ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៥:១–៩


ម៉ាថាយ ១៥:១–៩

តើអ្នក « ធ្វើខុសនឹងបញ្ញត្តិព្រះ ដោយកាន់តាមទំនៀមទម្លាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរឬទេ ? »

Jesus talking to Pharisees in Jerusalem. Movie still from The Life of Jesus Christ Bible Videos.

នៅពេលដែលពួកអាចារ្យ និងពួកផារិស៊ីបានសួរថា ហេតុអ្វីបានជាពួកសិស្សរបស់ព្រះយេស៊ូវមិនធ្វើតាមទំនៀមទម្លាប់របស់ពួកគេ នោះព្រះអង្គសង្គ្រោះបានឆ្លើយតបដោយស្តីបន្ទោសដល់អស់អ្នកដែលប្រើទំនៀមទម្លាប់ជាលេស ដើម្បីបំពានព្រះបញ្ញត្តិរបស់ព្រះ ។ មេរៀននេះអាចជួយអ្នកស្វែងយល់ថា តើទំនៀមទម្លាប់របស់អ្នកមួយណា ដែលជួយអ្នកឲ្យកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ហើយមួយណាដែលអាចបំបែកអ្នកចេញពីទ្រង់ ។

ការយល់ដឹងអំពីបរិបទនៃបទគម្ពីរ ។ បរិបទរួមមានទាំងស្ថានភាពដែលនៅជុំវិញ ឬផ្ដល់ជាផ្ទៃរឿងអំពីវគ្គបទគម្ពីរ ឬដំណើររឿងជាក់លាក់មួយនៅក្នុងបទគម្ពីរ ។ បរិបទនេះជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីដំណើររឿង ការបង្រៀន គោលលទ្ធិ និងគោលការណ៍ទាំងឡាយនៅក្នុងបទគម្ពីរ ។

ការរៀបចំរបស់សិស្ស ៖ សូមស្នើសុំឲ្យសិស្សគិតពីទំនៀមទម្លាប់របស់ពួកគេ ឬ « ជំនឿ និងការអនុវត្តរបស់ពួកគេ ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សណ្តាប់ » គេហទំព័រ ChurchofJesusChrist.org ) និងមូលហេតុដែលពួកគេធ្វើតាមទំនៀមទម្លាប់នេះ ។វាអាចមានប្រយោជន៍ បើសិស្សរាប់បញ្ចូលគ្រួសាររបស់ពួកគេនៅក្នុងសកម្មភាពរៀបចំនេះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ទំនៀមទម្លាប់

សូមដឹងថា ទំនៀមទម្លាប់អាចជាប្រធានបទដ៏រសើបមួយ ។ សិស្សមួយចំនួនអាចគិតចង់រក្សាទំនៀមទម្លាប់នោះ ។ សូមអធិស្ឋានទូលសូមជំនួយដើម្បីបង្រៀនពីគោលគំនិតនេះ ។ តាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ព្រះវរបិតាសួគ៌អាចប្រទានការណែនាំ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ថាមានសុវត្ថិភាព នៅពេលពួកគេវាយតម្លៃទំនៀមទម្លាប់របស់ពួកគេនៅក្នុងបរិបទនៃបទដ្ឋានដំណឹងល្អ ។

សូមអានសាច់រឿងខាងក្រោមនេះ ។

បើចាំបាច់ សូមពិចារណាកែសម្រួលទំនៀមទម្លាប់ខាងក្រោមនេះ ដើម្បីឲ្យកាន់តែទាក់ទងនឹងសិស្ស ។ ម៉្យាងទៀត សិស្សអាចចាប់ផ្តើមដោយចែករំលែកទំនៀមទម្លាប់គ្រួសាររបស់ពួកគេផ្ទាល់ ឬទំនៀមទម្លាប់ទូទៅនៅក្នុងតំបន់ដែលពួកគេរស់នៅ ។

  • គ្រួសាររបស់យុវនារីម្នាក់មានទម្លាប់ខិតខំរៀនសូត្រយ៉ាងយកចិត្តទុកដាក់ ។ នាងត្រូវបានគ្រួសាររំពឹងថានឹងធ្វើកិច្ចការសាលា និងការប្រលងនានាបានល្អ ។

  • អស់ជាច្រើនជំនាន់មកហើយ ក្រុមគ្រួសាររបស់យុវជនម្នាក់បានដាក់អាទិភាពក្នុងការអធិស្ឋានជារៀងរាល់ព្រឹក និងជារៀងរាល់យប់ ។

  • ព្រឹត្តិការណ៍សង្គមដ៏ធំមួយ ដែលក្មេងស្រីជាច្រើនត្រូវស្លៀកសម្លៀកបំពាក់មិនសូវសមរម្យ កំពុងតែខិតមកជិតដល់ ។ យុវនារីម្នាក់ត្រូវសម្រេចចិត្តថា នាងនឹងស្លៀកពាក់បែបណាសម្រាប់ឱកាសនោះ ។

  • អស់ជាច្រើនឆ្នាំមកហើយ យុវជនជាច្រើននៅក្នុងវួដមួយចំនួនមិនបានចូលរួមដោយស្មោះត្រង់នៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យរបស់ពួកគេទេ ។ រឿងនេះរួមមានទាំងការយឺតយ៉ាវ ការមិនយកចិត្តទុកដាក់ និងលែងផ្ញើសារ ឬលេងហ្គេមនៅលើទូរសព្ទដៃរបស់ពួកគេនៅក្នុងថ្នាក់ផងដែរ ។

  • វាជាទំនៀមទម្លាប់នៅសាលារៀនមួយ ដែលសិស្សធំៗធ្វើបាបលើសិស្សតូចៗ ។

សូមឆ្លើយសំណួរខាងក្រោមដែលទាក់ទងនឹងសាច់រឿងមុនៗ ។

  • ហេតុអ្វីបានជាអ្នកគិតថា ទំនៀមទម្លាប់របស់យើងមានសារៈសំខាន់ ?

  • តើទំនៀមទម្លាប់របស់យើងអាចប៉ះពាល់ដល់សមត្ថភាពរបស់យើង ដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?

  • ហេតុអ្វីបានជាពិបាកសម្រាប់នរណាម្នាក់ ក្នុងការវាយតម្លៃអំពីទំនៀមទម្លាប់របស់ពួកគេ ឬដើម្បីផ្លាស់ប្តូរទំនៀមទម្លាប់មិនសមរម្យរបស់ពួកគេ ?

កាលដែលអ្នកសិក្សាមេរៀននេះ អ្នកនឹងរៀនពីការបង្រៀនខ្លះៗរបស់ព្រះយេស៊ូវគ្រីស្ទអំពីទំនៀមទម្លាប់ ។ ទំនៀមទម្លាប់គឺជា « ជាជំនឿ និងការប្រព្រឹត្តទាំងឡាយដែលបានបន្តមកពីតំណមួយទៅតំណមួយទៀត » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ » « ទំនៀមទម្លាប់ » គេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរពីទំនៀមទម្លាប់ខ្លះៗដែលជាផ្នែកមួយនៃជីវិតរបស់អ្នក ។

ការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីទំនៀមទម្លាប់

ដើម្បីបង្រៀនពីសារៈសំខាន់នៃបរិបទព្រះគម្ពីរ ហើយបើមានពេល សូមពិចារណាអញ្ជើញសិស្សឲ្យអាន ម៉ាថាយ ១៥:១–៩ ជាមុនសិន ដោយគ្មានជំនួយបរិបទដូចខាងក្រោមឡើយ ។ បន្ទាប់មក សូមផ្តល់ការពន្យល់បរិបទដូចខាងក្រោមឲ្យសិស្ស ហើយអញ្ជើញពួកគេឲ្យអានបណ្ដុំដដែលនេះម្តងទៀត ដោយកត់សម្គាល់ពីភាពខុសគ្នាដែលការយល់ពីបរិបទបានជួយ ។

ដើម្បីយល់ពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀន វាអាចមានគុណប្រយោជន៍ណាស់ក្នុងការដឹងពីបរិបទ ឬសាវតាររបស់ ម៉ាថាយ ១៥

សូមពិចារណាពន្យល់ ឬបង្ហាញជំនួយបរិបទខាងក្រោមនេះ ។

ជំនួយបរិបទសម្រាប់ម៉ាថាយ ១៥ ៖ នៅជំនាន់របស់ព្រះអង្គសង្រ្គោះ អ្នកដឹកនាំសាសន៍យូដាបានបង្រៀនក្រឹត្យវិន័យដែលមានចែងជាលាយលក្ខណ៍អក្សររបស់ម៉ូសេ ព្រមទាំងក្រឹត្យវិន័យដែលមានផ្ទាល់មាត់ដែលព្រះមិនបានប្រទានឲ្យផងដែរ ប៉ុន្តែជាទំនៀមទម្លាប់ក្នុងចំណោមប្រជាជននេះ ។ នេះរួមបញ្ចូលទាំងការរាប់ជំហាននៅថ្ងៃឈប់សម្រាក និងការលាងដៃឲ្យបានច្រើនដង មុនពេលបរិភោគអាហារ ដែលតំណាងឲ្យភាពបរិសុទ្ធខាងវិញ្ញាណរបស់មនុស្សម្នាក់ ។ ក្រឹត្យវិន័យនៃទំនៀមទម្លាប់ផ្នែកខ្លះត្រូវបានគេប្រើនៅក្នុងហេតុផលដែលអាត្មានិយម ។ ឧទាហរណ៍ ការគោរពឪពុក និងម្តាយរបស់អ្នកគឺជាបទបញ្ញត្តិមួយនៅក្នុងក្រឹត្យវិន័យរបស់ម៉ូសេ ( សូមមើល និក្ខមនំ ២០:១២ ) ប៉ុន្តែបុគ្គលខ្លះបានប្រើក្រឹត្យវិន័យផ្ទាល់មាត់ ដើម្បីបង្ហាញពីការរំលោភលើច្បាប់នេះដោយអះអាងថា លុយ ឬធនធានរបស់ពួកគេត្រូវបានឧទ្ទិសជា « ដង្វាយ » ចំពោះព្រះ ( ម៉ាថាយ ១៥:៥ ) ហេតុដូច្នេះហើយ មិនមានប្រើដើម្បីមើលថែទាំឪពុកម្តាយវ័យចំណាស់របស់ពួកគេឡើយ ។ ការផ្លាស់ប្តូរទាំងនេះមិនមែនជាផ្នែកមួយនៃចេតនាដើមនៃច្បាប់ និងបទបញ្ញត្តិឡើយ ហើយក៏មិនគាប់ព្រះហទ័យព្រះដែរ ។

សូមអាន ម៉ាថាយ ១៥:១–៩ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីទំនៀមទម្លាប់ ។

  • តើអ្នកគិតថា ព្រះអង្គសង្គ្រោះកំពុងបង្រៀនអំពីអ្វីនៅក្នុងខគម្ពីរទាំងនេះ ? សូមស្វែងរកសេចក្តីពិតមួយ ឬពីរដែលអ្នករកឃើញ ។

សេចក្ដីពិតខ្លះៗដែលអ្នកអាចរកឃើញគឺថា ទំនៀមទម្លាប់មិនត្រឹមត្រូវអាចនាំមនុស្សឲ្យបដិសេធ ឬមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះហើយថា ប្រសិនបើយើងចង់ខិតទៅជិតព្រះ នោះយើងត្រូវតែដាក់ព្រះបញ្ញត្តិរបស់ទ្រង់លើសពីលើទំនៀមទម្លាប់ដែលយើងមាន

  • តើការយល់ពីបរិបទ ជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្តេច ?

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះមានព្រះតម្រិះថាការកែតម្រូវ ឬលុបបំបាត់ទំនៀមទម្លាប់ទាំងនេះចេញគឺជារឿងចាំបាច់ ?

អែលឌើរ វិល្លាម ខេ ចាកសុន នៃពួកចិតសិបនាក់ បានចែករំលែកឧទាហរណ៍មួយរបស់បុគ្គលម្នាក់ដែលបានទទួលពរជ័យ តាមរយៈការវិភាគលើទំនៀមទម្លាប់របស់ពួកគេ ហើយផ្លាស់ប្ដូរទំនៀមទម្លាប់ទាំងនោះ ដើម្បីឲ្យស្របជាមួយនឹងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាអញ្ជើញសិស្សឲ្យអានផ្នែកខ្លះនៃសុន្ទរកថារបស់ អែលឌើរ ចាកសុន « The Culture of Christ » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៤៨–៥០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬសូមមើលវីដេអូ« The Culture of Christ »ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ០:៣០ ដល់ ២:១៦ និង ៨:៣៩ ដល់ ៩:៥៥ ។

10:9

បញ្ហាប្រឈមនៃការជ្រើសរើសរវាងការធ្វើតាមទំនៀមទម្លាប់របស់ពិភពលោក និងការធ្វើតាមបទដ្ឋានរបស់ព្រះ តែងតែកើតឡើងចំពោះប្រជារាស្ត្ររបស់ទ្រង់ ( សូមមើល លេវីវិន័យ ១៨:៣០ ; កិច្ចការ ១៦:១៩–២៤ ; ម៉ូសាយ ១:៥ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៣៩ ) ។ សូមសញ្ជឹងគិតអំពីទំនៀមទម្លាប់មួយ ដែលអ្នកបានពិភាក្សានៅដើមមេរៀននេះ ឬគិតអំពីទំនៀមទម្លាប់មួយទៀត ។ នៅពេលអ្នកឆ្លើយសំណួរខាងក្រោម សូមគិតអំពីរបៀបដែលទំនៀមទម្លាប់នេះ ជះឥទ្ធិពលលើសមត្ថភាពរបស់អ្នកក្នុងការខិតទៅជិតព្រះអង្គសង្គ្រោះ ។

  • តើយើងអាចដឹងថា ទំនៀមទម្លាប់មួយនាំដួងចិត្តយើងឲ្យនៅឆ្ងាយពីព្រះ ( សូមមើល ម៉ាថាយ ១៥:៨ ) ឬនាំដួងចិត្តយើងទៅរកទ្រង់បានយ៉ាងដូចម្តេច ?

សូមរំឭកឡើងវិញអំពីទំនៀមទម្លាប់ ដែលអ្នកបានកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមពិចារណាបន្ថែមទំនៀមទម្លាប់ណាមួយថែមទៀត ដែលអ្នកបានគិតថា មានលក្ខណៈដូចអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះ ។ អ្នកក៏អាចរួមបញ្ចូលទំនៀមទម្លាប់នៃតំបន់ ឬប្រទេសដែលអ្នករស់នៅផងដែរ ។ សូមរៀបចំដើម្បីវាយតម្លៃទំនៀមទម្លាប់ទាំងនេះ ដោយអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះដោយ ប្រធាន ឆើរីល ស៊ី ឡាន់ អតីតប្រធានអង្គការបឋមសិក្សាទូទៅ ។ សារលិខិតរបស់គាត់ក៏អាចមើលបាននៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ។ បន្ទាប់មក សូមសញ្ជឹងគិតសំណួរខាងក្រោមនេះ ។

2:3
Last official portrait of Cheryl C. Lant, Primary general president, September 2005. Released at the April 2010 general conference.

តើយើងមានទំនៀមទម្លាប់បែបណាខ្លះ ? ទំនៀមទម្លាប់មួយចំនួនអាចមកពីជីដូនជីតារបស់យើង ហើយឥឡូវនេះយើងកំពុងបញ្ជូនទំនៀមទម្លាប់ទាំងនោះបន្តទៅកូនៗរបស់យើង ។ តើទំនៀមទម្លាប់នេះជាអ្វីដែលយើងចង់ឲ្យកូនចៅរបស់យើងធ្វើតាមមែនទេ ? តើទំនៀមទម្លាប់ទាំងនេះផ្អែកលើភាពសុចរិត និងសេចក្តីជំនឿដែរឬទេ ? តើទំនៀមទម្លាប់នោះជាសម្ភារនិយម ឬក៏វាជាភាពដ៏នៅអស់កល្បជានិច្ច ? តើយើងដឹងខ្លួនថាកំពុងបង្កើតទំនៀមទម្លាប់សុចរិត ឬក៏ជីវិតនេះកើតឡើងចំពោះយើងដោយចៃដន្យ ? តើទំនៀមទម្លាប់របស់យើងត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងកម្លាំងសំឡេងរបស់ពិភពលោក ឬក៏ទំនៀមទម្លាប់នេះបានទទួលឥទ្ធិពលដោយសំឡេងដ៏តូចរហៀងនៃព្រះវិញ្ញាណ ? តើទំនៀមទម្លាប់ដែលយើងកំពុងបង្កើតឡើងនៅក្នុងគ្រួសាររបស់យើង នឹងធ្វើឲ្យកូនៗរបស់យើងងាយស្រួលធ្វើតាមព្យាការីដែលកំពុងរស់នៅ ឬក៏ទំនៀមទម្លាប់ទាំងនោះនឹងធ្វើឲ្យពួកគេពិបាកធ្វើតាមវិញ ?

( ឆើរីល ស៊ី ឡាន់ « Righteous Traditions » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ១៣ )

  • តើទំនៀមទម្លាប់អ្វីខ្លះ ដែលជួយអ្នកឲ្យកាន់តែប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយផ្តោតលើអ្វីដែលសំខាន់បំផុត ?

  • តើទំនៀមទម្លាប់អ្វីខ្លះ ដែលអាចនាំអ្នកចេញឆ្ងាយពីព្រះយេស៊ូវគ្រីស្ទ ហើយរារាំងអ្នកមិនឲ្យសម្រេចកិច្ចការដែលសំខាន់បំផុតទាំងនោះ ? តើអ្នកត្រូវការជំហានអ្វីខ្លះ ដើម្បីដកយកទំនៀមទម្លាប់ទាំងនេះចេញពីជីវិតរបស់អ្នក ?

  • តើគំរូរបស់ព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យស្គាល់ និងផ្តោតលើទំនៀមទម្លាប់ដែលសំខាន់បំផុតដោយរបៀបណា ?

វិចារណកថា និង ព័ត៌មានសាច់រឿង

តើទំនៀមទម្លាប់ខាងលោកិយអ្វីខ្លះ ដែលខ្ញុំប្រហែលជាត្រូវដកចេញពីជីវិតរបស់ខ្ញុំ ?

នៅក្នុងសុន្ទរកថារបស់លោក « Repentance and Change » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៣៩ ) ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានផ្តល់ឧទាហរណ៍ជាច្រើនអំពី « ឥរិយាបទនៃ…អាកប្បកិរិយាដែល [ អាច ] ផ្ទុយនឹងព្រះបញ្ញត្តិ សេចក្តីសញ្ញា និងវប្បធម៌នៃដំណឹងល្អ » ។ អាកប្បកិរិយារបស់យើងអាចខុសពីទំនៀមទម្លាប់របស់ពិភពលោក នៅពេលយើងនិយាយអំពីរឿងដូចជា ព្រហ្មចារីភាព និងរូបអាសគ្រាម ការទៅព្រះវិហារ ភាពស្មោះត្រង់ និងតំណែង ឬស្ថានភាពសង្គម ។ សូមពិចារណាមើល ឬអានសុន្ទរកថារបស់ប្រធាន អូក ទាំងអស់ ឬផ្នែកខ្លះដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

17:20

នៅក្នុងសុន្ទរកថារបស់លោក « The Culture of Christ » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៤៨–៥០ ) អែលឌើរ វិល្លាម ខេ ចាកសុន នៃពួកចិតសិបនាក់ បានប្រៀបធៀបវប្បធម៌ខាងលោកិយទៅនឹងវប្បធម៌របស់ព្រះគ្រីស្ទ ។ សូមពិចារណាមើល ឬអានសុន្ទរកថារបស់គាត់ទាំងអស់ ឬផ្នែកខ្លះ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

10:9

តើវាអាចទៅរួចទេ ដែលខ្ញុំនៅតែរក្សាទំនៀមទម្លាប់វប្បធម៌របស់ខ្ញុំ ហើយនៅតែធ្វើតាមព្រះអង្គសង្រ្គោះនោះ ?

វីដេអូខាងក្រោមនេះផ្តល់នូវឧទាហរណ៍មួយអំពីរបៀបរក្សាទំនៀមទម្លាប់វប្បធម៌ ហើយនៅតែធ្វើតាមព្រះអង្គសង្គ្រោះបាន ។

2:26

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសដើម្បីចាប់ផ្តើមមេរៀន

សូមជួយសិស្សឲ្យយល់ថា ទំនៀមទម្លាប់គឺជា « ជំនឿ និងការប្រព្រឹត្តិទាំងឡាយដែលបានបន្តមកពីតំណមួយទៅតំណមួយទៀត » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « តំណ » គេហទំព័រ ChurchofJesusChrist.org ) ។ សូមអញ្ជើញសិស្សឲ្យអានសម្រង់សម្តីរបស់ប្រធាន ឡាន់ ដែលមាននៅចុងបញ្ចប់នៃមេរៀននេះ ។ សូមអញ្ជើញពួកគេឲ្យពិភាក្សាអំពីមូលហេតុដែលទំនៀមទម្លាប់មានសារៈសំខាន់ និងកត់ត្រាទំនៀមទម្លាប់ដែលពួកគេមាន ។

សាច់រឿងបន្ថែមដែលត្រូវប្រើដើម្បីចាប់ផ្តើមមេរៀន

  • ដូចមនុស្សដទៃនៅក្នុងសាលារៀនរបស់ពួកគេជាច្រើនដែរ យុវជនម្នាក់ និងយុវនារីម្នាក់មានអាយុ ១៦ ឆ្នាំ ហើយកំពុងធ្វើការណាត់ដែលស៊ីជម្រៅមួយ ។

  • គូស្នេហ៍វ័យក្មេងមួយគូនេះកំពុងរៀបចំខ្លួនដើម្បីរៀបអាពាហ៍ពិពាហ៍ ហើយពួកគេរស់នៅកន្លែងមួយ ដែលភាពស្និទ្ធិស្នាលខាងផ្លូវភេទ មុនពេលរៀបការ ត្រូវបានទទួលយកជាធម្មតា ។