ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៦:១៨–១៩; ម៉ាថាយ ១៧:១–៧


ម៉ាថាយ ១៦:១៨–១៩; ម៉ាថាយ ១៧:១–៧

« កូនសោនៃនគរ »

Christ surrounded by light as He is transfigured. Moses and Elias stand with Him. The three figures are standing behind a tree, and large colorful clouds are visible in the background. Peter, James and John sit on rocks in the foreground as they watch.

ខណៈពេលដែលព្រះអង្គសង្គ្រោះគង់នៅជាមួយសិស្សរបស់ទ្រង់នៅក្រុងសេសារា-ភីលីព ទ្រង់បានសន្យាថានឹងប្រទានឲ្យពេត្រុសនូវ « កូនសោនៃនគរស្ថានសួគ៌ » ( ម៉ាថាយ ១៦:១៩ ) ។ ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវបាននាំ ពេត្រុស យ៉ាកុប និងយ៉ូហាន ទៅកាន់ភ្នំមួយដែលជាកន្លែងដែលទ្រង់ « បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ » ( ម៉ាថាយ ១៧:២ ) នៅចំពោះមុខម៉ូសេ និងអេលីយ៉ាស ( អេលីយ៉ា ) ។ ព្យាការីថ្ងៃចុងក្រោយបានបង្រៀនថា ពេត្រុស យ៉ាកុប និងយ៉ូហានបានទទួលកូនសោបព្វជិតភាពដែលបានសន្យានាអំឡុងពេលការប្រែរូបរបស់ព្រះយេស៊ូវ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីអត្ថន័យនៃកូនសោបព្វជិតភាព និងសារៈសំខាន់របស់វានៅក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីកូនសោដែលពួកគេប្រើ ហើយមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយថា តើកូនសោនោះសម្រាប់ធ្វើអ្វី ហេតុអ្វីវាសំខាន់ ហើយតើនឹងមានអ្វីកើតឡើងប្រសិនបើកូនសោនោះបាត់ ។ ប្រសិនបើពួកគេចង់ធ្វើបែបនេះ សិស្សអាចយកកូនសោរបស់ពួកគេមកកាន់ថ្នាក់រៀន ។

សកម្មភាពរៀនសូត្រដែលអាចមាន

« តើកូនសោនៅឯណា ? »

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីសារៈសំខាន់នៃកូនសោ ។ សូមមើលវីដេអូ « Where Are the Keys? » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:០១ ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។

NaN:NaN

Where Are the Keys?

Official portrait of Elder Gary E. Stevenson of the Quorum of the Twelve Apostles, 2015.

កាលព្រះអាទិត្យនារសៀលរដូវរងាបានលិចចុះនៅពីក្រោយជើងភ្នំលេងស្គីដ៏ធំល្វឹងល្វើយគ្របដណ្តប់ដោយព្រិល ស្រាប់តែខ្យល់ត្រជាក់មកពីភ្នំបានបក់ប៉ះនឹងថ្ពាល់ហើយច្រមុះពួកយើងហាក់ដូចជាច្រានយើងឲ្យទៅកាន់ចំណតរថយន្តនៅរម្យនីយដ្ឋានលេងស្គីនោះ ។ ទីនោះ យើងមានឡានរបស់យើងដែលមានម៉ាស៊ីនកម្ដៅសម្រាប់កម្ដៅចុងដៃចុងជើងដ៏ត្រជាក់បាន ។ សំឡេងសូរគ្រុបៗ កាលយើងបោះជំហានដើរនៅលើព្រិល ដែលបញ្ជាក់ថា អាកាសធាតុត្រជាក់ខ្លាំងណាស់ ។

គ្រួសាររបស់យើងបានជិះស្គីលេងតាមចំណោតយ៉ាងរីករាយពេញមួយថ្ងៃ ដែលឥឡូវនេះវាឡើងកកអស់ ។ ពេលមកដល់ឡានវិញ ខ្ញុំបានលូកដៃទៅក្នុងហោប៉ៅអាវធំរកកូនសោ ពីហោប៉ៅមួយទៅហោប៉ៅមួយ ។ « តើកូនសោនៅឯណា ? » គ្រប់គ្នារង់ចាំកូនសោនោះយ៉ាងអន្ទះសា ! អាគុយឡាន និងប្រពន្ធ័ទាំងអស់—រួមទាំងម៉ាស៊ីនកម្ដៅ—បញ្ចូលថ្មពេញរង់ចាំតែដំណើរការប៉ុណ្ណោះ ប៉ុន្តែគ្មានកូនសោ ទ្វារឡានបើកមិនបាន រីឯម៉ាស៊ីនក៏មិនអាចផ្ដល់ថាមពលដល់រថយន្តនោះបានដែរ ។

( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Where Are the Keys and Authority of the Priesthood ? » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ២៩ )

  • តើបទពិសោធន៍នេះបង្ហាញពីភាពសំខាន់នៃកូនសោយ៉ាងដូចម្តេចខ្លះ ?

សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរពីសកម្មភាពរៀបចំរបស់សិស្ស ។

សូមគិតអំពីកូនសោណាមួយ ដែលអ្នកប្រើក្នុងជីវិតរបស់អ្នក ។ ហេតុអ្វីវាមានសារៈសំខាន់ ? តើនឹងមានអ្វីកើតឡើង ប្រសិនបើបាត់កូនសោទាំងនោះ ?

កូនសោបព្វជិតភាព

Peter in the Chapel in Copenhagen

នេះគឺជារូបចម្លាក់របស់សាវកពេត្រុសដែលឆ្លាក់ដោយ ប៊ឺថែល ថរវ៉ាលសិន ( ឆ្នាំ ១៧៧០–១៨៤៤ ) ។ សូមសង្កេតមើលអ្វីដែលពេត្រុសកំពុងកាន់នៅក្នុងដៃរបស់លោក ។ កូនសោទាំងនេះគឺជានិមិត្តរូបនៃអំណាច និងសិទ្ធិអំណាច ដែលព្រះអង្គសង្គ្រោះបានសន្យាជាមួយពេត្រុស ។

សូមអាន ម៉ាថាយ ១៦:១៨–១៩ ដោយស្វែងរកចម្លើយចំពោះសំណួរខាងក្រោមនេះ ៖

  • តើព្រះអង្គសង្គ្រោះបានសន្យាអ្វីដល់ពេត្រុស ?

  • តើពេត្រុសនឹងមានអំណាចដើម្បីធ្វើអ្វីខ្លះ ?

  • តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះ និងរបៀបដែលទ្រង់គ្រប់គ្រងសាសនាចក្ររបស់ទ្រង់ ?

សេចក្តីពិតមួយដែលយើងអាចស្គាល់ពី ម៉ាថាយ ១៦:១៨–១៩ គឺថា ព្រះយេស៊ូវគ្រីស្ទបានប្រគល់កូនសោនៃនគររបស់ទ្រង់ដល់ពួកព្យាការី និងពួកសាវកដើម្បីដឹកនាំកិច្ចការរបស់ទ្រង់នៅលើផែនដី ។ ទោះបីជាព្រះអង្គសង្គ្រោះបានប្រទានសិទ្ធិអំណាចបព្វជិតភាពរបស់ទ្រង់ដល់ពួកសាវកពីមុនក្ដី ( សូមមើល ម៉ាថាយ ១០:១–៨ ) ក៏ « កូនសោនៃនគរស្ថានសួគ៌ » ( ម៉ាថាយ ១៦:១៩ ) គឺជាកូនសោបព្វជិតភាពរបស់ទ្រង់ដែរ ។

សូមអញ្ជើញសិស្សឲ្យចែករំលែកនូវអ្វីដែលពួកគេដឹងរួចមកហើយអំពីបព្វជិតភាព និងកូនសោបព្វជិតភាព ។ សំណួរខាងក្រោមនេះអាចមានប្រយោជន៍ ។

  • តើអ្នកនឹងពន្យល់ពីភាពខុសគ្នារវាងបព្វជិតភាព និងកូនសោបព្វជិតភាពយ៉ាងដូចម្ដេច ? តើអ្នកគិតថា ព្រះអង្គសង្គ្រោះបានប្រទានពរ ឬកំពុងប្រទានពរដល់អ្នកតាមរយៈកូនសោបព្វជិតភាពយ៉ាងដូចម្តេច ?

សូមស្តាប់ចម្លើយរបស់សិស្សដោយយកចិត្តទុកដាក់ ។ បើចាំបាច់ សូមពិចារណាប្រើព័ត៌មានខ្លះ ឬទាំងអស់ខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យយល់ច្បាស់អំពីបព្វជិតភាព និងកូនសោបព្វជិតភាព និងរបៀបដែលព្រះអង្គសង្គ្រោះប្រទានពរដល់យើងតាមរយៈកូនសោទាំងនេះ ។

ព័ត៌មានខាងក្រោមនេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីបព្វជិតភាព និងកូនសោបព្វជិតភាព ៖

បព្វជិតភាពគឺជា « សិទ្ធិអំណាច និងអំណាចដែលព្រះទ្រង់ប្រទានដល់មនុស្សឲ្យប្រព្រឹត្តនូវគ្រប់ការណ៍ទាំងអស់ សម្រាប់សេចក្ដីសង្គ្រោះនៃមនុស្ស » ។

( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « បព្វជិតភាព » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org )

ក្នុងចំណោមកិច្ចការផ្សេងទៀត បព្វជិតភាពអនុញ្ញាតឲ្យយើងទទួលបានពរជ័យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះដូចជា ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ និងការទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ពិធីសាក្រាម៉ង់ និងការទទួលអំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។

កូនសោទាំងឡាយនៃបព្វជិតភាពគឺជាសិទ្ធិអំណាច ដើម្បីដឹកនាំការប្រើប្រាស់បព្វជិតភាពជំនួសឲ្យបុត្រាបុត្រីរបស់ព្រះ ។ ការប្រើប្រាស់សិទ្ធិអំណាចបព្វជិតភាពទាំងអស់នៅក្នុងសាសនាចក្រ គឺត្រូវបានដឹកនាំដោយអ្នកទាំងឡាយណាដែលកាន់កូនសោនៃបព្វជិតភាព ។ …

ព្រះយេស៊ូវគ្រីស្ទកាន់កូនសោទាំងអស់នៃបព្វជិតភាព ។ នៅក្រោមការដឹកនាំរបស់ទ្រង់ កូនសោនៃបព្វជិតភាពត្រូវបានប្រទានឲ្យមនុស្សប្រើប្រាស់នៅក្នុងការហៅបម្រើជាក់លាក់ណាមួយ ដើម្បីសម្រេចបានកិច្ចការរបស់ព្រះ ។

( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៣.៤.១, ៣.៤.១.១ ) ។

ភ្នំប្រែរូប និងព្រះវិហារបរិសុទ្ធខឺតឡង់

ប្រាំមួយថ្ងៃបន្ទាប់ពីការសន្យាជាមួយពេត្រុសនូវកូនសោបព្វជិតភាព នោះព្រះយេស៊ូវបានអញ្ជើញពេត្រុស យ៉ាកុប និងយ៉ូហានឲ្យចូលរួមជាមួយទ្រង់ដើម្បីទទួលបានបទពិសោធន៍ដ៏អព្ភូតហេតុអំពីអ្វីដែលត្រូវបានគេស្គាល់ថាជាភ្នំប្រែរូបនៅពេលក្រោយមក ។ គួរឲ្យចាប់អារម្មណ៍ នៅឆ្នាំ ១៨៣៦ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី មានបទពិសោធន៍ស្រដៀងគ្នានេះនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។

សូមពិចារណាប្រើសកម្មភាពខាងក្រោមដើម្បីជួយសិស្សឲ្យរៀនបន្ថែមទៀតអំពីព្រឹត្តិការណ៍ដ៏ពិសិដ្ឋទាំងនេះ ។ សកម្មភាពនេះអាចត្រូវបានធ្វើឡើងជាលក្ខណៈបុគ្គល ជាគូ ឬជាក្រុមតូចៗ ។

នៅលើក្រដាសមួយសន្លឹក ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូសបន្ទាត់ដើម្បីចែកទំព័រជាពីរ ។ សូមគូរភ្នំមួយនៅផ្នែកខាងឆ្វេងនៃទំព័រ និងព្រះវិហារបរិសុទ្ធមួយនៅខាងស្តាំ ។ សូមសរសេរ « ម៉ាថាយ ១៧:១–៧ » នៅលើកំពូលភ្នំរបស់អ្នក និង « គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១–២, ១១–១៦ » នៅលើព្រះវិហារបរិសុទ្ធរបស់អ្នក ។ សូមអានដំណើររឿងព្រះគម្ពីរ ហើយរាយឈ្មោះមនុស្សដែលមានវត្តមាន ឬឈ្មោះមនុស្សដែលបានបញ្ចេញសំឡេងនៅក្នុងព្រឹត្តិការណ៍នីមួយៗ ។ នៅខាងក្រោមឈ្មោះទាំងនេះ សូមសរសេរសេចក្តីសង្ខេបមួយ ឬពីរប្រយោគ អំពីអ្វីដែលបានកើតឡើងនៅក្នុងដំណើររឿងនីមួយៗ ។

សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែករំលែករូបភាព និងសេចក្តីសង្ខេបរបស់ពួកគេ ។

  • តើអ្នករៀនបានអ្វីខ្លះពីដំណើររឿងទាំងនេះ ?

វាអាចមានប្រយោជន៍ក្នុងការដឹងថា វចនានុក្រមព្រះគម្ពីរប៊ីបចែងថា នៅពេល « នៅលើភ្នំ ព្រះអង្គសង្គ្រោះ ម៉ូសេ និងអេលីយ៉ាស ( អេលីយ៉ា ) បានប្រគល់កូនសោទាំងឡាយនៃបព្វជិតភាពដែលបានសន្យាដល់ ពេត្រុស យ៉ាកុប និងយ៉ូហាន [ History of the Church ៣:៣៨៧ ] ដែលបានអនុញ្ញាតឲ្យបងប្អូនប្រុសទាំងនេះអាចអនុវត្តកិច្ចការនគរនៅលើផែនដី បន្ទាប់ពីព្រះយេស៊ូវបានយាងចេញទៅ ។ ក្រោយមក កូនសោទាំងនេះត្រូវបានប្រគល់ដល់ពួកដប់ពីរនាក់ » ( Bible Dictionary « Transfiguration, Mount of » ) ។

អែលឌើរ ស្ទីវ៉ែនសុន បានពន្យល់ពីសារៈសំខាន់នៃកូនសោបព្វជិតភាព ។ សូមបន្តមើលវីដេអូ « Where Are the Keys ? » ពីលេខកូដម៉ោង ១:០១ ដល់ ២:៥១ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ៖

Peter in the Chapel in Copenhagen
Official portrait of Elder Gary E. Stevenson of the Quorum of the Twelve Apostles, 2015.

ដរាបណាខ្ញុំកាន់តែគិតអំពីបទពិសោធន៍នេះ ការប្រៀបធៀបនេះកាន់តែមានភាពស៊ីជម្រៅចំពោះខ្ញុំ ។ ខ្ញុំស្ញប់ស្ញែងចំពោះក្តីស្រឡាញ់របស់ព្រះវបិតាសួគ៌ ដែលទ្រង់មានដល់បុត្រាបុត្រីទ្រង់ ។ ខ្ញុំពិតជាអស្ចារ្យយ៉ាងខ្លាំង ចំពោះការយាងមកជួប និងការនិមិត្តដ៏មហិមាអំពីភាពអស់កល្បដែលព្រះបានប្រទានដល់ យ៉ូសែប ស្មីធ ។ ហើយជាពិសេស ដួងចិត្តខ្ញុំពោរពេញដោយការដឹងគុណដ៏លើសលុប ចំពោះការស្តារឡើងវិញនៃសិទ្ធិអំណាចបព្វជិតភាព និងកូនសោបព្វជិតភាព ។ បើគ្មានការស្ដារឡើងវិញនេះទេ នោះយើងនឹងត្រូវជាប់សោនៅខាងក្រៅឡាន ដែលជាមធ្យោបាយចាំបាច់ដើម្បីនាំយើងត្រឡប់ទៅផ្ទះជួបនឹងព្រះមាតាបិតាសួគ៌ាជាទីស្រឡាញ់របស់យើងវិញ ។ ការធ្វើរាល់ពិធីបរិសុទ្ធនៃការសង្គ្រោះដែលមានមាគ៌ានៃសេចក្ដីសញ្ញា ដែលនាំយើងត្រឡប់ទៅរកព្រះវរបិតាគង់នៅស្ថានសួគ៌វិញ តម្រូវឲ្យមានការគ្រប់គ្រងត្រឹមត្រូវតាមរយៈកូនសោបព្វជិតភាព ។

( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Where Are the Keys and Authority of the Priesthood ? » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ២៩ )

សូមវាយតម្លៃថា តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះព្រះអង្គសង្គ្រោះដែលស្ដារកូនសោបព្វជិតភាព និងរបៀបដែលកូនសោទាំងនេះមានឥទ្ធិពលលើជីវិតរបស់អ្នក ។ សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីស្វែងយល់ពីសារៈសំខាន់របស់កូនសោបព្វជិតភាព ។ សំណួរខាងក្រោមនេះអាចនឹងជួយបាន ។

  • ហេតុអ្វីអ្នកមានអំណរគុណចំពោះកូនសោបព្វជិតភាពរបស់ព្រះអម្ចាស់នៅលើផែនដីនេះ ?

  • ប្រសិនបើមាននរណាម្នាក់ដែលមិនស្គាល់ពីកូនសោបព្វជិតភាពមកសួរអ្នកថា ហេតុអ្វីបានជាវាសំខាន់ តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេច ?

  • តើប្រភពដ៏ទេវភាពអ្វីដែលអាចជួយបុគ្គលនេះឲ្យរៀនបន្ថែមទៀតអំពីសារៈសំខាន់នៃកូនសោបព្វជិតភាព ?

វិចារណកថា និង ព័ត៌មានសាច់រឿង

តើពាក្យ ការប្រែរូប មានន័យយ៉ាងដូចម្ដេច ?

សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយឲ្យនិយមន័យការប្រែរូបថា « ជាលក្ខណៈនៃជនទាំងឡាយណា ដែលបានប្រែប្រួលរាងកាយ និងសភាពមួយរយៈ—ពោលគឺត្រូវ បានលើកឡើងទៅឯកម្រិតខាងវិញ្ញាណដែលខ្ពស់ជាង—ដើម្បីឲ្យពួកគេអាចទ្រាំទ្រវត្តមាន និងសិរីល្អនៃពួកពលសួគ៌ាទាំងឡាយបាន » ( « ការប្រែរូប » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

តើខ្ញុំអាចរៀនបន្ថែមទៀតអំពីការប្រែរូបរបស់ព្រះយេស៊ូវគ្រីស្ទនៅឯណា ?

សូមពិនិត្យឡើងវិញនូវជំពូកទី ២៣ នៅក្នុង Jesus the Christ ដោយ James E. Talmage នៅលើគេហទំព័រ ChurchofJesusChrist.org ។

ម៉ាថាយ ១៦:១៩ ។ តើអំណាចអ្វីដែលព្រះយេស៊ូវគ្រីស្ទបានសន្យាជាមួយនឹងពេត្រុស ?

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖

Final official portrait of Elder Boyd K. Packer, President of the Quorum of the Twelve Apostles, 2000. Passed away 3 July 2015.

ពេត្រុសបានកាន់អំណាចនៃការផ្សារភ្ជាប់ ដែលអំណាចនោះជាសិទ្ធិអំណាចដើម្បីចងភ្ជាប់ ឬផ្សារភ្ជាប់ ឬស្រាយអ្វីៗនៅលើផែនដី និងស្ថានសួគ៌ ។ កូនសោទាំងនោះគឺជារបស់ប្រធាននៃសាសនាចក្រ—ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ អំណាចនៃការផ្សារភ្ជាប់ដ៏ពិសិដ្ឋនោះ មាននៅក្នុង សាសនាចក្រនាពេលនេះ ។ គ្មានអ្វីត្រូវបានចាត់ទុកថាពិសិដ្ឋជាងនេះ ពីសំណាក់អ្នកទាំងឡាយដែលបានដឹងអំពីសារៈសំខាន់នៃសិទ្ធអំណាចនេះនោះទេ ។ គ្មានអ្វីដែលត្រូវបានកាន់យ៉ាងដិតដល់ជាងនេះទេ ។ មានបុរសក្នុងចំនួនតិចតួចប៉ុណ្ណោះ ដែលត្រូវបានផ្ទេរសិទ្ធិអំណាចនៃការផ្សាភ្ជាប់នេះឲ្យនៅលើផែនដី នៅពេលដែលមានពិធីផ្សារភ្ជាប់—នៅក្នុងព្រះវិហារបរិសុទ្ធនីមួយៗ មានបងប្អូនប្រុស ដែលត្រូវបានប្រគល់ឲ្យនូវអំណាចនៃការផ្សារភ្ជាប់នេះ ។ គ្មាននរណាម្នាក់អាចទទួលអំណាចនេះបានឡើយ លើកលែងតែទទួលមកពីព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ និងប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប៉ុណ្ណោះ ។

( ប៊យដ៍ ឃេ ផាកកឺ « The Holy Temple » EnsignLiahona ខែ តុលា ឆ្នាំ ២០១០ ទំព័រ ៣៤ )

តើនរណាជា « អេលីយ៉ាស » ដែលបានបង្ហាញខ្លួនដល់យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ?

យើងដឹងតិចតួចអំពីព្យាការីឈ្មោះ អេលីយ៉ាស ដែល « បានប្រគល់គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អរបស់លោកអ័ប្រាហាំ » ដល់យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ( គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១២ ) ។ ឈ្មោះ អេលីយ៉ាស ត្រូវបានប្រើនៅក្នុងព្រះគម្ពីរជាមុខតំណែងដ៏សំខាន់មួយ ដែលបានផ្តល់ដល់បុគ្គលម្នាក់ៗដែលមានបេសកកម្មជាក់លាក់ ។

សកម្មភាពរៀនសូត្របន្ថែម

« តើកូនសោនៅឯណា ? »

ដើម្បីជួយសិស្សឲ្យស្វែងយល់បន្ថែមទៀតអំពីអ្នកដែលកាន់កូនសោបព្វជិតភាព និងរបៀបដែលកូនសោទាំងនោះអាចផ្តល់ពរជ័យដល់ជីវិតរបស់ពួកគេ សូមពិចារណាធ្វើសកម្មភាពដូចខាងក្រោម ។

មុនថ្នាក់ចាប់ផ្ដើម សូមរាយបញ្ជីអ្នកកាន់កូនសោបព្វជិតភាពនៅលើក្ដារខៀន ។ សូមសរសេរពរជ័យនៃដំណឹងល្អនីមួយៗ ដែលត្រូវការកូនសោបព្វជិតភាព ( មានរាយឈ្មោះខាងក្រោម ) នៅលើក្រដាសមួយសន្លឹកដែលមានរាងដូចកូនសោ ហើយលាក់កូនសោក្រដាសទាំងនោះនៅក្នុងថ្នាក់ ។ សិស្សអាចដើររកកូនសោដែលបានលាក់នោះ ។ នៅពេលរកឃើញកូនសោហើយ សូមបិទវានៅលើក្តារខៀនក្បែរអ្នកកាន់កូនសោដែលសមស្រប ។ សូមពិភាក្សាពីរបៀបដែលអ្នកកាន់កូនសោ និងពិធីបរិសុទ្ធសំខាន់ៗផ្សេងៗគ្នាអាចផ្តល់ពរជ័យដល់ជីវិតសិស្ស ។

អ្នកកាន់កូនសោបព្វជិតភាពមួយចំនួន ៖

  • ប្រធានស្តេក និងប្រធានមណ្ឌល

  • ប៊ីស្សព និងប្រធានសាខា

  • ប្រធានព្រះវិហារបរិសុទ្ធ

  • ប្រធានបេសកកម្ម

  • ប្រធាននៃសាសនាចក្រ

ពរជ័យនៃដំណឹងល្អដែលត្រូវការកូនសោបព្វជិតភាព ៖

  • ពិធីបុណ្យជ្រមុជទឹក

  • ពិធីបញ្ជាក់ និងការប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ

  • ការចាត់ចែងពិធីសាក្រាម៉ង់

  • ការផ្ដល់ការហៅបម្រើ និងការចាត់តាំងក្នុងសាសនាចក្រ

  • ពររបស់លោកអយ្យកោ

  • អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ

  • ការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ

ម៉ាថាយ ១៦:១៨–១៩

អ្នកអាចប្រើវីដេអូខាងក្រោមនេះ ដើម្បីណែនាំអំពីគោលលទ្ធិនៃកូនសោបព្វជិតភាព ។

« Priesthood Keys: The Restoration of Priesthood Keys » ( ២:០៨ ) បង្ហាញអែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលបានចែករំលែកបទពិសោធន៍មួយ ដែលលោកមានជាមួយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ។

2:8

បានអនុញ្ញាតឲ្យប្រើកូនសោបព្វជិតភាពទាំងអស់

សូមអញ្ជើញសិស្សឲ្យរំឭកសំណួរអំពីព្រះវិហារបរិសុទ្ធទីបួន ដែលចែងថា « តើអ្នកគំាទ្រប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយថាជា ព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ហើយជាបុគ្គលតែម្នាក់គត់នៅលើផែនដី ដែលមានការអនុញ្ញាតឲ្យអនុវត្តកូនសោបព្វជិតភាពទំាងអស់ដែរឬទេ ? » ( រ័សុល អិម ណិលសុន « Closing Remarks » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២១ ) ។ សូមជួយសិស្សឲ្យវាយតម្លៃការយល់ដឹងរបស់ពួកគេ ដោយសូមឲ្យពួកគេសរសេរពីមូលហេតុដែលពួកគេគិតថា នេះគឺជាបទដ្ឋានមួយរបស់ព្រះអម្ចាស់ ដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។