ថ្នាក់​សិក្ខាសាលា
លូកា ៩:២៤–២៦, ៥៧–៦២


លូកា ៩:២៤–២៦, ៥៧–៦២

សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ

The disciples are gathered around Jesus, they are sitting together on the ground in a dry grassy field. One of the outtakes includes a lake in the background. Still from a Bible video. Jesus teaching a group in a field.

ព្រះយេស៊ូវគ្រីស្ទបានបង្រៀនសេចក្ដីពិតជាច្រើនអំពីរបៀបដែលយើងអាចក្លាយជាសិស្សរបស់ទ្រង់ ។ មេរៀននេះនឹងជួយសិស្សឲ្យស្គាល់ពីរបៀបដើម្បីក្លាយជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។

អំណោយទានខាងវិញ្ញាណ ។ ព្រះអម្ចាស់បានប្រទានពរអ្នកនូវអំណោយទានខាងវិញ្ញាណ និងសមត្ថភាពដើម្បីផ្លាស់ប្ដូរជីវិតរបស់សិស្សក្នុងថ្នាក់របស់អ្នក ។ សូមខិតខំស្វែងរក អភិវឌ្ឍ និងតម្កើងអំណោយទានខាងវិញ្ញាណរបស់អ្នក ដើម្បីបម្រើព្រះអម្ចាស់ និងផ្តល់ពរដល់ជីវិតអ្នកដទៃ ។ សម្រាប់ព័ត៌មានបន្ថែមអំពីអំណោយទានខាងវិញ្ញាណ សូមមើល មរ៉ូណៃ ១០:៨–១៩ ; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៨–២៦ ; កូរិនថូស ទី១ ១២:១–១១

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេកំពុងព្យាយាមធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាពរៀនសូត្រដែលអាចមាន

សូមពិចារណាចាប់ផ្តើមថ្នាក់ដោយសុំសិស្សម្នាក់ឲ្យដឹកនាំថ្នាក់ឲ្យធ្វើលំហាត់ប្រាណផ្សេងៗ ឬសកម្មភាពសាមញ្ញៗ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលធ្វើឲ្យវាងាយស្រួល ឬពិបាកក្នុងការធ្វើតាមអ្នកដឹកនាំ ។

ការប្រែក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ

ពេញមួយការងារបម្រើរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានអញ្ជើញមនុស្សឲ្យដើរតាមទ្រង់ ហើយក្លាយជាសិស្សរបស់ទ្រង់ ។ សិស្សគឺជាអ្នកដែលបានទទួលបុណ្យជ្រមុជទឹក ដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយព្យាយាមរស់នៅតាមការបង្រៀនរបស់ទ្រង់ ។ នៅក្នុង លូកា ៩ យើងអានអំពីគោលការណ៍ផ្សេងៗដែលអាចជួយយើងឲ្យក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ប្រសិនបើយើងធ្វើតាម ។

  • ដោយការពិចារណាលើអ្វីដែលអ្នកដឹងអំពីព្រះយេស៊ូវគ្រីស្ទ ហេតុអ្វីវាមានតម្លៃក្នុងការខិតខំយ៉ាងខ្លាំងដើម្បីក្លាយជាសិស្សរបស់ទ្រង់ ?

Color Handouts Icon

សូមផ្តល់សំណៅចែកខាងក្រោមដល់សិស្ស ហើយអញ្ជើញពួកគេឲ្យធ្វើលំហាត់ណាមួយរៀងៗខ្លួន ឬអាចបែងចែកសិស្សជាក្រុមៗ និងដាក់កិច្ចការឲ្យធ្វើលំហាត់ណាមួយ ។

Take up your cross

ផ្នែកទាំងបីខាងក្រោមនីមួយៗផ្តោតលើការបង្រៀនមួយរបស់ព្រះអង្គសង្គ្រោះ ។ ទាំងនេះអាចជួយអ្នក នៅពេលអ្នកព្យាយាមធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអានផ្នែកទាំងនោះ ហើយជ្រើសរើសផ្នែកមួយ ឬច្រើនដើម្បីបំពេញ ។ សូមអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យប្រទានវិវរណៈផ្ទាល់ខ្លួន អំពីរបៀបដែលអ្នកអាចអនុវត្តតាមអ្វីដែលអ្នករៀននៅក្នុងជីវិតរបស់អ្នក ។

ផ្ទុកឈើឆ្កាងរបស់អ្នក

សូមអាន លូកា ៩:២៣ ដោយរកមើលលក្ខខណ្ឌរបស់ព្រះអង្គសង្គ្រោះ ដើម្បីធ្វើជាសិស្សរបស់ទ្រង់ ។

  • តើខគម្ពីរនេះបង្រៀនអ្វីខ្លះអំពីការធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ?

ខគម្ពីរនេះសំដៅលើឈើឆ្កាងពិតដែលព្រះយេស៊ូវគ្រីស្ទបានលី និងរងទុក្ខ ដើម្បីបំពេញព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់ ។ ទោះបីជាយើងមិនត្រូវបានសុំឲ្យលីឈើឆ្កាងពិតដូចព្រះអម្ចាស់បានធ្វើក៏ដោយ ក៏យើងត្រូវបានសុំឲ្យដើរតាមទ្រង់ដោយបំពេញព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌សម្រាប់យើង សូម្បីតែនៅពេលដែលមានការលំបាកក៏ដោយ ។

សូមអានការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៦ ( នៅក្នុង ម៉ាថាយ ១៦:២៤ ) ហើយរកមើលអត្ថន័យចំពោះយើងក្នុងការផ្ទុកឈើឆ្កាងរបស់យើង ហើយដើរតាមព្រះយេស៊ូវគ្រីស្ទ ។

អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីអត្ថន័យដើម្បីផ្ទុកឈើឆ្កាងរបស់យើង ។ អ្នកអាចចង់មើលវីដេអូ « Take Up Our Cross » ចាប់ពីលេខកូដម៉ោង ៣:០៨ ដល់ ៣:៤៩ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬ អានអត្ថបទខាងក្រោម ។

2:3
Elder Ulisses Soares, Quorum of the Twelve Apostles official portrait.

យើងរៀនតាមរយៈបទគម្ពីរថា អ្នកដែលចង់ផ្ទុកឈើឆ្កាងគេនៅលើខ្លួនគេ ស្រឡាញ់ព្រះយេស៊ូវគ្រីស្ទតាមរបៀបមួយ ដែលពួកគេលះបង់ចោលនូវអ្វីដែលមិនមែនជារបស់ព្រះ និងចំណង់គ្រប់យ៉ាងនៃពិភពលោកនេះ ហើយកាន់តាមបទបញ្ញត្តិទ្រង់ ។

ការប្ដេជ្ញាចិត្តរបស់យើងដើម្បីបោះចោលអ្វីទាំងអស់ដែលផ្ទុយពីព្រះទ័យរបស់ព្រះ ហើយលះបង់អ្វីទាំងអស់ដែលយើងត្រូវបានសូមឲ្យផ្ដល់ និងធ្វើតាមការបង្រៀនរបស់ទ្រង់ នឹងជួយយើងឲ្យស៊ូទ្រាំលើផ្លូវនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ—ទោះក្នុងការប្រឈមនឹងទុក្ខព្រួយ ភាពទន់ខ្សោយក្នុងព្រលឹងយើង ឬសម្ពាធខាងសង្គម និងទស្សនវិជ្ជាខាងលោកិយដែលផ្ទុយពីការបង្រៀនរបស់ទ្រង់ក្ដី ។

( អូលីសេស សូរ៉េស « Take Up Our Cross » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១៣–១១៤ )

សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖

  • ហេតុអ្វីអ្នកត្រូវលះបង់ចោលនូវអស់ទាំងអ្វីដែលមិនមែនជារបស់ព្រះ ឬចំណង់ខាងលោកិយក្នុងជីវិតរបស់អ្នក ?

  • តើការលះបង់ចោលនូវអស់ទាំងអ្វីដែលមិនមែនជារបស់ព្រះ ឬចំណង់ខាងលោកិយ អាចដូចជាការលីឈើឆ្កាងតាមវិធីណាខ្លះ ?

  • តើអ្នកគិតថា « ការផ្ទុកឈើឆ្កាងរបស់អ្នក » អាចជួយអ្នកធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?

បាត់ជីវិតរបស់អ្នកដើម្បីសង្គ្រោះជីវិត

សូមអាន លូកា ៩:២៤–២៥ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីការធ្វើជាសិស្សរបស់ទ្រង់ ។

  • តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីការធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្នកគិតថា មនុស្សដែលផ្ដោតលើបំណង និងក្ដីប្រាថ្នាដ៏អាត្មានិយមរបស់ខ្លួន នៅទីបំផុតនឹង « បាត់ » ជីវិតទៅដោយរបៀបណា ?

  • តើអ្នកគិតថា វាមានន័យដូចម្ដេចដែលអ្នកនឹងសង្គ្រោះជីវិតរបស់អ្នក ប្រសិនបើអ្នកបាត់បង់ជីវិតដើម្បីព្រះយេស៊ូវគ្រីស្ទ ?

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានពន្យល់ពីអត្ថន័យនៃការបាត់ជីវិតរបស់យើងសម្រាប់ព្រះយេស៊ូវគ្រីស្ទ ៖

Official portrait of President Thomas S. Monson, 2008.

អ្នកទាំងឡាយណាដែលរស់នៅសម្រាប់តែខ្លួនឯង យូរៗទៅនឹងហួតហែង ហើយមាននិមិត្តរូបជាការបាត់ជីវិតរបស់ខ្លួនស្របពេលដែលនរណាដែលលះបង់ខ្លួនពួកគេ នៅក្នុងការបម្រើអ្នកដទៃនឹងរីកចម្រើន ហើយលូតលាស់—ហើយទីបំផុតជួយសង្គ្រោះដល់ជីវិតរបស់ពួកគេវិញ ។

( ថូម៉ាស អេស ម៉នសុន « What Have I Done for Someone Today? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៥ )

  • តើអ្នកស្គាល់នរណាខ្លះដែលបានជ្រើសរើសលះបង់ជីវិតដើម្បីជាប្រយោជន៍ដល់ព្រះយេស៊ូវគ្រីស្ទ ? តើការសម្រេចចិត្តនេះជះឥទ្ធិពលអ្វីខ្លះចំពោះបុគ្គលនេះ ?

  • តើអ្នកមានពរជ័យដោយសារព្រះយេស៊ូវគ្រីស្ទបានរស់នៅតាមការបង្រៀននៅក្នុងខគម្ពីរទាំងនេះតាមរបៀបណា ?

សូមយកឈ្នះលើការរំខាន និងការដោះសារ

សូមអាន លូកា ៩:៥៧–៦២ ដោយរកមើលអ្វីដែលបុគ្គលមួយចំនួនចង់ធ្វើមុននឹងធ្វើតាមព្រះអង្គសង្គ្រោះ ។

  • តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីការធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ?

ព្រះយេស៊ូវគ្រីស្ទមិនបានបញ្ជាក់ថា វាជាការខុសឆ្គងក្នុងការកាន់ទុក្ខមរណភាពរបស់មនុស្សជាទីស្រឡាញ់ ឬការនិយាយលាមិត្តភក្តិ និងក្រុមគ្រួសារនោះទេ ។ ផ្ទុយទៅវិញ ទ្រង់កំពុងបង្រៀនពួកគេនូវមេរៀនដ៏សំខាន់មួយអំពីតម្លៃនៃភាពជាសិស្ស ។ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–១៩៩៥ ) បានពន្យល់ពីភាពស្រដៀងគ្នានៃនង្គ័លនៅក្នុង លូកា ៩:៦២

Howard W. Hunter

ដើម្បីភ្ជួរដីឲ្យបានត្រង់ [ ឬ ភ្ជួររាស់ ] អ្នកភ្ជួរដីត្រូវតែប្រើភ្នែករបស់ខ្លួនសម្លឹងមើលចំណុចនឹងមួយនៅខាងមុខខ្លួន ។ វារក្សាគាត់ឲ្យស្ថិតនៅលើផ្លូវពិតមួយ ។ ប៉ុន្តែ ប្រសិនបើគាត់ងាកមើលក្រោយ ហើយឃើញកន្លែងដែលគាត់បានភ្ជួរ នោះឱកាសនៃការវៀចវេរនឹងមានច្រើន ។ ជាលទ្ធផលការភ្ជួរដីនោះ នឹងវៀចកោង ហើយពុំត្រង់ឡើយ ។ … ប្រសិនបើកម្លាំងរបស់យើងត្រូវបានផ្ដោតទៅមុខ មិនផ្ដោតទៅក្រោយ—ទៅលើជីវិតដ៏នៅអស់កល្បជានិច្ច និងអំណរនៃសេចក្ដីសង្គ្រោះ—នោះយើងនឹងទទួលបានវាដោយពិតប្រាកដ ។

( ហាវើដ ដបុលយូ ហឹនធើរ « Am I a ‘Living’ Member? » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ១៧ )

  • តើមានហេតុផលទូទៅអ្វីខ្លះដែលមនុស្សសព្វថ្ងៃអាចមានសម្រាប់ការជ្រើសរើសមិនធ្វើតាមព្រះអម្ចាស់ ?

  • តើអ្នកអាចផ្ដោតលើអ្វីដែលព្រះអង្គសង្គ្រោះបានបង្គាប់ឲ្យអ្នកធ្វើឥឡូវនេះ និងទៅអនាគតរបស់អ្នកដោយរបៀបណា ?

បន្ទាប់ពីសិស្សបញ្ចប់លំហាត់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យរាយការណ៍អំពីអ្វីដែលពួកគេបានសិក្សា ។ របៀបមួយដើម្បីធ្វើរឿងនេះគឺសរសេរ ដើម្បីក្លាយជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាច … នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យបំពេញឃ្លានោះ ។

ជំហានបន្ទាប់របស់ខ្ញុំ

សូមអញ្ជើញសិស្សឲ្យបង្កើតផែនការមួយ ដើម្បីជួយពួកគេខិតខំធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអញ្ជើញសិស្សឲ្យបង្ហាញផែនការរបស់ពួកគេ ។ អ្វីដូចខាងក្រោមនេះអាចគូរនៅលើក្ដារខៀន ជាឧទាហរណ៍មួយអំពីរបៀបដែលពួកគេអាចធ្វើបាន ។

សូមគូរជណ្តើរដែលមានយ៉ាងហោចណាស់មានបីកាំ ។ សូមសរសេរ ព្រះយេស៊ូវគ្រីស្ទ នៅកាំដែលនៅលើគេទាំងអស់ ។ សូមបង្កើតតំណាងអំពីខ្លួនអ្នកនៅកាំខាងក្រោមបំផុត ។

2:3

សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតអំពីការខិតខំរបស់អ្នកដើម្បីក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលអ្នកអាចធ្វើតាមទ្រង់បានកាន់តែប្រសើរឡើង ។ សូមចងចាំថា ព្រះវិញ្ញាណបរិសុទ្ធអាចដាក់ការត្រិះគិតនៅក្នុងគំនិត និងអារម្មណ៍នៅក្នុងចិត្តរបស់អ្នក នៅពេលអ្នកសញ្ជឹងគិត ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២–៣ ) ។

សូមសរសេរជំហានដែលអាចធ្វើបាន ដែលអ្នកអាចនឹងធ្វើ ដើម្បីជួយអ្នក នៅពេលអ្នកព្យាយាមធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចជ្រើសរើសអ្វីដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើ ឬដាក់ស្លាកលើជំហានទាំងនោះតាមលំដាប់លំដោយដែលអ្នកចង់សាកល្បង ។

  • តើអ្វីជាជំហានបន្ទាប់ដែលអ្នកអាចធ្វើដើម្បីខិតខំក្លាយជាសិស្សកាន់តែស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្នកស្រមៃថាការរីកចម្រើននឹងមានលក្ខណៈយ៉ាងណានៅពេលដែលអ្នកឈានដល់ជំហាននេះ ?

  • តើអ្នកគិតថាព្រះអង្គសង្គ្រោះអាចជួយអ្នកតាមរបៀបណាខ្លះ នៅពេលអ្នកអនុវត្តតាមជំហាននេះ និងជំហានអនាគត ?

សូមថ្លែងទីបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ និងព្រះឆន្ទៈរបស់ទ្រង់ក្នុងការជួយយើង នៅពេលយើងព្យាយាមធ្វើជាសិស្សរបស់ទ្រង់ ។

វិចារណកថា និងព័ត៌មានសាច់រឿង

លូកា ៩:២៤ ។ តើការបាត់ជីវិតរបស់អ្នកដើម្បីសង្គ្រោះជីវិតមានន័យដូចម្តេច ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Portrait of Elder D. Todd Christofferson. Photographed in March 2020.

កាលណាខ្ញុំគិតអំពីវា នោះខ្ញុំកាន់តែភ្ញាក់ផ្អើលចំពោះរបៀបដែលព្រះយេស៊ូវបានប្រទានព្រះជន្មរបស់ទ្រង់យ៉ាងខ្ជាប់ខ្ជួនដល់ព្រះវរបិតា របៀបដែលទ្រង់បានបូជាព្រះជន្មរបស់ទ្រង់យ៉ាងល្អឥតខ្ចោះតាមព្រះហឫទ័យរបស់ព្រះវរបិតា—ទាំងក្នុងជីវិត និងក្នុងសេចក្តីស្លាប់ ។ …

ព្រះបញ្ញត្តិរបស់ព្រះគ្រីស្ទឲ្យធ្វើតាមទ្រង់ គឺជាព្រះបញ្ញត្តិមួយដើម្បី … បាត់ជីវិតរបស់យើងដើម្បីជាប្រយោជន៍ដល់ជីវិតពិត ជីវិតជាក់ស្តែង ជីវិតដែលអាចបាននគរសេឡេស្ទាល ដែលព្រះបានប្រមើលមើលសម្រាប់យើងម្នាក់ៗ ។

( ឌី ថត គ្រីស្តូហ្វឺសិន « Finding Your Life » Liahona ខែ មីនា ឆ្នាំ ២០១៦ ទំព័រ ១៨ )

សកម្មភាពរៀនសូត្របន្ថែម

អរិយធម៌ និងសេចក្តីសប្បុរស

មានមនុស្សជាច្រើនដែលបានងាកទៅរកការឈ្លោះប្រកែកគ្នា និងភាពមិនរាក់ទាក់នៅពេលដែលពួកគេមានអារម្មណ៍ថាអ្នកដទៃធ្វើបាបពួកគេ ។ សូម្បីតែយ៉ាកុប និងយ៉ូហានក៏តូចចិត្ត ពេលមនុស្សនៅភូមិសាម៉ារីបដិសេធព្រះអង្គសង្គ្រោះដែរ ។ សូមអាន លូកា ៩:៥១–៥៦ ដោយរកមើលព្រះរាជសាររបស់ព្រះយេស៊ូវគ្រីស្ទ ទៅកាន់អ្នកដែលត្រូវបានអ្នកដទៃធ្វើបាប ។ តើពិភពលោកនឹងមានការផ្លាស់ប្តូរយ៉ាងណា ប្រសិនបើយើងទាំងអស់គ្នាធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះមកពីដំណើររឿងនេះ ?