ម៉ាថាយ ៥; លូកា ៦
ទិដ្ឋភាពទូទៅ
ដើម្បីចាប់ផ្តើមទេសនកថានៅលើភ្នំ ព្រះអង្គសង្គ្រោះបានបង្រៀនពីរបៀបដែលមនុស្សអាចរីករាយបាន ។ ទ្រង់បានបង្រៀនថា គំរូដ៏សុចរិតរបស់យើងអាចផ្ដល់ពរជ័យដល់អ្នកដទៃបាន ។ ទ្រង់បានបង្រៀនពួកសិស្សរបស់ទ្រង់ឲ្យធ្វើជាគំរូដល់អ្នកដទៃ តាមរយៈការធ្វើតាមទ្រង់ ។ ទ្រង់បានបង្រៀនពីរបៀបដែលទ្រង់បានចូលមកបំពេញក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយទ្រង់បានណែនាំក្រឹត្យវិន័យជាន់ខ្ពស់នៃដំណឹងល្អ ។ ទ្រង់បានអញ្ជើញមនុស្សទាំងអស់ឲ្យបានល្អឥតខ្ចោះ គឺដូចជាព្រះវរបិតាសួគ៌ល្អឥតខ្ចោះដែរ ។
ម៉ាថាយ ៥:១–១២
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យស្គាល់ពីគុណលក្ខណៈដូចជាព្រះគ្រីស្ទ និងធ្វើផែនការដើម្បីអភិវឌ្ឍពួកគេ នៅពេលពួកគេស្វែងរកសុភមង្គល និងភាពឥតខ្ចោះ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសគុណលក្ខណៈមួយនៅក្នុង ម៉ាថាយ ៥:១–១២ ដែលពួកគេចង់ដឹងបន្ថែមទៀត ។ សូមឲ្យពួកគេរៀនពីអត្ថន័យរបស់វា ហើយគិតអំពីគុណលក្ខណៈដែលអាចនាំឲ្យមានសុភមង្គលបាន ។
-
វីដេអូ ៖ « Sermon on the Mount: The Beatitudes » ( ២:០៨; សូមមើលចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:១៥ )
-
សំណៅចែក ៖ « បទជូនពរ »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ កម្មវិធីសុសវែរសន្និសីទវីដេអូមួយចំនួន មាននូវមុខងារក្តារខៀនដែលសិស្សអាចប្រើដើម្បីវាយ ឬសរសេរ ។ ប្រសិនបើមុខងារនោះមានហើយ សូមពិចារណាអញ្ជើញសិស្សឲ្យរកមើលបទជូនពរនៅក្នុង ម៉ាថាយ ៥:១–១២ ហើយសរសេរអ្វីដែលពួកគេរកឃើញនៅលើក្ដារខៀន ។ បន្ទាប់មក ពួកគេអាចបន្ថែមនិយមន័យនៃពាក្យទាំងឡាយ នៅពេលពួកគេរកឃើញពាក្យទាំងនោះ ។
ម៉ាថាយ ៥:១៣–១៦
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យវាយតម្លៃសកម្មភាព និងអាកប្បកិរិយារបស់ពួកគេ ដើម្បីឆ្លុះបញ្ចាំងពីពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែប្រសើរឡើង ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាសំណួរដូចតទៅនេះ ៖ នៅក្នុងជីវិតរបស់អ្នក តើនរណាគឺជាគំរូនៃការរស់នៅដូចជាព្រះគ្រីស្ទទាំងពាក្យសម្ដី និងទង្វើ ? តើពួកគេធ្វើអ្វីខ្លះ ដើម្បីឆ្លុះបញ្ចាំងពីពន្លឺ និងសេចក្តីស្រឡាញ់របស់ព្រះ ? តើសកម្មភាពរបស់ពួកគេជះឥទ្ធិពលលើអ្នក និងអ្នកដទៃយ៉ាងដូចម្តេច ?
-
វត្ថុ ៖ អំបិល និងចំណីអាហារខ្លះដែលត្រូវដាក់អំបិលពីលើ ។ កញ្ចក់ និងហ្វឺតសរសេរលុបបាន
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ៥:១៤–១៦
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីធ្វើជាគំរូដល់អ្នកដទៃ ហើយចូលទៅកាន់តែជិតព្រះអង្គសង្រ្គោះ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីនរណាម្នាក់នៅក្នុងជីវិតរបស់ពួកគេ ដែលជាគំរូល្អដល់ពួកគេ ។ បន្ទាប់មក សូមឲ្យពួកគេពិចារណាទូរសព្ទទៅកាន់បុគ្គលនេះ ឬសរសេរសំបុត្រមួយច្បាប់ទៅកាន់បុគ្គលនេះដើម្បីបង្ហាញការដឹងគុណ ។
-
វត្ថុ ៖ សម្ភារសម្រាប់សិស្សដើម្បីបង្កើតរូបគំនូរ ( ក្រដាស ខ្មៅដៃពណ៌ គូល័រទៀនជាដើម )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមត្រៀមខ្លួនបង្ហាញអ្វីដែលសិស្សនឹងត្រូវការ ដើម្បីយោងត្រឡប់មកវិញ ដូចជាគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងសាច់រឿង ។ សូមប្រើមុខងារចែករំលែកអេក្រង់ ឬបង្ហាញចំណុចទាំងនេះនៅក្នុងមុខងារឈែត ។
ម៉ាថាយ ៥:១៧–៤៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យរស់នៅស្របតាមក្រឹត្យវិន័យជាន់ខ្ពស់របស់ព្រះគ្រីស្ទ ដើម្បីពួកគេអាចប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអធិស្ឋានថា ព្រះវិញ្ញាណនឹងបង្រៀនពួកគេនៅក្នុងថ្នាក់សិក្ខាសាលា ។ សិស្សក៏អាចត្រូវបានអញ្ជើញឲ្យអធិស្ឋានសម្រាប់គ្រូបង្រៀន និងមិត្តរួមថ្នាក់របស់ពួកគេផងដែរ ។
-
វត្ថុ ៖ រូបភាពនៃវត្ថុដែលត្រូវបានធ្វើឲ្យប្រសើរឡើងមានដូចជា ទូរសព្ទ ឧបករណ៍ អត្ថបទអំពីសម្លៀកបំពាក់ជាដើម
-
វីដេអូ ៖ « Watch Your Step » ( ២:៣៦ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ប្រសិនបើសិស្សមានភាពស្ងប់ស្ងាត់ ឬហាក់ដូចជាភ័យក្នុងការឆ្លើយសំណួរ ឬចែករំលែកការយល់ដឹង សូមពិចារណាអញ្ជើញពួកគេឲ្យឆ្លើយតបដោយប្រើមុខងារឈែត ។
ម៉ាថាយ ៥:៤៨
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់ពីបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះឲ្យ « … បានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃ [ យើង ] ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ » ( ម៉ាថាយ ៥:៤៨ ) ។
-
ការរៀបចំរបស់សិស្ស ៖សូមអញ្ជើញសិស្សឲ្យយករូបភាពរបស់ពួកគេ កាលពួកគេនៅក្មេងមកកាន់ថ្នាក់រៀន ។ វាអាចមានប្រសិទ្ធភាពជាងមុន បើបានធ្វើបែបនេះយ៉ាងហោចណាស់មួយសប្តាហ៍ជាមុន ដោយមានជំនួយពីឪពុកម្តាយ ។
-
មាតិកាដែលត្រូវបង្ហាញ ៖សេចក្តីថ្លែងការណ៍របស់ប្រធាន រ័សុល អិម ណិលសុន, អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និងអែលឌើរ ហ្គើរីត ដបុលយូ ហ្គង ឲ្យសិស្សសិក្សាជាក្រុមតូចៗ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការនៅបន្ទប់បំបែក ដើម្បីពិភាក្សាពីសេចក្តីថ្លែងការណ៍របស់ពួកព្យាការី ដែលមាននៅក្នុងមេរៀននេះ ។ សូមប្រាកដថាបានចាត់តាំងមេក្រុមម្នាក់ និងផ្តល់ការណែនាំច្បាស់លាស់ជាមុន ដើម្បីឲ្យសិស្សអាចចាប់ផ្តើមការពិភាក្សារបស់ពួកគេបានឆាប់រហ័ស ។