ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី​១


ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី​១

កំណត់​ទីតាំង និង​ទន្ទេញ ៖ លូកា ២:១០–១២ ដល់ លូកា ២៤:៣៦–៣៩

ថ្នាក់​សិក្ខាសាលា ។

គោលបំណង​មួយ​នៃគោល​បំណង​ចំណេះ​ចំណាន​ខាង​គោល​លទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញចាំ​សេចក្ដីយោងបទគម្ពីរ និង​ឃ្លាបទ​គម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​ចេះ​កំណត់​ទីតាំង និង​រៀន​ទន្ទេញ​សេចក្ដីយោងបទគម្ពីរ និងឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរសញ្ញាថ្មី​ទាំង ១១ ដំបូង ។

ការបង្កើត​ឲ្យមាន​បរិយាកាស​នៃ​សេចក្ដី​ស្រឡាញ់ ។ ការផ្តល់​ឱកាស​ឲ្យ​សិស្ស​រៀន​ស្គាល់គ្នា អាច​ជួយ​បណ្តុះ​បរិយាកាស​នៃសេចក្តីស្រឡាញ់ ការគោរព និង​គោលបំណង​នៅក្នុង​ថ្នាក់រៀន ។ សូម​រកមើល​វិធី​នានា​ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែក​ចាយ​ព័ត៌មាន​សមរម្យ​អំពី​ជីវិត​របស់ពួកគេ​ជាមួយគ្នា​ទៅវិញ​ទៅមក ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អាច​ចាំបាច់​ត្រូវ​បង្រៀន​ជំនួស​មេរៀននេះ ។ សូម​មើល​កាលវិភាគ​សម្រាប់​ថ្នាក់​រៀន​របស់​អ្នក​ដើម្បី​ធានាថា មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវ​បង្រៀន​ក្នុងអំឡុង​ឆមាស​នេះ ។

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ

  • ហេតុ​អ្វី​វា​មាន​គុណ​ប្រយោជន៍​ក្នុងការ​ស្គាល់​សេចក្តី​យោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ?

អ្នក​អាច​ចាំ​សេចក្ដី​ថ្លែងការណ៍​នេះ​ពី​អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–ឆ្នាំ ២០១៥ ) ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​អំពី​សារៈសំខាន់នៃ​ការទន្ទេញ​ចាំបទគម្ពីរ ៖

រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥ ។

អំណាច​ដ៏​មហិមា​អាច​កើត​ឡើង​ពី​ការទន្ទេញ​បទគម្ពីរ ។ ការទន្ទេញ​បទគម្ពីរ​មួយ​គឺ​ជា​ការបង្កើត​មិត្ត​ភាព​មួយ​ថ្មី ។ វា​ដូចជា​ការរកឃើញ​បុគ្គល​ម្នាក់​ថ្មី​ដែល​អាចជួយ​ក្នុងពេល​ត្រូវការ ផ្ដល់​ការបំផុស​គំនិត និង​ការលួងលោម​ចិត្ត ហើយជា​ប្រភព​នៃ​ការលើក​ទឹកចិត្ត​សម្រាប់​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់ ។

( រីឆាដ ជី ស្កត « The Power of Scripture » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ )

ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​ពី​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ១១ ដំបូង សូម​ពិចារណា​ចម្លង​តារាង​ខាងក្រោម​ចូល​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ឬ​ទាញយក​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ នៅលើ​ឧបករណ៍ចល័ត ហើយ​ប្រើ​សកម្មភាព​ទាំងឡាយ​នៅក្នុង​កម្មវិធី​នេះ ដើម្បី​ជួយ​អ្នក​ក្នុង​ការទន្ទេញ ។

សូម​បង្ហាញ​តារាង​ខាងក្រោម​នេះ ។

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

លូកា ២:១០–១២

« ដ្បិត​នៅ​ថ្ងៃនេះ មាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ប្រសូត​ដល់​អ្នករាល់គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

យ៉ូហាន ៣:៥

« បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះគ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ » ។

យ៉ូហាន ៣:១៦

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់ម្ល៉េះ​បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ » ។

ម៉ាថាយ ៥:១៤–១៦

« ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ » ។

ម៉ាថាយ ១១:២៨–៣០

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » ។

ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក » ។

យ៉ូហាន ៧:១៧

« បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ » ។

ម៉ាថាយ ២២:៣៦–៣៩

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ។… ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង » ។

លូកា ២២:១៩–២០

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្គាប់​ថា ចូរ​ទទួលទាន​សាក្រាម៉ង់ « ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ » ។

យ៉ូហាន ១៧:៣

« នេះ​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែមួយ និង​ព្រះយេស៊ូវគ្រីស្ទ » ។

លូកា ២៤:៣៦–៣៩

« ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ » ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ - ម៉ាថាយ - យ៉ូហាន

អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ថ្នាក់​របស់​អ្នក សូម​ពិចារណា​ដាក់​កិច្ចការ​មួយ ឬ​ច្រើនឲ្យ​សិស្ស​ម្នាក់ៗ​អំពី​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង ១១ ។ ប្រសិនបើ​ចាំបាច់ សិស្ស​ច្រើន​នាក់​អាចធ្វើ​កិច្ចការ​លើ​វគ្គ​បទគម្ពីរ​តែមួយ​ដូចគ្នា​បាន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លាស់​វេន​គ្នា​នៅក្នុង​ថ្នាក់​រៀន ហើយ​ធ្វើការ​ជាមួយ​ដៃគូ​ជាច្រើន​ដើម្បី​កំណត់ទីតាំង ហើយ​ប្រសិនបើ​ពួកគេជ្រើសរើស​ធ្វើ​ដូច្នេះ សូមគូសចំណាំវគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង ១១ និងឃ្លា​បទគម្ពីរគន្លឹះ​ទាំង​នោះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ផ្លាស់ប្តូរ​ដៃគូ​រៀងរាល់​ពីរបីនាទី​ម្តង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ចំណុច​ដូចខាងក្រោម នៅពេល​ពួកគេ​ប្រាស្រ័យ​ទាក់ទង​ជាមួយគ្នា ( វាអាច​មាន​គុណ​ប្រយោជន៍​ក្នុង​ការសរសេរ​សេចក្តីណែនាំ​ទាំង​នេះ​នៅលើក្តារខៀន ) ៖

  1. សួរសំណួរ​មួយ​ដើម្បី​ស្គាល់គ្នា​កាន់តែ​ច្បាស់ ( ឧទាហរណ៍ « តើអ្នក​មាន​ចំណង់​ចំណូល​ចិត្ត​អ្វី ? » ឬ « តើ​អ្នក​ចូលចិត្ត​ទៅលេង​នៅ​កន្លែង​ណា ? » ) ។

  2. ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុងការកំណត់​ទីតាំង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែលបាន​ចាត់​ឲ្យ ។ ពិចារណា​គូស​ចំណាំ​វគ្គបទគម្ពីរ និងឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​ព្រះគម្ពីរ​របស់អ្នក ។

  3. ចែកចាយ​ពី​មូលហេតុ ដែល​សេចក្តីពិត​នៅក្នុង​ឃ្លា​បទគម្ពីរគន្លឹះ​នេះ​មាន​សារៈសំខាន់ ។

  4. ព្យាយាម​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​ឲ្យចាំ ។

សូម​ជ្រើសរើស​យ៉ាងហោចណាស់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ចំនួន​បី ហើយធ្វើ​ដូច​ខាងក្រោម ៖

  • សរសេរ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ចេញពី​ការចងចាំ ។

  • ចែក​ចាយ​ពី​មូលហេតុ​ដែល​អ្នកគិតថា ខគម្ពីរ​ទាំងនេះ​សំខាន់​ដើម្បី​ដឹង ។

ក្នុង​រយៈពេល​ពីរបីថ្ងៃ​ទៀត សូម​ព្យាយាម​ទន្ទេញ​ឲ្យចាំ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ យ៉ាង​ហោច​ណាស់​បីវគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទៀត ។ សូម​រកមើល​វិធី​ដែល​ការចេះចាំ​ខគម្ពីរ​ទាំងនេះ​អាច​ផ្តល់​ពរ​ដល់​ជីវិត​របស់​អ្នក និង​ជីវិត​របស់​មនុស្ស​ដែល​អ្នក​ស្គាល់ ។

សកម្មភាព​រៀនសូត្រ​បន្ថែម

ជម្រើស​សកម្មភាព

វិធី​មួយ​ទៀត​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ គឺត្រូវ​សរសេរ​សំណួរ​នៅលើ​ក្រដាស​តូចៗ ដែល​សំណួរ​នោះ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ ។ សិស្ស​អាច​ធ្វើការ​ជាដៃគូ​ដើម្បី​ឆ្លើយសំណួរ​ទាំងនេះ​បាន ។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​នៃ​ប្រភេទ​សំណួរ​ដែល​អាច​សួរ​បាន ៖

លូកា ២:១០–១២

តើ​អ្នក​ចូលចិត្ត​ធ្វើអ្វី​ក្នុង​ឱកាស​បុណ្យ​គ្រីស្ទម៉ាស់ ?

កំណត់​ទីតាំង លូកា ២:១០–១២ ។ សូម​ពិចារណា​គូសចំណាំ​ឃ្លា​បទគម្ពីរ​គន្លឹះ « ដ្បិត​នៅ​ថ្ងៃនេះ មាន​ព្រះអង្គ​សង្គ្រោះ ១ អង្គ ប្រសូត​ដល់​អ្នករាល់គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

ព្យាយាម​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​ឲ្យចាំ ។

ហេតុ​អ្វី​វា​សំខាន់​សម្រាប់​អ្នក ដើម្បី​ស្គាល់ពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ?

យ៉ូហាន ៣:៥

តើ​អ្នក​អាចចងចាំ​អ្វីខ្លះ​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​អ្នក ?

កំណត់​ទីតាំង យ៉ូហាន ៣:៥ ។ សូម​ពិចារណា​គូសចំណាំ​ឃ្លា​បទគម្ពីរ​គន្លឹះ « បើមិនបាន​កើត​អំពីទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅក្នុង​នគរ​ព្រះ​បានទេ » ។

ព្យាយាម​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​ឲ្យចាំ ។

តើ​អ្នក​អាច​និយាយ​អ្វីខ្លះ ទៅកាន់​អ្នក​ប្រែចិត្ត​ថ្មី​អំពី​ពរជ័យ​នៃ​សមាជិកភាព​នៅក្នុង​នគរ​របស់​ព្រះអម្ចាស់ ?