ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៦–៧


ម៉ាថាយ ៦–៧

ទិដ្ឋភាពទូទៅ

ព្រះយេស៊ូវបានបន្ដទេសនកថារបស់ទ្រង់នៅលើភ្នំ ដោយបង្រៀនថា យើងគួរធ្វើអំពើល្អដើម្បីផ្គាប់ព្រះហឫទ័យព្រះវរបិតាសួគ៌របស់យើង មិនមែនដើម្បីទទួលបានការយកចិត្តទុកដាក់ពីអ្នកដទៃនោះឡើយ ។ ទ្រង់ក៏បានបង្រៀនពួកសិស្សរបស់ទ្រង់ឲ្យ « ស្វែងរក [ ដើម្បីកសាង ] នគរ … នៃព្រះជាមុនសិន » ( ម៉ាថាយ ៦:៣៣ ) ហើយត្រូវកាត់សេចក្ដីដោយសុចរិតភាព ។ ឯកសារមេរៀនសប្តាហ៍នេះរួមមានសកម្មភាពចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយសិស្សឲ្យស្វែងរក និងទន្ទេញចាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១១ ដំបូងនៃព្រះគម្ពីរសញ្ញាថ្មី ក៏ដូចជាមេរៀនដើម្បីជួយពួកគេឲ្យវាយតម្លៃការរៀនសូត្រ និងការរីកចម្រើនរបស់ពួកគេផងដែរ ។

ម៉ាថាយ ៦:១–១៨

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សវាយតម្លៃពីបំណងរបស់ពួកគេក្នុងការធ្វើអំពើល្អ ហើយសម្រេចថាតើពួកគេចង់កែលម្អយ៉ាងដូចម្តេច ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតពីបំណងរបស់ពួកគេនៃសកម្មភាពរបស់ពួកគេក្នុងអំឡុងពេល ២៤ ម៉ោងមុនចូលដល់ថ្នាក់រៀននេះ ។

  • មាតិកាដែលត្រូវបង្ហាញ ៖ គំនូសតាងអំពីកិច្ចការល្អៗ

  • វីដេអូ ៖ « On Being Genuine » ( ១៧:៥១ មើលពីលេខកូដម៉ោង ១៥:៣៤ ដល់ ១៦:២៩ )

ម៉ាថាយ ៦:១៩–៣៤

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សសញ្ជឹងគិត និងចែកចាយពីសារៈសំខាន់នៃការដាក់ព្រះជាចម្បងនៅក្នុងជីវិតរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីរបៀបដែលពួកគេអាចចែករំលែកដល់អ្នកដទៃនូវសារៈសំខាន់ និងពរជ័យនៃការដាក់ព្រះជាចម្បងនៅក្នុងជីវិតរបស់ពួកគេ ។

  • វីដេអូ ៖ វីដេអូមួយដូចតទៅនេះ « No Regrets » ( ៥:៣៨ ) « Virtuous Young Women » ( ៣:៥០ ) « Your Day for a Mission » ( ៣:៣១ )

  • មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីយោងបទគម្ពីរ និងការពន្យល់

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមកំណត់អេក្រង់សន្និសីទវីដេអូរបស់អ្នកជាទិដ្ឋភាពវិចិត្រសាល ឬជាទិដ្ឋភាពដែលបង្ហាញសិស្សឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ។ បន្ទាប់ពីសិស្សម្នាក់ចែករំលែកគម្រោងមេរៀន ដែលពួកគេបានរៀបចំសម្រាប់វីដេអូហើយ សូមពិចារណាឲ្យពួកគេចង្អុលឡើងលើ ចុះក្រោម ទៅស្តាំ ឬទៅឆ្វេង ។ សិស្សណាដែលត្រូវបានបង្ហាញនៅខាងលើ ខាងក្រោម ខាងស្តាំ ឬខាងឆ្វេងនៅលើអេក្រង់របស់អ្នកនឹងជាអ្នកបន្ទាប់ ។ ( វាអាចមានគុណប្រយោជន៍ដែលដឹងថា របៀបដែលសិស្សបង្ហាញឡើងនៅលើអេក្រង់របស់អ្នក មិនត្រូវគ្នានឹងអ្វីដែលសិស្សឃើញជានិច្ចនោះឡើយ ) ។

ម៉ាថាយ ៧:១–៥

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សរៀនអំពីការធ្វើការកាត់សេចក្ដីដោយសុចរិត ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេដឹង អំពីការកាត់សេចក្ដីដែលពួកគេគួរតែធ្វើ និងអ្វីដែលពួកគេគួរតែប្រយ័ត្នកុំធ្វើ ។ សូមលើកទឹកចិត្តឲ្យពួកគេគិតអំពីសំណួរ ដែលពួកគេមានអំពីការកាត់សេចក្ដី ។

  • វត្ថុ ៖ កម្ទេច និងធ្នឹម ( ឬរូបភាពកម្ទេច និងធ្នឹម )

  • វីដេអូ ៖ « Looking through Windows » ( ២:១៩ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅជិតចប់មេរៀននេះ សូមបង្ហាញសាច់រឿងទាំងបួន ដែលសិស្សអាចជ្រើសរើសមកពិភាក្សាបាន ។ សូមអញ្ជើញសិស្សម្នាក់ ឬច្រើននាក់ឲ្យប្រើឧបករណ៍គូររូបរបស់ពួកគេ ដើម្បីគូសរង្វង់លើសាច់រឿងយ៉ាងហោចណាស់មួយ ជាសាច់រឿងដែលពួកគេចង់ពិភាក្សានៅក្នុងថ្នាក់ ឬបង្កើតការស្ទង់មតិមួយ ដែលសិស្សអាចបង្ហាញពីចំណូលចិត្តរបស់ពួកគេ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យចេះរកបទគម្ពីរ និងរៀនទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១១ ដំបូងក្នុងព្រះគម្ពីរសញ្ញាថ្មី ។

  • មាតិកាដែលត្រូវបង្ហាញ ៖ គំនូសតាងដែលមានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១១ ដំបូង

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបំបែកសិស្សដើម្បីឲ្យពួកគេរៀនស្គាល់គ្នា ពេលពួកគេរកបទគម្ពីរ និងទន្ទេញឃ្លាបទគម្ពីរគន្លឹះ ។

វាយតម្លៃការរៀនសូត្ររបស់អ្នក ២

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយ ដែលអ្នកបានដាក់ អ្វីដែលអ្នកកំពុងរៀនសូត្រ និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធន៍ អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នកនៅឆ្នាំនេះ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីការខិតខំរបស់ពួកគេដើម្បីទប់ទល់ ក៏ដូចជាដើម្បីយកឈ្នះលើការល្បួងតាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។

  • សម្ភារសម្រាប់សិស្ស ៖ ប្រសិនបើអ្នកជ្រើសរើសធ្វើសកម្មភាពអំពីការធ្វើគ្រោងសង់ នោះសម្ភារដូចជាដុំឈើ កែវ ឬក៏សៀវភៅ និងផ្ទៃដែលមាំដូចជាតុជាដើម

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាចាត់តាំងសិស្សជាមុនឲ្យសង់គ្រោងសាមញ្ញមួយ ដែលសង់ពីដុំឈើ ឬកែវ ដោយជាដំបូងសង់វានៅលើផ្ទៃរឹង ហើយបន្ទាប់មកនៅលើផ្ទៃមិនរាបស្មើ ដូចជាខ្នើយជាដើម ខណៈដែលសិស្សទាំងប៉ុន្មាននៅក្នុងថ្នាក់មើលតាមសន្និសីទវីដេអូ ។