ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៥:១៧–៤៧


ម៉ាថាយ ៥:១៧–៤៧

ក្រឹត្យវិន័យជាន់ខ្ពស់

Jesus Christ in Sermon on the Mount

នៅពេលព្រះយេស៊ូវគ្រីស្ទបានបន្ដទេសនកថានៅលើភ្នំ ទ្រង់បានបង្រៀនពីរបៀបដែលទ្រង់យាងមកបំពេញក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយទ្រង់បានណែនាំក្រឹត្យវិន័យជាន់ខ្ពស់នៃដំណឹងល្អ ។ មេរៀននេះអាចជួយអ្នកឲ្យរស់នៅស្របតាមក្រឹត្យវិន័យជាន់ខ្ពស់របស់ព្រះគ្រីស្ទ ដើម្បីអ្នកអាចក្លាយដូចជាព្រះវរបិតាសួគ៌ ។

ការជួយសិស្សឲ្យបំពេញតាមតួនាទីរបស់ពួកគេនៅក្នុងដំណើរការរៀនសូត្រ ។ ការរៀនសូត្រខាងវិញ្ញាណតម្រូវឲ្យសិស្សខិតខំប្រឹងប្រែង និងអនុវត្តសិទ្ធិជ្រើសរើស ។ នៅពេលសិស្សបំពេញតាមតួនាទីរបស់ពួកគេយ៉ាងសកម្ម នៅក្នុងការរៀនសូត្រដំណឹងល្អ នោះពួកគេនឹងបើកដួងចិត្តរបស់ពួកគេចំពោះព្រះវិញ្ញាណបរិសុទ្ធ ។ សូមស្វែងរកវិធីដើម្បីអញ្ជើញសិស្សទាំងអស់ ឲ្យចូលរួមក្នុងមេរៀនស្របតាមតម្រូវការ និងសមត្ថភាពរបស់ពួកគេ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអធិស្ឋានដើម្បី ព្រះវិញ្ញាណនឹងបង្រៀនពួកគេនៅក្នុងថ្នាក់សិក្ខាសាលា ។ សិស្សក៏អាចត្រូវបានអញ្ជើញឲ្យអធិស្ឋានសម្រាប់គ្រូបង្រៀន និងមិត្តរួមថ្នាក់របស់ពួកគេផងដែរ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ព្រះយេស៊ូវបង្រៀនពីក្រឹត្យវិន័យជាន់ខ្ពស់នៃដំណឹងល្អ

សូមពិចារណាអញ្ជើញសិស្សឲ្យឈរនៅលើកៅអី ហើយពិពណ៌នាពីអ្វីដែលពួកគេអាចមើលឃើញនាពេលនេះ ដែលពួកគេមិនអាចមើលឃើញបាន នៅពេលពួកគេឈរនៅលើដី ។

  • តើនៅពេលណាដែលការនៅលើទីខ្ពស់បានជួយអ្នកឲ្យមើលឃើញកាន់តែច្បាស់យ៉ាងដូចម្តេច ?

  • តើអ្នកអាចមើលឃើញអ្វីខ្លះ ដែលអ្នកមិនអាចមើលឃើញពីមុនមក ?

ដូចដែលការមើលឃើញពីទីខ្ពស់អាចផ្តល់ឲ្យយើងនូវទស្សនវិស័យកាន់តែច្បាស់លាស់ដែរ នោះព្រះអង្គសង្គ្រោះបានបង្រៀនពួកសិស្សរបស់ទ្រង់នូវក្រឹត្យវិន័យជាន់ខ្ពស់ ដើម្បីផ្តល់ឲ្យពួកគេនូវទស្សនវិស័យដ៏កាន់តែប្រសើរ ។ ទស្សនវិស័យដ៏កាន់តែប្រសើរនេះអាចជួយយើងឲ្យប្រែក្លាយដូចជាទ្រង់ និងព្រះវរបិតាសួគ៌បាន ។នៅក្នុង ម៉ាថាយ ៥:១៧–២០ ព្រះអង្គសង្គ្រោះបានបង្រៀនថា ទ្រង់បានយាងមកដើម្បីបំពេញក្រឹត្យវិន័យរបស់លោកម៉ូសេ—ពុំមែនយាងមក ដើម្បីបំផ្លាញសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចណាមួយនៅក្នុងក្រឹត្យវិន័យឡើយ ។ ព្រះយេស៊ូវគ្រីស្ទបានស្ដារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អ ដែលបានបាត់បង់ដោយសារភាពទុច្ចរិត និងការក្បត់សាសនា ។ ទ្រង់បានកែតម្រូវការបង្រៀនខុសឆ្គងទាំងឡាយ និងបានបំពេញតាមការព្យាករដែលបានថ្លែងដោយព្យាការីនៃព្រះគម្ពីរសញ្ញាចាស់ ។ ម៉ាថាយ ៥:២១–៤៧ រួមមាននូវការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីក្រឹត្យវិន័យ និងប្រពៃណីនានា ដែលពួកសាសន៍យូដាបានបង្កើតនៅក្រោមក្រឹត្យវិន័យរបស់លោកម៉ូសេ ។ នៅក្នុងខគម្ពីរទាំងនេះ ព្រះយេស៊ូវគ្រីស្ទបានពន្យល់ពីអត្ថន័យពិតនៃក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយបានបង្រៀនពីរបៀបដ៏ខ្ពស់ជាងនៃសេចក្ដីសុចរិត ។

សូមអាន ម៉ាថាយ ៥:៣៨–៤២ ដោយរកមើលឧទាហរណ៍មួយនៃបទបញ្ញត្តិមួយ ចេញពីក្រឹត្យវិន័យរបស់លោកម៉ូសេ និងក្រឹត្យវិន័យជាន់ខ្ពស់ ដែលព្រះយេស៊ូវបានបង្រៀនពួកសិស្សរបស់ព្រះអង្គជំនួសឲ្យក្រឹត្យវិន័យរបស់លោកម៉ូសេវិញ ។

  • ព្រះអង្គសង្គ្រោះបានរកឃើញចំណុចមួយ ដែលជាផ្នែកមួយនៃក្រឹត្យវិន័យលោកម៉ូសេ ឬប្រពៃណីផ្សេងទៀត ដែលប្រជាជនបានបង្កើតឡើង តើចំណុចមួយនោះគឺជាអ្វី ?

  • តើក្រឹត្យវិន័យជាន់ខ្ពស់អ្វី ដែលព្រះអង្គសង្គ្រោះបានប្រទានជំនួសឲ្យក្រឹត្យវិន័យលោកម៉ូសេនេះ ?

  • តើការរស់នៅតាមក្រឹត្យវិន័យជាន់ខ្ពស់នេះអាចជួយមនុស្សម្នាក់បានច្រើនជាងក្រឹត្យវិន័យចាស់ ដើម្បីប្រែក្លាយដូចជាព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ?

សកម្មភាពខាងក្រោមនេះផ្តល់ឱកាសឲ្យសិស្សសិក្សាពីធាតុនៃក្រឹត្យវិន័យជាន់ខ្ពស់មួយរៀងៗខ្លួន ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសប្រកបដោយការអធិស្ឋាន យកសកម្មភាពមួយដែលពួកគេមានអារម្មណ៍ថាមានអត្ថប្រយោជន៍បំផុតចំពោះពួកគេ ។ សូមបង្ហាញការណែនាំតាមតម្រូវការ ។

សកម្មភាព ក ៖ តើខ្ញុំអាចគ្រប់គ្រងកំហឹងរបស់ខ្ញុំបានយ៉ាងដូចម្តេច ?

សូមគិតដល់លើកចុងក្រោយដែលអ្នកបានខឹងសម្បារ ។

  • ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដើម្បីគ្រប់គ្រងកំហឹងបាន ?

សូមអាន ម៉ាថាយ ៥:២១–២៤ ដោយស្វែងរកក្រឹត្យវិន័យជាន់ខ្ពស់ ដែលព្រះអង្គសង្រ្គោះបានបង្រៀនអំពីកំហឹង ។

  • តើមានអ្វីដែលអ្នកគិតចង់គូសចំណាំទុកនៅក្នុងខគម្ពីរទាំងនេះទេដែរឬទេ ? បើមាន ហេតុអ្វីទៅ ?

ឃ្លា « without a cause » នៅក្នុង ខទី ២២ ត្រូវបានដកចេញពីការបកប្រែដោយ យ៉ូសែប ស៊្មីធ ជាអង់គ្លេសដែរ ( នៅក្នុង ម៉ាថាយ ៥:២២ , លេខយោង b ) ។

អែលឌើរ លីន ជី រ៉ូប៊ីន ក្នុងកូរ៉ុមនៃពួកចិតសិបនាក់បានពន្យល់ ៖

Former Official Portrait of Elder Lynn G. Robbins. Photographed March 2017. Replaced October 2019 (with Telescope ID: 2298123)

គួរឲ្យចាប់អារម្មណ៍ថាឃ្លា « without a cause » មិនមាននៅក្នុងការបកប្រែដ៏បំផុសគំនិតដោយ យ៉ូសែប ស្ម៊ីធ ( សូមមើល ម៉ាថាយ ៥:២៤ ) ក៏មិនមាននៅក្នុងកំណែ នីហ្វៃទី៣ ១២:២២ ដែរ ។ នៅពេលព្រះអម្ចាស់លុបបំបាត់ឃ្លា « without a cause » នោះទ្រង់មិនឲ្យយើងមានលេសដោះសានោះទេ ។ « ប៉ុន្តែគោលលទ្ធិរបស់យើង គឺត្រូវលះបង់ការណ៍ទាំងនោះចោលវិញ » [ នីហ្វៃទី៣ ១១:៣០ ] ។ យើងអាច « លះបង់ចោល » កំហឹងបាន ដោយសារទ្រង់បានបង្រៀន និងបញ្ជាយើងយ៉ាងដូច្នេះ ។

( លីន ជី រ៉ូប៊ីន « Agency and Anger » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៨០ )

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានបញ្ជាក់ពីតួនាទីរបស់យើងក្នុងការគ្រប់គ្រងកំហឹងរបស់យើង ។

Official portrait of President Thomas S. Monson, 2008.

កំហឹងនាំឲ្យរងនូវឥទ្ធិពលរបស់សាតាំង ។ គ្មាននរណាម្នាក់អាច ធ្វើឲ្យ យើងខឹងបានទេ ។ វាគឺជាជម្រើសរបស់យើង ។ ប្រសិនបើយើងចង់មានវិញ្ញាណត្រឹមត្រូវនៅជាមួយនឹងយើងគ្រប់ពេលវេលាទាំងអស់ នោះយើងត្រូវតែជ្រើសរើសចៀសវាងកុំខឹង ។ ខ្ញុំថ្លែងទីបន្ទាល់ថាការណ៍នោះអាចធ្វើទៅបាន ។

( ថូម៉ាស អេស ម៉នសុន « School Thy Feelings, O My Brother » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៦៨ )

  • តើព្រះអង្គសង្គ្រោះគឺជាគំរូនៃការរស់នៅតាមក្រឹត្យវិន័យជាន់ខ្ពស់នេះតាមរបៀបណាខ្លះ ?

សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការពិភាក្សាសំណួរបន្ទាប់ជាក្រុមតូចៗ ។ សូមលើកទឹកចិត្តពួកគេឲ្យរកដំណោះស្រាយជាក់ស្តែង ដើម្បីជួយនរណាម្នាក់ដែលពិបាកទប់កំហឹងរបស់ពួកគេបាន ។

  • តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទាញយកព្រះចេសា្ដរបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយអ្នកឲ្យរស់នៅតាមក្រឹត្យវិន័យជាន់ខ្ពស់នេះ ?

សកម្មភាព ខ ៖ ហេតុអ្វីខ្ញុំគួរលុបបំបាត់ចោលការគិតដែលនាំឲ្យមានសម្រើប ?

A dandelion weed.
  • តើនឹងមានអ្វីកើតឡើង ប្រសិនបើពុំដកស្មៅចេញពីសួនច្បារទេនោះ ?

  • តើគំនិតមិនសមរម្យនៅក្នុងចិត្តរបស់យើងអាចដូចជាស្មៅនៅក្នុងសួនច្បារយ៉ាងដូចម្តេច ?

សូមអាន ម៉ាថាយ ៥:២៧–២៨ ដោយស្វែងរកអំពើបាបទាំងឡាយ ដែលព្រះអង្គសង្គ្រោះបានព្រមានកុំឲ្យធ្វើ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិភាក្សាពីភាពធ្ងន់ធ្ងរនៃអំពើបាបចំណង់តណ្ហា ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ហេតុអ្វីបានជាតម្រេកសម្រើបគឺជាអំពើបាបដ៏សាហាវមួយ ? មែនហើយ បន្ថែមទៅលើឥទ្ធិពលដែលបំផ្លាញវិញ្ញាណទាំងស្រុងដែលមានមកលើព្រលឹងរបស់យើង ខ្ញុំគិតថា វាគឺជាអំពើបាបដោយសារវាធ្វើឲ្យខូចដល់ទំនាក់ទំនងដ៏ខ្ពស់បំផុត និងបរិសុទ្ធបំផុតដែលព្រះប្រទានដល់យើងនៅក្នុងជីវិតខាងសាច់ឈាម —សេចក្ដីស្រឡាញ់ដែលបុរសម្នាក់ និងស្ដ្រីម្នាក់មានចំពោះគ្នាទៅវិញទៅមក និងបំណងដែលគូស្វាមីមានដើម្បីនាំកូនចៅចូលទៅក្នុងគ្រួសារ ដែលត្រូវរស់នៅជុំគ្នាជារៀងរហូត ។… សេចក្ដីស្រឡាញ់ធ្វើឲ្យយើងឈានទៅរកព្រះ និងមនុស្សផ្សេងទៀតដោយស្វ័យប្រវិត្ត ។ ផ្ទុយទៅវិញ តម្រេកសម្រើបគឺជាអ្វីៗដែលពុំមែនជារបស់ផងព្រះ ហើយវារីករាយនឹងការបណ្ដោយខ្លួន ។ សេចក្ដីស្រឡាញ់បណ្ដាលឲ្យមានការលាតដៃ និងបើកចំហដួងចិត្ត ឯតម្រេកសម្រើបបណ្ដាលឲ្យមានការស្រេកឃ្លានចង់បានដោយបើកចំហតែប៉ុណ្ណោះ ។

( ជែហ្វ្រី អ័រ ហូឡិន « Place No More for the Enemy of My Soul » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៤–៤៥ )

ដូចដែលយើងអាចដកស្មៅចេញពីសួនច្បារមួយចេញដែរ នោះយើងក៏អាចដកយកគំនិតមិនស្អាតចេញពីគំនិតរបស់យើងបានដែរ ។ សូមអាន ម៉ាថាយ ៥:២៩–៣០ រួមទាំងការបកប្រែដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ៥:៣៣–៣៤ ( មាននៅក្នុង ម៉ាថាយ ៥:៣០ ) ។ សូមពិចារណាគូសចំណាំអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀន ។

  • តើអ្នកបានអានអ្វីដែលអ្នកចាប់អារម្មណ៍ ? តើអ្នកមានសំណួរអ្វីខ្លះអំពីខគម្ពីរទាំងនេះ ?

អ្នកគួរតែមើលវីដេអូ « Watch Your Step » ( ២:៣៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ពេលអ្នកមើល សូមរកមើលឥទ្ធិពលនៃការសម្រេចចិត្តរបស់បុរសម្នាក់ ដើម្បីដក ឬមិនដកការគិតដែលនាំឲ្យមានសម្រើបចេញពីចិត្តរបស់គាត់ ។

A dandelion weed.
  • តើការដកយកអំពើបាបចេញពីជីវិតរបស់យើង ដូចជាការខ្វេះភ្នែកចេញបោះចោល ឬការកាត់ដៃចេញបោះចោលទៅតាមរបៀបណា ?

  • តើមានបញ្ហាអ្វីខ្លះដែលយើងអាចជួបប្រទះ ប្រសិនបើយើងមិនបានធ្វើតាមឱវាទរបស់ព្រះអង្គសង្គ្រោះ ឲ្យដកអំពើបាបចេញពីជីវិតរបស់យើងទេនោះ ?

  • តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទាញយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះឲ្យជួយអ្នកកម្ចាត់ការគិតដែលនាំឲ្យមានសម្រើប ឬការគិតមិនសមរម្យផ្សេងទៀត ?

សកម្មភាព គ ៖ តើខ្ញុំគួរប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលខ្ញុំមិនចុះសម្រុងជាមួយ ?

សូមគិតពីមនុស្សម្នាក់ ដែលអ្នកមិនចុះសម្រុងជាមួយ ។

  • តើអ្នកគិតថា ការមានអារម្មណ៍មិនល្អចំពោះបុគ្គលនេះ ជះឥទ្ធិពលយ៉ាងណាដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌របស់អ្នក ?

សូមអាន ម៉ាថាយ ៥:៤៣–៤៧ ដោយស្វែងរកក្រឹត្យវិន័យជាន់ខ្ពស់ ដែលព្រះយេស៊ូវបានបង្រៀន ដែលអាចជួយអ្នកបាន ។

  • តើពាក្យ ឬឃ្លាអ្វីដែលអ្នកចាប់អារម្មណ៍ ? តើហេតុអ្វីបានជាអ្នកគិតថា សេចក្ដីទាំងនោះមានសារៈសំខាន់ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានពន្យល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ឥតខ្ចោះនៃការណ៍នេះ ។ អ្នកគួរតែមើលវីដេអូ « The Merciful Obtain Mercy » ពីលេខកូដម៉ោង ១០:៤៦ ដល់ ១១:៥៧ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬសូមអានអត្ថបទខាងក្រោម ។

A dandelion weed.
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ដូចសព្វដង ព្រះគ្រីស្ទគឺជាគំរូរបស់យើង ។ នៅក្នុងការបង្រៀនរបស់ទ្រង់ ពេលនៅក្នុងព្រះជន្មរបស់ទ្រង់ ទ្រង់បានបង្ហាញផ្លូវដល់យើង ។ ទ្រង់អភ័យទោសដល់ជនទុច្ចរិត ពួកបាតផ្សារ និងអ្នកដែលចង់ធ្វើឲ្យទ្រង់ឈឺចាប់ និងធ្វើទុក្ខដល់ទ្រង់ ។

ព្រះយេស៊ូវមានព្រះបន្ទូលថា វាងាយស្រួលដើម្បីស្រឡាញ់អ្នកដែលស្រឡាញ់យើង ទោះបីជាពួកទុច្ចរិតក៏អាចធ្វើ ដូច្នោះ បានដែរ ។ ប៉ុន្ដែ ព្រះយេស៊ូវគ្រីស្ទ បានបង្រៀនក្រឹត្យវិន័យជាន់ខ្ពស់មួយ ។ ទ្រង់បានមានព្រះបន្ទូលទាំងនេះជាច្រើនសតវត្សរ៍កន្លងទៅហើយ ប៉ុន្ដែបន្ទូលទាំងនោះនៅអនុវត្តសម្រាប់យើងសព្វថ្ងៃនេះ ។ វាគឺសម្រាប់យើងទាំងអស់គ្នា ដែលចង់ក្លាយជាសិស្សរបស់ទ្រង់ ។ វាគឺសម្រាប់អ្នក និងខ្ញុំ ៖ « ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ » [ ម៉ាថាយ ៥:៤៤ ; សូមមើលផងដែរ ខទី ៤៥–៤៧ ] ។

នៅពេលដួងចិត្តរបស់យើងបានពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់ព្រះ នោះយើងក្លាយជា « ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា [ ទៅវិញទៅមក ] ដូចជាព្រះទ្រង់បានអត់ទោសឲ្យ [ យើង ] ដោយព្រះគ្រីស្ទដែរ » [ អេភេសូរ ៤:៣២ ] ។

( ឌៀថើរ អេហ្វ អុជដូហ្វ « The Merciful Obtain Mercy » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧៦ )

  • តើព្រះអង្គសង្គ្រោះមានព្រះទ័យយ៉ាងណា ចំពោះអ្នកដែលបានធ្វើបាបទ្រង់នោះ ?

  • តើអ្នកមានបទពិសោធន៍អ្វីខ្លះ ក្នុងការព្យាយាមស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ឬអធិស្ឋានឲ្យអ្នកដែលបានធ្វើបាបអ្នក ?

សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការពិភាក្សាសំណួរបន្ទាប់ជាក្រុមតូចៗ ។ សូមលើកទឹកចិត្តពួកគេឲ្យរកដំណោះស្រាយជាក់ស្តែង ដើម្បីជួយនរណាម្នាក់ដែលពិបាកស្រឡាញ់ខ្មាំងសត្រូវរបស់ពួកគេ ។

  • តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទាញយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយអ្នកឲ្យស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ?

សូមពិចារណាអញ្ជើញសិស្សឲ្យចែករំលែកជាមួយសិស្សក្នុងថ្នាក់ ឬជាមួយមិត្តរួមថ្នាក់ម្នាក់ ដែលបានជ្រើសរើសសកម្មភាពផ្សេងពីអ្វីដែលពួកគេបានរៀន ។

ការរស់នៅតាមក្រឹត្យវិន័យជាន់ខ្ពស់

សូមសញ្ជឹងគិតពីអ្វីដែលជាក្រឹត្យវិន័យជាន់ខ្ពស់ ដែលអ្នកមានអារម្មណ៍ថា អ្នកត្រូវតែផ្តោតលើដើម្បីរស់នៅតាម ។ សូមពិចារណាទូលសូមឲ្យព្រះវរបិតាសួគ៌អភ័យទោសឲ្យ និងជួយដល់អ្នក នៅពេលអ្នកព្យាយាមប្រែចិត្ត ហើយរស់នៅតាមក្រឹត្យវិន័យនេះ ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណ ដើម្បីដឹងថាត្រូវធ្វើសកម្មភាពអ្វីខ្លះ ។ អ្នកប្រហែលជាចង់និយាយជាមួយឪពុកម្តាយ ប៊ីស្សពរបស់អ្នក ឬអ្នកដឹកនាំសាសនាចក្រផ្សេងទៀត ដើម្បីឲ្យពួកគាត់អាចជួយអ្នកឲ្យរស់នៅស្របតាមក្រឹត្យវិន័យនេះបាន ។

វិចារណកថា និង ព័ត៌មានសាច់រឿង

ម៉ាថាយ ៥:១៨

។; តើបាំងឈើ និងក្បៀសគឺជាអ្វី ?

បាំងឈើគឺជាអក្សរតូចបំផុតនៅក្នុងអក្ខរក្រមភាសាហេព្រើរ ។ ឯក្បៀសគឺជាសញ្ញាសម្គាល់តូចមួយ ដែលបង្ហាញពីការបញ្ចេញសំឡេងពាក្យខុសគ្នាជាភាសាសរសេរ ។ ព្រះអង្គសង្គ្រោះបានយោងទៅលើរបៀបនៃការសរសេរទាំងនេះ ដើម្បីបង្ហាញថា ទ្រង់នឹងបំពេញគ្រប់ផ្នែកនៃក្រឹត្យវិន័យរបស់ម៉ូសេ រហូតដល់ចំណុចលម្អិតតូចបំផុត ។

ម៉ាថាយ ៥:២២

។; តើពាក្យអាចោលម្សៀត

មានន័យយ៉ាងណា ?

អាចោលម្សៀត គឺជាពាក្យដៀលមើលងាយ ។ វាក៏អាចមានន័យផងដែរថាជា « មនុស្សល្ងីល្ងើ ភ្លីភ្លើ ឬគ្មានខួរគិត » ។

ម៉ាថាយ ៥:២៧–២៨

។; តើការផិតក្បត់គឺជាអ្វី ?

ការផិតក្បត់គឺនៅពេលដែលមនុស្សពីរនាក់មានទំនាក់ទំនងផ្លូវភេទនឹងគ្នា ប៉ុន្ដែបុគ្គលម្នាក់ ឬទាំងពីរនាក់ដែលជាប់ទោសនោះ បានរៀបការជាមួយនរណាម្នាក់ផ្សេងទៀតរួចហើយ ។ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរ « អំពើកំផិត, » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

ម៉ាថាយ ៥:៤៣

។; តើសេចក្ដីថ្លែងទុកមកថា « ចូរស្រឡាញ់អ្នកជិតខាងឯង តែស្អប់ខ្មាំងសត្រូវឯងវិញ » បានមកពីណា ?

ព្រះបញ្ញត្តិឲ្យ « ស្រឡាញ់អ្នកជិតខាង » គឺមាននៅក្នុង លេវីវិន័យ ១៩:១៨ ប៉ុន្តែគ្មានបទគម្ពីរណាមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបង្គាប់យើងឲ្យស្អប់សត្រូវរបស់យើងឡើយ ។ វាហាក់ដូចជាព្រះអង្គសង្គ្រោះបានសំដៅទៅលើការមានបន្ទូលទូទៅមួយនៅជំនាន់របស់ទ្រង់ ។

សកម្មភាពរៀនសូត្របន្ថែម

សកម្មភាពសៀវភៅកំណត់ហេតុ ទេសនកថានៅលើភ្នំ

សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរបន្ថែមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេដូចតទៅនេះ ៖ « ម៉ាថាយ ៥–៧ ៖ ខ្ញុំអាចកាន់តែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានតាមរយៈ … » ។