ថ្នាក់​សិក្ខាសាលា
យ៉ូហាន ៤ ផ្នែកទី ១


យ៉ូហាន ៤ ផ្នែកទី ១

ស្ត្រីនៅមាត់អណ្តូងទឹក

Jesus sitting at the well with a Samaritan woman. John 4:13-14. A wellspring is a continually flowing well. We can only realize it’s saving benefits if we come and drink deeply of its waters. The living water that Jesus spoke of is available to all if we will but drink

នៅតាមផ្លូវដែលទ្រង់យាងទៅស្រុកកាលីឡេ ព្រះយេស៊ូវបានបង្រៀនស្ដ្រីសាសន៍សាម៉ារីម្នាក់នៅមាត់អណ្ដូងទឹកមួយអំពី « ទឹករស់ » ដែលទ្រង់ប្រទាន ។ នាងបានដឹងដោយខ្លួនឯងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យស្គាល់ពីតម្រូវការរបស់អ្នកដើម្បីមានព្រះអង្គសង្គ្រោះ និងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នក ។

សូមសួរសំណួរតាមដាន ។ ការសួរសំណួរតាមដានអនុញ្ញាតឲ្យសិស្សបង្ហាញពីអ្វីដែលពួកគេបានរៀន ធ្វើឲ្យការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតនៃដំណឹងល្អកាន់តែស៊ីជម្រៅ ហើយគិតអំពីរបៀបដែលសេចក្ដីពិតទាំងនោះទាក់ទងនឹងជីវិតរបស់ពួកគេ ។ សូមប្រយ័ត្នកុំប្រញាប់អានបញ្ចប់បញ្ជីសំណួរតាមដានដ៏វែងនេះឡើយ ។ ជាធម្មតា វាប្រសើរជាងដើម្បីសួរពីរបីសំណួរ ហើយឲ្យពេលសិស្សឆ្លើយតបដោយបានគិតពិចារណានោះ ។

ការរៀបចំរបស់សិស្ស ៖ សូមដឹកនាំសិស្សទៅកាន់សកម្មភាពនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សម្រាប់ យ៉ូហាន ២–៤ ដែលអញ្ជើញពួកគេឲ្យស្វែងរករបស់របរប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្ទះ ដែលអាចត្រូវបានប្រើដើម្បីបង្រៀនសេចក្ដីពិតខាងវិញ្ញាណ ។ សូមអញ្ជើញសិស្សឲ្យយករបស់របរដែលពួកគេរកឃើញទៅកាន់ថ្នាក់រៀន បើអាចធ្វើបាន ហើយរៀបចំពន្យល់ពីសេចក្ដីពិតខាងវិញ្ញាណ ដែលអាចត្រូវបានបង្រៀនដោយការប្រើរបស់របរទាំងនោះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការរៀនសូត្រអំពីព្រះយេស៊ូវគ្រីស្ទ

ប្រសិនបើសិស្សបានយករបស់របរពីសកម្មភាពរៀបចំរបស់សិស្ស នោះសូមពិចារណាអញ្ជើញពួកគេឲ្យចែករំលែក មុនពេលពិនិត្យមើលរូបភាពទាំងឡាយខាងក្រោម ។

នៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក អ្នកប្រហែលជាបានដឹងហើយថា ជារឿយៗព្រះអង្គសង្រ្គោះបានបង្រៀនសេចក្ដីពិតខាងវិញ្ញាណ ដោយប្រើបទពិសោធន៍ និងវត្ថុដែលមនុស្សធ្លាប់ស្គាល់ ។ សូមពិនិត្យមើលរូបភាពខាងក្រោម ហើយពិចារណាអំពីសេចក្ដីពិតខាងវិញ្ញាណ ដែលយើងអាចរៀនសូត្រអំពីព្រះអង្គសង្គ្រោះ តាមរយៈការប្រៀបធៀបទឹកទៅនឹងទ្រង់ ។

Jesus kneels beside Martha who is grieving. Outtakes include Jesus standing with a crowd standing behind him, and just photos of Martha.
8 of 9 Glass being filled with water
  • តើអ្នកគិតថា ទឹកអាចទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ហើយទឹកបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?

បើចាំបាច់ សូមពិចារណាសួរសិស្សនូវសំណួរ ដែលអាចជួយពួកគេឲ្យធ្វើការប្រៀបធៀបរវាងទឹក និងព្រះយេស៊ូវគ្រីស្ទដូចជាសំណួរ « ហេតុអ្វីបានជាទាំងទឹក និងព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ ? » « តើយើងត្រូវការទឹក និងព្រះយេស៊ូវគ្រីស្ទញឹកញាប់ប៉ុណ្ណា ? » « តើអ្វីដែលអ្នកធ្លាប់ស្រេកជាងគេបំផុត ? តើនៅពេលណាជាពេលដែលអ្នកត្រូវការព្រះយេស៊ូវគ្រីស្ទខ្លាំងបំផុត ? »

សូមសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ដើម្បីពិចារណាពីតម្រូវការរបស់អ្នកដើម្បីមានព្រះយេស៊ូវគ្រីស្ទ ។

  • តើអ្នកមានអារម្មណ៍ថាត្រូវការព្រះយេស៊ូវគ្រីស្ទខ្លាំងដូចជាអ្នកត្រូវការទឹកក្នុងជីវិតអ្នក ឬត្រូវការព្រះយេស៊ូវគ្រីស្ទខ្លាំងជាងត្រូវការទឹក ? ហេតុអ្វីត្រូវការ ឬហេតុអ្វីមិនត្រូវការ ?

នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីដំណើររឿងមួយ ដែលព្រះអង្គសង្គ្រោះបានជួយស្ត្រីម្នាក់ឲ្យយល់ថា តម្រូវការខាងវិញ្ញាណរបស់នាងដើម្បីមានព្រះអង្គសង្គ្រោះ គឺធំជាងតម្រូវការខាងរាងកាយរបស់នាងដើម្បីមានទឹក ដែលនាងបានមកយកទៅទៀត ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើការបំផុសគំនិតពីព្រះវិញ្ញាណ ដែលជួយអ្នកឲ្យស្គាល់ពីតម្រូវការរបស់អ្នកដើម្បីមានព្រះអង្គសង្គ្រោះ និងព្រះហឫទ័យរបស់ទ្រង់ ដែលចង់ឲ្យអ្នកទទួលបានពរជ័យ ដែលមានតែព្រះអង្គប៉ុណ្ណោះដែលអាចប្រទានឲ្យបាន ។

ស្ត្រីនៅមាត់អណ្ដូងទឹក

ពេលកំពុងធ្វើដំណើរពីស្រុកយូដាទៅស្រុកកាលីឡេ ព្រះយេស៊ូវបានឆ្លងកាត់ស្រុកសាម៉ារី ( សូមមើល យ៉ូហាន ៤:៣–៤ ) ។ ប្រសិនបើអ្នកមានសិទ្ធិចូលប្រើការបោះពុម្ពផ្សាយព្រះគម្ពីរប៊ីបស្ដេចជេមស៍របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ នោះវាអាចមានគុណប្រយោជន៍ដើម្បីរកមើលទីតាំងទាំងនេះដោយប្រើផែនទី ទី១ « ផែនទីខាងភូមិសាស្ត្ររូបនិយមអំពីដែនដីបរិសុទ្ធ » នៅក្នុងផ្នែកផែនទីអំពីព្រះគម្ពីរប៊ីប នៅក្នុងព្រះគម្ពីររបស់អ្នក ។

នៅជំនាន់របស់ព្រះអង្គសង្រ្គោះ ពួកសាសន៍យូដាដែលធ្វើដំណើររវាងស្រុកយូដា និងស្រុកកាលីឡេច្រើនតែធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីចៀសវាងឆ្លងកាត់ស្រុកសាម៉ារី ដោយសារតែការស្អប់ដែលកើតមានរវាងពួកសាសន៍យូដា និងពួកសាសន៍សាម៉ារី ។ ព្រះយេស៊ូវទំនងជានឿយហត់ និងស្រេកទឹកពេលទ្រង់ធ្វើដំណើរ កាលទ្រង់គង់នៅអណ្តូងមួយនៅពេលថ្ងៃក្តៅ ( សូមមើល យ៉ូហាន ៤:៦ ) ។ នៅពេលដែលទ្រង់គង់នៅទីនោះ មានស្ត្រីសាសន៍សាម៉ារីម្នាក់ក៏បានមកដងទឹកដែរ ។

សូមពិចារណាបង្ហាញរូបភាពស្ត្រីនៅមាត់អណ្តូងទឹកនៅដើមមេរៀន ។ សិស្សប្រហែលជាបានសិក្សាពីដំណើររឿងនេះរួចហើយ ដែលជាផ្នែកមួយនៃការសិក្សាដំណឹងល្អរបស់ពួកគេសម្រាប់ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមផ្តល់ឱកាសឲ្យពួកគេចែករំលែកអ្វីដែលពួកគេបានរៀន មុននឹងបង្រៀនមាតិកាដូចខាងក្រោម ។

សូមសិក្សាការបង្រៀនរបស់ព្រះយេស៊ូវទៅកាន់ស្ត្រីសាសន៍សាម៉ារីនៅក្នុង យ៉ូហាន ៤:៥–១៤ ដោយរកមើលអ្វីដែលអ្នកបានរៀនអំពីព្រះអង្គសង្គ្រោះ ។ អ្នកក៏អាចចង់មើលវីដេអូ « Jesus Teaches a Samaritan Woman » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដលេខ ០:០០ រហូតដល់លេខកូដម៉ោង ២:០១ អំឡុងពេលផ្ទៀងតាមនៅក្នុងព្រះគម្ពីររបស់អ្នកផងដែរ ។

8 of 9 Glass being filled with water
  • តើអ្នកនឹងពិពណ៌នាពីរបៀបដែលស្ត្រីរូបនោះបានប្រព្រឹត្តចំពោះព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះយ៉ាងដូចម្ដេច ? តើអ្នកគិតថា ហេតុអ្វីបានជានាងប្រព្រឹត្តតាមរបៀបនេះទៅវិញ ?

  • តើអ្នកគិតថា ព្រះយេស៊ូវកំពុងតែបង្រៀនអ្វី នៅពេលដែលទ្រង់មានបន្ទូលថា ទ្រង់អាចប្រទានទឹករស់ដល់ស្ត្រីរូបនេះ ?

បើចាំបាច់ សូមពន្យល់ថា ទឹករស់តំណាងឲ្យព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ប្រធានបទទឹករស់នឹងត្រូវបានស្វែងយល់កាន់តែស៊ីជម្រៅនៅក្នុងមេរៀនបន្ទាប់ ។

សូមអាន យ៉ូហាន ៤:១៥–២៦ ដោយស្វែងរកសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាដែលព្រះយេស៊ូវបានបង្ហាញចំពោះស្ត្រីរូបនេះ នៅពេលដែលការប្រាស្រ័យទាក់ទងរបស់ទ្រង់ និងនាងបានបន្ត ។ សូមគិតអំពីរបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះទាក់ទងនឹងអ្នក ។ អ្នកក៏អាចចង់មើលវីដេអូ « Jesus Teaches a Samaritan Woman » ពីលេខកូដម៉ោង ២:០២ ដល់ ៤:១១ ផងដែរ អំឡុងពេលផ្ទៀងតាមនៅក្នុងព្រះគម្ពីររបស់អ្នក ។

8 of 9 Glass being filled with water
  • តើអ្នកគិតថា ព្រះអង្គសង្គ្រោះបានជួយស្ត្រីនោះឲ្យដឹងថា នាងត្រូវការទឹករស់ដែលទ្រង់បានប្រទានឲ្យនោះដោយរបៀបណា ?

វាអាចមានគុណប្រយោជន៍ក្នុងការចង្អុលបង្ហាញថា ព្រះអង្គសង្គ្រោះបានជ្រាបពីអំពើបាបរបស់ស្ត្រីរូបនេះ ប៉ុន្តែមិនបានមើលងាយនាងដោយសារតែអំពើបាបទាំងនោះទេ ។ ទ្រង់ក៏បានជួយនាងឲ្យយល់ពីលក្ខណៈពិតនៃការថ្វាយបង្គំ ហើយថាអ្នកទាំងអស់ណាដែលថ្វាយបង្គំព្រះដោយវិញ្ញាណ និងសេចក្តីពិតត្រូវបានទទួលយកដោយទ្រង់ មិនថាពួកគេមានពូជសាសន៍ ឬវប្បធម៌ណាក៏ដោយ ។

  • តើអ្នកអាចរៀនអ្វីខ្លះ មកពីព្រះទ័យរបស់ព្រះអង្គសង្គ្រោះដែលចង់ជួយដល់ស្ត្រីម្នាក់នេះ ទោះបីនាងមានភាពមិនល្អឥតខ្ចោះក៏ដោយ ?

  • តើដំណើររឿងនេះជួយយើងឲ្យយល់ពីទឹកព្រះទ័យរបស់ព្រះអង្គសង្គ្រោះចំពោះយើងម្នាក់ៗយ៉ាងដូចម្តេច—ទោះបីជាយើងផ្ទាល់មិនល្អឥតខ្ចោះក្ដី ?

សូមអាន យ៉ូហាន ៤:២៨–៣០ ដោយស្វែងរករបៀបដែលស្ត្រីសាសន៍សាម៉ារីបានឆ្លើយតប បន្ទាប់ពីព្រះយេស៊ូវបានមានបន្ទូលទៅនាងថា ទ្រង់ជាព្រះមែស៊ី ។សូមប្រៀបធៀបអ្វីដែលអ្នកទើបតែបានអាន ជាមួយនឹងរបៀបដែលស្ត្រីរូបនេះបានឆ្លើយតបដំបូងចំពោះព្រះយេស៊ូវ នៅពេលទ្រង់ និងនាងបានចាប់ផ្តើមការសន្ទនានោះ ។

  • តើអ្នកគិតយ៉ាងណា អំពីការប្រាស្រ័យទាក់ទងរបស់នាងជាមួយព្រះយេស៊ូវ ដែលបានបណ្តាលឲ្យនាងផ្លាស់ប្តូរ ?

  • តើព្រះយេស៊ូវគ្រីស្ទបានផ្លាស់ប្តូរ ឬមានឥទ្ធិពលលើរបៀបដែលអ្នកគិតយ៉ាងដូចម្តេច ?

  • តើអ្នកអាចជ្រើសយកជម្រើសអ្វីខ្លះនៅថ្ងៃនេះ ដើម្បីជួយអ្នកឲ្យខិតចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ?

អែលឌើរ រ៉ូប៊ើត ស៊ី ហ្គេ នៃគណៈប្រធានពួកចិតសិបនាក់ បានចែករំលែកពីសេចក្ដីពិតមួយចំនួនដែលយើងអាចរៀនពីដំណើររឿងនេះបាន ។ អ្នកអាចចង់មើលវីដេអូ « Taking upon Ourselves the Name of Jesus Christ » ពីលេខកូដម៉ោង ៧:៤១ ដល់ ៩:២៣ ។ វីដេអូនេះអាចរកឃើញនៅលើគេហទំព័រ ChurchofJesusChrist.org ។

2:3
Former Official Portrait of Elder Robert C. Gay. Photographed in March 2017. Replaced February 2021.

ខគម្ពីរមួយដែលខ្ញុំពេញចិត្តគឺ យ៉ូហាន ៤:៤ ដែលចែងថា « ហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារី » ។

ហេតុអ្វីខ្ញុំចូលចិត្តខគម្ពីរនេះ ? ដោយសារព្រះយេស៊ូវពុំ ត្រូវ យាងកាត់ស្រុកសាម៉ារីឡើយ ។ ពួកសាសន៍យូដានៅជំនាន់ទ្រង់ស្អប់សាសន៍សាម៉ារីណាស់ ហើយបានធ្វើដំណើរវាងចេញពីស្រុកសាម៉ារី ។ ប៉ុន្តែព្រះយេស៊ូវបានរើសទៅទីនោះវិញដើម្បីប្រកាសដល់ពិភពលោកទាំងមូលជាលើកដំបូងថា ទ្រង់គឺជាព្រះមែស៊ីដែលបានសន្យាថានឹងយាងមក ។ សម្រាប់សារលិខិតនេះ ទ្រង់ពុំគ្រាន់តែរើសយកក្រុមមនុស្សដែលគេបោះបង់ចោលប៉ុណ្ណោះទេ តែជាតែស្ត្រីម្នាក់ផងដែរ—ហើយពុំមែនគ្រាន់តែជាស្ត្រីធម្មតាទេ តែជាស្ត្រីដែលរស់នៅក្នុងអំពើបាបផង—នៅគ្រានោះមនុស្សបានចាត់ទុកស្ត្រីថា តូចទាបបំផុត ។ ខ្ញុំជឿថា ព្រះយេស៊ូវបានធ្វើបែបនេះ ដើម្បីឲ្យពួកយើងម្នាក់ៗអាចយល់ជានិច្ចថា សេចក្ដីស្រឡាញ់របស់ទ្រង់គឺធំជាងសេចក្តីខ្លាច របួស ការញៀន មន្ទិលសង្ស័យ ការល្បួង អំពើបាប គ្រួសារបែកបាក់ ការបាក់ទឹកចិត្ត និងការថប់បារម្ភរបស់យើង ជំងឺរាំរ៉ៃ ភាពក្រីក្រ ការរំលោភបំពាន អស់សង្ឃឹម និងភាពឯកោរបស់យើង ។ ទ្រង់សព្វព្រះទ័យឲ្យមនុស្សទាំងអស់ដឹងថា គ្មានអ្វី ហើយគ្មាននរណាម្នាក់ដែលទ្រង់ពុំអាចព្យាបាល និងរំដោះឲ្យទៅកាន់អំណរដ៏អស់កល្បជានិច្ចឡើយ ។

ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ ។ ទ្រង់តែអង្គឯងបានយាងចុះមកក្រោមអ្វីៗទាំងអស់ ។ អំណាចនៃដង្វាយធួនរបស់ទ្រង់គឺជាអំណាចដើម្បីយកឈ្នះលើបន្ទុកនានានៅក្នុងជីវិតយើង ។ សារលិខិតអំពីស្ត្រីនៅឯអណ្តូងទឹកគឺថា ទ្រង់ជ្រាបពីស្ថានភាពនៃជីវិតយើង ហើយថា យើងអាចដើរជាមួយទ្រង់ជានិច្ច មិនថាយើងឈរនៅកន្លែងណានោះទេ ។ ទៅកាន់ស្ត្រីនោះ និងពួកយើងម្នាក់ៗ ទ្រង់មានបន្ទូលថា « អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ [ នឹងត្រឡប់ ] ជារន្ធទឹកនៅក្នុងអ្នកនោះដែលផុសឡើងដល់ទៅបានជីវិតដ៏នៅអស់កល្បជានិច្ច » [ យ៉ូហាន ៤:១៤ ] ។

( រ៉ូប៊ើត ស៊ី ហ្គេ « Taking upon Ourselves the Name of Jesus Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៩៩ )

សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ វាអាចមានអត្ថប្រយោជន៍ក្នុងការពិភាក្សាអំពីចម្លើយរបស់សិស្សជាមួយសិស្សក្នុងថ្នាក់ នៅពេលពួកគេឆ្លើយសំណួររួចហើយ ។

  • តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងមេរៀននេះ ?

  • តើសកម្មភាពអ្វីខ្លះដែលអ្នកទទួលអារម្មណ៍បំផុសឲ្យធ្វើ កាលអ្នកបានសិក្សាថ្ងៃនេះ ?

វិចារណកថា និង ព័ត៌មានសាច់រឿង

យ៉ូហាន ៤:៤

។; ហេតុអ្វីវាសំខាន់ដែលព្រះយេស៊ូវត្រូវធ្វើដំណើរឆ្លងកាត់ស្រុកសាម៉ារី ?

Map 11 - The Holy Land in New Testament Times

ជាទូទៅ ពួកសាសន៍យូដាធ្វើដំណើរវាងស្រុកសាម៉ារី ជាជាងធ្វើដំណើរឆ្លងកាត់ស្រុកនោះ ដោយសារភាពជាសត្រូវដែលមានរវាងសាសន៍យូដា និងសាសន៍សាម៉ារី ។ ភាពស្អប់ខ្ពើមដ៏ខ្លាំងបានកើតឡើងរវាងពួកសាសន៍យូដា និងសាសន៍សាម៉ារី « ពីព្រោះពួកសាសន៍សាម៉ារីបានក្បត់សាសនាពីសាសនារបស់ពួកសាសន៍អ៊ីស្រាអែល » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សាម៉ារី » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ទោះយ៉ាងណា យ៉ូហានបានកត់សម្គាល់ថា ព្រះយេស៊ូវគ្រីស្ទ « ត្រូវតែយាងកាត់ស្រុកសាម៉ារី » ( យ៉ូហាន ៤:៤ ) ដោយគូសបញ្ជាក់យ៉ាងច្បាស់ពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះចំពោះកិច្ចការ ដែលទ្រង់នឹងធ្វើនៅទីនោះ ។

យ៉ូហាន ៤:២៤

។; តើព្រះទ្រង់ជាវិញ្ញាណឬ ?

មនុស្សមួយចំនួនអាចនឹងភាន់ច្រឡំដោយសេចក្ដីថ្លែងរបស់ព្រះយេស៊ូវនៅក្នុង យ៉ូហាន ៤:២៤ ថាព្រះគឺជាវិញ្ញាណ ។ ការបកប្រែដោយ យ៉ូសែប ស៊្មីធ នៃខគម្ពីរនេះផ្តល់នូវការបញ្ជាក់ដ៏សំខាន់មួយ ៖ « ចំពោះ [ អ្នកជឿពិត ] ព្រះបានសន្យាថានឹងប្រទានព្រះវិញ្ញាណរបស់ទ្រង់ » ( ការបកប្រែដោយ យ៉ូសែប ស៊្មីធ យ៉ូហាន ៤:២៦ [ នៅក្នុង យ៉ូហាន ៤:២៤ ] ) ។ វិវរណៈសម័យទំនើបក៏បង្រៀនផងដែរថា ព្រះមានព្រះកាយជាសាច់ និងឆ្អឹង ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២២–២៣ ; សូមមើលផងដែរ លោកុប្បត្តិ ៥:១–៣ ; ហេព្រើរ ១:១–៣) ។

តើការប្រាស្រ័យទាក់ទងរបស់នាងជាមួយនឹងព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលយ៉ាងណា ទៅលើស្ត្រីនៅឯអណ្តូងនោះ ?

ប្រធាន បូនី អេច ខ័រឌុន ប្រធានយុវនារីទូទៅបានបង្រៀន ៖

Former Official Portrait of Sister Bonnie H. Cordon, Photographed October 2016. Replaced October 2018.

ព្រះគ្រីស្ទមានព្រះទ័យអាណិតអាសូរចំពោះ [ ស្ត្រីនៅមាត់អណ្តូង ] និងសេចក្តីត្រូវការរបស់នាង ។ ទ្រង់បានជួបស្រ្តីដែលនាងបានចាប់ផ្ដើមដោយការនិយាយអំពីអ្វីមួយដែលស្រដៀងគ្នានឹងទឹក ។ ប្រសិនបើទ្រង់ឈប់ជជែកត្រង់នោះ វានឹងជាការជួបដ៏វិជ្ជមានមួយ ។ ប៉ុន្ដែវានឹងមិនមានលទ្ធផលឲ្យនាងទៅក្រុងដើម្បីប្រកាសថា « ចូរមកមើល … តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី ? » [ យ៉ូហាន ៤:២៩ ] ។ តាមរយៈការសន្ទនានោះ នាងបានស្គាល់ព្រះយេស៊ូវគ្រីស្ទបន្ដិចម្ដងៗ ហើយមិនថាអតីតកាលនាងយ៉ាងណាទេ នាងបានក្លាយជាឧបករណ៍នៃពន្លឺ ដែលបញ្ចាំងផ្លូវឲ្យមនុស្សដទៃមើលឃើញផ្លូវ ។

( បូនី អេច ខ័រឌុន « That They May See » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៩ )

សកម្មភាពរៀនសូត្របន្ថែម

ទស្សនវិស័យដែលបានផ្លាស់ប្តូររបស់ស្ត្រីរូបនោះ

សូមអញ្ជើញសិស្សឲ្យកត់សម្គាល់ពាក្យ ដែលស្ត្រីសាសន៍សាម៉ារីបានប្រើដើម្បីសំដៅទៅលើព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ៤:៩, ១១, ១៩, ២៩ ។ ដោយផ្អែកលើពាក្យទាំងនេះ សូមពិភាក្សាអំពីរបៀបដែលការយល់ដឹងរបស់ស្ត្រីរូបនោះអំពីទ្រង់បានផ្លាស់ប្តូរ ។

យ៉ូហាន ៤:៣៤

។; « ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក »

ពួកសាវកបាននៅក្នុងទីក្រុងទិញអាហារក្នុងអំឡុងពេលប្រាស្រ័យទាក់ទងរបស់ព្រះអង្គសង្រ្គោះជាមួយស្ត្រីនៅឯមាត់អណ្តូង ។ នៅពេលពួកគេត្រឡប់មកវិញ នោះពួកគេបានថ្វាយអាហារខ្លះដល់ព្រះយេស៊ូវ ( សូមមើល យ៉ូហាន ៤:៣១ ) ។សូមឲ្យសិស្សអាន យ៉ូហាន ៤:៣២–៣៤ ដោយរកមើលពីអ្វីដែលព្រះអង្គសង្រ្កោះបានផ្ដោតលើ ជំនួសឲ្យការសោយអាហារនោះ ។ សូមពិចារណាពិភាក្សាអំពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់ និងការផ្តោតព្រះទ័យរបស់ទ្រង់លើការជួយយើងម្នាក់ៗឲ្យរីកចម្រើន ។

យ៉ូហាន ៤:៣៥

។; វាលស្រែ « បានក្រហមល្មមច្រូតហើយ »

គំរូរបស់ស្ត្រីសាសន៍សាម៉ារីនៅក្នុង យ៉ូហាន ៤:២៨–២៩, ៣៩–៤២ និងព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុង យ៉ូហាន ៤:៣៥ អាចត្រូវបានប្រើ ដើម្បីដឹកនាំការពិភាក្សាអំពីការចែករំលែកដំណឹងល្អបាន ។សូមពិចារណាបង្ហាញរូបភាពស្រូវសាលី ដែលអាចច្រូតកាត់បាន ហើយពន្យល់ថា នៅពេលគ្រាប់ធញ្ញជាតិទុំអាចច្រូតកាត់បាន នោះវាច្រើនតែត្រូវបានគេពិពណ៌នាថា « ក្រហម » ។ សំណួរខាងក្រោមនេះអាចត្រូវបានប្រើជាផ្នែកមួយនៃការពិភាក្សា ៖

  • តើអ្នកគិតថា អ្វីទៅដែលធ្វើឲ្យស្ត្រីម្នាក់នេះមានចិត្តអន្ទះសាយ៉ាងខ្លាំងចង់ចែករំលែកទីបន្ទាល់របស់គាត់ជាមួយអ្នកដទៃ ? តើអ្នកអាចធ្វើតាមគំរូរបស់នាងបានយ៉ាងដូចម្ដេច ?

  • តើអ្នកគិតថា តើព្រះអង្គសង្គ្រោះកំពុងតែបង្រៀនពួកសាវករបស់ទ្រង់អំពីអ្វី នៅពេលដែលទ្រង់មានបន្ទូលថា ស្រែ « បានក្រហមល្មមច្រូតហើយ » ? ( យ៉ូហាន ៤:៣៥ ) ។

  • តើវាលស្រែជុំវិញអ្នកក្រហមល្មមច្រូតយ៉ាងដូចម្តេច ?