ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២១:១–១១; យ៉ូហាន ១២:២៧–៣៦


ម៉ាថាយ ២១:១–១១; យ៉ូហាន ១២:២៧–៣៦

ការយាងចូលដោយជោគជ័យរបស់ព្រះអង្គសង្គ្រោះ

Jesus Christ’s triumphal entry into Jerusalem. altered version

ព្រះអង្គសង្គ្រោះបានយាងចូលក្រុងយេរូសាឡិមដោយជោគជ័យ ក្នុងអំឡុងពេលដែលប្រជាជនបានសរសើរ និងថ្វាយបង្គំទ្រង់ដោយស្រែកថា « ហូសាណា » ( សូមមើល ម៉ាថាយ ២១:៩ ) ។ បន្ទាប់មក ព្រះយេស៊ូវបានបង្រៀនប្រជាជនអំពីបេសកកម្មរបស់ទ្រង់ដើម្បីសង្គ្រោះពួកគេ ។ មេរៀននេះរួមបញ្ចូលទិដ្ឋភាពទូទៅនៃសប្តាហ៍ចុងក្រោយរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះជន្មរមែងស្លាប់ ដែលអាចជួយអ្នកឲ្យមានអារម្មណ៍ថាមានសេចក្ដីគោរព និងគារវភាពកាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់ក្នុងការសង្គ្រោះយើង ។

ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សិស្សអាចមានឱកាសសិក្សា និងពិភាក្សាអំពីវគ្គបទគម្ពីរដែលបានចាត់មកក្នុងមេរៀននេះ និងធនធាននៅផ្ទះដែលទាក់ទងនឹង ចូរមកតាមខ្ញុំ មុនពេលពិភាក្សាអំពីវគ្គបទគម្ពីរក្នុងថ្នាក់សិក្ខាសាលា ។ សូមសម្របមេរៀននេះ ស្របតាមបទពិសោធន៍មុនៗ ដែលសិស្សអាចមានជាមួយនឹងខ្លឹមសារមេរៀន ។ សូមស្វែងរកឱកាសដើម្បីទាញយកបទពិសោធន៍ ដែលសិស្សបានមាននៅផ្ទះ ដែលអាចផ្ដល់ពរជ័យដល់ថ្នាក់សិក្ខាសាលាបាន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួន ដើម្បីនិយាយអំពីពេលវេលា ដែលពួកគេត្រូវការជំនួយពីនរណាម្នាក់ ដើម្បីចេញពីស្ថានភាពលំបាកមួយ ។ ដើម្បីមើលឃើញឧទាហរណ៍នៃស្ថានភាពប្រភេទនេះ នោះពួកគេអាចមើលវីដេអូ « Where Justice, Love, and Mercy Meet » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ៥:០១ ។ វីដេអូនេះបង្ហាញពីសុន្ទរកថាសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៥ ដែលបានផ្តល់ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

2:3

សកម្មភាពរៀនសូត្រដែលអាចមាន

សេចក្ដីត្រូវការដើម្បីមានការសង្គ្រោះ

សូមអញ្ជើញសិស្សឲ្យពិចារណាពីការរៀបចំខ្លួនសម្រាប់ថ្នាក់រៀនរបស់ពួកគេ ។ ពួកគេអាចចែកចាយដំណើររឿងផ្ទាល់ខ្លួនមួយ អំពីគ្រាមួយដែលពួកគេត្រូវការជំនួយពីនរណាម្នាក់ ឬពួកគេអាចចែកចាយដំណើររឿងអំពីនរណាម្នាក់ដែលពួកគេស្គាល់បាន ។

សូមគិតអំពីគ្រាមួយដែលអ្នកស្ថិតនៅក្នុងស្ថានភាពលំបាក ហើយត្រូវការឲ្យអ្នកផ្សេងទៀតមកជួយ ឬសង្គ្រោះអ្នក ។

  • ហេតុអ្វីបានជាអ្នកត្រូវការជំនួយ ឬការសង្គ្រោះ ?

  • តើមានអ្វីអាចកើតឡើង ប្រសិនបើអ្នកមិនបានទទួលជំនួយទេនោះ ?

  • តើបទពិសោធន៍នេះមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះបុគ្គលដែលបានជួយ ឬសង្គ្រោះអ្នកយ៉ាងដូចម្តេចដែរ ?

ពួកយើងទាំងអស់គ្នាត្រូវការព្រះចេស្ដាដ៏សង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងទាំងអស់គ្នាប្រព្រឹត្តខុស ដែលយើងមិនអាចធ្វើឲ្យវាដូចដើមវិញបាន យើងជួបប្រទះនឹងការបាត់បង់ ដែលយើងមិនអាចយកមកវិញបាន ហើយជួបនឹងការឈឺចាប់ ការបៀតបៀន សោកនាដកម្ម បន្ទុកធ្ងន់ និងការខកបំណង ដែលយើងមិនអាចទ្រាំទ្រតែម្នាក់ឯងបាន ។សូមពិចារណាពីតម្រូវការរបស់អ្នកដើម្បីមានព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអ្វីដែលអ្នកត្រូវការ ដើម្បីមានព្រះចេស្ដាដ៏សង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទជួយដល់អ្នក ។

នៅក្នុងមេរៀននេះ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីស្វែងយល់បន្ថែមទៀតអំពីមូលហេតុដែលព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទអាចជួយសង្រ្គោះយើងបានពីរាល់កំហុស ការបាត់បង់ ការឈឺចាប់ និងស្ថានភាពដែលយើងមិនអាចជួសជុលបាន ។

ការយាងចូលដោយជោគជ័យរបស់ព្រះយេស៊ូវគ្រីស្ទ

សូមពិចារណាបង្ហាញរូបភាពនៃការយាងចូលដោយជោគជ័យរបស់ព្រះអង្គសង្គ្រោះ ។

មុនពេលយាងចូលទៅក្រុងយេរូសាឡិមជាលើកចុងក្រោយ ព្រះយេស៊ូវបានបង្គាប់ពួកសិស្សរបស់ទ្រង់ឲ្យយកកូនលាមួយក្បាលមកថ្វាយទ្រង់ ដែលគេស្គាល់ផងដែរថាជាសត្វលាជំទង់ ។ ពួកសិស្សបានគ្របលើមេលា និងកូនវាដោយសម្លៀកបំពាក់របស់ពួកគេ ហើយពួកគេបានយាងព្រះអង្គសង្គ្រោះឲ្យគង់នៅលើកូនលាជំទង់នោះ ( សូមមើល ម៉ាថាយ ២១:១–៧; យ៉ូហាន ១២:១៤–១៥ ) ។

សូមអាន ម៉ាថាយ ២១:៨–១១ និង យ៉ូហាន ១២:១២–១៣ ដោយរកមើលរបៀបដែលប្រជាជនបានឆ្លើយតបនឹងព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់យាងចូលក្រុងយេរូសាឡិម ។ នៅពេលអ្នកអាន សូមស្រមៃថា ខ្លួនអ្នកមានវត្តមាននៅទីនោះដែរ ។

មនុស្សជាច្រើនបានស្រែកថា « ហូសាណា » ដែលជាពាក្យភាសាហេព្រើរ « ដែលមានន័យថា ‹ សូមជួយសង្គ្រោះយើងខ្ញុំ › ហើយដែលត្រូវប្រើក្នុងការសរសើរ និងការអំពាវនាវ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ហូសាណា » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីអត្ថន័យនៃប្រតិកម្មរបស់ប្រជាជនចំពោះការយាងចូលទៅក្នុងក្រុងយេរូសាឡិមរបស់ព្រះអង្គសង្គ្រោះ ៖

Head and shoulders portrait of Elder Bruce R. McConkie.

មានតែពួកស្ដេច និងពួកអ្នកចម្បាំងប៉ុណ្ណោះ ដែលបានទទួលការគោរពមួយដ៏អស្ចារ្យបែបនេះ ។ … នៅក្នុងចំណោមសម្រែកហ៊ោសរសើរ និងការទទូចអង្វរចំពោះសេចក្ដីសង្គ្រោះ និងការរំដោះ យើងឃើញពួកសិស្សបានតម្រៀបធាងស្លឹកចាកនៅតាមផ្លូវរបស់ព្រះអម្ចាស់យើង ដែលជាតំណាងឲ្យជ័យជម្នះ និងភាពជោគជ័យ ។ ទិដ្ឋភាពទាំងស្រុងដ៏អស្ចារ្យនេះដែលបានគិតទុកជាមុនអំពីការប្រមូលផ្ដុំនាពេលអនាគត នៅពេលដែល « មនុស្ស ១ ហ្វូងយ៉ាងធំ » … នឹងឈរ « នៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ » ស្រែកបន្លឺសំឡេងថា « សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង » ។ ( វិវរណៈ ៧:៩–១០ ) ។

( Doctrinal New Testament Commentary [ ឆ្នាំ ១៩៦៥ ] ១:៥៧៨ )

  • តើអ្នកអាចនឹងនិយាយ ធ្វើ និងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកមានវត្តមានក្នុងអំឡុងពេលការយាងចូលដោយជោគជ័យរបស់ព្រះអង្គសង្រ្គោះទៅក្រុងយេរូសាឡិម ? ហេតុអ្វីទៅ ?

  • តើពេលណាដែលអ្នកមានអារម្មណ៍ចង់ស្រែក « ហូសាណា » ( ថ្វាយការសរសើរ និងការដឹងគុណដោយស្មោះ ) ចំពោះព្រះយេស៊ូវគ្រីស្ទ ?

  • ហេតុអ្វីបានជាអ្នកអាចស្រែក « ហូសាណា » សម្រាប់ព្រះអង្គសង្គ្រោះឥឡូវនេះបាន ? នៅក្នុងអនាគតកាល ?

តាមដែលសមរម្យ សូមពិភាក្សាជាមួយសិស្ស នៅពេលដែលពួកគេអាចបានចូលរួមក្នុងការស្រែកហូសាណា ។ ជាឧទាហរណ៍ ពួកគេប្រហែលជាបានចូលរួមក្នុងផ្នែកមួយនៃការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ។

ពេលព្រះយេស៊ូវយាងចូលទៅក្រុងយេរូសាឡិមនៅលើសត្វលាជំទង់ មានមនុស្សជាច្រើនបានទទួលស្គាល់នេះថាជាការប្រកាសជាសាធារណៈថា ទ្រង់មិនត្រឹមតែជាព្រះមែស៊ីដែលបានសន្យាប៉ុណ្ណោះទេ ប៉ុន្ដែទ្រង់ថែមទាំងជាស្ដេចនៃអ៊ីស្រាអែលដែលបានសន្យាផងដែរ ។ មនុស្សជាច្រើនបានឃើញថា វាគឺជាការបំពេញការព្យាករនៅក្នុងព្រះគម្ពីរ ដូចបានកត់ត្រានៅក្នុង សាការី ៩:៩

មនុស្សជាច្រើនបានគិតថា ព្រះមែស៊ីនឹងជាមេដឹកនាំយោធាដ៏អស្ចារ្យ ដែលនឹងជួយសង្គ្រោះពួកគេចេញពីការជិះជាន់របស់ពួករ៉ូម ។ ពួកគេយល់ខុសអំពីបេសកកម្មដ៏សង្គ្រោះរបស់ព្រះអង្គសង្គ្រោះ ។

  • តើព្រះវរបិតាសួគ៌បានបញ្ជូនព្រះយេស៊ូវគ្រីស្ទមកដើម្បីសង្គ្រោះយើងចេញពីអ្វី ?

ព្រះរាជបំណង និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ

បន្ទាប់ពីការយាងចូលដោយជោគជ័យរបស់ព្រះអង្គសង្រ្គោះ នោះ « មានសាសន៍ក្រេកខ្លះ » ដែលបានមកក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរំលង បានស្នើសុំចូលគាល់ទ្រង់ ( សូមមើល យ៉ូហាន ១២:២០–២១ ) ។ នៅពេលព្រះយេស៊ូវបានត្រាស់ដឹងពីសំណើរបស់ពួកគេ នោះទ្រង់បានបង្រៀនអំពីការរងទុក្ខ ការសុគត និងការរស់ឡើងវិញរបស់ទ្រង់ដែលនឹងកើតមានឡើងនាពេលខាងមុខនេះ ។ ទ្រង់បានពន្យល់ថា ព្រឹត្តិការណ៍ចុងក្រោយទាំងនេះនៅក្នុងក្រុងយេរូសាឡិម រួមទាំងការឆ្កាងដែលជិតមកដល់របស់ទ្រង់ គឺជាគោលបំណងទាំងមូលសម្រាប់ការយាងមកផែនដីរបស់ទ្រង់ ( សូមមើល យ៉ូហាន ១២:២៣–៣៣ ) ។

សូមអាន យ៉ូហាន ១២:២៧–២៨, ៣២–៣៣ ហើយរកមើលអ្វីដែលព្រះយេស៊ូវបានមានបន្ទូលអំពីព្រះរាជបំណង និងបេសកកម្មរបស់ទ្រង់ ។ ( សូមកត់ចំណាំថា សំឡេងដែលឮចេញពីស្ថានសួគ៌នោះ គឺជាព្រះសូរសៀងរបស់ព្រះវរបិតាសួគ៌ ដែលបង្ហាញនូវទំនុកចិត្តថា ព្រះយេស៊ូវគ្រីស្ទនឹងធ្វើដង្វាយធួនរបស់ទ្រង់ ) ។

  • តើព្រះយេស៊ូវបានបង្រៀនអ្វីខ្លះអំពីព្រះរាជបំណង និងបេសកកម្មរបស់ទ្រង់ ?

  • តើទំនុកចិត្តរបស់ព្រះវរបិតាសួគ៌លើព្រះយេស៊ូវគ្រីស្ទ អាចបង្កើនទំនុកចិត្តរបស់អ្នកលើសមត្ថភាព និងព្រះឆន្ទៈរបស់ព្រះអង្គសង្គ្រោះក្នុងការសង្គ្រោះអ្នកដោយរបៀបណា ?

វិធីមួយដើម្បីសង្ខេបពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុង យ៉ូហាន ១២:២៧–២៨, ៣២–៣៣ គឺថា ព្រះយេស៊ូវគ្រីស្ទបានធ្វើដង្វាយធួនរបស់ទ្រង់ ដើម្បីទ្រង់អាចទាញមនុស្សទាំងអស់ឲ្យមកឯទ្រង់បាន

ព្រះអង្គសង្គ្រោះបានថ្លែងទីបន្ទាល់អំពីសេចក្តីពិតដូចគ្នានេះនៅក្នុង នីហ្វៃ ទី៣ ២៧:១៣–១ ។ សូមអានវគ្គបទគម្ពីរនេះ ដោយរកមើលអ្វីដែលខគម្ពីរទាំងនេះបន្ថែមដល់ការយល់ដឹងរបស់អ្នកអំពីសេចក្តីពិតនេះ ។ អ្នកអាចនឹងចង់យោងឆ្លង ឬភ្ជាប់វគ្គបទគម្ពីរនេះទៅកាន់ យ៉ូហាន ១២:៣២

ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍នៃសប្តាហ៍ចុងក្រោយរបស់ព្រះអង្គសង្គ្រោះ

ព្រឹត្តិការណ៍ជាច្រើននៅក្នុងសប្តាហ៍ចុងក្រោយនៃព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ មានសារៈសំខាន់ចំពោះបេសកកម្ម និងព្រះរាជបំណងរបស់ទ្រង់ដើម្បីសង្គ្រោះយើង តាមរយៈការទាញយើងទៅរកទ្រង់ ។

ផ្ទាំងព័ត៌មានខាងក្រោមនេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រឹត្តិការណ៍ទាំងនេះ ។

New Testament Seminary Teacher Manaul - 2023

Color Handouts Icon

សូមចែកច្បាប់ចម្លងនៃផ្ទាំងព័ត៌មាននេះដល់សិស្ស ឬសូមបង្ហាញវាឥឡូវនេះ ។ ដោយអាស្រ័យលើតម្រូវការរបស់សិស្ស វាអាចមានប្រយោជន៍ក្នុងការប្រើគំនិតមួយចំនួនដែលមាននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀននេះ បន្ថែមពីលើ ឬជំនួសឲ្យផ្ទាំងព័ត៌មាននេះ ។

សូមមើលទៅផ្ទាំងព័ត៌មាននេះ ។ សូមអានវគ្គបទគម្ពីរមួយចំនួន ដើម្បីដឹងឲ្យបានកាន់តែច្បាស់អំពីព្រឹត្តិការណ៍ដែលបានពិពណ៌នាមកនេះ ។ សូមគិតអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះបានរួមចំណែកដល់បេសកកម្មដ៏សង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ ហើយសញ្ជឹងគិតពីរបៀបដែលទ្រង់អាចជួយ និងសង្គ្រោះអ្នកបាន ដោយសារតែអ្វីដែលទ្រង់បានបង្រៀន និងបានធ្វើក្នុងអំឡុងសប្តាហ៍នេះ ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរសំណួរដែលអ្នកមានអំពីព្រឹត្តិការណ៍ទាំងនេះ ហើយកត់ត្រាទុកអំពីព្រឹត្តិការណ៍ណាមួយ ដែលអ្នកចង់ស្វែងយល់បន្ថែម និងមូលហេតុ ។

  • តើអ្នកមានសំណួរអ្វីខ្លះអំពីព្រឹត្តិការណ៍ទាំងនេះ ?

  • តើអ្នកចង់ស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍មួយណា ? ហេតុអ្វីទៅ ?

  • តើអ្នកគិតថា ការរៀនបន្ថែមទៀតអំពីព្រឹត្តិការណ៍ទាំងនេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសមត្ថភាព និងបំណងប្រាថ្នារបស់ព្រះយេស៊ូវគ្រីស្ទក្នុងការសង្គ្រោះយើងដោយរបៀបណា ?

សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរមុនៗ ។ សូមសរសេរមតិយោបល់ដែលពួកគេបានចែកចាយ ហើយរកមើលវិធីដើម្បីប្រើមតិយោបល់ទាំងនេះដើម្បីណែនាំសិស្សក្នុងថ្នាក់អំពីមេរៀនក្រោយៗ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើការយាងចូលដោយជោគជ័យមានន័យយ៉ាងណាសម្រាប់ពួកសាសន៍យូដា ហើយតើវាអាចមានន័យយ៉ាងណាសម្រាប់យើង ?

ការយាងចូលដោយជោគជ័យរបស់ព្រះអង្គសង្រ្គោះទៅក្នុងក្រុងយេរូសាឡិម អំឡុងពេលប្រារព្ធពិធីបុណ្យរំលងបានបំពេញដោយផ្ទាល់នូវការព្យាករ ដែលបានកត់ត្រានៅក្នុង សាការី ៩:៩–១០ ហើយបានប្រកាសជាសាធារណៈថា ព្រះយេស៊ូវគឺជាព្រះមែស៊ី និងជាស្តេចនៃអ៊ីស្រាអែលដែលបានសន្យា ។ នៅសម័យបុរាណ សត្វលា ឬលាជំទង់គឺជានិមិត្តរូបនៃរាជវង្សសាសន៍យូដា ។ នៅអំឡុងពេលរបបរាជានិយមនៅក្នុងប្រទេសអ៊ីស្រាអែលកាលពីបុរាណ បន្ទាប់ពីការឡើងសោយរាជ្យរបស់ស្តេចសូល នោះសាសន៍យូដាបានប្រារព្ធពិធីឡើងសោយរាជ្យឡើងវិញប្រចាំឆ្នាំ ដែលមានស្តេចគង់លើសត្វលាជំទង់ទៅកាន់ក្រុងយេរូសាឡិម ។ អ្នកដំណើរបានឆ្ពោះទៅក្រុងយេរូសាឡិមពីខាងកើតក្រុង ហើយបានមកដល់ព្រះវិហារបរិសុទ្ធ ។ ពិធីសាសនាទាំងនេះបានបង្ហាញពីពេលវេលា ដែលព្រះមែស៊ីនឹងយាងមករករាស្ដ្ររបស់ទ្រង់តាមរបៀបដូចគ្នា ។ ដូច្នេះ នៅគ្រាដែលក្រុងយេរូសាឡិមពេញទៅដោយពួកសាសន៍យូដាដែលប្រារព្ធបុណ្យរំលង នោះព្រះយេស៊ូវបានចូលក្រុងយេរូសាឡិមក្នុងលក្ខណៈដែលបង្ហាញថា ទ្រង់គឺជាព្រះមែស៊ី ជាស្ដេចនៃសាសន៍អ៊ីស្រាអែល ។ ការគង់លើសត្វលាក៏បានបង្ហាញផងដែរថា ព្រះយេស៊ូវបានយាងមកក្នុងនាមជាព្រះអង្គសង្គ្រោះដ៏សុខសាន្ត និង « សុភាព » មិនមែនជាអ្នកដែលមានជ័យជម្នះលើសេះសឹកទេ ( សូមមើល សាការី ៩:៩–១០ ) ។

នៅឯការយាងមកជាលើកទីពីរ ព្រះយេស៊ូវនឹងយាងមកកាន់ផែនដីវិញដោយព្រះចេស្តា និងសិរីល្អដ៏អស្ចារ្យ ។ ជានិមិត្តរូបនៃសិរីល្អរបស់ទ្រង់ ទ្រង់នឹងយាងមកលើ « សេះស » ជាជាងគង់លើសត្វលា ដែលទ្រង់បានយាងចូលក្រុងយេរូសាឡិម ( សូមមើល វិវរណៈ ១៩:១១–១៦ ) ។ ទ្រង់ក៏នឹងយាងមកសោយរាជ្យជា « ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច » ផងដែរ ( វិវរណៈ ១៧:១៤ ; សូមមើលផងដែរ វិវរណៈ ១៩:១៦ ) ។

តើយើងអាចរៀនអ្វីខ្លះ មកពីការប្រើប្រាស់ស្លឹកចាកក្នុងការយាងមកដោយជោគជ័យ ?

អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖

Official Portrait of Gerrit W. Gong. Photographed in 2018.

តាមប្រពៃណី ធាងចាកគឺជានិមិត្តរូបដ៏ពិសិដ្ឋដើម្បីបង្ហាញពីសេចក្តីអំណរនៅក្នុងព្រះអម្ចាស់របស់យើង ក៏ដូចជានៅក្នុង ជ័យជំនះរបស់ព្រះយេស៊ូវក្នុងក្រុងយេរូសាឡិម ជាកន្លែងដែល « បណ្តាមនុស្ស…យកធាងចាកចេញទៅទទួលទ្រង់ » [ យ៉ូហាន ១២:១២–១៣ ; សូមមើលផងដែរ ម៉ាថាយ ២១:៨–៩ ; ម៉ាកុស ១១:៨–១០ ] ។… ក្នុងគម្ពីរវិវរណៈ អ្នកដែលសរសើរដល់ព្រះ និងកូនចៀមធ្វើដូច្នេះដោយ « ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ » [ វិវរណៈ ៧:៩ ] ។ ជាមួយនឹង « សម្លៀកបំពាក់នៃសេចក្ដីសុចរិត » និង « មកុដនៃសិរីល្អ » នោះស្លឹកចាកក៏មាននៅក្នុងការអធិស្ឋានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ផងដែរ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៧៦ ] ។ …

( ហ្គើរីត ដបុលយូ ហ្គង « Hosanna and Hallelujah—The Living Jesus Christ: The Heart of Restoration and Easter » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៥៣ )

សកម្មភាពរៀនសូត្របន្ថែម

សកម្មភាព Easter.ComeuntoChrist.org

សូមអញ្ជើញសិស្សឲ្យប្រើព្រះគម្ពីរ និងឯកសារដែលមាននៅលើគេហទំព័រ Easter.ComeuntoChrist.org ដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ ឬដើម្បីស្រាវជ្រាវរកព្រឹត្តិការណ៍មួយក្នុងសប្តាហ៍ចុងក្រោយនៃព្រះជន្មរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ ដែលពួកគេចង់ដឹងបន្ថែមទៀត ។ សូមអញ្ជើញពួកគេឲ្យពិពណ៌នាអំពីអ្វីដែលព្រឹត្តិការណ៍នេះបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលវាបានរួមចំណែកដល់បេសកកម្មរបស់ទ្រង់ដើម្បីសង្គ្រោះយើង ។

ជម្រើសមួយទៀតគឺការមើលវីដេអូមួយ ឬច្រើននៅខាងក្រោមនេះ ដែលពិពណ៌នាអំពីព្រឹត្តិការណ៍ចុងក្រោយជាច្រើននៅក្នុងព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ៖

« To This End Was I Born » ( ចាប់ពីលេខកូដម៉ោង ២:១៣ ដល់ ៤:២៩ )

4:35

« My Kingdom Is Not of This World » ( ៥:២៣ )

5:22

« For God So Loved the World » ( ចាប់ពីលេខកូដម៉ោង ១:៥៦ ដល់ ៤:៤៨ )

5:22

ដំណើរទេសចរណ៍នៃក្រុងយេរូសាឡិមតាមអ៊ីនធឺណិត

សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ បានបង្កើតកម្មវិធីមួយ ដែលអនុញ្ញាតឲ្យមនុស្សធ្វើដំណើរទេសចរណ៍តាមអ៊ីនធឺណិតនៅទីក្រុងយេរូសាឡិម និងមើលទីតាំងនានា ដូចដែលពួកគេអាចមានវត្តមាននៅក្នុងសម័យរបស់ព្រះអង្គសង្គ្រោះដែរ ។ សូមពិចារណាអនុញ្ញាតឲ្យសិស្សទាញយកកម្មវិធីនេះ ហើយប្រើវាជំនួសឲ្យផ្ទាំងព័ត៌មាននៅក្នុងមេរៀននេះ ។ កម្មវិធីនេះក៏អាចត្រូវបានប្រើនៅក្នុងមេរៀនផ្សេងទៀតផងដែរ ដើម្បីជួយសិស្សឲ្យមើលឃើញព្រឹត្តិការណ៍នៅក្នុងទីក្រុងយេរូសាឡិមពីបុរាណ និងមានការយល់ដឹងអំពីព្រឹត្តិការណ៍ទាំងនោះឲ្យបានកាន់តែប្រសើរឡើង ។ ការណែនាំសម្រាប់ការទាញយកកម្មវិធីនេះអាចរកបាននៅលើគេហទំព័រ https://virtualscriptures.org/virtual-new-testament/ ។

សកម្មភាពរូបភាព

សូមបង្ហាញរូបភាពខាងក្រោមនេះតាមលំដាប់កាលប្បវត្តិ ហើយអញ្ជើញសិស្សឲ្យប្រើព្រះគម្ពីរ និងផ្ទាំងព័ត៌មាន ដើម្បីជួយពួកគេឲ្យតម្រៀបរូបភាពទាំងនេះតាមលំដាប់កាលវេលា ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរបីចុងក្រោយនៅក្នុងមេរៀននេះ ។

Jesus is riding a colt into Jerusalem through a great multitude of people holding tree branches. Outtakes include Jesus barely seen in a throng of people, images of the crowd, some small children, and Jesus walking through the crowd.
Jesus turning over a table of a money changer in the temple. Outtakes include images of Christ alone and with the crowd of merchants and buyers fleeing, people buying goods, and people looking.
Jesus giving the sop to Judas Iscariot. Outtakes include just Jesus, all the disciples seated, Jesus passing the cup of wine, Jesus holding the bread, a servant woman bring a jar, Judas Iscariot eating the sop, Jesus taking a piece of bread wrapped in cloth, and Jesus raising a glass of wine.
Christ kneeling in Gethsemane. Outtakes include the back of the savior shown kneeling in the tall grass, close-up of his face looking afraid, in a distance with blood on his face and hands near a river, an angel comforting him, profile portrait, and a glowing angel coming toward Christ who is huddled on the ground.
Jesus is on the cross between two malefactors, there is a crowd below that are watching. Outtakes include a sponge on a stick lifted up to Jesus by a Roman soldier, different views of the three me on the crosses, soldiers gambling and parting his clothes, Jesus walking wearing crown of thorns and covered in blood, and Caiaphas.
Mary Magdalene encountering the resurrected Christ.