ថ្នាក់​សិក្ខាសាលា
យ៉ូហាន ៣:១៤–១៧


យ៉ូហាន ៣:១៤–១៧

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ »

Jesus returns to the garden again to continue to pray and suffers great pain.

ដូចបានកត់ត្រានៅក្នុង យ៉ូហាន ៣ ព្រះយេស៊ូវបានបង្រៀននីកូដេមអំពីពលិកម្មដ៏ធួនរបស់ទ្រង់ នៅពេលទ្រង់មានបន្ទូលថា « នោះកូនមនុស្សនឹងត្រូវ [ បាន ] គេលើកលោកឡើងយ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ( យ៉ូហាន ៣:១៤–១៥ ) ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « នៅពេលយើងវិនិយោគពេលវេលាក្នុងការរៀនសូត្រអំពីព្រះអង្គសង្គ្រោះ និងពលិកម្មដ៏ធួនរបស់ទ្រង់ នោះយើងខិតចូលទៅធាតុគន្លឹះ [ មួយ ] ទៀត ដើម្បីទទួលបានព្រះចេស្ដារបស់ទ្រង់ ៖ គឺយើងជ្រើសរើសដើម្បីមានជំនឿទៅលើទ្រង់ ហើយធ្វើតាមទ្រង់ » ( «Drawing the Power of Jesus Christ into Our Lives,” Ensign or Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០ ) ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកពង្រឹងសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នករៀនសូត្របន្ថែមទៀតអំពីដង្វាយធួនរបស់ទ្រង់ ។

ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « វាពុំពេញលេញខាងគោលលទ្ធិទេ ដែលនិយាយអំពីពលិកម្មដ៏ធួនរបស់ព្រះអម្ចាស់តែឃ្លាកាត់ ដូចជា ‹ ដង្វាយធួន › ឬ ‹ អំណាចនៃដង្វាយធួនដែលអាចធ្វើទៅបាន › ឬ ‹ ការអនុវត្តដង្វាយធួន › ឬ ‹ ការត្រូវបានពង្រឹងដោយដង្វាយធួន › នោះ ។ …« គ្មានតួអង្គឥតរូបណាដែលហៅថា ‹ ដង្វាយធួន › ដែលយើងអាចហៅរកការជួយ ការព្យាបាល ការអភ័យទោស ឬអំណាចបាននោះទេ ។ … ពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ—ជាទង្វើដ៏សំខាន់នៃប្រវត្តិសាស្ត្រមនុស្សលោក—ត្រូវបានយល់ និងកោតសរសើរខ្លាំងបំផុត នៅពេលយើងភ្ជាប់វាទៅនឹងទ្រង់យ៉ាងច្បាស់លាស់ » ( « Drawing the Power of Jesus Christ into Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០ ) ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកវគ្គបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍មួយពីសន្និសីទទូទៅ ដែលបង្រៀនពួកគេអំពីអ្វីមួយ ដែលមានអត្ថន័យអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាពរៀនសូត្រដែលអាចមាន

តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ?

សូមពិចារណាដាក់បង្ហាញរូបភាពដូចខាងក្រោមរបស់ព្រះអង្គសង្គ្រោះ និងសេចក្តីថ្លែងការណ៍មិនពេញលេញខាងក្រោមនេះ ។ សូមអញ្ជើញសិស្សឲ្យបំពេញសេចក្តីថ្លែងការណ៍នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេក៏បាន ឬពិភាក្សាជាមួយដៃគូអំពីរបៀប ដែលពួកគេអាចបំពេញសេចក្តីថ្លែងការណ៍នីមួយៗក៏បាន ។ បន្ទាប់មក សូមទុកពេលឲ្យសិស្សដែលមានឆន្ទៈចង់ចែកចាយ ឡើងចែករំលែកសេចក្តីថ្លែងការណ៍ដែលបានបំពេញរួចហើយរបស់ពួកគេទៅកាន់សិស្សក្នុងថ្នាក់ ។

Jesus Christ depicted kneeling at the base of a tree in the Garden of Gethsemane during the Atonement. Christ has His hands clasped as He prays.
Christ hanging on a cross at Calvary. Two thieves, also hanging on crosses are at the left and right of Christ. Numerous observers, including Mary, the mother of Christ, Mary Magdalene, other mourners and Roman soldiers are gathered around the crosses. Thunder clouds are gathering in the sky.

សូមមើលទៅរូបភាពរបស់ព្រះយេស៊ូវនៅសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ហើយគិតអំពីអ្វីដែលអ្នកដឹង អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។

សូមបំពេញសេចក្តីថ្លែងការណ៍ខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • ព្រះវរបិតាសួគ៌បានបញ្ជូនព្រះយេស៊ូវគ្រីស្ទមកកាន់ផែនដីនេះ ដើម្បីធួនជំនួសយើង ដើម្បី …

  • រឿងមួយចំនួនដែលព្រះយេស៊ូវបានដកពិសោធន៍នៅក្នុងសួនច្បារគែតសេម៉ានី រួមមាន …

  • ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ពីព្រោះ …

  • ប្រសិនបើព្រះយេស៊ូវមិនបានរងទុក្ខនៅសួនច្បារគែតសេម៉ានី និងសុគតនៅលើឈើឆ្កាងទេ នោះ …

នៅក្នុងមេរៀននេះ អ្នកនឹងរៀនបន្ថែមទៀតអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌បានបង្ហាញ នៅពេលដែលទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកកាន់ពិភពលោកនេះ ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយអ្នកឲ្យដឹងគុណជាងមុន ចំពោះពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់អ្នក និងបង្កើនសេចក្ដីជំនឿរបស់អ្នកទៅលើទ្រង់ ។

Color Handouts Icon

សូមពិចារណាផ្តល់សំណៅចែកដូចខាងក្រោមដល់សិស្ស ហើយទុកពេលឲ្យពួកគេធ្វើការដោយស្ងាត់ស្ងៀមដោយខ្លួនឯងនៅក្នុងឯកសារនេះ ។ សូមពិចារណាចាក់ភ្លេងទំនុកតម្កើងហ៊ឹមៗចោល ដើម្បីជួយសិស្សឲ្យផ្តោតអារម្មណ៍លើខ្លឹមសារខាងវិញ្ញាណ ដែលពួកគេកំពុងសិក្សានេះ ។

ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ

វគ្គបទគម្ពីរ និងសេចក្តីថ្លែងការណ៍ខាងក្រោមនេះបង្រៀនអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមចំណាយពេល ១០ ទៅ ១៥ នាទីអានប្រភពទាំងនេះដោយយកចិត្តទុកដាក់ ( ឬប្រភពផ្សេងទៀតអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកចាប់អារម្មណ៍ចង់រៀនសូត្រ ឬដែលអ្នកបានរកឃើញមុនមេរៀននេះ ) ។ ពេលអ្នកអាន សូមគិតអំពីរបៀបដែលប្រភពទាំងនេះនីមួយៗ ជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់អ្នក និងមូលហេតុនៃការធ្វើដូច្នោះ ។

អែលឌើរ ថាត អរ ខាលីស្ទើរ នៃពួកចិតសិបនាក់បានបង្រៀន ៖

Brother Tad R. Callister, Sunday school General President. Official Portrait 2018.

ដូច្នេះតើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ? ក្នុងន័យមួយ វាគឺជាបណ្ដុំព្រឹត្តិការណ៍ដ៏ទេវភាពដែលបានចាប់ផ្ដើមនៅក្នុងសួនច្បារគែតសេម៉ានី បានបន្តនៅលើឈើឆ្កាង ហើយបានបញ្ចប់ជាមួយនឹងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះចេញពីផ្នូរ ។ វាត្រូវបានជំរុញចិត្តដោយសេចក្ដីស្រឡាញ់ដែលយើងម្នាក់ៗពុំអាចយល់បាន ។ វាតម្រូវឲ្យមានអង្គដែលគ្មានអំពើបាប ដែលមានព្រះចេស្ដាជានិរន្តរលើធាតុទាំងឡាយ—សូម្បីតែសេចក្ដីស្លាប់ ជាអង្គដែលមានសមត្ថភាពគ្មានដែនកំណត់ដើម្បីរងទុក្ខនូវលទ្ធផលនៃរាល់អំពើបាប និងជំងឺរបស់យើង ហើយជាអង្គដែលយាងចុះក្រោមគ្រប់ទាំងអស់ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦ ] ។ នេះគឺជាបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ—នេះគឺជាដង្វាយធួនរបស់ទ្រង់ ។

ចុះតើគោលបំណងរបស់វាគឺជាអ្វី ? វាគឺដើម្បីធ្វើឲ្យយើងអាចត្រឡប់ទៅវត្តមានរបស់ព្រះវិញ ប្រែក្លាយកាន់តែដូចជាទ្រង់ ហើយមានអំណរដ៏ពេញលេញមួយ ។ ការណ៍នេះអាចសម្រេចបានតាមរយៈការយកឈ្នះលើឧបសគ្គបួនយ៉ាង ៖

១. សេចក្ដីស្លាប់ខាងរាងកាយ

២. សេចក្ដីស្លាប់ខាងវិញ្ញាណ ដែលកើតមានដោយសារអ័ដាម និងដោយសារអំពើបាបរបស់យើង

៣. ទុក្ខវេទនា និងជំងឺរបស់យើង

៤. ភាពទន់ខ្សោយ និងភាពពុំល្អឥតខ្ចោះរបស់យើង

( ថាត អរ ខាលីស្ទើរ « The Atonement of Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥ )

Handout on the Savior’s atonement
  • តើអ្នកមានអារម្មណ៍ ឬការយល់ដឹងអ្វីខ្លះ នៅពេលអ្នកសិក្សាអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ?

បន្ទាប់ពីសិស្សបានបញ្ចប់កិច្ចការនៅលើសំណៅចែកហើយ សូមពិចារណាអញ្ជើញពួកគេឲ្យចែករំលែកចម្លើយរបស់ពួកគេ ចំពោះសំណួរចុងក្រោយនេះជាមួយសិស្សក្នុងថ្នាក់ ឬជាក្រុមតូចៗ ។ វាក៏អាចមានអត្ថប្រយោជន៍ផងដែរ ក្នុងការផ្តល់ឱកាសឲ្យសិស្សសួរសំណួរ ដែលពួកគេអាចមាន នៅពេលពួកគេបានសិក្សាចំណុចនានានៅលើសំណៅចែកនេះ ។

តើសេចក្តីស្រឡាញ់របស់ព្រះវរបិតាត្រូវបានបង្ហាញយ៉ាងដូចម្តេច ពេលទ្រង់បញ្ជូនព្រះរាជបុត្រារបស់ទ្រង់នោះ ?

សេចក្តីពិតមួយដែលព្រះអង្គសង្គ្រោះបានសង្កត់ធ្ងន់ នៅពេលទ្រង់បានបង្រៀននីកូដេមអំពីដង្វាយធួនរបស់ទ្រង់ ( សូមមើល យ៉ូហាន ៣:១៤–១៧ ) គឺថា ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ខ្លាំងណាស់ រហូតដល់ទ្រង់បានបញ្ជូនព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ឲ្យមកធួននឹងអំពើបាបជំនួសយើង ។

ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀនអំពីរបៀបដែលសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ត្រូវបានបង្ហាញតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ៖

Official Portrait of President Dallin H. Oaks taken March 2018.

មិនមានភស្ដុតាងណាអស្ចារ្យជាងការប្រកាសដោយសាវកយ៉ូហានអំពីអំណាច និងភាពល្អឥតខ្ចោះនៃសេចក្ដីស្រឡាញ់ដ៏និរន្ដររបស់ព្រះឡើយ ៖ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ » ( យ៉ូហាន ៣:១៦ ) ។ សាវកមួយរូបទៀតបានសរសេរថា ព្រះ « មិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា » ( រ៉ូម ៨:៣២ ) ។ សូមគិតមើលចុះថា តើព្រះវរបិតាសួគ៌របស់យើងឈឺចាប់ក្នុងព្រះទ័យខ្លាំងប៉ុណ្ណា ដែលបានបញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់ឲ្យមកស៊ូទ្រាំនឹងការរងទុក្ខដែលពុំអាចយល់បាន សម្រាប់អំពើបាបរបស់យើងនោះ ។ នោះគឺភស្តុតាងដ៏អស្ចារ្យបំផុតនៃសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកយើងម្នាក់ៗ !

( ដាល្លិន អេក អូក « Love and Law » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៦ )

  • តើអ្នកបានរៀនអ្វីខ្លះចេញពីសេចក្ដីថ្លែងការណ៍នេះ ?

សូមមើលវីដេអូ « For God So Loved the World » ( ៤:៤៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ហើយរកមើលរបៀបដែលព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌បានបង្ហាញសេចក្តីស្រឡាញ់ ។

Christ hanging on a cross at Calvary. Two thieves, also hanging on crosses are at the left and right of Christ. Numerous observers, including Mary, the mother of Christ, Mary Magdalene, other mourners and Roman soldiers are gathered around the crosses. Thunder clouds are gathering in the sky.

សូមពិចារណាផ្តល់ពេលវេលាឲ្យសិស្សកត់ត្រាគំនិត ឬទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់ពីពួកគេបានសរសេរចប់ហើយ នោះអ្នកស្ម័គ្រចិត្តពីរបីនាក់អាចឡើងចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើខ្ញុំអាចទទួលបានអំណាច ដែលព្រះយេស៊ូវគ្រីស្ទប្រទានដល់ខ្ញុំតាមរយៈដង្វាយធួនរបស់ទ្រង់យ៉ាងដូចម្តេច ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដូចខាងក្រោមនេះ អំពីការអញ្ជើញឲ្យមានព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់យើង ៖

Official portrait of President Russell M. Nelson taken January 2018

ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងសំដៅបេសកកម្មរបស់ទ្រង់ថាជាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើឲ្យការរស់ឡើងវិញក្លាយជាការពិតចំពោះមនុស្សទាំងអស់ ហើយបានធ្វើឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ចចំពោះអស់អ្នកដែលប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយទទួលយក និងរក្សាពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាសំខាន់ៗទាំងឡាយ ។ …

… សេចក្តីសញ្ញារបស់យើងចងភ្ជាប់យើងទៅនឹងទ្រង់ ហើយប្រទានដល់យើងនូវព្រះចេស្ដារបស់ព្រះ ។ ក្នុងនាមជាសិស្សស្មោះត្រង់ យើងប្រែចិត្ត ហើយដើរតាមទ្រង់ចូលទៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក ។ យើងដើរតាមផ្លូវនៃសេចក្ដីសញ្ញាដើម្បីទទួលបានពិធីបរិសុទ្ធសំខាន់ៗដទៃទៀត ។ …

បុរសស្ត្រីដែលរក្សាសេចក្ដីសញ្ញា ព្យាយាមរកវិធីដើម្បីរក្សាខ្លួនពួកគេពុំឲ្យប្រឡាក់ស្នាមពីលោកិយ ដើម្បីកុំឲ្យមានអ្វីមករារាំងពួកគេពីការទទួលបានព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ។

( រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០, ៤១ )

តើខ្ញុំអាចដឹងបានយ៉ាងដូចម្តេច ប្រសិនបើព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដារបស់ទ្រង់កំពុងដំណើរការក្នុងជីវិតខ្ញុំនោះ ?

ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានបង្រៀន ៖

Official Portrait of President Henry B. Eyring taken March 2018.

« ប្រសិនបើអ្នកទទួលអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធសព្វថ្ងៃនេះ អ្នកអាចយកវាធ្វើជាភស្ដុតាងថា ដង្វាយធួន [ របស់ព្រះយេស៊ូវគ្រីស្ទ ] កំពុងដំណើរការនៅក្នុងជីវិតរបស់អ្នកហើយ ។ ដោយសារហេតុផលនោះ និងអ្វីផ្សេងទៀតជាច្រើន អ្នកអាចធ្វើឲ្យខ្លួនអ្នកស្ថិតនៅក្នុងកន្លែង និងកិច្ចការដែលអញ្ជើញការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។

( ហិនរី ប៊ី អាវរិង « Gifts of the Spirit for Hard Times » Ensign ខែ មិថុនា ឆ្នាំ ២០០៧ ទំព័រ ២៣ )

តើខ្ញុំអាចរៀនបន្ថែមទៀតអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនៅឯណា ?

សូមពិចារណាធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ដោយការរកមើលពាក្យ « ធ្វើឲ្យធួន, ដង្វាយធួន » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ជំនួយការសិក្សាព្រះគម្ពីរទាំងនេះមាននូវការយល់ដឹងដ៏មានតម្លៃ បទគម្ពីរ សុន្ទរកថា វីដេអូ និងធនធានផ្សេងទៀត ដែលបង្រៀនអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។

សកម្មភាពរៀនសូត្របន្ថែម

រៀបចំមេរៀនអ្នកផ្សព្វផ្សាយសាសនាមួយ

សូមអញ្ជើញសិស្សឲ្យស្រមៃថា ពួកគេគឺជាអ្នកផ្សព្វផ្សាយសាសនា ហើយចាំបាច់ត្រូវរៀបចំខ្លួន ដើម្បីបង្រៀននរណាម្នាក់អំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ សូមអញ្ជើញសិស្សឲ្យសិក្សាផ្នែកដែលមានចំណងជើងថា « ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » នៅលើទំព័រ ៥១–៥២ នៃ ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសក៍ចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ ២០១៩ ) ។ សូមអញ្ជើញសិស្សឲ្យរៀបចំគម្រោងមេរៀនសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី ដោយផ្អែកលើអ្វីដែលពួកគេបានរៀនពីធនធាននោះ ។បន្ទាប់ពីសិស្សបានបញ្ចប់ការរៀបចំគម្រោងមេរៀនរបស់ពួកគេរួចហើយ សូមពិចារណាបំបែកសិស្សក្នុងថ្នាក់ និងអញ្ជើញសិស្សឲ្យប្តូរវេនបង្រៀនមេរៀនរបស់ពួកគេទៅកាន់ដៃគូ ឬក្រុមតូចមួយ ។ ជាជម្រើស អ្នកស្ម័គ្រចិត្តពីរបីនាក់អាចចែករំលែកមេរៀនរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់បាន ។

តើសេចក្ដីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ អាចអនុញ្ញាតឲ្យទ្រង់មានឥទ្ធិពលមកលើជីវិតរបស់ខ្ញុំយ៉ាងដូចម្តេច ?

សូមអញ្ជើញសិស្សឲ្យធ្វើកូនសៀវភៅមួយ ដែលរៀបរៀបឡើងដើម្បីជួយមនុស្ស ឲ្យយល់ពីសារៈសំខាន់នៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សា « The Atonement and the Journey of Mortality » ដោយ អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤០–៤៧ ) ដើម្បីជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់សកម្មភាពនេះ ។ សិស្សអាចប្រើមាតិកាពីអត្ថបទរបស់អែលឌើរ បែដណា ដើម្បីធ្វើជាចំណងជើង និងខ្លឹមសារសម្រាប់កូនសៀវភៅរបស់ពួកគេ ។

ព្រះយេស៊ូវគ្រីស្ទអាចព្យាបាលអស់អ្នកដែលសម្លឹងមើលទៅទ្រង់

សូមពិចារណាដាក់បង្ហាញរូបភាពខាងក្រោមនេះសម្រាប់សកម្មភាពរៀនសូត្រនេះ ។

Christ hanging on a cross at Calvary. Two thieves, also hanging on crosses are at the left and right of Christ. Numerous observers, including Mary, the mother of Christ, Mary Magdalene, other mourners and Roman soldiers are gathered around the crosses. Thunder clouds are gathering in the sky. The Old Testament prophet Moses pointing to a staff with a brass serpent attached to the top. The painting illustrates the event wherein Moses promised the Israelites that they would be saved from the fiery serpents if they looked at the brass serpent.

ដូចបានកត់ត្រានៅក្នុង យ៉ូហាន ៣:១៤–១៦ ព្រះយេស៊ូវគ្រីស្ទបានប្រៀបធៀបការឆ្កាងដែលជិតមកដល់របស់ទ្រង់ ទៅនឹងពេលដែលម៉ូសេបានលើកពស់លង្ហិនឡើងនៅទីរហោស្ថាន ។ សូមអញ្ជើញសិស្សឲ្យសិក្សា យ៉ូហាន ៣:១៤–១៦ , នីហ្វៃទី១ ១៧:៤០–៤១ និង អាលម៉ា ៣៣:១៨–២២ ដោយស្វែងរករបៀបដែលព្រឹត្តិការណ៍នេះនៅសម័យលោកម៉ូសេ ទាក់ទងនឹងការឆ្កាង និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។