យ៉ូហាន ២–៤
ទិដ្ឋភាពទូទៅ
ព្រះយេស៊ូវគ្រីស្ទបានប្រែទឹកទៅជាស្រាទំពាំងបាយជូរ ដោយអព្ភូតហេតុនៅក្នុងពិធីមង្គលការ ។ ទ្រង់បានបង្រៀនអ្នកដឹកនាំសាសន៍យូដាម្នាក់ឈ្មោះ នីកូដេម អំពីការកើតជាថ្មី និងអំពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌បានបង្ហាញ តាមរយៈការបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ឲ្យធួននឹងអំពើបាបរបស់យើង ។ បន្ទាប់មក ព្រះយេស៊ូវបានបង្រៀនស្ត្រីសាសន៍សាម៉ារីម្នាក់ អំពីទឹករស់ដែលព្រះអង្គប្រទានដល់អ្នកដែលជឿលើទ្រង់ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ជូនគ្រូបង្រៀននូវគំនិតនៃអ្វីដែលត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យ៉ូហាន ២
គោលបំណងមេរៀន ៖មេរៀននេះមានគោលបំណងជួយសិស្សឲ្យបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ និងរកឃើញសេចក្ដីពិតអំពីព្រះចេស្ដា និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្រមៃថា ពួកគេត្រូវបានគេស្នើសុំឲ្យឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ អំពីព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យពួកគេមកថ្នាក់រៀនដោយបានរៀបចំខ្លួន ដើម្បីចែករំលែកដំណើររឿងព្រះគម្ពីរមួយ ឬពីរដែលពួកគេអាចប្រើ ដើម្បីបង្ហាញពីព្រះចេស្ដារបស់ទ្រង់ ។
-
វត្ថុ ៖ សូមពិចារណាយកអាហារទៅថ្នាក់រៀន ដើម្បីប្រើនៅដើមមេរៀននេះ ។
-
វីដេអូ ៖ « Jesus Turns Water into Wine » ( ២:២៦ )
-
យោបល់សម្រាប់ការសម្របមាតិកាតាមអនឡាញ ៖ បន្ទាប់ពីសិស្សបានសិក្សាអំពីការដែលព្រះយេស៊ូវបានប្រែទឹកទៅជាស្រាទំពាំងបាយជូរហើយ សូមពិចារណាពីគំនិតដែលមាននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀននេះ នៅក្នុងផ្នែកដែលមានចំណងជើងថា « ព្រះយេស៊ូវគ្រីស្ទអាចផ្លាស់ប្តូរខ្ញុំបាន » ។ គំនិតទាំងនេះអាចជួយសិស្សឲ្យឃើញថា ព្រះយេស៊ូវគ្រីស្ទអាចផ្លាស់ប្តូរជីវិត និងនិស្ស័យរបស់យើងបាន គឺដូចដែលទ្រង់បានប្រែទឹកទៅជាស្រាទំពាំងបាយជូរអញ្ចឹងដែរ ។
យ៉ូហាន ៣:១៤–១៧
គោលបំណងមេរៀន ៖មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សពង្រឹងសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេរៀនសូត្របន្ថែមទៀតអំពីដង្វាយធួនរបស់ទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកវគ្គបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍មួយមកពីសន្និសីទទូទៅ ដែលបង្រៀនពួកគេអំពីអ្វីមួយដែលមានអត្ថន័យ អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
រូបភាព ៖ « ព្រះយេស៊ូវកំពុងអធិស្ឋាននៅក្នុងសួនច្បារគែតសេម៉ានី ( ព្រះគ្រីស្ទនៅក្នុងសួនគែតសេម៉ានី ) »
-
រូបភាព ៖ « ការឆ្កាង »
-
សំណៅចែក ៖ « ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ »
-
វីដេអូ ៖ « For God So Loved the World » ( ៤:៤៨ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ អ្នកអាចបំបែកសិស្សជាក្រុមតូចៗឲ្យចែករំលែក និងពិភាក្សាសំណួរចុងក្រោយនៅក្នុងសំណៅចែក ។
ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ៣:១៦
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សបង្កើនសមត្ថភាព ខាងចំណេះចំណានគោលលទ្ធិនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទរបស់ពួកគេ តាមរយៈការទន្ទេញឲ្យចាំនូវសេចក្ដីយោង យ៉ូហាន ៣:១៦ និងឃ្លាបទគម្ពីរគន្លឹះ ការពន្យល់ពីគោលលទ្ធិនៃបទគម្ពីរនោះ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀប ដែលពួកគេនឹងបង្រៀននរណាម្នាក់អំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ប្រសិនបើពួកគេជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនោះ ។
-
សកម្មភាពរំឭកឡើងវិញ ៖ សូមប្រាកដថាបានធ្វើសកម្មភាពរំឭកឡើងវិញនៅចុងបញ្ចប់នៃមេរៀន នៅមេរៀនក្រោយដែលនឹងត្រូវបង្រៀនបន្ទាប់ពីមេរៀននេះភ្លាម ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សឲ្យប្រើមុខងារឈែត ដើម្បីចុះផ្សាយសេចក្ដីយោងបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍នានាមកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលពួកគេបានរកឃើញថា អាចមានប្រយោជន៍សម្រាប់ស្ថានភាពដែលផ្តល់ឲ្យនេះ ។ សូមឲ្យពេលសិស្សពីរបីនាទី ដើម្បីអានសេចក្តីយោង ឬសេចក្តីថ្លែងការណ៍មួយចំនួនដែលបានចុះផ្សាយនៅក្នុងឈែតនោះ ហើយបន្ទាប់មក សូមអញ្ជើញពួកគេឲ្យបញ្ចេញមតិយោបល់ អំពីអ្វីដែលលេចធ្លោចំពោះពួកគេ ។
យ៉ូហាន ៤ ផ្នែកទី ១
គោលបំណងមេរៀន ៖មេរៀននេះមានគោលបំណងជួយសិស្សឲ្យស្គាល់ពីតម្រូវការរបស់ពួកគេដើម្បីមានព្រះអង្គសង្គ្រោះ និងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមដឹកនាំសិស្សទៅកាន់សកម្មភាពនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សម្រាប់ យ៉ូហាន ២–៤ ដែលអញ្ជើញពួកគេឲ្យស្វែងរករបស់របរប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្ទះ ដែលអាចប្រើប្រាស់បាន ដើម្បីបង្រៀនសេចក្ដីពិតខាងវិញ្ញាណ ។ សូមអញ្ជើញសិស្សឲ្យយករបស់របរដែលពួកគេរកឃើញនោះទៅថ្នាក់រៀន ប្រសិនបើអាចធ្វើបាន ហើយរៀបចំពន្យល់ពីសេចក្ដីពិតខាងវិញ្ញាណ ដែលអាចត្រូវបានបង្រៀន តាមរយៈការប្រើរបស់របរទាំងនោះ ។
-
វីដេអូ ៖ « Jesus Teaches a Samaritan Woman » ( ៤:១១; សូមមើលពីលេខកូដម៉ោង ០:០០ ដល់ ២:០១ បន្ទាប់មកពីលេខកូដម៉ោង ២:០២ ដល់ ៤:១១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យរកមើលរបស់របរនៅក្នុងផ្ទះរបស់គេ ដែលអាចប្រើដើម្បីបង្រៀនពីសេចក្ដីពិតខាងវិញ្ញាណ ។
យ៉ូហាន ៤ ផ្នែកទី ២
គោលបំណងមេរៀន ៖មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីទឹករស់ ដែលព្រះអង្គសង្គ្រោះបានប្រទាន ៖ តើវាជាអ្វី ហេតុអ្វីពួកគេត្រូវការវា និងតើពួកគេអាចទទួលវាបានដោយរបៀបណា ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យប្រៀបធៀបពេលវេលា ដែលពួកគេបានមានអារម្មណ៍ថាខ្លួនគេទទេខាងវិញ្ញាណ ទៅនឹងពេលវេលាដែលពួកគេបានមានអារម្មណ៍ពេញចិត្តខាងវិញ្ញាណ ។ តើអ្វីដែលធ្វើឲ្យមានភាពខុសគ្នា ?
-
សំណៅចែក ៖ « ទឹករស់ »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាផ្តល់ការណែនាំឲ្យសិស្សរៀបចំការនិយាយមួយមុនមកថ្នាក់រៀន ហើយអញ្ជើញអ្នកស្ម័គ្រចិត្តពីរបីនាក់ ឲ្យឡើងចែករំលែកការនិយាយរបស់ពួកគេនៅដើមមេរៀន ។