ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩


ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩

ទិដ្ឋភាពទូទៅ

ព្រះយេស៊ូវបានស្តីបន្ទោសពួកអាចារ្យ និងពួកផារិស៊ីដែលបានប្រើទំនៀមទម្លាប់ធ្វើជាលេសបំពានព្រះបញ្ញត្តិរបស់ព្រះ ។ ពេត្រុសបានថ្លែងទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវ ដែលលោកបានទទួលដោយវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះអង្គសង្គ្រោះបានសន្យាថានឹងប្រទានកូនសោបព្វជិតភាពដល់ពេត្រុស ដែលទ្រង់បានប្រទានដល់ ពេត្រុស យ៉ាកុប និងយ៉ូហាននៅលើភ្នំប្រែរូបនាពេលក្រោយមក ។ ព្រះយេស៊ូវបានព្យាបាលកូនប្រុសរបស់បុរសម្នាក់ដែលបានបង្ហាញសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

ម៉ាថាយ ១៥:១–៩

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យកំណត់ថា តើទំនៀមទម្លាប់មួយណា ដែលជួយពួកគេឲ្យក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ហើយមួយណាដែលអាចបំបែកពួកគេចេញពីទ្រង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សគិតអំពីទំនៀមទម្លាប់របស់ពួកគេ ឬ « ជំនឿ និងការអនុវត្តរបស់ពួកគេដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « Traditions » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) និងហេតុអ្វីបានជាពួកគេធ្វើវា ។ វាអាចជួយដល់សិស្សបាន នៅពេលពួកគេរួមបញ្ចូលគ្រួសាររបស់ពួកគេនៅក្នុងសកម្មភាពរៀបចំនេះ ។

  • សម្ភារសម្រាប់សិស្ស ៖ ក្រដាស ឬសៀវភៅកំណត់ហេតុការសិក្សា

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖សូមពិចារណាប្រើមុខងារក្តារខៀនដើម្បីឲ្យសិស្សវាយតម្លៃប្រពៃណីផ្សេងៗគ្នាជាថ្នាក់ ជាជាងធ្វើកិច្ចការនេះតែនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ សូមអនុញ្ញាតឲ្យសិស្សសរសេរពីទំនៀមទម្លាប់នៅលើក្ដារខៀននេះ ហើយសរសេរចំណារពន្យល់ និងបញ្ចេញយោបល់នៅលើក្ដារខៀននៅពេញមួយមេរៀននេះ ។

ម៉ាថាយ ១៦:១៣–១៨

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ និងទទួលអារម្មណ៍ពីសារៈសំខាន់នៃការទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ មកពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀន ដោយបានរៀបចំខ្លួនចែករំលែកពីរបៀប ដែលការមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ អាចធ្វើឲ្យមានភាពខុសប្លែកគ្នានៅក្នុងជីវិតរបស់នរណាម្នាក់ ។

  • សម្ភារសម្រាប់សិស្ស ៖ ក្រដាស ច្បាប់ចម្លងសុន្ទរកថារបស់អែលឌើរ រ៉ូណល អេ រ៉ាសបាន « Build a Fortress of Spirituality and Protection » ( Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០៧–១០ ) សម្រាប់សិស្សដែលជ្រើសរើសធ្វើសកម្មភាព គ ហើយមិនមានលទ្ធភាពចូលមើលសុន្ទរកថានៅលើឧបករណ៍អេឡិចត្រូនិក ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាសូមឲ្យសិស្សម្នាក់ ឬពីរនាក់អញ្ជើញមិត្តភក្តិជិតស្និទ្ធ ឬសមាជិកគ្រួសារឲ្យចូលរួមក្នុងថ្នាក់ ហើយចែករំលែកពីរបៀបដែលពួកគេទទួលបានទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងហេតុអ្វីបានជាវាសំខាន់ចំពោះពួកគេ ។

ម៉ាថាយ ១៦:១៨–១៩; ១៧:១–៧

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយអ្នកឲ្យយល់ពីអត្ថន័យនៃកូនសោបព្វជិតភាព និងសារៈសំខាន់នៃបព្វជិតភាពនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីកូនសោមួយដែលពួកគេប្រើ ហើយមករៀនដោយត្រៀមខ្លួនដើម្បីចែករំលែកថា តើកូនសោនេះប្រើសម្រាប់អ្វី ហេតុអ្វីវាសំខាន់ ហើយតើនឹងមានអ្វីកើតឡើងប្រសិនបើបាត់កូនសោនោះ ។ ប្រសិនបើពួកគេចង់ធ្វើបែបនេះ សិស្សអាចយកកូនសោរបស់ពួកគេមកកាន់ថ្នាក់រៀន ។

  • វីដេអូ ៖ « Where Are the Keys ? » ( ២:៥១; សូមមើលពីលេខកូដម៉ោង ០:០០ ដល់ ១:០១ និងពី ១:០១ ដល់ ២:៥១ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖សូមពិចារណាអញ្ជើញសិស្សឲ្យយកកូនសោមួយ ឬមួយចង្កោម ហើយពិពណ៌នាថា តើកូនសោនោះត្រូវបានប្រើសម្រាប់អ្វី ហើយហេតុអ្វីបានជាកូនសោទាំងនោះសំខាន់ ។ កាណ៍នេះអាចធ្វើនៅដើមមេរៀន ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីកូនសោបព្វជិតភាព ។

ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ១៦:១៥–១៩

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សបង្កើនចំណេះចំណានរបស់ពួកគេអំពីគោលលទ្ធិនេះ នៅពេលពួកគេទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនេះចាំ ពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលជីវិតរបស់ពួកគេត្រូវបានប្រទានពរដោយកូនសោបព្វជិតភាព ។

  • សំណៅចែក ៖ សំណៅចែកដែលមានកូនសោច្រើន ។ សូមពិចារណាឲ្យកន្រៃ្ដទៅសិស្ស ដើម្បីកាត់វាចេញ ឬកាត់កូនសោចេញមុនពេលចាប់ផ្តើម ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញអ្នកដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានម្នាក់ ដែលកាន់កូនសោបព្វជិតភាពឲ្យមក ហើយឆ្លើយសំណួរអំពីកូនសោបព្វជិតភាព និងចែករំលែកបទពិសោធន៍ ដែលអាចជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃបព្វជិតភាព ។ អ្នកដឹកនាំបព្វជិតភាពរូបនេះក៏អាចជួយសិស្សឲ្យរៀនអនុវត្តផងដែរ ។

ម៉ាកុស ៩:១៤–២៩

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យពិនិត្យមើលសេចក្ដីជំនឿរបស់ពួកគេលើព្រះអម្ចាស់ ហើយស្វែងរកវិវរណៈអំពីរបៀបដែលពួកគេអាចពង្រឹងសេចក្ដីជំនឿរបស់គេបាន ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍នានា ដែលបានពង្រឹងសេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។ ពួកគេក៏អាចសួរមនុស្សផ្សេងទៀតអំពីបទពិសោធន៍នៃការស្ថាបនាសេចក្ដីជំនឿផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។

  • វីដេអូ ៖ « Lord, I Believe » ( ១៤:៤៣; សូមមើលពីលេខកូដម៉ោង ១:១២ ដល់ ២:៥៩ ហើយបើចង់មើល សូមមើលពីលេខកូដម៉ោង ៥:៥៧ ដល់ ១០:២៨ )

  • សម្ភារសម្រាប់សិស្ស ៖ ក្រដាស ឬសៀវភៅកំណត់ហេតុការសិក្សា

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញវីដេអូមួយ ឬទាំងពីរដែលបានរៀបរាប់នៅក្រោម « សកម្មភាពរៀនសូត្របន្ថែម » នៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ។ វាអាចជារឿងវ័យឆ្លាត បើអ្នកទាញយកវីដេអូនេះទុកជាមុន ។