ថ្នាក់​សិក្ខាសាលា
កាឡាទី ១


កាឡាទី ១

« ដ្បិតខ្ញុំមិនបានទទួលមកពីមនុស្ស … គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសម្ដែងវិញ »

A woman suffering from stress and anxiety

តើអ្នកធ្លាប់មានអារម្មណ៍ច្របូកច្របល់ចំពោះមតិយោបល់ និងទស្សនៈខុសៗគ្នាទាំងអស់ក្នុងពិភពលោកដែរឬទេ ? ពួកបរិសុទ្ធនៅកាឡាទី បានឆ្លងកាត់បញ្ហាប្រឈមស្រដៀងគ្នានេះ នៅពេលពួកគេបានទទួលការបង្រៀនដែលនាំពួកគេ ឲ្យឃ្លាតឆ្ងាយពីដំណឹងល្អពិតនៃព្រះគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យរៀនពីរបៀបដើម្បីចៀសវាងការបោកបញ្ឆោត និងការភាន់ច្រឡំ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទដែលបានប្រទានដល់ព្យាការីទាំងពីបុរាណ និងទាំងសម័យទំនើប ។

ការបង្កើតភាពទាក់ទង ។ ការចាប់ផ្ដើមមេរៀនដោយសួរសំណួរ ស្ថានភាព ឬបញ្ហាដែលទាក់ទងមួយ អាចនាំសិស្សឲ្យស្រាវជ្រាវក្នុងបទគម្ពីររកមើលគោលការណ៍ និងគោលលទ្ធិនៃដំណឹងល្អ ដែលនឹងផ្ដល់ការណែនាំ និងការដឹកនាំដល់ពួកគេបាន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួន ដើម្បីផ្តល់ឧទាហរណ៍ពីគំនិត ឬការបង្រៀនដែលសាតាំងប្រើ ដើម្បីព្យាយាមបញ្ឆោតពួកគេ ឬនាំពួកគេឃ្លាតឆ្ងាយពីដំណឹងល្អដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការជួបប្រទះគំនិតខុសឆ្គង

សូមបង្ហាញសាច់រឿងខាងក្រោម ឬអញ្ជើញសិស្សឲ្យរកឧទាហរណ៍ផ្ទាល់ខ្លួនអំពីស្ថានភាពដែលមនុស្សអាចនឹងត្រូវបានបញ្ឆោតដោយគំនិតខាងលោកិយ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីសាច់រឿង និងសំណួរដែលទាក់ទងជាគូៗ ឬជាក្រុមតូចៗ មុនពេលពិភាក្សាជាថ្នាក់ ។

សូមគិតអំពីរបៀបដែលយើងឆ្លើយតបទៅនឹងស្ថានភាពខាងក្រោម ៖

ក. អ្នកឃើញវីដេអូ ឬការចុះផ្សាយដ៏ពេញនិយមមួយដែលមិត្តភក្តិជាច្រើនរបស់អ្នកបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ វាមានគំនិតជាច្រើនដែលផ្ទុយនឹងអ្វីដែលបានបង្រៀនអ្នកនៅផ្ទះ និងក្នុងសាសនាចក្រ ។

ខ. នៅសាលារៀន មិត្តភក្តិមួយចំនួនដែលជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ កំពុងផ្តល់មតិយោបល់ដែលផ្ទុយនឹងការបង្រៀនរបស់សាសនាចក្រ ។

  • តើអ្នកជួបស្ថានភាពបែបនេះញឹកញាប់ប៉ុណ្ណាដែរ ?

  • តើអ្នកមានអារម្មណ៍ថា អ្នកគួរធ្វើអ្វីក្នុងស្ថានភាពបែបទាំងនេះ ? ហេតុអ្វីទៅ ?

ពួកបរិសុទ្ធនៅកាឡាទីក៏បានជួបប្រទះនឹងការបង្រៀនពីអ្នកដែលចង់ « បង្ខូចដំណឹងល្អព្រះគ្រីស្ទ » ( កាឡាទី ១:៧ ) ដែរ ។ ឧទាហរណ៍ ពួកគ្រីស្ទានសាសន៍យូដាមួយចំនួនបានបង្ខូចការបង្រៀនដំណឹងល្អ ហើយបង្ហាញការសង្ស័យអំពីការបង្រៀនរបស់ប៉ុលថា សេចក្ដីសង្រ្គោះកើតឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។

ប៉ុលព្រមានពួកបរិសុទ្ធនៅកាឡាទីប្រឆាំងនឹងគំនិតមិនពិត

ប៉ុលបានសរសេរសំបុត្រមួយច្បាប់ដើម្បីប្រឆាំងនឹងការបង្រៀនមិនពិត ដែលត្រូវបានផ្សព្វផ្សាយក្នុងចំណោមពួកបរិសុទ្ធនៅកាឡាទី ។

សូមអាន កាឡាទី ១:៦–៩ ។ សូមរកមើលអ្វីដែលប៉ុលបាននិយាយអំពីអស់អ្នកដែលផ្សព្វផ្សាយ « ដំណឹងល្អ » ដែលផ្ទុយនឹងអ្វីដែលលោកបានផ្សព្វផ្សាយក្នុងនាមជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ។

  • តើអ្នករកឃើញអ្វីដែលសំខាន់នៅក្នុងខគម្ពីរទាំងនេះ ? ហេតុអ្វីទៅ ?

ប៉ុលបានព្រមានពួកបរិសុទ្ធនៅកាឡាទីឲ្យបដិសេធ « ដំណឹងណាខុសអំពីដំណឹងល្អ » ( កាឡាទី ១:៩ ) ដែលផ្ទុយពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។

សូមអញ្ជើញសិស្សឲ្យគិតពិចារណាលើការរៀបចំរបស់ពួកគេដើម្បីចូលរៀន នៅពេលពួកគេឆ្លើយតបសំណួរដូចខាងក្រោមនេះ ។

  • តើមានគំរូអ្វីខ្លះនៃគំនិតមិនពិតនៅជំនាន់របស់យើង ដែលអាចនាំមនុស្សចេញពីដំណឹងល្អពិតរបស់ព្រះយេស៊ូវគ្រីស្ទ ?

  • តើគោលការណ៍ពិតអ្វីខ្លះដែលត្រូវបានយល់ខុស ឬបានបំភ្លៃដោយពិភពលោក ?

  • តើមានផលវិបាកអ្វីខ្លះនៃការស្តាប់ ឬធ្វើតាមគំនិត ឬការបង្រៀនផ្សេងទៀតទាំងនេះ ? តើអ្នកបានឃើញផលទាំងនេះនៅពេលណា ?

ប្រសិនបើអាចធ្វើបាន សូមមើលវីដេអូ « Divinely Appointed Sources » ពីលេខកូដម៉ោង ៣:១៤ ដល់ ៤:៤៣ ដើម្បីមើលឧទាហរណ៍មួយចំនួននៃលទ្ធផលទាំងឡាយ ។ វីដេអូនេះអាចរកឃើញនៅលើគេហទំព័រ ChurchofJesusChrist.org ។

9:16

Divinely Appointed Sources

There is a lot we have to filter through to get to the truth, but Heavenly Father has given us divinely appointed sources to help us improve our understanding.

យើងអាចងាកទៅរកព្យាការី និងសាវកដើម្បីទទួលបានសេចក្តីពិត

នៅក្នុងសំបុត្ររបស់លោក ប៉ុលបានរំឭកពួកបរិសុទ្ធនៅកាឡាទីអំពីសេចក្តីពិតនៃដំណឹងល្អ និងប្រភពនៃសិទ្ធិអំណាច និងការបង្រៀនរបស់លោក ។

សូមអាន កាឡាទី ១:១–៥, ១០–១២ ដោយរកមើលអ្វីដែលប៉ុលបានចែកចាយដែលអាចជួយពួកបរិសុទ្ធឲ្យចៀសវាងពីការបោកបញ្ឆោតដោយការបង្រៀនខុសឆ្គង ។

  • តើសេចក្ដីពិតនៃដំណឹងល្អអ្វីខ្លះដែលប៉ុលបានរំឭកដល់ពួកកាឡាទី ?

  • តើអ្នកគិតថា ការផ្ដោតលើសេចក្ដីពិតទាំងឡាយអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុង ខទី ៣–៥ អាចជួយយើងជៀសវាងការបោកបញ្ឆោតយ៉ាងដូចម្ដេច ?

  • តើប៉ុលបានបង្រៀនពួកកាឡាទីអ្វីខ្លះនៅក្នុង ខទី ១, ១១–១២ អំពីមូលហេតុដែលពួកគេគួរជឿលើអ្វីដែលលោកបានបង្រៀន ?

ប៉ុលបានរំឭកដល់ពួកកាឡាទីថា លោកជាសាវកម្នាក់ដែលត្រូវបានហៅ « មិនមែន…ឬដោយសារមនុស្សទេ គឺដោយសារព្រះយេស៊ូវគ្រីស្ទ » ( កាឡាទី ១:១ ) ហើយថាលោកបានទទួលដំណឹងល្អ « ដោយព្រះយេស៊ូវគ្រីស្ទបានបើកសម្ដែងវិញ » ( កាឡាទី ១:១២ ) ។ សេចក្ដីពិតមួយដែលយើងអាចរៀនចេញពីពាក្យរបស់ប៉ុលគឺថា ព្រះយេស៊ូវគ្រីស្ទបើកសម្ដែងគោលលទ្ធិពិតដល់ព្យាការី និងសាវកទាំងឡាយរបស់ទ្រង់

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីសារៈសំខាន់នៃប្រសាសន៍របស់ព្យាការីទាំងពីសម័យបុរាណ និងសម័យទំនើប ៖

Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

ដំបងដែក គឺជា ព្រះបន្ទូលនៃព្រះ ។ ខ្ញុំចូលចិត្តគិតអំពីវាតាមវិធីនេះ ៖ ព្រះបន្ទូលនៃព្រះមានធាតុដ៏សំខាន់ចំនួនបី ដែលជាប់ទាក់ទង និងទ្រទ្រង់គ្នាទៅវិញទៅមកដើម្បីបង្កើតជាដំបងមិនអាចធ្វើឲ្យរង្គើបាន ។ ធាតុទាំងបីនេះរួមមាន ទីមួយ គឺបទគម្ពីរ ឬប្រសាសន៍របស់ព្យាការីពីបុរាណ ។ …

ធាតុទីពីរនៃព្រះបន្ទូលនៃព្រះគឺជាវិវរណៈ និងការបំផុសគំនិតផ្ទាល់ខ្លួន ដែលកើតមានឡើងចំពោះយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ …

… ធាតុទីបី គឺជាការបន្ថែមដ៏សំខាន់ដែលជាប់ទាក់ទងជាមួយនឹងធាតុពីរផ្សេងទៀត … ដែលតំណាងឲ្យប្រសាសន៍របស់ព្យាការីដែលនៅរស់ ។

( នែល អិល អាន់ឌើរសិន « Hold Fast to the Words of the Prophets » [ Brigham Young University devotional ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០០៧ ] គេហទំព័រ speeches.byu.edu )

  • តើការខិតខំរបស់ព្រះក្នុងការប្រទានឲ្យយើងនូវប្រភពទាំងនេះ បង្រៀនយើងអ្វីខ្លះអំពីទ្រង់ ?

  • តើការស្តាប់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ទ ពីព្យាការីទាំងពីសម័យបុរាណ និងសម័យទំនើបអាចជួយអ្នកឲ្យចៀសវាងពីការបោកបញ្ឆោតបានយ៉ាងដូចម្ដេច ?

  • តើវិវរណៈផ្ទាល់ខ្លួនអាចជួយអ្នកឲ្យចៀសវាងពីការបោកបញ្ឆោតបានយ៉ាងដូចម្ដេច ?

ប្រសិនបើអាចធ្វើទៅបាន សូមមើលដេអូ « Divinely Appointed Sources » ចាប់ពីលេខកូដម៉ោង ៤:៤៤ ដល់ ៩:១១ ដើម្បីមើលពីរបៀបដែលពាក្យរបស់ព្យាការីពីសម័យបុរាណ និងសម័យទំនើប ក៏ដូចជាវិវរណៈផ្ទាល់ខ្លួនបានជួយយុវវ័យមួយចំនួនឲ្យស្វែងរកសេចក្ដីពិត និងចៀសវាងការបោកបញ្ឆោតបាន ។

9:16

Divinely Appointed Sources

There is a lot we have to filter through to get to the truth, but Heavenly Father has given us divinely appointed sources to help us improve our understanding.

  • តើអ្វីដែលលេចធ្លោចំពោះអ្នកអំពីរបៀបដែលព្រះអម្ចាស់បានជួយបុគ្គលទាំងនេះឲ្យឆ្លើយតបនឹងស្ថានភាពលំបាករបស់ពួកគេ ?

  • នៅពេលអ្នកមើលវីដេអូនេះ តើមានគំនិត ឬមានអារម្មណ៍យ៉ាងណាទាក់ទងនឹងស្ថានភាពជីវិតផ្ទាល់របស់អ្នក ?

ប្រសិនបើមានពេល សូមពិចារណាប្រើប្រាស់សកម្មភាព « ប្រភពដែលបានតែងតាំងដ៏ទេវភាព » នៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ។

ស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក

សូមគិតពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយស្វែងរករបៀបដែលងាយទទួលរងនូវការបោកបញ្ឆោតនាពេលបច្ចុប្បន្ន ។ តើការបង្រៀនខុសឆ្គង ឬគំនិតខាងលោកិយអ្វីខ្លះ ដែលអាចនឹងបំផ្លាញទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ? តើអ្នកបានអាន មើល ឬស្តាប់អ្វីដែលអាចបោកបញ្ឆោតអ្នកបានដែរឬទេ ?

  • តើអ្នកបានរៀនអ្វីខ្លះពីមេរៀននេះដែលមានប្រយោជន៍បំផុតសម្រាប់អ្នក ? ហេតុអ្វីទៅ ?

  • តើអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ដែលនឹងការពារអ្នកពីការបោកបញ្ឆោត ?

  • តើអ្នកអាចស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែច្រើនតាមរយៈព្យាការីពីសម័យបុរាណ និងសម័យទំនើបដោយរបៀបណា ? តើវានឹងធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះទៅបើអ្នកធ្វើដូច្នោះនោះ ?

សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សដើម្បីគិតពិចារណា និងសរសេរ ។ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកវិវរណៈផ្ទាល់ខ្លួនអំពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីចៀសវាងពីការបោកបញ្ឆោតផ្ទាល់ខ្លួន ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើប៉ុលបានបង្រៀនថា យើងមិនគួរស្តាប់សារលិខិតពីទេវតានៅស្ថានសួគ៌មែនទេ ?

ការបង្រៀនរបស់ប៉ុលនៅក្នុង កាឡាទី ១:៨–១០ គឺពេលខ្លះត្រូវបានប្រើដោយមិនត្រឹមត្រូវដើម្បីប្រកែកទាស់នឹងការនិមិត្តពីពួកទេវតា យាងមកផ្សាយដំណឹងល្អដែលស្ដារឡើងវិញនោះ ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុលពុំបានបង្រៀនថា គ្រប់ការបើកសម្ដែងមកពីពួកទេវតាគឺត្រូវតែបដិសេធនោះទេ ដ្បិតបទគម្ពីរបង្ហាញថា ពួកទេវតានឹងមកនៅថ្ងៃចុងក្រោយយ៉ាងពិតប្រាកដដើម្បីផ្សាយដំណឹងល្អសាជាថ្មី ( សូមមើល វិវរណៈ ១៤:៦ ) ។ តែប៉ុលបានបង្រៀនថា ប្រសិនបើមាននរណាម្នាក់—សូម្បីជាទេវតាមួយអង្គ—នឹងមកដើម្បីនាំមនុស្សឲ្យបដិសេធដំណឹងល្អដ៏ពិត នោះគួរតែបដិសេធទេវតាអង្គនោះវិញ ( សូមមើល អាលម៉ា ៣០:៥៣ ផងដែរ ) ។

ហេតុអ្វីបានជាខ្ញុំគួរប្រើប្រភពដែលបានតែងតាំងដ៏ទេវភាពក្នុងការស្វែងរកសេចក្ដីពិត ?

សូមមើលវីដេអូ « Discovering Truth » ( ៤:៤៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅក្នុងវីដេអូនេះ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីតគណៈប្រធានទីមួយ ប្រើការប្រៀបធៀបមួយ ដើម្បីពន្យល់ពីសារៈសំខាន់នៃការស្វែងរកសេចក្ដីពិតពីប្រភពដ៏ទេវភាព ជាជាងការជឿទុកចិត្តលើប្រាជ្ញារបស់មនុស្ស ។

4:47

ការស្វែងរកសេចក្ដីពិត

ព្រះវរបិតាសួគ៌សប្បាយព្រះទ័យនៅពេលយើងព្យាយាមស្វែងរកសេចក្ដីពិត ។ ទ្រង់សព្វព្រះទ័យបង្រៀនយើងមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ ។ ពេលយើងព្យាយាមរៀន ហើយពឹងផ្អែកលើទ្រង់ នោះទ្រង់នឹងប្រទានពរឲ្យយើងឃើញរឿងទាំងឡាយ តាមដែលមាននៅពេលនេះ ។

តើការព្រមានទាំងឡាយរបស់ប៉ុលអនុវត្តយ៉ាងណានៅសព្វថ្ងៃនេះ ?

ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានព្រមាន ៖

2:3

សេចក្ដីពិត និង ផែនការ

ប្រធាន​អូក​បង្រៀន​ថា យើង​គួរតែ​ស្វែងរក​សេចក្ដីពិត​ចេញ​ពី​ប្រភព​ដែល​អាច​ទុកចិត្ត​បាន ហើយ​ចែកចាយ​សេចក្ដីពិត​គ្រឹះ​នានា​ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រស់នៅ​ដូច​ដូច​អ្វី​ដែល​យើង​ធ្វើ ។

Official Portrait of President Dallin H. Oaks taken March 2018.

យើងរស់នៅក្នុងជំនាន់ដែលមានព័ត៌មានសម្បូរបែប និងចែកចាយបន្តគ្នា ។ ប៉ុន្តែមិនមែនព័ត៌មានទាំងអស់សុទ្ធតែពិតប្រាកដទេ ។ យើងត្រូវតែប្រុងប្រយ័ត្ន នៅពេលយើងស្វែងរកសេចក្ដីពិត និងជ្រើសរើសប្រភពសម្រាប់ការស្រាវជ្រាវនោះ ។ យើងមិនគួរចាត់ទុកប្រជាប្រិយភាព ឬសិទ្ធិអំណាចលោកិយថាជាប្រភពនៃសេចក្ដីពិតដ៏មានគុណភាពឡើយ ។ យើងគួរតែប្រុងប្រយ័ត្នលើការពឹងផ្អែកទៅលើព័ត៌មាន ឬយោបល់ដែលផ្ដល់ឲ្យដោយតារាសម្ដែង អត្តពលករដ៏មានប្រជាប្រិយភាព ឬប្រភពអ៊ីនធឺណិតអនាមិក ។ អ្នកឯកទេសក្នុងជំនាញមួយមិនគួរត្រូវបានចាត់ទុកជាអ្នកឯកទេសក្នុងសេចក្ដីពិតនៃប្រធានបទផ្សេងទៀតទេ ។

( ដាល្លិន អេក អូក « Truth and the Plan » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥ )

សកម្មភាពរៀនសូត្របន្ថែម

កាឡាទី ៣:២៨ ។ ការបាន « រួមមកតែមួយនៅក្នុងព្រះគ្រីស្ទយេស៊ូវ »

វាប្រហែលជាពាក់ព័ន្ធជាងសម្រាប់សិស្សមួយចំនួនដើម្បីផ្តោតលើ កាឡាទី ៣:២៨ និងសេចក្ដីពិតថាយើងទាំងអស់គ្នានៅក្នុងព្រះគ្រីស្ទ ដោយមិនគិតពីសាវតាររបស់យើងឡើយ ។ បើដូច្នេះមែន សូមអញ្ជើញសិស្សឲ្យគិតអំពីវិធីដែលមនុស្សបែងចែកខ្លួនពួកគេជាក្រុមៗ ។ ឧទាហរណ៍អាចរួមបញ្ចូលតាមពូជសាសន៍ សាសនា ភេទ ឬនិន្នាការផ្លូវភេទ ។ សូមពន្យល់ថា ពួកបរិសុទ្ធនៅកាឡាទីបានបែងចែកពួកគេដោយផ្អែកទៅលើថាតើពួកគេជាសាសន៍យូដា ឬជាសាសន៍ដទៃ ។

សូមអញ្ជើញសិស្សឲ្យសិក្សា កាឡាទី ៣:២៦–២៩ ដើម្បីមើលពីអ្វីដែលប៉ុលបានបង្រៀនអំពីការរួមគ្នាតែមួយនៅក្នុងព្រះគ្រីស្ទ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនដែលអាចជួយសមាជិកសាសនាចក្រសព្វថ្ងៃនេះឲ្យកាន់តែមានសាមគ្គីភាព ។ សូមអញ្ជើញពួកគេឲ្យអាន យ៉ូហាន ១៧:២០–២៣ ហើយឆ្លើយសំណួរដូចជា « តើព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះ ហើយតើទ្រង់បន្តធ្វើអ្វីខ្លះដើម្បីបង្រួបបង្រួមយើងឲ្យរួមគ្នាតែមួយ ? តើវាបង្រៀនយើងអ្វីខ្លះអំពីទ្រង់ ដែលទ្រង់មានព្រះទ័យចង់ឲ្យយើងរួមគ្នាតែមួយ ជាមួយអង្គទ្រង់ និងជាមួយនឹងព្រះវរបិតា ? តើយើងអាចរួបរួមគ្នាកាន់តែខ្លាំងជាមួយអ្នកដទៃ និងជាមួយនឹងព្រះយ៉ាងដូចម្ដេច ?

ប្រភពដែលបានតែងតាំងដ៏ទេវភាព

បន្ទាប់ពីសិស្សរកឃើញសេចក្ដីពិតនៅក្នុង កាឡាទី ១:១១–១២ ហើយពិភាក្សាអំពី « ដំណឹងណាខុសអំពីដំណឹងល្អ » មួយចំនួនដែលអាចនឹងបោកបញ្ឆោត ឬនាំពួកគេចេញឆ្ងាយពីដំណឹងល្អដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទហើយ សូមអញ្ជើញពួកគេឲ្យស្វែងរកប្រភពដែលបានតែងតាំងដ៏ទេវភាពដើម្បីស្វែងរកសេចក្ដីពិតដែលប្រឆាំងនឹងសារបោកបញ្ឆោតនៅក្នុងពិភពលោកនេះ ។ ឧទាហរណ៍ សិស្សអាចរកឃើញថា ពិភពលោកអាចឲ្យនិយមន័យពីអាពាហ៍ពិពាហ៍តាមរបៀបផ្សេងទៀត ខុសពីរបៀបដែលព្រះអម្ចាស់បានឲ្យនិយមន័យអំពីអាពាហ៍ពិពាហ៍ ( ដូចជារវាងបុរសម្នាក់ និងស្ត្រីម្នាក់ ) ។ ពួកគេអាចត្រូវបានអញ្ជើញឲ្យស្រាវជ្រាវក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដើម្បីស្វែងរកសេចក្ដីពិត ដើម្បីចៀសវាងពីការបោកបញ្ឆោតដោយគំនិតទាំងនេះ ។