឌើរ រិនឡាន់ និងសំណួរមួយចំនួនសម្រាប់ការពិភាក្សានៅក្នុងថ្នាក់ ។

ម៉ាថាយ ២២:៣៤–៤០

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបរស់នៅតាមបទបញ្ញត្តិធំពីរ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកកាន់ថ្នាក់រៀនដោយបានរៀបចំខ្លួន ដើម្បីចែកចាយអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលបានបង្ហាញថា ពួកគេពិតជាស្រឡាញ់ព្រះ និងអ្នកដទៃមែន ។

  • វីដេអូ ៖ « Realizing What God Has Done, How Could I Not Help? » ( ២:៥០ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org; « Spiritual Whirlwinds » ( ១៥:៥៤; សូមមើលពីលេខកូដម៉ោង ៧:៤០ ដល់ ៩:១៣ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org

  • ឧទាហរណ៍ និងបទពិសោធន៍ផ្ទាល់ខ្លួន ៖ សូមរៀបចំដើម្បីចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន និងគំរូផ្សេងទៀតនៃមនុស្ស ដែលបង្ហាញតាមរយៈពាក្យសម្ដី និងទង្វើថា ពួកគេស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់ពួកគេ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីបុគ្គលម្នាក់ដែលបានបង្ហាញថា គាត់ស្រឡាញ់ព្រះ និងអ្នកដទៃ ។ ប្រសិនបើអាចធ្វើទៅបាន សូមអញ្ជើញសិស្សឲ្យពិភាក្សាជាមួយបុគ្គលនេះអំពីរបៀបដែលនាង ឬគាត់បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ និងអ្នកដទៃទៀត ។ សូមឲ្យសិស្សមកកាន់ថ្នាក់រៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយ ។

ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ២២:៣៦–៣៩

គោលបំណងមេរៀន៖ មេរៀននេះនឹងជួយអ្នកឲ្យរៀនអនុវត្ត ដោយការប្រើគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីយល់ពីរបៀបគោរពតាមបទបញ្ញត្តិទាំងពីរ គឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យឡើងវិញនូវសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះនៅឯផ្ទះ ដោយសូមឲ្យនរណាម្នាក់សាកសួរពួកគេ ឬប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ។ សូមអញ្ជើញសិស្សឲ្យធ្វើតាមផែនការរបស់ពួកគេ ដើម្បីរក្សាបទបញ្ញត្តិធំទាំងពីរនេះផងដែរ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ក្នុងអំឡុងផ្នែកអនុវត្តមេរៀន សូមបើកមុខងារប្រើប្រាស់ក្តារខៀន និងការចែកចាយអេក្រង់ជាមួយសិស្ស ។ សូមដាក់សិស្សនៅក្នុងមុខងារបំបែកក្រុម ហើយចាត់តាំងឲ្យមានអ្នកដឹកនាំម្នាក់ ។ អ្នកដឹកនាំអាចចែកចាយក្តារខៀនរបស់ពួកគេជាមួយក្រុមបាន ហើយក្រុមអាចបង្កើតសាច់រឿង និងសរសេរគំនិតរបស់ពួកគេនៅលើក្តារខៀនទូទាំងមេរៀនបាន ។ អ្នកដឹកនាំក្រុមនីមួយៗអាចចែកចាយរូបថតអេក្រង់នៃលទ្ធផលចុងក្រោយនៅលើក្តារខៀនរបស់ក្រុមពួកគេ និងពន្យល់ខ្លីៗអំពីអ្វីដែលក្រុមរបស់ពួកគេបានសរសេរ ។

ម៉ាថាយ ២៣

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យចៀសវាងពីការលាក់ពុត ហើយធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដោយបន្ទាបខ្លួន ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីមនុស្សដែលព្យាយាមដើរតាមព្រះអង្គសង្គ្រោះដោយចិត្តស្មោះស្ម័គ្រ និងចេតនាបរិសុទ្ធ នៅពេលពួកគេបម្រើអ្នកដទៃ ។

  • មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពបុរសសាសន៍យូដាម្នាក់ពាក់ស្លាកហិបព្រះគម្ពីរ

  • វីដេអូ ៖ « Phylacteries » ( ១:០៥ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមប្រើមុខងារក្តារខៀនដើម្បីរាយបញ្ជីគោលការណ៍ដែលសិស្សបានដឹង ក្នុងអំឡុងពេលរៀនមេរៀននេះ ។ សូមទុកពេលឲ្យសិស្សសរសេរសុន្ទរកថាមួយ អំពីគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងនេះ ។ សូមពិចារណាចាក់ភ្លេងចោល ក្នុងអំឡុងពេលពួកគេកំពុងសរសេរ ។ បន្ទាប់ពីពួកគេបានបញ្ចប់ហើយ សូមអញ្ជើញសិស្សដែលមានឆន្ទៈឲ្យឡើងចែកចាយគំនិតខ្លះៗរបស់ពួកគេជាមួយនឹងមិត្តរួមថ្នាក់ ។