ថ្នាក់​សិក្ខាសាលា
កាឡាទី


កាឡាទី

ទិដ្ឋភាពទូទៅ

នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកបរិសុទ្ធនៅកាឡាទីដោយសារប៉ុលបានបង្ហាញការព្រួយបារម្ភរបស់លោកយ៉ាងខ្លាំងថា ពួកគេនឹងឃ្លាតឆ្ងាយពីព្រះអម្ចាស់ ដោយការធ្វើតាមការបង្រៀនរបស់ជនមួយចំនួនដែលចង់ « បង្ខូចដំណឹងល្អព្រះគ្រីស្ទ » ( សូមមើល កាឡាទី ១:៦–៧ ) ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការស្តាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានប្រទានមកតាមរយៈពួកសាវករបស់ទ្រង់ នៃការដើរក្នុងព្រះវិញ្ញាណដើម្បីយកឈ្នះលើចំណង់ខាងសាច់ឈាម និងក្រឹត្យវិន័យនៃការប្រមូលផល ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

កាឡាទី ១

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យរៀនពីរបៀបដើម្បីចៀសវាងពីការបោកបញ្ឆោត និងការភាន់ច្រឡំ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទដែលបានប្រទានដល់ព្យាការីទាំងពីបុរាណ និងសម័យទំនើប ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីផ្តល់ឧទាហរណ៍ពីគំនិត ឬការបង្រៀនដែលសាតាំងប្រើ ដើម្បីព្យាយាមបញ្ឆោតពួកគេ ឬនាំពួកគេចេញឆ្ងាយពីដំណឹងល្អដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទ ។

  • វីដេអូ ៖ « Divinely Appointed Sources » ( ៩:១៦; សូមមើលពីលេខកូដម៉ោង ៣:១៤ ដល់ ៤:៤២ និង ៤:៤៣ ដល់ ៩:១១ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្កើតការស្ទង់មតិអនាមិកលើអនឡាញមួយ ដើម្បីអញ្ជើញសិស្សឲ្យចែកចាយស្ថានភាពនៅពេលដែលពួកគេធ្លាប់ ឬអាចជួបមនុស្ស ឬគំនិតដែលអាចបណ្ដាលឲ្យសេចក្ដីជំនឿទៅលើសេចក្តីពិតនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទរបស់ពួកគេចុះខ្សោយ ។ សូមប្រើការឆ្លើយតបរបស់សិស្សចំពោះការស្ទង់មតិជំនួសឲ្យស្ថានភាពនៅដើមមេរៀននេះ ។

កាឡាទី ៥

គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ដោយការផ្តល់ឲ្យពួកគេនូវឱកាសដើម្បីស្វែងរករបៀបដែលពួកគេអាច « ដើរក្នុងព្រះវិញ្ញាណ » ( កាឡាទី ៥:១៦ ) ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សា ម៉ូសាយ ៣:១៩ ហើយរកមើលការបង្រៀនដែលអាចជួយពួកគេឲ្យទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះ ដើម្បីយកឈ្នះលើការធ្លាក់ខាងសាច់ឈាម ឬ « មនុស្សខាងសាច់ឈាម » ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការអញ្ជើញសិស្សឲ្យទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះ ។

  • រូបភាព ៖ សូមដាក់បង្ហាញរូបភាពមនុស្សនៅក្នុងការប្រកួតល្បែងទាញព្រ័ត្រ ។

កាឡាទី ៦

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យដឹងពីសកម្មភាពដែលពួកគេត្រូវធ្វើ ដើម្បីសម្រេចបាននូវគោលដៅដ៏នៅអស់កល្បរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន កាឡាទី ៦:៧–៩ ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយអារម្មណ៍របស់ពួកគេ ពីរបៀបដែលការបង្រៀននៅក្នុងខគម្ពីរទាំងនេះអាចជះឥទ្ធិពលលើការសម្រេចចិត្តប្រចាំថ្ងៃរបស់ពួកគេ ។

  • វីដេអូ ៖ « Choose Wisely » ( ១៥:១៨ សូមមើលចាប់ពីលេខកូដម៉ោង ៣:០៣ ដល់ ៤:៥២ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញអ្នកដឹកនាំសាសនាចក្រក្នុងតំបន់ ( ដូចជាប៊ីស្សព ប្រធានសាខា ប្រធានសមាគមសង្គ្រោះ ឬប្រធានយុវនារី ) ឲ្យមកនិយាយពីរបីនាទីនៅពេលចាប់ផ្តើមថ្នាក់អំពីសារៈសំខាន់នៃកម្មវិធីកុមារ និងយុវជន និងការដាក់ និងស្វែងរកការសម្រេចគោលដៅ ។ សូមកុំភ្លេចជួបជាមួយអ្នកសម្របសម្រួលថ្នាក់សិក្ខាសាលា និងវិទ្យាស្ថានសាសនាក្នុងតំបន់របស់អ្នក អំពីអ្វីដែលត្រូវការការអនុម័ត ។

អេភេសូរ ១

គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យស្គាល់ពរជ័យដែលអាចទទួលបាន ដោយសារព្រះយេស៊ូវគ្រីស្ទបានស្ដារឡើងវិញនូវដំណឹងល្អរបស់ទ្រង់នៅលើផែនដីនៅថ្ងៃចុងក្រោយនេះ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីអំពីវិធីនានាដែលពួកគេទទួលអារម្មណ៍ថា ការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានមានឥទ្ធិពលដល់ជីវិតរបស់ពួកគេ ។ សុំឲ្យពួកគេនាំយកបញ្ជីនេះមកថ្នាក់ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សឲ្យប្តូរវេនគ្នាចែកចាយការយល់ដឹងប្រកបដោយអត្ថន័យ ដែលពួកគេមាន នៅពេលពួកគេសិក្សាការប្រកាសអំពីការស្ដារឡើងវិញនេះ ។ ការណ៍នេះអាចធ្វើឡើងនៅពេលប្រើមុខងារបំបែកក្រុម ឬនៅរួមគ្នាជាថ្នាក់ ។

ចំណេះចំណានខាងគោលលទ្ធិ ៖ អេភេសូរ ១:១០

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយឲ្យសិស្សបង្កើនចំណេះចំណានរបស់ពួកគេនៃការបង្រៀនទាំងឡាយនៅក្នុង អេភេសូរ ១:១០ ដោយការទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ការពន្យល់ពីគោលលទ្ធិ និងការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្ដែង ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួន ដើម្បីចែកចាយសេចក្ដីពិតយ៉ាងតិចចំនួនពីរដែលពួកគេមានអារម្មណ៍ថា មនុស្សគ្រប់គ្នាត្រូវដឹង និងយល់អំពីការស្ដារឡើងវិញ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពផ្សេងទៀត ដែលអាចនឹងត្រូវបានដោះស្រាយតាមរយៈការបង្រៀននៅក្នុង អេភេសូរ ១:១០ ។ បន្ទាប់មក សិស្សអាចត្រូវបានអញ្ជើញឲ្យចែកចាយពីរបៀបដែលពួកគេអាចប្រើគោលលទ្ធិដែលបានបង្រៀននៅក្នុង អេភេសូរ ១:១០ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីជួយដោះស្រាយសាច់រឿងទាំងនោះ ។